wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

Ministry Quiz

Total questions: 52

Worksheet time: 26mins

Name
Class
Date
1.

តើជម្រើសមួយណាសម្គាល់ល្បឿន E3 (E3 Carrier link)នៅក្នុងប្រព័ន្ធទូរគមនាគមន៍?

a)

8.448 Mbps

b)

34.368 Mbps

c)

139.264 Mbps

d)

155.52 Mbps

2.

តើប្រភេទខ្សែកាប្លិ៍មួយណាអាចបញ្ជូនទិន្នន័យបានធំនិងឆ្ងាយ?

a)

ខ្សែកាប្លិ៍អុបទិក Multi-mode

b)

ខ្សែកាប្លិ៍អុបទិក Single-Mode

c)

ខ្សែកាប្លិ៍ទង់ដែង (Copper)

d)

ខ្សែកាប្លិ៍ Coaxial (coaxial cable)

3.

ការកំណត់រចនាសម្ព័ន្ធបណ្តាញទូរគមនាគមន៍ជារង្វង់ (Ring topology) ក្នុងគោលបំណង៖

a)

ពង្រីកចំណុះសមត្ថភាព និងល្បឿនទៅដល់ Node ឬស្ថានីយ ដែលស្ថិតក្នុងបណ្តាញរង្វង់

b)

បង្កើនកម្លាំងផ្សាយ (Transmit Power) ទៅគ្រប់ស្ថានីយ

c)

ពង្រីកវិសាលភាពគ្របដណ្តប់សេវា

d)

ធានាប្រក្រតីភាពដំណើរការបណ្តាញទូរគមនាគមន៍ ដោយបានបម្រុងទុកជាមុនក្នុងករណីមានឧប្បត្តិហេតុ (Incident)ធ្វើឱ្យរអាក់រអួលបណ្តាញទូរគមនាគមន៍ជាយថាហេតុ

4.

តើសេវាទូរគមនាគមន៍ណាមួយ ត្រូវបានចាត់ទុកថាជា​សេវាទូរគមនាគមន៍មូលដ្ឋាន

a)

សេវាទូរគមនាគមន៍ដែលមិនបង់ថ្លៃ

b)

សេវាទូរគមនាគមន៍សម្រាប់បម្រើដល់សាធារណជនដោយគ្មានរើសអើង

c)

សេវាទូរគមនាគមន៍ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការប្រាស្រ័យទាក់ទងគ្នា ឬសន្ទនាជាមួយគ្នាដោយផ្ទាល់ក្នុងពេលវេលាពិតប្រាកដ

d)

សេវាទូរគមនាគមន៍ដែលបញ្ជូនសំឡេង ទិន្នន័យ រូបភាព ឬប្រភេទព័ត៌មានដទៃទៀត ដែលសាធារណជនត្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ

5.

ចូរជ្រើសរើសចម្លើយត្រឹមត្រូវចំពោះការប្រើប្រាស់បច្ចេកវិទ្យា WDM (Wavelength Division Multiplexing )នៅក្នុងប្រព័ន្ធទូរគមនាគមន៍ ដោយសារមូលហេតុណាមួយ?

a)

រចនាសម្ព័ន្ធប្រព័ន្ធបណ្តាញបញ្ជូនសាមញ្ញ និងងាយស្រួលគ្រប់គ្រង

b)

បង្កើនសមត្ថភាពបញ្ជូនទិន្នន័យបានកាន់តែធំក្នុងសរសៃអុបទិក ១សរសៃ

c)

ចំណាយទាបក្នុងការវិនិយោគ កិច្ចប្រតិបត្តិការ និងការ

d)

ការបញ្ជូនទិន្នន័យបានលឿន និងសុវត្ថិភាព

6.

