wayground logo

Free Printable Worksheets

NEW

Font size

S
M
L
XL
Worksheets

IMCI BSN+BSM B8.5 Re-Exam

Total questions: 57

Worksheet time: 57mins

Name
Class
Date
1.

1. តើអ្វីដែលជាសញ្ញាគ្រោះថ្នាក់នៅលើកុមារដែលមានអាយុ២ខែទៅដល់ក្រោម៥ឆ្នាំ?

a)

A. មិនអាចញាំរឺបៅបាន-ក្អួតគ្មានសល់ក្រោយពេលបំបៅ-ប្រកាច់-សន្លឹមបាត់ស្មារតី

b)

B. មិនអាចញាំរឺបៅបាន-ក្អួតគ្មានសល់ក្រោយពេលបៅរឺញាំ-ប្រកាច់-រញំរញូវ

c)

C. មិនអាចញាំរឺបៅបាន-ដង្ហើមញាប់-ប្រកាច់-សន្លឹមបាត់ស្មារតី

d)

D. មិនអាចញាំរឺបៅបាន-ក្អួតគ្មានសល់ក្រោយពេលបៅរឺញាំ-ប្រកាច់-សន្លឹមបាត់ស្មារតី

2.

2. យើងចាត់ទុកកុមារម្នាក់មានក្តៅខ្លួនតាមរយះ

a)

A. វាស់កំដៅ-ស្ទាបចុងដៃ រឺ ចុងជើង

b)

B. វាស់កំដៅ-ស្ទាបដឹង រឺ​ ម្តាយប្រាប់

c)

C. វាស់កំដៅតាមរយះទែម៉ូម៉ែត្រដាក់ត្រចៀក

d)

D. វាស់កំដៅ-ស្ទាបដឹង រឺ មើលមុខកុមារ

3.

3.តើកំរឹតចង្វាក់ដង្ហើមប៉ុន្មានដែលចាត់ទុកថាញាប់ចំពោះកុមារអាយុពី២ខែ ដល់ក្រោម ១២ ខែ?

a)

A. ចាប់ពី ៣០ ដង ក្នុង១នាទីឡើងទៅ

b)

B. ចាប់ពី ៤០ ដង ក្នុង១នាទីឡើងទៅ

c)

C. ចាប់ពី ៥០ ដង ក្នុង១នាទីឡើងទៅ

d)

D. ចាប់ពី ៦០ ដង ក្នុង១នាទីឡើងទៅ

4.

4. តើកំរឹតចង្វាក់ដង្ហើមប៉ុន្មានដែលចាត់ទុកថាញាប់ចំពោះកុមារអាយុពី ១២ខែ ដល់ក្រោម ៥ ឆ្នាំ?

a)

A. ចាប់ពី ៣០ ដង ក្នុង១នាទីឡើងទៅ

b)

B. ចាប់ពី ៤០ ដង ក្នុង១នាទីឡើងទៅ

c)

C. ចាប់ពី ៥០ ដង ក្នុង១នាទីឡើងទៅ

d)

B. ចាប់ពី ៦០ ដង ក្នុង១នាទីឡើងទៅ

5.

5. តើកំរឹតចង្វាក់ដង្ហើមប៉ុន្មានដែលចាត់ទុកថាញាប់ចំពោះកុមារអាយុ ក្រោម ២ ខែ?

a)

A. ចាប់ពី ៣០ ដង ក្នុង១នាទីឡើងទៅ

b)

B. ចាប់ពី ៤០ ដង ក្នុង១នាទីឡើងទៅ

c)

C. ចាប់ពី ៥០ ដង ក្នុង១នាទីឡើងទៅ

d)

D. ចាប់ពី ៦០ ដង ក្នុង១នាទីឡើងទៅ

6.

6. តើគេត្រូវពិនិត្យមើលកន្លែងណាដើម្បីសំរេចថាកុមារមានទារាស៍?

a)

A. ផ្នែកខាងក្រោមនៃផ្ទាំងទ្រូងកុមារផតចូលពេលដង្ហើមចេញ

b)

B. ផ្នែកទ្រូង និង ពោះកុមារផតចូលពេលដង្ហើមចេញ

c)

C ផ្នែកខាងក្រោមនៃផ្ទាំងទ្រូងកុមារផតចូលពេលដង្ហើមចូល

d)

D. ផ្នែកទ្រូង និង ពោះកុមារផតចូលពេលដង្ហើមចូល

7.

7. ដូចម្តេចដែលហៅថាស្រ្តាយឌ័រ ((Stridor)?

a)

A. សំឡេងធ្ងន់រឹងលឺនៅពេលកុមារដកដង្ហើមចូល

b)

B. សំឡេងធ្ងន់រឹងលឺនៅពេលកុមារដកដង្ហើមចេញ

c)

C. សំឡេងដូចហួចនៅពេលកុមារដកដង្ហើមចូល

d)

D. សំឡេងដូចហួចនៅពេលកុមារដកដង្ហើមចេញ

8.

