Wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

គីមីថ្នាក់ទី១០ ខែធ្នូ

Total questions: 25

Worksheet time: 31mins

Name
Class
Date
1.

រូបធាតុទាំងអស់បង្កឡើងពី (១ពិន្ទុ)

a)

ក. អាតូម ។

b)

ខ. ទឹក ដី ភ្លើង ខ្យល់ ។

c)

គ. អេឡិចត្រុង​ ។

d)

ឃ. ប្រូតុង ។

2.

ខាងក្រោមទ្រឹស្ដីអាតូមរបស់ដាល់តុនដែលមានតម្លៃរហូតដល់បច្ចុន្បន្នលើកលែងតែ.(២ពិន្ទុ)

a)

ក. គ្រប់ធាតុទាំងអស់ផ្សំដោយភាគល្អិតតូចបំផុតហៅថា អាតូម ។

b)

ខ. អាតូមនៃធាតុតែមួយមានម៉ាស ទំហំ និងលក្ខណៈដូចគ្នា ​ ។

c)

គ. អាតូមមិនត្រូវបានបំបែក បង្កើតថ្មី ឬបំផ្លាញចោលទេ ។

d)

ឃ. ក្នុងពេលប្រតិកម្មគីមីអាតូមអាចចូលផ្សំគ្នា ផ្ដាច់ចេញពីគ្នា ឬតម្រៀបគ្នាសារថ្មី ។

3.

ធាតុគីមីពីរចូលផ្សំគ្នាបង្កើតជាសមាសធាតុច្រើនលើសពីមួយ នោះផលធៀបម៉ាសរវាងធាតុទី២ផ្សំនឹងម៉ាសដូចគ្នានៃធាតុទី១ជាចំនួនគត់តូច .(១ពិន្ទុ)

a)

ក. ច្បាប់សមាមាត្រកំណត់ ។

b)

ខ. ច្បាប់ពហុសមាមាត្រ ។

c)

គ. ច្បាប់រក្សាម៉ាស ។

d)

ឃ.ចម្លើយ ក ខ គ ជាចម្លើយមិនត្រឹមត្រូវ ។

4.

ទ្រឹស្ដីខាងក្រោមជាទ្រឹស្ដីរបស់ចន ដាល់តុន លើកលែងតែ..។ (២ពិន្ទុ)

a)

ក. អាតូមនៃធាតុតែមួយមានម៉ាស ទំហំ និងលក្ខណៈដូចគ្នា ។

b)

ខ. គ្រប់ធាតុទាំងអស់បង្កដោយភាគល្អិតតូចបំផុតហៅថាអាតូម ។

c)

គ. គេមិនអាចបំបែក បង្កើត ឬបំផ្លាញអាតូមបានទេ ។

d)

ឃ.អាតូមនៃធាតុដូចគ្នាអាចចូលផ្សំគ្នាបង្កើតជាម៉ូលេគុល ។

5.

ធាតុគីមីC និង O ចូលផ្សំគ្នាបង្កើតបានជា CO និង CO2 (១ពិន្ទុ)

a)

ក. ច្បាប់សមាមាត្រកំណត់ ។

b)

ខ. ច្បាប់ពហុសមាមាត្រ ។

c)

គ. ច្បាប់រក្សាម៉ាស ។

d)

ឃ.ចម្លើយ ក ខ គ ជាចម្លើយមិនត្រឹមត្រូវ ។

6.

តើប្រូតុងស្ថិតនៅត្រង់ណានៃអាតូម ? (១ពិន្ទុ)

a)

ក. ជុំវិញណ្វៃយ៉ូ ។

b)

ខ. តាមស្រទាប់អេឡិចត្រុង ។

c)

គ. ជាមួយអេឡិចត្រុង ។

d)

ឃ. ក.ខ.គ មិនត្រឹមត្រូវ ។

7.

អំនះអំណាងខាងក្រោមសុទ្ធតែត្រឹមត្រូវ លើកលែងតែ. ​​​​​ (២ពិន្ទុ)

a)

ក. អេឡិចត្រុងជាភាគល្អិតដែលផ្ទុកបន្ទុកអវិជ្ជមាន ។

b)

ខ. អេឡិចត្រុងជាភគល្អិតដែលមាននៅក្នុងណ្វៃយ៉ូនៃអាតូម ។

c)

គ. អេឡិចត្រុងជាភាគល្អិតដែលមានគ្រប់អាតូមទាំងអស់ ។

d)

ឃ. អេឡិចត្រុងជាភាគល្អិតដែលមានម៉ាសអាចចោលបាន ។

8.

អាតូមមួយមាន ៣ ប្រូតុងនិងមានចំនួននុយក្លេអុង ៧។អាតូមនេះមានលក្ខណៈដូចខាងក្រោម ៈ លើកលែងតែ. (២ពិន្ទុ)

a)

ក. ៧ អេឡិចត្រុងនៅស្រទាប់ក្រៅ ។

b)

ខ. ៤ ណឺត្រុងក្នុងណ្វៃយ៉ូ ។

c)

គ. ៣ ប្រូតុងក្នុងណ្វៃយ៉ូ ។

d)

ឃ. ៣ អេឡិចត្រុងនៅស្រទាប់ក្រៅ ។

9.

អ៊ីសូតូបនៃធាតុតែមួយមានលក្ខណៈដូចខាងក្រោម លើកលែងតែ ។ (២ពិន្ទុ)

a)

ក. ចំនួនប្រូតុងដូចគ្នា។

b)

ខ. ភាគល្អិតក្នុងណ្វៃយ៉ូមានចំនួនស្មើគ្នា ។

c)

គ. ចំនួនណឺត្រុងខុសគ្នា ។

d)

ឃ. លក្ខណៈគីមីខុសគ្នា។

10.

