wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

តេស្តបញ្ចប់មេរៀន កម្ពុជាប្រជាធិបតេយ្យ

Total questions: 20

Worksheet time: 11mins

Name
Class
Date
1.

១.តើពួកខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណា?

a)

១៨មីនា១៩៧០

b)

៨មីនា១៩៧០

c)

១៧មេសា១៩៧៥

d)

៧មករា១៩៧៥

2.

២.តើរបបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅថ្ងៃខែឆ្នាំណា?

a)

១៨មីនា១៩៧០

b)

៨មីនា១៩៧៥

c)

១៧មេសា១៩៧៥

d)

៧មករា១៩៧៩

3.

៣.តើសាឡុត ស ជាឈ្មោះដើមរបស់នរណា?

a)

ខៀវ សំផន

b)

អៀង សារី

c)

នួន ជា

d)

ប៉ុល ពត

4.

៤.តើនរណា ជាប្រមុខរដ្ឋក្នុងរបបកម្ពុជាប្រជាធិបតេយ្យ?

a)

ខៀវ សំផន

b)

អៀង សារី

c)

នួន ជា

d)

ប៉ុល ពត

5.

៥.តើចំណុចមួយណាដែលក្រុមមេដឹកនាំខ្មែរក្រហមមិនបានយកមកអនុវត្ត?

a)

ផ្សឹកលោកសង្ឃ

b)

ជម្លៀសប្រជាជនចេញពីក្រុង

c)

ប្រហារជីវិតមន្ត្រីរាជការនៃរបបសាធារណរដ្ឋខ្មែរ

d)

បង្កើតផ្សារថ្មីៗសម្រាប់ប្រជាជន

6.

៦.តើប្រជាជនក្នុងរបបកម្ពុជាប្រជាធិបតេយ្យរស់នៅក្នុងស្ថានភាពដូចម្តេច?

a)

ជួបជុំគ្រួសារ សប្បាយរីករាយ មិនភ័យខ្លាច

b)

ពុំមានអាហារគ្រប់គ្រាន់ ពុំមានថ្នាំព្យាបាល ធ្វើការជាទម្ងន់

c)

មានសិទ្ធិសេរីភាពពេញលេញ

d)

មានជីវភាពធូរធារ មិនខ្វះអាហារបរិភោគ

7.

៧.ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មនុស្សត្រូវបានបែងចែកជាប៉ុន្មានវណ្ណៈ?

a)

២ ស្រទាប់វណ្ណៈ

b)

៣ ស្រទាប់វណ្ណៈ

c)

៤ ស្រទាប់វណ្ណៈ

d)

៥ ស្រទាប់វណ្ណៈ

8.

៨.តើពីឆ្នាំ១៩៧៥ ដល់១៩៧៩ ប្រទេសកម្ពុជាមានឈ្មោះជាផ្លូវការដូចម្តេច?

a)

ព្រះរាជាណាចក្រកម្ពុជា

b)

សាធារណរដ្ឋខ្មែរ

c)

កម្ពុជាប្រជាធិបតេយ្យ

d)

រដ្ឋកម្ពុជា

9.

៩.តើក្រុមមេដឹកនាំខ្មែរក្រហម អភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិដោយពឹងផ្អែកលើវិស័យអ្វីសំខាន់ជាងគេ?

a)

ទេសចរណ៍

b)

ឧស្សាហកម្ម

c)

ពាណិជ្ជកម្ម

d)

កសិកម្ម

10.

១០.តើនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អៀង សារី កាន់តួនាទីអ្វី?

a)

ប្រធានរដ្ឋសភា

b)

រដ្ឋមន្ត្រីក្រសួងការពារជាតិ

c)

រដ្ឋមន្ត្រីក្រសួងការបរទេស

d)

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច

11.

១១.តើនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា មានតួនាទីអ្វី?

a)

ប្រធានរដ្ឋសភា

b)

រដ្ឋមន្ត្រីក្រសួងការពារជាតិ

c)

រដ្ឋមន្ត្រីក្រសួងការបរទេស

d)

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច

12.