8. តើអ្នកត្រូវធ្វើដូចម្តេច នៅពេលដែលកុមារមានសញ្ញាគ្រោះថ្នាក់ទូទៅ?

a)

A. រកមូលហេតុដែលកើតមានចំពោះកុមារ

b)

B. បញ្ជូនកុមារ ទៅមន្ទីពេទ្យជាបន្ទាន់

c)

C. ព្យាបាលទៅតាមរោគសញ្ញាដែលបានរកឃើញ

d)

D. ចំលើយទាំងអស់ត្រឹមត្រូវ

9.

9. តើក្នុងករណីមួយណាដែល អ្នកចាត់ទុកថ្នាក់កុមារថារាកជាប់បន្ត?

a)

A. រាក១០ថ្ងៃឡើងទៅ

b)

B. រាក១៤ថ្ងៃឡើងទៅ

c)

C. រាក២០ថ្ងៃឡើងទៅ

d)

D.រាក២៥ថ្ងៃឡើងទៅ

10.

10. តើអ្នកអាចចាត់ថ្នាក់កុមារថាមានជំងឺអ្វី បើកុមាររាកមានឈាមក្នុងលាមក?

a)

A. រាអាសន្នរោគ

b)

B. រាកស្រួចស្រាវ

c)

C. រាកជាប់បន្ត

d)

D. រាកមួល

11.

11. តើអ្នកត្រូវចាត់ថ្នាក់ថាដូចម្តេច បើឃើញមានសញ្ញាភ្នែកខូង និងមិនអាច ផឹកបាន រឺបៅបាន ក្នុងពេលពិនិត្យនិងវាយតំលៃកុមារដែលរាក?

a)

A. រាកមានខ្សោះជាតឹទឹកមធ្យម

b)

B. រាកគ្មានខ្សោះជាតឹទឹក

c)

C. រាកមានខ្សោះជាតឹទឹកធ្ងន់ធ្ងរ

d)

D. ចំលើយ A និង​ B

12.

12. តើអ្នកត្រូវចាត់ថ្នាក់ថាដូចម្តេច បើឃើញមានសញ្ញាស្រេកទឹកខ្លាំង ផឹកត្រហេប ត្រហប និងភ្នែកខូង ក្នុងពេលពិនិត្យនិងវាយតំលៃកុមារដែលរាក?

a)

A. រា កមានខ្សោះជាតិទឹកមធ្យម

b)

B. រាកគ្មានខ្សោះជាតឹទឹក

c)

C. រាកមានខ្សោះជាតឹទឹកធ្ងន់ធ្ងរ

d)

D. ចំលើយ A និង​ C

13.

13. តើគេចាត់ទុកថាស្បែករលាយ៉ាងដូចម្តេច​ ពេលណាផ្នត់ស្បែកពោះរលា យឺតជាង ២ វិនាទី?

a)

A. រលាយឺត

b)

B. រលាយឺតណាស់

c)

C. រលារហ័ស

d)

D. រលាមធ្យម

14.

14.តើអ្នកចាត់ថ្នាក់ដូចម្តេច បើអ្នកពិនិត្យឃើញទារាស៍ក្នុងពេលវាយតំលៃកុមារ ដែលក្អក រឺពិបាកដកដង្ហើម?

a)

A. រលាកសួត

b)

B. គ្មានរលាកសួត: ក្អក​ រឺ ផ្តសាយ

c)

C. រលាកសួតធ្ងន់ធ្ងរ រឺ​ ជំងឺធ្ងន់ធ្ងរខ្លាំង

d)

D. ចំលើយទាំងអស់ត្រឹមត្រូវ

15.

15. តើសញ្ញាមួយណាដែលអាចអោយអ្នក ចាត់ថ្នាក់ថារលាកសួតធ្ងន់ធ្ងរបាន ចំពោះកុមារចាប់ពី ២ខែដល់ក្រោម៥ឆ្នាំដែលមានក្អកឫពិបាកដកដង្ហើម?

a)

A. មានទារាស៍

b)

B. មានស្ត្រាយឌរ័

c)

C. មានសញ្ញាគ្រោះថ្នាក់ទូទៅណាមួយ

d)

D. លើយទាំងអស់ត្រឹមត្រូវ

16.

16. តើសញ្ញាមួយណាដែលអាចអោយអ្នក ចាត់ថ្នាក់ថារលាកសួតបាន ចំពោះកុមារ ចាប់ពី ២ខែដល់ក្រោម៥ឆ្នាំ?

a)

A. មានចង្វាក់ដង្ហើមញាប់

b)

B. គ្មានសញ្ញារលាកសួត រឺជំងឺធ្ងន់ធ្ងរខ្លាំង

c)

C. មានទារាស៍ រឺ ស្ត្រាយឌរ័

d)

D. មានសញ្ញាគ្រោះថ្នាក់ទូទៅណាមួយ

17.