បច្ចេកវិទ្យា PON (Passive Optical Network) ត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងការផ្តល់អ៊ីនធឺណិតល្បឿនលឿនតាមរយៈខ្សែកាប្លិ៍អុបទិកទៅដល់លំនៅដ្ឋាន ឬការិយាល័យ (FTTx) ដោយសារកត្តា៖

a)

សរសៃអុបទិក១ អាចផ្តល់សេវាដល់អ្នកប្រើប្រាស់

b)

អាចបញ្ជូនទិន្នន័យមានលក្ខណៈស៊ីមេទ្រីក្នុងល្បឿន Gigabit ក្នុងមួយវិនាទី (1Gbps) ឬច្រើនជាង និងងាយស្រួលក្នុងការពង្រីកចំណុះ ឬបង្កើនល្បឿន

c)

បណ្តាញរួមតែមួយ អាចផ្តល់សេវាផ្សេងគ្នា (សំឡេង រូបភាព ឬ អ៊ីនធឺណិត) ប្រកបដោយគុណភាពខ្ពស់

d)

ចម្លើយក្នុងចំណុច A B C ខាងលើសុទ្ធតែត្រឹមត្រូវ

7.

តម្លៃនៃ 0dBm គឺមានសំដៅទៅលើ៖

a)

1 mW

b)

1 W

c)

0 W

d)

10 mW

8.

អំព្លី Non-linear 2.4GHz បង្កើត Harmonicទី២ ត្រង់៖

a)

2.4 GHz

b)

4.8 GHz

c)

3.6 GHz

d)

ចម្លើយផ្សេង

9.

ប្លុកសៀគ្វីដែលបន្ទាប់ពីទទួលបានស៊ីញ៉ាល់ពីអង់តែន គឺ៖

a)

LNA

b)

PA

c)

LO

d)

BPF

10.

អង់តែន Yagi គឺសង់ឡើងដោយមានធាតុសំខាន់ៗបី គឺ៖

a)

Transmitter, receiver, and transceiver

b)

Underdriven, driven, and overdriven

c)

Reflector, driven, and director

d)

Aluminum, iron, and magnesium

11.

ចូរជ្រើសរើសនូវអំណះអំណាងត្រឹមត្រូវ ដែលបរិយាយអំពី AM និង FM៖

a)

ស៊ីញ៉ាល់FM ទ្រាំទ្រទៅនឹងNoise ខ្លាំងជាង ស៊ីញ៉ាល់AM។

b)

ស៊ីញ៉ាល់FM អាចដាលបានឆ្ងាយជាង ស៊ីញ៉ាល់AM។

c)

អង់តែនរបស់ FM មានទំហំធំជាង (ឬវែងជាង) អង់តែនរបស់ AM។

d)

ហ្វ្រេកង់ស៍ Carrier របស់ FM គឺទាបជាងហ្វ្រេកង់ស៍ Carrier របស់ AM.

12.

អង់តែនមួយប្រភេទ ដែលធ្វើឡើងពីខ្សែរលោហៈ ហើយមានប្រវែងអាស្រ័យនឹងជំហានរលកនៃហ្វ្រេកង់ស៍ប្រតិបត្តិ គឺជា៖

a)

Microstrip antennas

b)

Wire antennas

c)

Dipole antenna

d)

Slot antennas

13.

តើអ្វីទៅជាការធ្វើម៉ូឌុលកម្ម(Modulation)?

a)

ការធ្វើម៉ូឌុលកម្មជាការបំលែងពី AM ទៅ FM

b)

ការធ្វើម៉ូឌុលកម្មជាការផ្លាស់ប្តូរពី ស៊ីញ៉ាល់អាណាឡូក ទៅ ឌីជីថល

c)

ការធ្វើម៉ូឌុលកម្មជាការបំលែងពីស៊ីញ៉ាល់ពីហ្វ្រេកង់ស៍សំឡេង ទៅ ហ្វ្រេកង់ស៍វិទ្យុ

d)

ការធ្វើម៉ូឌុលកម្មជាការរំកិលស៊ីញ៉ាល់ពីហ្វ្រេកង់ស៍ទាប ទៅ ហ្វ្រេកង់ស៍ខ្ពស់

14.

តើមូលហេតុអ្វីដែលយើងចាំបាច់ធ្វើម៉ូឌុលកម្ម(Modulation)?

a)

ដោយសាយើងអាចបញ្ជូលស៊ីញ៉ាល់បានលឿន ឬ/និង បានឆ្ងាយ

b)

ដោយសាយើងអាចបញ្ជូនស៊ីញ៉ាល់បែបឌីជីថល ឬ/និង អាណាឡូកផង

c)

ដោយសាយើងអាចប្រើអង់តែនខ្លីជាងមុន ឬ/និង អាចកំណត់ទីតាំងជាក់លាក់សម្រាប់ដឹកជញ្ជូនព័ត៌មានផ្សេងគ្នា

d)

ដោយសាយើងអាចបញ្ជូនស៊ីញ៉ាល់តាមលំហរអាកាស ឬ/និង ខ្សែចំលងធម្មតា

15.