ធាតុគីមីសូដ្យូមមានលេខអាតូម ១១ នឹងចំនួនម៉ាស ២៣ ធាតុនោះមានប្រូតុងចំនួន (១ពិន្ទុ)

a)

ក. ១១ ។

b)

ខ. ២៣ ។

c)

គ. ៤៤ ។

d)

ឃ. ១២ ។

11.

ធាតុគីមីកាល់ស្យូមមានលេខអាតូម ២០ នឹងចំនួនណឺត្រុង ២០ ធាតុនោះមានអេឡិចត្រុងចំនួន (១ពិន្ទុ)

a)

ក. ៦០។

b)

ខ. ៤០ ។

c)

គ. ៣០ ។

d)

ឃ. ២០។

12.

ធាតុគីមីទង់ដែងមានលេខអាតូម ២៩ នឹងចំនួនណឺត្រុង ៣៦ធាតុនោះមានចំនួននុយក្លេអុងចំនួន (១ពិន្ទុ)

a)

ក. ២៦ ។

b)

ខ. ២៩ ។

c)

គ. ៥៣ ។

d)

ឃ. ៦៥ ។

13.

ធាតុគីមីក្លរមានអេឡិចត្រុង ១៧ នឹងចំនួនម៉ាស ៣៥ ធាតុនោះមានណឺត្រុងចំនួន (១ពិន្ទុ)

a)

ក. ១៧ ។

b)

ខ. ១៨ ។

c)

គ. ៣៥ ។

d)

ឃ. ៤២ ។

14.

ធាតុគីមីក្លរមានអេឡិចត្រុង ១៧ នឹងចំនួនម៉ាស ៣៥ ធាតុនោះមានរបាយអេឡិចត្រុង (១ពិន្ទុ)

a)

ក. 1S2 2S2 2P6 3S2 3P4 4S1 ។

b)

ខ . 1S2 2S2 2P5 3S2 3P4 4S2 ។

c)

គ. 1S2 2S2 2P6 3S2 3P5 ។

d)

ឃ . 1S2 2S2 2P6 3S1 3P6 ។​

15.

ធាតុគីមីម៉ាញេស្យូមមានណឺត្រុង ១២ នឹងចំនួនម៉ាស ២៤ ធាតុនោះមានរបាយអេឡិចត្រុង (១ពិន្ទុ)

a)

ក. 1S2 2S2 2P6 3S2 ។

b)

ខ . 1S2 2S2 2P5 3S3 ។

c)

គ. 1S2 2S2 2P4 3S4 ។

d)

ឃ . 1S2 2S2 2P2 3S6 ។

16.

ស្រទាប់មេ M ផ្ទុកអេឡិចត្រុងអតិបរមាបានចំនួន (២ពិន្ទុ)

a)

ក. ២។

b)

ខ. ៨ ។

c)

គ. ១០ ។

d)

ឃ. ១៨ ។

17.

ប្រសិនបើគេដកប្រូតុងចេញពីអាតូមមួយអស់ លទ្ធផលគេទទូលបានជា (២ពិន្ទុ)

a)

ក. មានប្រូតុងក្នុងណ្វៃយ៉ូ ។

b)

ខ. មានប្រូតុង និង អេឡិចត្រុងក្នុងអាតូម ។

c)

គ. មានតែណឺត្រុងក្នុងណ្វៃយ៉ូ ។

d)

ឃ. ចំនួនណឺត្រុង និង ប្រូតុងក្នុងណ្វៃយ៉ូ ។

18.

ប្រសិនបើអេឡិចត្រុងនៃស្រទាប់ក្រៅនៃអាតូមត្រូបានដាច់ចេញពីអាតូម លទ្ធផលគេទទូលបានជា (២ពិន្ទុ)

a)

ក. ប្រូតុងក្នុងណ្វៃយ៉ូច្រើនជាងអេឡិចត្រុង ។

b)

ខ. ប្រូតុង និង អេឡិចត្រុងស្មើគ្នាក្នុងអាតូម ។

c)

គ. មានតែអេឡិចត្រុងក្នុងណ្វៃយ៉ូ ។

d)

ឃ. ចំនួនណឺត្រុង និង ប្រូតុងក្នុងអាតូម ។

19.

គណនាម៉ាសម៉ូលនៃម៉ូលេគុល. NaNO3 គីតជា g/mol (២ពិន្ទុ)

a)

៥៥

b)

៦៥

c)

៧៥

d)

៨៥

20.

គណនាម៉ាសម៉ូលនៃម៉ូលេគុល CaSO4 គីតជា g/mol (២ពិន្ទុ)

a)

១១៦

b)

១២៦

c)

១៣៦

d)

១៤៦

21.

គណនាម៉ាសម៉ូលនៃម៉ូលេគុល CaCO3 គីតជា g/mol (២ពិន្ទុ)

a)

១០០

b)

១១០

c)

១២០

d)

១៣០

22.

គណនាម៉ាសជា g ក្នុងករណី 2 mol នៃ H2O

a)

m = 36 g

b)

m = 37 g

c)

m = 38 g

d)

m = 39 g

23.

អាស៊ីតស៊ុលផួរិចគឺ

a)

H2SO4

b)

HNO3

c)

HCl

d)

H3PO4

24.

ម៉ាញេស្យូមនីត្រាត

a)

MgNO3

b)

Mg(NO3)2

c)

Mg2(NO3)3

d)

Mg2(NO3)

25.

កាល់ស្យូមអុកស៊ីតគឺ

a)

CaOH

b)

CaO2

c)

Ca2O

d)

មិនមានចម្លើយ