17. តើអ្វីខ្លះជាសញ្ញានៃការរលាកឆ្អឹងម៉ាស្តូអ៊ីត ចំពោះកុមារអាយុចាប់ពី២ខែ ដល់ក្រោម ៥ឆ្នាំ?

a)

A. មានខ្ទុះហូរចេញពីត្រចៀក

b)

B. មានឈឺចាប់នៅត្រចៀក

c)

C. មានហើមប៉ោង ឈឺក្រោយត្រចៀក

d)

D. ចំលើយទាំងអស់ត្រឹមត្រូវ

18.

18. តើអ្វីមួយជាសញ្ញានៃជំងឺរលាកត្រចៀកស្រួចស្រាវចំពោះកុមារអាយុចាប់ពី ២ខែដល់ក្រោម៥ឆ្នាំ?

a)

A. មានខ្ទុះហូរចេញពីត្រចៀកតិចជាង១៤ថ្ងៃ រឺមានការឈឺចាប់នៅត្រចៀក

b)

B. ហើមប៉ោង-ឈឺពីក្រោយត្រចៀក

c)

C. មានខ្ទុះហូរចេញពីត្រចៀកច្រើនជាង១៤ថ្ងៃ រឺមានការឈឺចាប់នៅត្រចៀក

d)

D. ឈឺចាប់នៅត្រចៀកធ្ងន់ធ្ងរ

19.

19. តើការពិនិត្យឃើញអ្វី ចំពោះកុមារមានក្អក ដែលអាយុចាប់ពី ២ខែដល់ក្រោម៥ឆ្នាំ ដែលអ្នក ចាត់ថ្នាក់ថាគ្មានរលាកសួតឫរលាកសួតធ្ងន់ធ្ងរ?

a)

A. មានចង្វាក់ដង្ហើមញាប់

b)

B. គ្មានសញ្ញារលាកសួត រឺ ជំងឺធ្ងន់ធ្ងរខ្លាំង

c)

C. មានទារាស៍ រឺ ស្ត្រាយឌរ័

d)

D. មានសញ្ញាគ្រោះថ្នាក់ទូទៅណាមួយ

20.

20. តើអ្វីមួយជាសញ្ញានៃជំងឺរលាកត្រចៀករ៉ាំរ៉ៃ ចំពោះកុមារអាយុចាប់ពី ២ខែ ដល់ ក្រោម៥ឆ្នាំ?

a)

A. ខ្ទុះហូរចេញពីត្រចៀកតិចជាង១៤ថ្ងៃ

b)

B. ខ្ទុះហូរចេញពីត្រចៀកច្រើនជាង១៤ថ្ងៃ

c)

C. ហើមប៉ោង-ឈឺពីក្រោយត្រចៀកយូរថ្ងៃ

d)

D. ឈឺចាប់នៅត្រចៀកធ្ងន់ធ្ងរយួរថ្ងៃ

21.

21. តើអ្នកត្រូវចាត់ទុកថាជាជំងឺអ្វី ចំពោះកុមារអាយុចាប់ពី ២ខែ ដល់ ក្រោម៥ឆ្នាំ ដែលកើតកញ្រ្ជឹល និងឃើញមានសញ្ញាគ្រោះថ្នាក់ទូទៅណាមួយ រឺកញ្ចក់ភ្នែកស្រអាប់ រឺដំបៅមាត់ខូងជ្រៅ រឺរាលធំ?

a)

A. លាប់កញ្រ្ជឹលធ្ងន់ធ្ងរ

b)

B. លាប់កញ្រ្ជឹលនៅភ្នែក រឺនៅមាត់

c)

C. កញ្រ្ជឹលកំពុងវិវត្ត

d)

D. លាប់កញ្រ្ជឹលធម្មតា

22.

22. ហេតុអ្វីបានជាត្រូវផ្តល់ជីវជាតិអា ដល់កុមារដែលកើតកញ្រ្ជឹល?

a)

A. ការពារកង្វះអាហារូបត្ថម្ភ

b)

B. ដើម្បីបង្ការជំងឺខ្វាក់មាន់និងបញ្ហាលើភ្នែកផ្សេងៗ

c)

C. ដើម្បីប្រឆាំងជំងឺផ្សេងៗ

d)

D. ដើម្បីបង្ការជំងឺរាគ

23.

23. តើអ្វីខ្លះជាផលវិបាកដែលតែងជួបប្រទះញឹកញាប់ជាងគេ ចំពោះកុមារ កើតជំងឺកញ្រ្ជឹល?

a)

A.កង្វះអាហារូបត្ថម្ភ

b)

B. គ្រុនក្តៅ

c)

C. គ្រុនឈាម

d)

D. ចំលើយខាងលើត្រឹមត្រូវទាំងអស់

24.