តើស៊ីញ៉ាល់នៅបន្ទារគោល (Baseband signal)គីជាអ្វី?

a)

ស៊ីញ៉ាល់អាណាឡូក របស់សម្លេង ឬ វីដេអូ សម្រាប់បញ្ជូនតាមខ្សែកាប្លិ៍

b)

ស៊ីញ៉ាល់ឌីជីថល របស់សម្លេង ឬ វីដេអូ សម្រាប់បញ្ជូនតាមទូរស័ព្ទ

c)

ស៊ីញ៉ាល់ឌីជីថល ឬ ឌីជីថល របស់សម្លេង ឬ វីដេអូ ឬ​ ទិន្នន័យ សម្រាប់ បញ្ជូនឬទទួល តាមអង់តែន

d)

ស៊ីញ៉ាល់អាណាឡូក ឬ ឌីជីថល ដែលមិនទាន់ធ្វើម៉ូឌុលកម្ម

16.

តើការមើលស៊ីញ៉ាល់នៅបន្ទារគោលក្នុងទម្រង់ស្ពិចត្រូមអាចធ្វើឡើងតាមវិធីសាស្ត្រគណិតវិទ្យាមួយណា?

a)

ការបំបែកស៊ីញ៉ាល់ជាទម្រង់កម្លិច

b)

ការតាងរូបមន្តស៊ីញ៉ាល់ជាសេរ៊ី Fourier

c)

ការតាងរូបមន្តស៊ីញ៉ាល់ជាសេរ៊ី Fourier Tranform

d)

ការបំលែងរូបមន្តស៊ីញ៉ាល់តាម Laplace Transform

17.

តើ អង់តែន ជាអ្វី ប្រើសម្រាប់ធ្វើអ្វី នៅក្នុងការធ្វើទំនាក់ទំនងអត់ខ្សែ?

a)

ជារបារឬបំពង់លោហៈ ស្រោបការពារដោយប្លាស្ទីក ត្រូវបានប្រើសម្រាប់បំលែងស៊ីញ៉ាល់​សម្រាប់ដាលក្នុងខ្យល់

b)

ជារបារឬខ្សែឬបំពង់លោហៈ ស្រោបការពារដោយប្លាស្ទីកឬថ្នាំការពារច្រេះ ត្រូវបានប្រើសម្រាប់បំលែងថាមពល អគ្គិសនី ទៅ/មក ថាមពលអេឡិចត្រូម៉ាញ៉េទិច

c)

ជារបារឬបំពង់លោហៈ ស្រោបការពារដោយប្លាស្ទីក ត្រូវបានប្រើសម្រាប់ បំលែងស៊ីញ៉ាល់​ ឬ ចាប់យកស៊ីញ៉ាល់ ដែលដាលក្នុងខ្យល់

d)

ជារបារឬខ្សែឬបំពង់លោហៈ ស្រោបការពារដោយប្លាស្ទីកឬថ្នាំការពារច្រេះ ត្រូវបានប្រើសម្រាប់បំលែងស៊ីញ៉ាល់អាណាឡូក ទៅ/មក ស៊ីញ៉ាល់ឌីជីថលក្នុងខ្យល់

18.

តើ ហ្វ្រេកង់ស៍ដឹកបញ្ជូន (Carrier Frequency) ប្រភេទណាទើបអាច ឆ្លងកាត់ស្រទាប់បរិយាកាសនៃផែនដី ទៅ/មក លំហអាកាស បាន?

a)

ហ្វ្រេកង់ស៍ដែលមានតំលៃខ្ពស់ជាង 30 MHz

b)

ហ្វ្រេកង់ស៍ដែលមានតំលៃទាបជាង 30 MHz

c)

ហ្វ្រេកង់ស៍ដែលស្ថិតក្នុងក្រុម Skywave

d)

ហ្វ្រេកង់ស៍ដែលស្ថិតក្នុងក្រុម Ground wave

19.

