
សំណួរតេស្តវិទ្យាសាស្ត្រ
Flashcard
•
Science
•
6th Grade
•
Practice Problem
•
Hard
Bunthoeun Sum
FREE Resource
Student preview

21 questions
Show all answers
1.
FLASHCARD QUESTION
Front
១.តើធនធានធម្មជាតិចែកចេញជាប៉ុន្មានផ្នែក?អ្វីខ្លះ?
Back
ធនធានធម្មជាតិចែកចេញជា២ផ្នែក គឺធនធានធម្មជាតិកើតឡើងវិញ និងធនធានធម្មជាតិមិនកើតឡើងវិញ។
2.
FLASHCARD QUESTION
Front
២.តើយើងត្រូវធ្វើដូចម្តេចខ្លះដើម្បីថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស?
Back
ដើម្បីថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្សយើងត្រូវ៖
- កែច្នៃសំរាមឡើងវិញ
- មិនត្រូវនេសាទនៅរដូវហាមឃាត់
- យល់ដឹងពីរបៀបបែងចែកកាកសំណល់
- មិនត្រូវកាប់បំផ្លាញព្រៃឈើច្បាប់
- ចូលរួមដាំដើមឈើឡើងវិញ។
3.
FLASHCARD QUESTION
Front
៣.ដូចម្តេចដែលហៅថាការបន្តពូជ?
Back
ដែលហៅថាការបន្តពូជា គឺជាការបង្កើតសន្តានក្រោយនៃភាវៈរស់ ។
4.
FLASHCARD QUESTION
Front
៤.តើប្រដាប់បន្តពូជរបស់មនុស្សប្រុសផ្គុំឡើងពីសរីរាង្គអ្វីខ្លះ?
Back
ប្រដាប់បន្តពូជរបស់មនុស្សប្រុសផ្គុំឡើងពីសរីរាង្គដូចជា៖
- ថង់ពងស្វាស
- ពងស្វាស
- ក្រពេញភេទ
- ប្លោកនោម
- បំពង់យ៉ង
- បង្ហួរនោម
- លិង្គ ។
5.
FLASHCARD QUESTION
Front
៥.ដូចម្តេចដែលហៅថា លំនឹងធម្មជាតិ?
Back
ដែលហៅថាលំនឹងធម្មជាតិគឺជាពេលដែលភាវៈរស់ទាំងអស់អាចរក្សាចំនួនរបស់វាបាន ទោះបីភាវៈរស់ទាំងនោះមានទំនាក់ទំនងរវាងគ្នានឹងគ្នាក្នុងខ្សែអាហារក្តី វដ្តអាហារ ឬបណ្តាញអាហារក្តី។
6.
FLASHCARD QUESTION
Front
៦.ដើម្បីថែរក្សាប្រដាប់បន្តពូជឱ្យមានសុខភាពល្អតើយើងត្រូវធ្វើដូចម្តេច?
Back
ដើម្បីថែរក្សាប្រដាប់បន្តពូជឱ្យមានសុខភាពល្អយើងត្រូវ៖
-ត្រូវឧស្សាហ៍សម្អាតផ្នែកខាងក្រៅប្រដាប់ភេទឱ្យបានញឹកញាប់
-ត្រូវបន្ទោរបង់ក្នុងបន្ទប់ទឹកស្អាត
-មិនត្រូវស្លៀកពាក់តឹងរឹបពេក
-ត្រូវបរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់
-ត្រូវពិនិត្យសុខភាពបន្តពូជាជាមួយគ្រូពេទ្យឱ្យបានទៀងទាត់។
7.
FLASHCARD QUESTION
Front
៧.ដូចម្តេចដែលហៅថា បរិស្ថាន?
Back
ដែលហៅថាបរិស្ថានគឺជាអ្វីៗដែលនៅជុំវិញខ្លួនយើងទាំងភាវៈមានជីវិត និងភាវៈឥតជីវិត។
Access all questions and much more by creating a free account
Create resources
Host any resource
Get auto-graded reports

Continue with Google

Continue with Email

Continue with Microsoft
or continue with
%20(1).png)
Apple
Others
Already have an account?