24. តើអ្វីខ្លះជាសញ្ញាបញ្ជាក់ថាទារកអាយុចាប់ពី១សប្តាហ៍ដល់ក្រោម២ខែ មានខ្សោះជាតិទឹកធ្ងន់ធ្ងរ?

a)

A.ឡេះឡះ រញាំរញ៉ូវនិងភ្នែកខូង

b)

B.សន្លឹម ឬបាត់ស្មារតី និងភ្នែកខូង

c)

C.ផ្នត់ស្បែកពោះរលាយឺត រឺឡេះឡះ

d)

D.ស្រេកទឹកខ្លាំងនិងផ្នត់ស្បែកពោះរលាយឺត

25.

25. តើរបៀបណាមួយដែលមិនត្រឹមត្រូវក្នុងការដាក់ស្ថានភាពបីកូន ដើម្បីបំបៅ ដោះម្តាយ?

a)

A.អោយក្បាលនិងដងខ្លួនទារកត្រង់គ្នាល្អ

b)

B.ទ្រខ្លួនទារកនៅជាប់នឹងខ្លួនម្តាយ

c)

C.អោយច្រមុះទារកបែរចេញពីសណ្តង់ដោះម្តាយ

d)

D.តំរង់មាត់ទារកទៅរកដោះម្តាយ

26.

26. តើម្តាយត្រូវបីកូនក្នុងស្ថានភាពយ៉ាងដូចម្តេចដើម្បីបំបៅដោះកូន?

a)

A.អោយក្បាលនិងដងខ្លួនទារកត្រង់គ្នាល្អ

b)

B.ទ្រខ្លួនទារកនៅជាប់នឹងខ្លួនម្តាយ

c)

C.ខ្លួនទារកផ្អឹបជាប់នឹងខ្លួនម្តាយ

d)

D.ចំលើយទាំងអស់ត្រឹមត្រូវ

27.

27. ការព្យាបាលកុមាររាគដែលមានខ្សោះជាតិទឹកប្លង់ ក មានដូចតទៅ

a)

A.អោយអង់ទីប៊ីយ៉ូទីកជាមួយនឹងថ្នាំទប់ចលនាពោះវៀន

b)

B.អូរ៉ាលីត្រ-សង័សី-ណែនាំម្តាយ ពីរបៀបព្យបាលនិងពេលដែលត្រូវនាំកូន មក មណ្ឌលសុខភាពវិញ

c)

C.អោយកុមារសំរាកពេទ្យ ព្រោះត្រូវការព្យូរសេរ៉ូម

d)

D.ទិញថ្នាំតាមឧសថស្ថានផឹកខ្លួនឯង

28.

28. ការព្យាបាលកុមាររាគដែលមានខ្សោះជាតិទឹកប្លង់ ខ មានដូចតទៅ:

a)

A.អោយអង់ទីប៊ីយ៉ូទីកជាមួយនឹងថ្នាំទប់ចលនាពោះវៀន

b)

B.អោយជាតិសង័សី១០គ្រាប់ និងអូរ៉ាលីត្រ៣កញ្ចប់រួចត្រលប់ទៅផ្ទះវិញ

c)

C.អោយកុមារសំរាកពេទ្យ ព្រោះត្រូវការព្យូរសេរ៉ូមជាបន្ទាន់

d)

D.អោយជាតិសង័សី- អោយអូរ៉ាលីត្រកុមារផឹកតាមដាន៤ម៉ោង នៅក្នុង មន្ទីរពេទ្យ រឺមណ្ឌលសុខភាព ដើម្បីវាយតំលៃសារជាថ្មី

29.

29. ហេតុអ្វីបានជាគេត្រូវអោយជីវជាតិអាក្នុងពេលកើតជំងឺកញ្រ្ជឹល?

a)

A.ដើម្បីសំលាប់វីរុស

b)

B.កាត់បន្ថយការឆ្លងវីរុស

c)

C.ជាការព្យាបាលតាមរោគសញ្ញា

d)

D.ការពារផលវិបាកនៃកង្វះវីតាមីនអា

30.

30. ឃ្លាខាងក្រោមនេះមានឃ្លា១ដែលមិនត្រឹមត្រូវទាក់ទងទៅនឹងការ បញ្ជូនទារកអាយុក្រោម២ខែទៅកាន់មន្ទីរពេទ្យ

a)

A.ប្រើអង់ទីប៊ីយ៉ូទីកចាក់សាច់ដុំ១​ដូស

b)

B.បង្ការកង្វះជាតិស្ករដោយប្រើទឹកដោះម្តាយ

c)

C.ព្យាបាលតាមរោគសញ្ញាជាបន្ទាន់

d)

D.ណែនាំពីរបៀបដែលរក្សាទារកអោយបានកក់ក្តៅនៅតាមផ្លូវ

31.

