
វិញ្ញាសាភាសាខ្មែរថ្នាក់ទី៧(ខែមករា)
Authored by សឹម ហ៊ាន
Education
7th Grade
Used 7+ times

AI Actions
Add similar questions
Adjust reading levels
Convert to real-world scenario
Translate activity
More...
Content View
Student View
12 questions
Show all answers
1.
MULTIPLE CHOICE QUESTION
30 sec • 2 pts
រឿង ៖ ប្រាសាទតាព្រំនៅខេត្តតាកែវ
ស្ដេចព្រះនាមព្រះកេតុមាលា សោយរាជ្យនៅមហានគរ ជាស្តេចមានបុណ្យអស្ចារ្យណាស់។វេលាមួយទ្រង់
អផ្សុកក្នុងព្រះរាជហឫទ័យ គង់នៅប្រាសាទពុំបាន ទ្រង់ក៏យាងកំសាន្តព្រះរាជហឫទ័យជាមួយរេហ៍ពល
ដោយផ្លូវនាវាតាមឆ្នេរសមុទ្រត្រើយខាងត្បូង។លុះយាងទៅដល់ទន្លេបាទី ទ្រង់ចតព្រះទីនាំងដោយ
សោមនស្ស ហើយទ្រង់បោះព្រះពន្លាជ័យសម្រាកព្រះអង្គនៅទីនោះ។អ្នកស្រុកប្រុសស្រីទាំងអស់បានឮ
ដំណឹងថា ស្តេចយាងមកពីនគរវត្តក៏នាំគ្នាជាច្រើនអ៊ូអ៊ែមកថ្វាយព្រះអង្គគ្រប់គ្នា។កាលនោះ មាន
យាយម្នាក់មានភោគសម្បត្តិស្តុកស្តម្ភជាងអ្នកស្រុកទាំងអស់។គាត់មានកូនក្រមុំម្នាក់ឈ្មោះ«នាងពៅ»
មានរូបឆោមលោមពណ៌ល្អជាងស្រីទាំងពួង។គាត់នាំកូនក្រមុំមកគាល់ស្តេចរាល់ថ្ងៃ។ព្រះមហាក្សត្រទ្រង់
ទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធ។យាយដឹងថា ស្តេចសព្វព្រះរាជហឫទ័យនឹងកូន
ក្រមុំរបស់ខ្លួន ក៏លើកនាងថ្វាយជាព្រះទេពី។ស្តេចបាននាងពៅធ្វើជាអគ្គមហេសី ទ្រង់សព្វព្រះរាជហប្ញទ័យ
នឹងនាងពៅពន់ពេក។ ស្ដេចគង់នៅក្នុងនោះបានបីខែ នាងក៏មានគភ៍។ លុះនាងមានគភ៍បានបីខែ
ព្រះរាជាទ្រង់មានបន្ទួលថា”ចូរប្អូននៅក្នុងទីនេះចុះ ពីព្រោះមានមាតានៅថែរក្សា ឯបងសូមលា
ត្រឡប់ទៅមហានគរវិញ”។ ហើយទ្រង់ព្រះរាជទានព្រះទម្រង់មួយទុកជាកេរ រួចមានបន្ទូល៖
“បើព្រះរាជបុត្រប្រសូត្រមក ធំដឹងក្ដីឡើងកាលណា ចង់សួររកបង ចូរនាងឱ្យពាក់ទម្រង់នេះយកទៅ
ជាសាក្សី” ។ ព្រះរាជាទ្រង់ផ្ដាំស្រេចហើយ ទ្រង់ស្ដេចយាងទៅកាន់ព្រះមហានគរវិញ។[…]
១.តើអត្ថបទខាងលើជាប្រភេទអត្ថបទអ្វី? (២ពិន្ទុ)
ព្រេងកថា
និទានកថា
ទេវកថា
ពិតកថា
2.
MULTIPLE CHOICE QUESTION
30 sec • 2 pts
តើអត្ថបទខាងលើមានប្រភពមកពីណា?
ដកស្រង់និងសម្រួលពីប្រជុំរឿងព្រេងខ្មែរភាគ៥
ដកស្រង់និងសម្រួលពីប្រជុំរឿងព្រេងខ្មែរភាគ៤
ដកស្រង់និងសម្រួលពីប្រជុំរឿងព្រេងខ្មែរភាគ៣
ដកស្រង់និងសម្រួលពីប្រជុំរឿងព្រេងខ្មែរភាគ២
3.
MULTIPLE CHOICE QUESTION
30 sec • 2 pts
ក្នុងចំណោមរឿងខាងក្រោមតើរឿងមួយណាជាប្រភេទព្រេងកថា?
រឿងស្មាន់ទីទុយនិងអណ្តើក
រឿងបុរសម្នាក់និងស្ការ
រឿងទីក្រុងភ្នំពេញ
រឿងចង្កឹះមួយបាច់
4.
MULTIPLE CHOICE QUESTION
30 sec • Ungraded
តើល្បះខាងក្រោមនេះមួយណាកំណត់ពីតម្លៃអប់រំនៃអត្ថបទខាងលើ?
5.
MULTIPLE CHOICE QUESTION
30 sec • 2 pts
តើចំណុចរាយ( [...] )ប្រើសម្រាប់បង្ហាញពីអ្វីក្នុងអត្ថបទខាងលើ?
6.
MULTIPLE CHOICE QUESTION
30 sec • 2 pts
តើល្បះមានប៉ុន្មានបែបអ្វីខ្លះ?
7.
MULTIPLE CHOICE QUESTION
30 sec • 2 pts
ល្បះខាងក្រោមមួយណាជាល្បះបញ្ជាក់៖
Access all questions and much more by creating a free account
Create resources
Host any resource
Get auto-graded reports

Continue with Google

Continue with Email

Continue with Microsoft
or continue with
%20(1).png)
Apple
Others
Already have an account?