សម្រាប់ថាមពលផ្សាយដូចគ្នា និងស៊ីញ៉ាល់ផ្សាយដូចគ្នា តើ ហ្វ្រេកង់ស៍ដឹកបញ្ជូន (Carrier Frequency) ប្រភេទណាដែលអាចផ្សាយបានឆ្ងាយជាងគេ​នៅក្នុងស្រទាប់បរិយាកាសនៃផែនដីនេះ?

a)

ហ្វ្រេកង់ស៍ដែលមានតំលៃខ្ពស់ជាង 30 MHz

b)

ហ្វ្រេកង់ស៍ដែលមានតំលៃទាបជាង 30 MHz

c)

ហ្វ្រេកង់ស៍ដែលស្ថិតក្នុងក្រុម Skywave

d)

ហ្វ្រេកង់ស៍ដែលស្ថិតក្នុងក្រុម Ground wave

20.

Low Earth Orbit latency will be …

Select one:

a)

Under 75ms

b)

Under 150ms

c)

Under 300ms

d)

Under 600ms

21.

Each Low Earth Orbit constellation can cover …

Select one:

a)

The whole region/continent

b)

The whole country

c)

The whole world

d)

The half world

22.

Single satellite geolocation is to compare the ____ levels between the unknown interference signal and many other known signals

Select one:

a)

Received signal power

b)

Received signal phase

c)

Received signal time

d)

Received signal frequency

23.

For the development of single satellite geolocation, the main challenge is to reduce ____of reference transmitters.

Select one:

a)

The weak signal detection

b)

Accurate parameter estimation

c)

Frequency shift error

d)

The dependence on the distribution

24.

ការតភ្ជាប់រវាង BTS (Base Transceiver Station) និង BSC (Base Station Controller) អាចប្រើប្រាស់ Backhaul Transmission ដូចជា៖

a)

ម៉ៃក្រូវ៉េវ (Microwave)

b)

ខ្សែកាប្លិ៍អុបទិក

c)

ផ្កាយរណប VSAT

d)

ចម្លើយ A,B,C ខាងលើ

25.

ការប្រើប្រាសហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួមអាចត្រូវបានបែងចែកជាប្រភេទ៖

a)

ការប្រើប្រាស់បង្គោលអង់តែនរួមគ្នា (Tower Sharing)

b)

ការប្រើប្រាស់ RAN ឬរួមគ្នា (Radio Access Network Sharing)

c)

ការប្រើប្រាស់បណ្តាញរួមគ្នាជាលក្ខណៈ Roaming (Network Roaming)

d)

ចម្លើយ A,B,C ខាងលើ

26.

វិធីសាស្រ្តនៃការវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍រួមមានដូចខាងក្រោម៖

a)

ការប្រើប្រាស់ប្រព័ន្ធគាំទ្រប្រតិបត្តិការ (Operating Support System - OSS)

b)

ការ​វាស់​ស្ទង់​តាម​ទីតាំង​ជាក់​ស្ដែង ដូចជា Drive Test និង Crowdsourcing

c)

ការស្ទង់មតិ

d)

ចម្លើយ A,B,C ខាងលើ

27.

សូមជ្រើសរើស Duplexing Mode នៃការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុចំនួនពីរក្នុងចំណោមជម្រើសបួនខាងក្រោម៖

a)

CDMA

b)

FDD

c)

OFDMA

d)

TDD

28.

អង្គភាពនៅក្រោម ITU ដែលទទួលបន្ទុកផ្នែកហ្វ្រេកង់ស៍វិទ្យុគឺ៖

a)

ITU-D

b)

ITU-T

c)

ITU Secretariat

d)

ITU-R

29.