31. តើសញ្ញាខាងក្រោមនេះតើសញ្ញាមួយណាដែលមិនមែនជាសញ្ញនៃកុមារខ្វាក់មាន់?

a)

A.កុមារមិនចូលចឹត្តដើរលេងពេលយប់ព្រលប់

b)

B.កុមារមានភ្នែកឡើងក្រហម

c)

C.កុមារចូលចឹត្តអង្គុយនៅកៀនជញ្ជាំងនៅពេលយប់

d)

D.កុមារពិបាករកអាហាររឺរបស់ញាំ

32.

32. កុមារមានសញ្ញាខ្វះអាហារូប្ថម្ភធ្ងន់ធ្ងរមានសញ្ញាដូចតទៅះ

a)

A.កុមារមើលឃើញស្គមខ្លាំង រឺ មានហើមប្រអប់ជើងទាំងសងខាង

b)

B.កុមារមើលឃើញស្គមខ្លាំងនិងមានទំងន់ធៀបនឹងអាយុតូចជាង​-៣SD

c)

C.កុមារមើលឃើញស្គមខ្លាំងនិងមានខ្វាក់មាន់

d)

D.កុមារមានហើមប្រអប់ជើងទាំងសងខាងនិងញាំអាហាររើសមុខ

33.

33. កុមារកើតជំងឺកញ្ជ្រឹល ហើយមានសញ្ញាគ្រោះថ្នាក់ទូទៅណាមួយ រឺកញ្ចក់ភ្នែកស្រអាប់រឺដំបៅមាត់ខូងជ្រៅរឺរាលធំ ត្រូវចាត់ថ្នាក់យ៉ាងដូចម្តេច?

a)

A.ខ្វះវីតាមីនអាធ្ងន់ធ្ងរ

b)

B.លាប់កញ្រឹលនៅមាត់និងភ្នែក

c)

C.ជំងឺកញ្រឹលធ្ងន់ធ្ងរ

d)

D.លាប់កញ្រឹលធ្ងន់ធ្ងរ

34.

34. កុមារមានសញ្ញាខ្ទុះហូរពីភ្នែក រឺមានដំបៅមាត់ កំពុងកើតកញ្រឹល រឺធ្លាប់កើត

កញ្រ្ជឹលក្នុង៣ខែមុន តើត្រូវចាត់ថ្នាក់យ៉ាងដូចម្តេច?

a)

A.កំពុងចេញកញ្រឹល

b)

B.លាប់កញ្រឹលនៅមាត់និងភ្នែក

c)

C.ជំងឺកញ្រឹលធ្ងន់ធ្ងរ

d)

D.លាប់កញ្រឹលមធ្យម

35.

35. ឃ្លាខាងក្រោមនេះ តើឃ្លាណាមួយដែលមិនត្រឹមត្រូវទាក់ទងទៅនឹងការព្យាបាលជំងឺលាប់កញ្រ្ជឹលធ្ងន់?

a)

A.​អោយជីវជាតិអានិងអង់ទីប៊ីយ៉ូទីក ១ដូសដំបូង

b)

B.អោយប៉ារាសេតាម៉ុលបើកុមារមានក្តៅខ្លួន

c)

C.ព្យាបាលតាមដានរយះ៣ថ្ងៃរួចត្រលប់មកវិញ

d)

D.អោយប៉ូម៉ាតតេត្រាស៊ីគ្លីនបើកញ្ចក់ភ្នែកស្រអាប់រឺមានហូរខ្ទុះចេញពីភ្នែក

36.

36. តើសញ្ញាដូចខាងក្រោមនេះ តើសញ្ញាណាខ្លះដែលចាត់ទុកថាជាជំងឺកញ្រ្ជឹល?

a)

A.ក្តៅខ្លួន-ឡើងកន្ទួលក្រហមពាសពេញស្បែក និងមានឡើងកូនកណ្តុរជុំវិញ

b)

B.ក្តៅខ្លួន-ឡើងកន្ទួលក្រហមពាសពេញស្បែកនិងរឹងកញ្ចឹងក

c)

C.ក្តៅខ្លួន-ក្អក-ហៀរសំបោររឺក្រហមភ្នែក

d)

D.ក្តៅខ្លួន ឡើងកន្ទួលក្រហមពាសពេញស្បែក និងមានសញ្ញាដូចជាក្អក-ហៀរសំបោររឺក្រហមភ្នែក

37.

