Wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

G8: រូបវិទ្យា

Total questions: 24

Worksheet time: 12mins

Name
Class
Date
1.

1. អំពើដែលធ្វើឲ្យអង្គធាតុមួយមានចលនា ឬបញ្ឈប់ចលនា ឬផ្លាស់ប្ដូរទិសដៅចលនា និងធ្វើឲ្យអង្គធាតុខូចទ្រង់ទ្រាយហៅថា...............។

a)

កម្លាំង

b)

ទម្ងន់

c)

សំទុះ

d)

ម៉ាស

2.

2. គេចែកកម្លាំងជា.............។

a)

មួយ

b)

ពីរ

c)

បី

d)

បួន

3.

3. កម្លាំងដែលអង្គធាតុ ឬវត្ថុមួយមានអំពើទៅលើអង្គធាតុ ឬវត្ថុមួយទៀតដែលឋិតនៅប៉ះនឹងវាហៅថា........................។

a)

កម្លាំងពីចម្ងាយ

b)

កម្លាំងប៉ះ

c)

កម្លាំងប៉ះ និងកម្លាំងពីរចម្ងាយ

4.

4. តើកម្លាំងណាមួយដែលជាកម្លាំងពីចម្ងាយ?

a)

កម្លាំងទាញ

b)

កម្លាំងទំនាញសកល

c)

កម្លាំងរុញ

d)

កម្លាំងសង្កត់

5.

5. តើកម្លាំងណាមួយដែលមិនមែនកម្លាំងពីចម្ងាយ?

a)

កម្លាំងទំនាញផែនដី

b)

កម្លាំងទំនាញសកល

c)

កម្លាំងទំនាញចូល

d)

កម្លាំងទាញ

6.

6. តើទម្ងន់មានខ្នាតគិតជាអ្វី?

a)

ញូតុន(N)

b)

គីឡូក្រាម(kg)

c)

ម៉ែតក្នុងមួយវិនាទី(m/s)

d)

ម៉ែតក្នុងមួយវិនាទីការេ (m/s^2)

7.

7. ឧបករណ៍សម្រាប់វាស់ទម្ងន់គឺ.................។

a)

ជញ្ជីង

b)

ឌីណាម៉ូម៉ែត

c)

ទែម៉ូម៉ែត

d)

អំពែម៉ែត

8.

8. កម្លាំងជាទំហំ..........................។

a)

ស្កាលែ

b)

វ៉ិចទ័រ

9.

9. តើណាមួយបញ្ជាក់លក្ខណៈនៃកម្លាំង?

a)

ចំណុចចាប់ ទីស និងទិសដៅនៃកម្លាំង

b)

ចំណុចចាប់ ទិសដៅ និងអាំងតង់ស៊ីតេនៃកម្លាំង

c)

ចំណុចចាប់ ទិស ទិសដៅ និងអាំងតង់ស៊ីតេនៃកម្លាំង

d)

ទិស ទិសដៅ និងអាំងតង់ស៊ីតេនៃកម្លាំង

10.

10. កម្លាំងទំនាញផែនដីដែលទាញអង្គធាតុមួយហៅថា...................

a)

កម្លាំង

b)

ទម្ងន់

c)

ម៉ាស

d)

កម្លាំងផ្គួប

11.

11. បរិមាណសារធាតុដែលផ្ទុកក្នុងអង្គធាតុមួយហៅថា.............................។

a)

កម្លាំង

b)

ទម្ងន់

c)

កម្លាំងផ្គួប

d)

ម៉ាស

12.

12. បង្គុំកម្លាំងពីរឬច្រើនឲ្យទៅជាកម្លាំងទោលមួយហៅថា.......................។

a)

កម្លាំងផ្គុំ

b)

កម្លាំងផ្គួប

c)

ទម្ងន់

d)

ម៉ាស

13.

13. កម្លាំងនីមួយៗដែលផ្គុំគ្នាបានជាកម្លាំងផ្គួបនោះហៅថា.......................។

a)

កម្លាំងផ្គុំ

b)

កម្លាំងផ្គួប

c)

ទម្ងន់

d)

កម្លាំងទាញ

14.