១២.តើចំណុចមួយណា ដែលមិនមែនជាមូលហេតុនៃការចូលកាន់អំណាចរបស់ខ្មែរក្រហម?

a)

ផលិបានសព្វាវុធទំនើបៗ

b)

មានជំនួយពីបរទេសច្រើន

c)

ប្រជាជនភាគច្រើនគាំទ្រ

d)

មានការចូលរួមពីសម្តេចនរោត្តម សីហនុ

13.

១៣.តើខ្មែរក្រហម មានទំនាក់ទំនងជាមួយប្រទេសណាល្អជាងគេ?

a)

សហរដ្ឋអាមេរិក

b)

ចិន

c)

សហភាពសូវៀត

d)

សាធារណរដ្ឋបារាំង

14.

១៤.ចាប់ពីឆ្នាំ១៩៧៧មក តើខ្មែរក្រហមមានសង្រ្គាមជាមួយប្រទេសណា?

a)

សហរដ្ឋអាមេរិក

b)

ចិន

c)

ថៃ

d)

វៀតណាម

15.

១៥.តើចំណុចមួយណា ដែលមិនមែនជាមូលហេតុនៃការជម្លៀសប្រជាជនចេញពីទីក្រុងនានា?

a)

ឱ្យទៅធ្វើស្រែចម្ការ

b)

ក្លាចមានការបះបោរ

c)

ខ្វះមធ្យោបាយដឹកជញ្ជូនស្បៀង

d)

កសាងទីក្រុងឡើងវិញ

16.

១៦.តើមូលហេតុណាខ្លះដែលនាំឱ្យប្រជាជនក្នុងរបបកម្ពុជាប្រជាធិបតេយ្យស្លាប់យ៉ាងរង្គាល?

(ចម្លើយលើសពីមួយ)

a)

អនុវត្តផែនការសេដ្ឋកិច្ច៤ឆ្នាំ

b)

ការជម្លៀសមនុស្សចេញពីទីក្រុងឱ្យទៅធ្វើស្រែចម្ការ

c)

ការមិនទុកចិត្តគ្នា ហើយធ្វើការសម្រិតសម្រាំង

d)

កសិកម្មមិនបានទិន្នផល

e)

សង្រ្គាមជាមួយប្រទេសថៃ

17.

១៧.តើមូលហេតុអ្វីខ្លះដែលធ្វើឱ្យរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ?

(ចម្លើយលើសពីមួយ)

a)

ប្រជាជនមិនពេញចិត្តបះបោរប្រឆាំង

b)

ការបង្កើតរណសិរ្ស២ធ្នូ

c)

កងទ័ពវៀតណាមចូលលុកលុយ

d)

នយោបាយសម្រិតសម្រាំង

e)

សង្គ្រាមជាមួយអាមេរិក និងថៃ

18.

១៨.តើការរៀបអាពាហ៍ពិពាហ៍ក្នុងរបបខ្មែរក្រហមមានលក្ខណៈដូចម្តេច?

(ចម្លើយលើសពីមួយ)

a)

រៀបការម្តងច្រើនគូ

b)

យុវជន យុវនារី គ្មានសិទ្ធិពេញលេញក្នុងការជ្រើសរើសគូ

c)

មានសិទ្ធិជ្រើសរើសគូ ដោយខ្លួនឯង

d)

ឳពុកម្តាយ ជាអ្នកចូលស្តីដណ្តឹង

e)

គ្មានពិធីប្រពៃណីក្នុងពេលអាពាហ៍ពិពាហ៍ទេ

19.

១៩.តើចំណុចណាខ្លះដែលជាគោលការណ៍ដែលខ្មែរក្រហមបានអនុវត្តបន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញ?

(ចម្លើយលើសពីមួយ)

a)

ជម្លៀសមនុស្សចេញពីទីក្រុងនានា

b)

អនុវត្តសេដ្ឋកិច្ចទីផ្សារសេរី

c)

ផ្សឹកលោកសង្ឃ

d)

បញ្ជុនទ័ពទៅតាមព្រំដែន

e)

លុបបំបាត់ទីផ្សារ

20.

១៩.តើមេដឹកនាំខ្មែរក្រហមណាខ្លះ ដែលត្រូវបាន តុលាការកូនកាត់(អ.វ.ត.ក) ធ្វើការកាត់ទោស?

(ចម្លើយលើសពីមួយ)

a)

សុន សេន

b)

ប៉ុល ពត

c)

អៀង សារី

d)

ខៀវ សំផន

e)

នួន ជា