37. កុមារក្តៅខ្លួនគ្មានគ្រោះគ្រុនចាញ់ ហើយមានសញ្ញាគ្រោះថ្នាក់ទូទៅណាមួយ រឺរឹងកញ្ចឹងក តើត្រូវចាត់ថ្នាក់យ៉ាងដូចម្តេច?

a)

A.គ្រុនចាញ់

b)

B.រលាកស្រោមខួរ

c)

C.ជំងឺគ្រុនក្តៅធ្ងន់ធ្ងរខ្លាំង/គ្រុនចាញ់ធ្ងន់ធ្ងរ

d)

D.ជំងឺគ្រុនក្តៅធ្ងន់ធ្ងរខ្លាំង

38.

38. កុមារក្តៅខ្លួនមានគ្រោះគ្រុនចាញ់ហើយមានសញ្ញាគ្រោះថ្នាក់ទូទៅណាមួយ រឺរឹងកញ្ចឹងក តើត្រូវចាត់ថ្នាក់យ៉ាងដូចម្តេច?

a)

A.គ្រុនចាញ់

b)

B.រលាកស្រោមខួរ

c)

C.ជំងឺគ្រុនក្តៅធ្ងន់ធ្ងរខ្លាំង/គ្រុនចាញ់ធ្ងន់ធ្ងរ

d)

D.ជំងឺគ្រុនក្តៅធ្ងន់ធ្ងរខ្លាំង

39.

39. កុមារក្តៅខ្លួនមានគ្រោះគ្រុនចាញ់ហើយការពិនិត្យឌីបស្ទីករឺកញ្ចក់ឈាមអវិជ្ជមាន តើត្រូវចាត់ថ្នាក់យ៉ាងដូចម្តេច?

a)

A.គ្មានគ្រុនចាញ់

b)

B.គ្រុនក្តៅធម្មតា

c)

C.ជំងឺគ្រុនក្តៅធ្ងន់ធ្ងរខ្លាំង

d)

D.ជំងឺគ្រុនក្តៅមិនទំនងជាគ្រុនចាញ់

40.

40. តើឃ្លាខាងក្រោមនេះ តើមួយណាដែលមិនមែនជាគ្រោះគ្រុនឈាម?

a)

A.កុមារធ្លាប់ឈឺគ្រុនឈាមហើយពីមុន

b)

B.រដូវនេះជារដូវគ្រុនឈាម

c)

C.តំបន់កុមាររស់នៅមានកើតជំងឺគ្រុនឈាម

d)

D.កុមារធ្លាប់ទៅតំបន់ដែលមានគ្រុនឈាម ២សប្តាហ៍កន្លងទៅ

41.

41. កុមារមានក្តៅខ្លួនហើយពុំមានសញ្ញានៃជំងឺគ្រុនឈាមធ្ងន់ធ្ងរ/សង្ស័យគ្រុនឈាម និងរកមិនឃើញមូលហេតុផ្សេងទៀតនៃគ្រុនក្តៅ តើត្រូវចាត់ថ្នាក់យ៉ាងដូចម្តេច?

a)

A.គ្រុនក្តៅធម្មតា

b)

B.គ្រុនក្តៅអាចជាគ្រុនឈាម

c)

C.សង្ស័យគ្រុនឈាម

d)

D.សង្ស័យគ្រុនចាញ់

42.

42. ឃ្លាខាងក្រោមនេះ តើឃ្លាណាមួយដែលមិនត្រឹមត្រូវទាក់ទងទៅនឹងការព្យាបាលគ្រុនក្តៅអាចជាគ្រុនឈាម?

a)

A.អោយប៉ារាសេតាម៉ុល១​ដូសនៅមណ្ឌលសុខភាពបើកុមារក្តៅខ្លួនលើសពី៣៨អង្សាសេឡើងទៅ និងមិនត្រូវប្រើអាស្ពីរីនទេ

b)

B.ណែនាំម្តាយអោយបន្តនិងផ្តល់ជាតិទឹកអោយកុមារ

c)

C.ត្រលប់មកតាមដានវិញ១ថ្ងៃក្រោយ និងណែនាំពីពេលដែលត្រូវនាំកុមារត្រលប់មកវិញជាបន្ទាន់

d)

D.ជាការបង្ការ កុមារគួរព្យួរសេរ៉ូមយឺតៗដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមធ្ងន់ធ្ងរ

43.

43. ឃ្លាខាងក្រោមនេះ តើឃ្លាណាមួយដែលមិនត្រឹមត្រូវទាក់ទងទៅនឹងការព្យាបាលជំងឺរលាកត្រចៀកស្រួចស្រាវះ

a)

A.អោយអង់ទីប៊ីយ៉ូទីកសមស្របសំរាប់រយះពេល៥ថ្ងៃ

b)

B.សំងួតត្រចៀកដោយការត្បារ-អោយប៉ារាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់

c)

C.ត្រលប់មកតាមដាន៥ថ្ងៃក្រោយ

d)

D.ប្រើថ្នាំដំណក់ត្រចៀកគីណូឡូនបន្តក់បន្ថែមរយះ២សប្តាហ៍

44.