តើមានមជ្ឈដ្ឋានបញ្ជូនស៊ីញ៉ាល់មូលដ្ឋាន (Basic Transmission Media) ណាខ្លះត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធទូរគមនាគមន៍?

a)

ខ្សែកាប្លិ៍លោហៈ (Metallic) ខ្សែកាប្លិ៍អុបទិក (Fiber Optica Cable) រលកអាកាសវិទ្យុ (Radio space) សារធាតុរាវ

b)

ខ្សែកាប្លិ៍លោហៈ (Metallic) ខ្សែកាប្លិ៍អុបទិក (Fiber Optica Cable) រលកអាកាសវិទ្យុ (Radio space)

c)

រលកអាកាសវិទ្យុ (Radio space) ខ្សែកាប្លិ៍អុបទិក (Fiber Optica Cable) សារធាតុរាវ

d)

ខ្សែកាប្លិ៍អុបទិក (Fiber Optica Cable) ខ្សែកាប្លិ៍លោហៈ (Metallic)

30.

គុណសម្បត្តិមួយក្នុងចំណោមកត្តាសំខាន់ៗផ្សេងទៀតនៃ VoIP ធៀបនឹង PSTN គឺ៖

a)

មានសេវាថ្មីៗសម្បូរបែប និងទាក់ទាញ

b)

ងាយស្រួលគ្រប់គ្រង

c)

អាចសន្ទនាជាក្រុម (Group call)

d)

ថ្លៃសេវាសម្រាប់ការសន្ទនាចំណាយតិច

31.

តើវិសាលភាពគ្របដណ្តប់សេវាទូរស័ព្ទចល័តដោយ BTS (Base Transceiver Station ) មួយអាស្រ័យលើកត្តាណាខ្លះ?

a)

វិមាត្រ និងគុណភាព នៃប្រភេទអង់តែន

b)

កម្លាំងផ្សាយចេញ

c)

ហ្រេ្វកង់ស៍វិទ្យុ

d)

ចម្លើយ A B C ខាងលើសុទ្ធតែត្រឹមត្រូវ

32.

ការិយាល័យស្តង់ដាទូរគមនាគមន៍នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU-T) ពីមុនមានឈ្មោះផ្សេង។ តើចម្លើយមួយណាត្រឹមត្រូវ?

a)

ITU-D

b)

ANSI

c)

CCITT

d)

ETSI

33.

ADC គឺប្រើសំរាប់បម្លែង៖

a)

ហ្វ្រេកង់ស៍

b)

មេគុណ Gain

c)

Digital to Analog signal

d)

Analog to Digital signal

34.

តើអាំពែដង់នៃលំហ មានតម្លៃស្មើប៉ុន្មាន?

a)

50 Ω

b)

377 Ω

c)

75 Ω

35.

តើការធ្វើម៉ូឌុលកម្មបែបអាណាឡូកមានគុណសម្បត្តិអ្វីខ្លះ?

a)

ងាយស្រួលធ្វើទាំងផ្នែកផ្សាយ និង ផ្នែកទទួល, តំលៃថោក, ប្រើបានយូ

b)

ងាយស្រួលធ្វើទាំងផ្នែកផ្សាយ និង ផ្នែកទទួល, តំលៃថោក, ជញ្ជូនព័ត៌មានបានច្រើន

c)

ងាយស្រួលធ្វើទាំងផ្នែកផ្សាយ និង ផ្នែកទទួល, តំលៃថោក, ស៊ីភ្លើងតិច

d)

ងាយស្រួលធ្វើទាំងផ្នែកផ្សាយ និង ផ្នែកទទួល, តំលៃថោក, ផ្សាយបានឆ្ងាយ

36.

តើការធ្វើម៉ូឌុលកម្មបែបឌីជីថលមានគុណសម្បត្តិអ្វីខ្លះ?

a)

ទប់ទល់និងស៊ីញ៉ាល់រំខានពីមជ្ឈដ្ឋានបានល្អ, អាចលៃលករវាងល្បឿនបញ្ជូននិងភាពសុក្រឹតនៃទិន្នន័យ

b)

ជញ្ជូនព័ត៌មានបានច្រើន,​ សុក្រឹតភាពនៃទិន្នន័យខ្ពស់​, ​ស៊ីភ្លើងតិច

c)

ផ្សាយបានឆ្ងាយ, សុក្រឹតភាពនៃទិន្នន័យខ្ពស់,​ មិនងាយខូច

d)

ផ្សាយបានឆ្ងាយ, ជញ្ជូនព័ត៌មានបានច្រើន, ​ស៊ីភ្លើងតិច

37.

What is the maximum operating range for radio suppression to unmanned aerial vehicle (UAV)?

