Worksheetsការបញ្ជូន
Total questions: 9
Worksheet time: 5mins
1. ស្ថាប័នដឹកនាំ ការងារសម្របសម្រួលឆ្លើយតបចំពោះអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ គឺ
ក. មន្ទីរកិច្ចការនារី
ខ. ពុំមានស្ថាប័នណាមួយដែលត្រូវចាត់តាំងនោះឡើយ
គ. ខ្ញុំមិនដឹង
2. អ្នកផ្តល់សេវាត្រូវមានឯកទេស ឬមានអាណត្តិជាក់លាក់ ដូច្នេះ
ក. ពួកគេគួរតែផ្តល់សេវាដែលពួកគេអាចផ្តល់បានល្អតែប៉ុណ្ណោះ
ខ. ពួកគេគួរដឹងពីសេវាដទៃទៀត ដើម្បីឱ្យពួកគេអាចបញ្ជូនទៅតាមតម្រូវការរបស់ស្ត្រី
គ. ចម្លើយទាំងពីរខាងលើ
3. ការបញ្ជូនអន្តវិស័យតម្រូវឱ្យ
ក. គេដឹងពីគ្រប់សេវាទាំងអស់
ខ. បញ្ជីទំនាក់ទំនងព័ត៌មានទំនាក់ទំនងអ្នកផ្តល់សេវា
គ. ពុំមានចម្លើយណាមួយក្នុងចំណោមចម្លើយខាងលើឡើយ
ឃ. ចម្លើយទាំង ក និង ខ
4. ព័ត៌មានដែលគួរប្រមូលដោយអ្នកផ្តល់សេវាទាំងអស់រួមមាន
ក. ព័ត៌មានអំពីជនរងគ្រោះ
ខ. ព័ត៌មានអំពីជនមុខសញ្ញា
គ. ព័ត៌មានអំពីឧប្បត្តិហេតុដែលកើតឡើង
ឃ. ចម្លើយទាំងអស់ខាងលើ
5. ការឆ្លើយតបចំពោះមុខរបស់អ្នកផ្តល់សេវាទំាងអស់ គួររួមមានការឆ្លើយតបភ្លាមៗ
ក. ការផ្តល់សេវាថែទាំសុខភាពបន្ទាន់
ខ. សុវត្ថិភាពចំពោះមុខ
គ. ចម្លើយទាំងពីរខាងលើ
6. ការវាយតម្លៃ និងផែនការសុវត្ថិភាព គឺ
ក. ជាអ្វីដែលចាំបាច់ក្នុងគ្រប់ករណីទំាងអស់
ខ. អាចរៀបចំ តែដោយអ្នកឯកទេសតែប៉ុណ្ណោះ
គ. ពុំមានចម្លើយណាមួយក្នុងចំណោមចម្លើយខាងលើឡើយ
7. អ្នកផ្តល់សេវាទំាងអស់ គួរដឹងពី
ក. ការធ្វើកោសល្យវិច័យ
ខ. សេវាសម្រាប់ជនរងគ្រោះនៃការរំលោភសេពសន្ថវៈ ដូចជា PEP, EC, និងការព្យាបាលបង្ការដទៃទៀត
គ. ចម្លើយទាំងពីរខាងលើ
8. សេវាសម្រាប់ជនរងគ្រោះនៃអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ចាំបាច់ត្រូវ
ក. ផ្អែកលើប្រភេទនៃអំពើហិង្សា
ខ. អាចដូចៗគ្នាព្រោះថាស្ត្រីភាគច្រើនមានតម្រូវការស្រដៀងគ្នា
គ. ពុំមានចម្លើយណាមួយក្នុងចំណោមចម្លើយខាងលើឡើយ
9. ដំណើរការរាយការណ៍ការបញ្ជូន
ក. ត្រូវអនុវត្តផ្អែកតាមដំណើរការគ្រប់គ្រងករណី ដែលមានការវាយតម្លៃលើតម្រូវការ
ខ. ធ្វើឡើងតែដោយមានការយល់ព្រមពីជនរងគ្រោះតែប៉ុណ្ណោះ
គ. ចម្លើយទាំងពីរខាងលើ