44. ឃ្លាខាងក្រោមនេះ តើឃ្លាណាមួយដែលមិនត្រឹមត្រូវទាក់ទងទៅនឹងការព្យាបាលជំងឺរលាកត្រចៀករាំរៃះ

a)

A.ប្រើថ្នាំដំណក់ត្រចៀកគីណូឡូនបន្តក់បន្ថែមរយះ២សប្តាហ៍

b)

B.អោយអង់ទីប៊ីយ៉ូទីកសមស្របសំរាប់រយះពេល៥ថ្ងៃ

c)

C.សំងួតត្រចៀកដោយការត្បារ

d)

D​ត្រលប់មកតាមដាន៥ថ្ងៃក្រោយ

45.

45. កំរឹតប៉ារាសេតាម៉ុលដែលប្រើសំរាប់ព្យាបាលជំងឺគ្រុនក្តៅរឺឈឺត្រចៀក៖

a)

A.១០មក្រ/គក្រ/ដូស

b)

B.១២,៥មក្រ/គក្រ/ដូស

c)

C.១៥មក្រ/គក្រ/ដូស

d)

D.១៧,៥មក្រ/គក្រ/ដូស

46.

46.​ ដូសរបស់ជីវជាតិអាដែលត្រូវផ្តល់អោយកុមារដែលមានអាយុពី៦ខែដល់ក្រោម១២ខែគឺ៖

a)

A.១០០ ០០០ខអ ១គ្រាប់

b)

B.១០០ ០០០ខអ ២គ្រាប់

c)

C.២០០ ០០០ខអ ១គ្រាប់

d)

D.​២០០ ០០០ខអ ២គ្រាប់

47.

47. ឃ្លាខាងក្រោមនេះ តើឃ្លាណាមួយដែលមិនត្រឹមត្រូវទាក់ទងទៅនឹងថ្នាំមេបង់ដាហ្សុល៖

a)

A.ផ្តល់មេបង់ដាហ្សុល៦ខែម្តងដល់កុមារដែលមានអាយុចាប់ពី១២ខែឡើង

b)

B.កំរឹត​២៥០មក្រសំរាប់កុមារដែលមានអាយុ១២ខែ ដល់ក្រោម២៤ខែ

c)

C.កំរឹត​៥០០មក្រសំរាប់កុមារដែលមានអាយុ២៤ខែ ដល់ក្រោម៥ឆ្នាំ

d)

D.មិនត្រូវផ្តល់ថ្នាំមេបង់ដាហ្សុលមុនរយះពេល៦ខែម្តងទេ

48.

48. ឃ្លាខាងក្រោមនេះ តើឃ្លាណាមួយដែលមិនត្រឹមត្រូវទាក់ទងទៅនឹងថ្នាំសង្ក័សី៖

a)

A.ជួយជំរុញប្រពន្ធ័ការពារកុមារនិងព្យាបាលជំងឺរាកលើកុមារ

b)

B.ផ្តល់ជាតិថ្នាំសង្ក័សី១០មក្រក្នុង១ថ្ងៃ សំរាប់កុមាររាកអាយុក្រោម៦ខែ រយះពេល១០ថ្ងៃ

c)

C.ផ្តល់ជាតិថ្នាំសង្ក័សី២០មក្រក្នុង១ថ្ងៃ សំរាប់កុមាររាកអាយុចាប់៦ខែដល់ក្រម៥ឆ្នាំ រយះពេល១០ថ្ងៃ

d)

D.មិនត្រូវផ្តល់ជាតិថ្នាំសង្ក័សីដល់កុមារដែលមានរលាកសួតទេ

49.

49. ឃ្លាខាងក្រោមនេះ តើឃ្លាណាមួយដែលមិនត្រឹមត្រូវទាក់ទងទៅនឹងការព្យាបាលភ្នែកកុមារ?

a)

A.សំអាតភ្នែកកុមារ៣ដងក្នុង១ថ្ងៃ

b)

B.ដាក់ប៉ូម៉ាតភ្នែកតេត្រាស៊ីគ្លីនក្នុងភ្នែកទាំងសងខាង៣ដងក្នុង១ថ្ងៃ ។ ព្យាបាលរហូតទាល់តែភ្នែកបាត់ក្រហម

c)

C.កុំប្រើប៉ូម៉ាតភ្នែក រឺថ្នាំតំណក់ដ៏ទៃទៀត ដាក់ចូលទៅក្នុងភ្នែកអោយសោះ

d)

D.​ប្រើអាម៉ុកស៊ីលីន ៥០មក្រ/គក្រ/ដូស ១ថ្ងៃ២ដង រយះពេល៥ថ្ងៃ

50.

