Wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

ភាសាខ្មែរទី៩NGS

Total questions: 20

Worksheet time: 20mins

Name
Class
Date
1.

.........................គឺជានាមទាំងឡាយណាដែលបង្ហាញពីភាវៈមានជីវិតនិងមានសកម្មភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

a)

នាមអជីវចល

b)

នាមជីវចល

c)

នាមរូបី

d)

នាមអរូបី

2.

ដូចម្តេចដែលហៅថា បំរៀបន័យឬ មេតាផរ?

a)

គឺទំហៀបដោយគ្មានប្រើសំនួនប្រៀបធៀប ឬមិនប្រើចំណងធៀប។

b)

គឺទំហៀបដោយគ្មានប្រើសំនួនប្រៀបធៀប ឬចំណងធៀប ដូច ដូចជា ហាក់បីដូច ហាក់បីដូចជា ប្រៀបដូចជា ប្រៀបបីដូច…………. ឡើយ។

c)

គឺទំហៀបដោយប្រើសំនួនប្រៀបធៀប ឬចំណងធៀប ដូច ដូចជា ហាក់បីដូច…………. ឡើយ។

3.

............................គឺជានាមសំដែង អ្នកធ្វើអំពើ ឬអ្នកមានសភាពលក្ខណៈបែបណាមួយ។

a)

នាមករណ៍

b)

នាមការក៍

4.

តើនាមការក៍មានដើមកំណើតមកពីអ្វី?

a)

នាមការក៍មានដើមកំណើតមកពី នាម។

b)

នាមការក៍មានដើមកំណើតមកពី កិរិយា និងនាម។

c)

នាមការក៍មានដើមកំណើតមកពី កិរិយា គុណនាម កិរិយាវិសេសនិងនាម។

d)

នាមការក៍មានដើមកំណើតមកពី កិរិយា គុណនាមនិងនាម។

5.

ដូចម្តេចដែលហៅថានាមករណ៍?

a)

នាមករណ៍ គឺជានាមសម្រាប់សម្តែងសភាព ឬសកម្ម។

b)

នាមករណ៍ គឺជានាមសម្រាប់សម្តែងសភាព ឬសកម្មរបស់នាម។

c)

នាមករណ៍ គឺជាកិរិយាសម្រាប់សម្តែងសភាព ឬសកម្ម

6.

តើនាមករណ៍មានកំណើតមកពីអ្វី?

a)

នាមករណ៍មានដើមកំណើតមកពី កិរិយាសព្ទ ។

b)

នាមករណ៍មានដើមកំណើតមកពី គុណនាម។

c)

នាមករណ៍មានដើមកំណើតមកពី កិរិយាសព្ទ និងគុណនាម។

d)

នាមករណ៍មានដើមកំណើតមកពី កិរិយាសព្ទ នាម និងគុណនាម។

7.

ដូចម្ដេចដែលហៅថាចួន ?

a)

ចួនគឺជាពាក្យទាំងឡាយដែលមានព្យាង្គកើតឡើងដោយកវីមិនប្រើសូរស្រៈនិងសូរព្យញ្ជនៈប្រកបដូចគ្នាទៅតាមបទនីមួយៗ។

b)

ចួនគឺជាពាក្យទាំងឡាយដែលមានព្យាង្គកើតឡើងដោយកវីប្រើសូរស្រៈប្រកបដូចគ្នាទៅតាមបទផ្សេងៗ។

c)

ចួនគឺជាពាក្យទាំងឡាយដែលមានព្យាង្គកើតឡើងដោយកវីប្រើសូរស្រៈនិងសូរព្យញ្ជនៈប្រកបដូចគ្នាទៅតាមបទនីមួយៗ។

8.

ដូចម្តេចដែលហៅថាកាព្យមាត្រ?

a)

កាព្យមាត្រៈ គឺជាការរាប់ចំនួនព្យាង្គនៅក្នុងឃ្លានិងរាប់ចំនួនឃ្លានៅក្នុងវគ្គ ទៅតាមបទនីមួយៗ។

b)

កាព្យមាត្រៈ គឺជាការរាប់ចំនួនព្យាង្គនៅក្នុងវគ្គនិងរាប់ចំនួនឃ្លានៅក្នុងវគ្គ ទៅតាមបទនីមួយៗ។

c)

កាព្យមាត្រៈ គឺជាការរាប់ចំនួនឃ្លានៅក្នុងវគ្គ ទៅតាមបទនីមួយៗ។

9.