14. ក្នុងចំណោមរូមន្តខាងក្រោម តើណាមួយជារូបមន្តទម្ងន់?

a)

W=ma

b)

W=mg

c)

W=F1+F2

d)

W=mv

15.

15. កម្លាំងពីរដែលមានទិស និងទិសដៅដូចគ្នា មានកម្លាំងផ្គួប...............។

a)

 F=F1+F2F=F_1+F_2  

b)

 F=F1−F2F=F_1-F_2  

c)

 F=F12+F22F=\sqrt{F_1^2+F_2^2}  

d)

 F=F12+F22+2F1F2cos⁡αF=\sqrt{F_1^2+F_2^2+2F_1F_2\cos\alpha}  

16.

16. កម្លាំងពីរដែលមានទិសដូចគ្នា និងទិសដៅផ្ទុយគ្នា មានកម្លាំងផ្គួបគឺ.....................................។

a)

 F=F1+F2F=F_1+F_2  

b)

 F=F1−F2F=F_1-F_2  

c)

 F=F12+F22F=\sqrt{F_1^2+F_2^2}  

d)

 F=F12+F22+2F1F2cos⁡αF=\sqrt{F_1^2+F_2^2+2F_1F_2\cos\alpha}  

17.

17. ថ្មមួយដុំមានម៉ាស 55kg ។ គណនាទម្ងន់របស់ថ្មមួយដុំនោះ។ យក g=10m/s^2

a)

W= 5500N

b)

W= 550N

c)

W= 5.5N

d)

W= 10N

18.

18. កម្លាំងពីរមានតម្លៃ F1=3N និង​ F2=4N ​​​​ដែលមានទិស និងទិសដៅដូចគ្នា។ គណនាកម្លាំងផ្គួបនៃកម្លាំងទាំងពីរ ។

a)

F= 3N

b)

F= 4N

c)

F= 7N

d)

F= 12N

19.

19. ថ្មមួយដុំមានម៉ាស m=70kg ស្ថិតនៅលើផែនដី ។ គណនាទម្ងន់ដុំថ្មនេះនៅលើភពព្រះច័ន្ទ។ ដោយដឹងថាទំនាញរបស់ព្រះច័ន្ទ g=1.66m/s^2 ។

a)

W= 700N

b)

W= 686N

c)

W= 116.2N

d)

W= 42.16N

20.

20. វត្ថុមួយមានទម្ងន់ W=90N ។ គណនាម៉ាសរបស់វត្ថុនោះ ។

a)

m= 0.9kg

b)

m= 9kg

c)

m= 90kg

d)

m= 900kg

21.

21. តើពំនោលច្បាប់ញូតុនមានចំនួនប៉ុន្មាន?

a)

១

b)

២

c)

៣

d)

៤

22.

22. ក្នុងចំនោមរូបមន្តខាងក្រោម តើណាមួយជា "ច្បាប់ទី2 ញូតុន"?​

a)

F=0F=0

b)

F1=−F2F_1=-F_2

c)

F=maF=ma

23.

23. "កម្លាំងនៃអំពើទៅវិញទៅមករវាងអង្គធាតុពីរ ជាកម្លាំងពីរដែលមានតំនៃស្មើរគ្នា និងមានទិសដៅផ្ទុយគ្នា"។ តើពំនោលខាងលើ ជាពំនោលច្បាប់ទីប៉ុន្មាន របស់ញូតុន?

a)

ច្បាប់ទី1 ញូតុន

b)

ច្បាប់ទី2 ញូតុន

c)

ច្បាប់ទី3 ញូតុន

24.

24. "កាលណាអង្គធាតុមួយមិនរងអំពើនៃកម្លាំងណាមួយឬកម្លាំងផ្គួបរបស់វាស្មើសូន្យ អង្គធាតុនោះនឹងនៅនឹងថ្កល់ តែបើមានចលនា ចលនារបស់វាជាចលនាត្រង់ស្មើរ"។ តើពំនោលនេះ ជាពំនោលច្បាប់ទីប៉ុន្មាន​របស់ញូតុន?

a)

ច្បាប់ទី1 ញូតុន

b)

ច្បាប់ទី2 ញូតុន

c)

ច្បាប់ទី3 ញូតុន