50. ឃ្លាខាងក្រោមនេះ តើឃ្លាណាមួយដែលមិនត្រឹមត្រូវទាក់ទងទៅនឹងការវីយូឡេហ្សង់ស្យានព្យាបាលដំបៅមាត់?

a)

A.ជួយអោយកុមារឆាប់ញាំបានឡើងវិញ

b)

B.វីយូឡេហ្សង់ស្យានជួយសំលាប់មេរោគដែលធ្វើអោយដំបៅមាត់

c)

C.ប្រើវីយូឡេហ្សង់ស្យានដែលមានកំហាប់០,៥%

d)

D.លាប២ដងក្នុង១ថ្ងៃ រយះពេល៥ថ្ងៃ

51.

51. ឃ្លាខាងក្រោមនេះ តើឃ្លាណាមួយដែលមិនត្រឹមត្រូវទាក់ទងទៅនឹងការព្យាបាលកុមារដែលកំពុងតែប្រកាច់?

a)

A.រក្សាដង្ហើមមិនអោយស្ទះ

b)

B.ប្រើថ្នាំបំបាត់ប្រកាច់ដោយប្រើឌីយ៉ាហ្សេប៉ាមតាមបាត

c)

C.ប្រើថ្នាំបញ្ចុះកំដៅតាមមាត់

d)

D.បឺតស្លេះពីក្នុងបំពង់កនិងមាត់ដោយកាតេទែរដាក់តាមច្រមុះ

52.

52. កុមារដែលកំពុងតែប្រកាច់ តើត្រូវដាក់កុមារនៅក្នុងស្ថានភាពបែបណា?

a)

A.ដេកផ្ងារ

b)

B.ដេកផ្កាប់

c)

C.ដេកបែបណាក៏បាន

d)

D.ដេកផ្អៀង

53.

53. ការព្យាបាលការបង្កររោគនៅត្រចៀករ៉ាំរ៉ៃ គឺត្រូវសំងួតត្រចៀកដោយប្រើដំបារ រួចបន្តក់ថ្នាំគីណូឡូន២ទៅ៣តំណក់ ក្នុងមួយថ្ងៃ១ដងក្នុងរយះពេល?

a)

A.យ៉ាងតិច១សប្តាហ៍

b)

B.យ៉ាងតិច២សប្តាហ៍

c)

C.យ៉ាងតិច៣សប្តាហ៍

d)

D.យ៉ាងតិច៤សប្តាហ៍

54.

54. ការព្យាបាលការបង្កររោគនៅភ្នែកដោយប៉ូម៉ាតតេត្រាស៊ីគ្លីន គឺប្រើ១ថ្ងៃ៣ដង រហូតដល់៖

a)

A.ភ្នែកបាត់ក្រហម

b)

B.រយះពេល៥ថ្ងៃ

c)

C.រយះពេល៧ថ្ងៃ

d)

D.រយះពេល១០ថ្ងៃ

55.

55. ទារកអាយុក្រោម២ខែ ហើយមានលាមកជុះមកមានឈាម តើត្រូវចាត់ថ្នាក់ជាជំងឺប្រភេទណា?

a)

A.ជំងឺរាក

b)

B.ជំងឺរាកមួល

c)

C.សញ្ញានៃការហូរឈាម

d)

D.ជំងឺរលាកពោះវៀន

56.

56. ទារកអាយុក្រោម២ខែ ហើយមានគ្រុនក្តៅ (សីតុណ្ហភាពលើសពី៣៧៥អង្សារសេ ឫស្ទាបទៅក្តៅ) ត្រូវចាត់ទុកថា

a)

A.មានជំងឺគ្រុនក្តៅ ត្រូវអោយផឹកថ្នាំប៉ារ៉ាសេតាម៉ុល

b)

B.មានជំងឺគ្រុនក្តៅ ត្រូវជូតទឹកនឹងកន្សែងសើម

c)

C.មានជំងឺគ្រុនក្តៅ ហើយត្រូវអោយថ្នាំអង់ទីប៊ីយ៉ូទីក

d)

D.ជំងឺធ្ងន់ធ្ងរខ្លាំង ហើយត្រូវបញ្ជូនជាបន្ទាន់ទៅមន្ទីរពេទ្យ

57.

57. ទារកអាយុក្រោម២ខែ ហើយមានខ្លួនត្រជាក់ (សីតុណ្ហភាពទាបជាង៣៥,,៥អង្សារសេ ឫស្ទាបទៅត្រជាក់) ត្រូវចាត់ទុកថា៖

a)

A.ល្អ ព្រោះទារកមិនមានគ្រុនក្តៅ

b)

B.តាមដានរយះពេល២ទៅ៣ថ្ងៃ

c)

C.ជាការធម្មតាចំពោះទាករកតូចៗ

d)

D.ជំងឺធ្ងន់ធ្ងរខ្លាំង ហើយត្រូវបញ្ជូនជាបន្ទាន់ទៅមន្ទីរពេទ្យ