ឧបាយកល .................................................

a)

(ន) ល្បិច ល្បែងយ៉ាងល្អិត។

b)

(គុ) ល្បិចល្បង។

c)

(កិ) ល្បិចល្បងយ៉ាងល្អិត ចង់តែឈ្នះ។

d)

(ន) ល្បិចល្បងយ៉ាងល្អិត។

10.

ទុច្ចរិត.............................................................

a)

ទុច្ចរិត(ន)ដំណើរ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ។

b)

ទុច្ចរិត(ន)ដំណើរ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ, វាចា។

c)

ទុច្ចរិត(ន)ដំណើរ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ, វាចា, ចិត្ត, (អកុសល)។

11.

ឈ្នានីស .........................................................

a)

ឈ្នានីស (ន)ច្រណែន ឫស្យា កាត់​លាភ កាត់​ប្រយោជន៍​គេ។

b)

ឈ្នានីស (កិ)ច្រណែន ឫស្យា បង្ខាត កាត់​លាភ កាត់​ប្រយោជន៍​គេ។

c)

ឈ្នានីស (គុ)ច្រណែន កាត់​លាភ កាត់​ប្រយោជន៍​គេ។

12.

តើពាក្យខាងក្រោមមួយណាដែលសរសេរត្រឹមត្រូវ?

a)

ឧបាកល

b)

ឧបាយកល់

c)

ឧបាយគល

d)

ឧបាយកល

13.

តើពាក្យខាងក្រោមមួយណាដែលសរសេរត្រឹមត្រូវ?

a)

អស្មីមានៈ

b)

អស្មីមានះ

c)

អស្មិមានះ

d)

អស្មិមានៈ

14.

តើពាក្យខាងក្រោមមួយណាដែលសរសេរត្រឹមត្រូវ?

a)

ទុច្ជរិត

b)

ទុច្ចរីក

c)

ទុច្ចរិត

d)

ទុច្ចរិក

15.

តើពាក្យខាងក្រោមមួយណាដែលត្រឹមត្រូវ?

a)

សុភាសិតក្រឹត្យ

b)

សុភាសិតក្រឹត

c)

សុភាសិតក្រិត្យ

d)

សុភាសិតក្រីត្យ

16.

តើពាក្យខាងក្រោមមួយណាដែលត្រឹមត្រូវ?

a)

ឫទ្ធីអំណាច

b)

ឫន្ធិអំណាច

c)

ឫទ្ទិអំណាច

d)

ឫទ្ធិអំណាច

17.

.................................គឺជាសេចក្ដីព្រមព្រៀងដោយស្រុះស្រួលគ្នាប្រកបដោយសេចក្ដីស្មោះអស់ពីចិត្តឥតកិច្ចកលប្រាសចាកសេចក្ដីរង្កៀស រឱសដ្ឋានរវាងមនុស្សនិងមនុស្សក្នុងសង្គម។

a)

សាមគ្គីភាព

b)

សាមគ្គីធម៌

c)

សាមគ្គិភាព

d)

សាមគ្គីធម៏

18.

តើកម្លាយរបស់នាមការក៍មួយណាដែលត្រឹមត្រូវ?

a)

ចាំ > ឆ្មាំ

b)

ជួញ > អ្នកជួយ

c)

កាន់ > ខ្មាន

d)

កើត > កំណើត

19.

តើកម្លាយរបស់នាមការក៍មួយណាដែលត្រឹមត្រូវ?

a)

ជួញ > ឈ្នួរ

b)

ដើរ > ថ្មើរ

c)

ចាំ > ចំណាំ

d)

កាន់ > ខ្មាន់

20.

តើចម្លើយមូយណាដែលត្រឹមត្រូវ?

a)

នាមរូបីមាន ៖ សត្វកណ្តៀរ ចិត្ត មនុស្ស ដី។

នាមអរូបី​ ​៖ សេចក្តីព្យាយាម ស្រលាញ់ បំណងប្រាថ្នា។

b)

នាមរូបីមាន ៖ សត្វកណ្តៀរ តុ មនុស្ស ដី។

នាមអរូបី​ ​៖ សេចក្តីព្យាយាម ការតូចចិត្ត បំណងប្រាថ្នា។

c)

នាមរូបីមាន ៖ សត្វកណ្តៀរ មនុស្ស ដី។

នាមអរូបី​ ​៖ សេចក្តីព្យាយាម បំណងប្រាថ្នា។