Select one

a)

1km

b)

2km

c)

3km

d)

4km

38.

From which 3GPP release does 5G Phase 2 start?

Select one

a)

R14

b)

R15

c)

R16

d)

R13

39.

Which of the following medical applications does not require 5G support?

Select one:

a)

Remote B ultrasound

b)

Patient location

c)

Remote robot endoscope

d)

Remote surgery

40.

What is Artificial Intelligence?

Select one:

a)

Making a Machine intelligent

b)

Playing a Game

c)

Putting human’s intelligence into Computer

d)

Programming with human’s intelligence

41.

The concept of AI is born in:

Select one

a)

1970

b)

1956

c)

1940

d)

1965

42.

In AI, we study the whole universe by dividing it into two components:

Select one:

a)

Sky and land

b)

Agent and environment

c)

Yes or No

d)

None of the above

43.

តើបច្ចេកវិទ្យាខាងក្រោមណាមួយ មិនមែនជាបច្ចេកវិទ្យាទូរសព្ទចល័ត៖

a)

GSM

b)

WCDMA

c)

GPON

d)

LTE

44.

សេវាអ៊ីនធឺណិតអចល័តអាចត្រូវបានផ្តល់ជូនអ្នកប្រើប្រាស់តាមរយៈ៖

a)

Cable modem

b)

DSL

c)

Fiber-to-the-home

d)

ចម្លើយ A,B,C ខាងលើ

45.

ល្បឿនអ៊ីនធឺណិតអាចត្រួវវាស់ស្ទង់ដោយប្រើប្រាស់ខ្នាត៖

a)

Mbps (Megabits per second)

b)

MBps (Megabytes per second)

c)

MB (Megabytes)

d)

ចម្លើយខាងលើខុសទាំងអស់

46.

តើធាតុ (Element) ណាមួយខាងក្រោម ដែលមិនស្ថិតនៅក្នុង Network Architecture របស់បច្ចេកវិទ្យា GSM៖

a)

BTS (Base Transceiver Station)

b)

BSC (Base Station Controller)

c)

DIX (Domestic Internet Exchange)

d)

MSC (Mobile Switching Center)

47.

តើធាតុ (Element) ណាមួយខាងក្រោម ដែលមិនស្ថិតនៅក្នុង Network Architecture របស់បច្ចេកវិទ្យា LTE៖

a)

eNodeB

b)

MME (Mobility Management Entity)

c)

HSS (Home Subscriber Server)

d)

RNC (Radio Network Controller)

48.

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដើរតួនាទីចម្បងជា...ក្នុងវិស័យទូរគមនាគមន៍។

a)

អ្នកអនុម័តច្បាប់

b)

អ្នកកំណត់គោលនយោបាយ

c)

ប្រតិបត្តិករ

d)

និយ័តករ

49.

និយ័តករទូរគមនាគមន៍កម្ពុជាដើរតួនាទីចម្បងជា...ក្នុងវិស័យទូរគមនាគមន៍។

a)

អ្នកកសាងនិងអនុម័តលិខិតបទដ្ឋានគតិយុត្ត

b)

អ្នកកំណត់គោលនយោបាយ

c)

អ្នកធ្វើនិយ័តកម្ម

d)

ប្រតិបត្តិករ

50.

អង្គការអន្តរជាតិដែលទទួលបន្ទុកវិស័យទូរគមនាគមន៍នៅទូទាំងពិភពលោកគឺ...

a)

ITU

b)

The World Bank

c)

ITU-T

d)

IMF

51.

តើឈ្មោះណាមួយខាងក្រោម ដែលជាស្តង់ដារនៃប្រព័ន្ធទូរស័ព្ទចល័តជំនាន់ទី៣(3G)?

a)

GSM (The Global System for Mobile)

b)

UMTS (The Universal Mobile Telecommunications System)

c)

IMT Advanced

d)

LTE

52.

តើឈ្មោះណាមួយខាងក្រោម ជាផ្នែក RAN(Radio Access Network)នៃប្រព័ន្ធទូរស័ព្ទចល័តជំនាន់ទី2(2G)?

a)

GSM (The Global System for Mobile)

b)

BTS (Base Tranceiver Station)

c)

eNode B

d)

Node B