WorksheetsSales Team Townhall 2022
Total questions: 17
Worksheet time: 9mins
1. ផ្អែកតាមការវិវត្តន៍ និងទំនោរទីផ្សារមានការផ្លាស់ប្តូរឥតឈប់ឈរនៅថ្ងៃខាងមុខ ដែលអាចនឹងធ្វើឲ្យមានផលប៉ះពាល់ជាមិនខានដល់ សេវាកម្មអ្វីខ្លះរបស់ភ្នាក់ងារវីងយើង?
ក. សេវាកម្មវេលុយ (OTC)
ខ. ដកដាក់លុយគណនីធនាគារ
គ. បើកគណនីធនាគារ
ឃ. មិនប៉ះពាល់
2. តើគណនីធនាគារវីងដែលភ្នាក់ងារអាចបើកឲ្យអតិថិជនបានមានប៉ុន្មានប្រភេទហើយមានអ្វីខ្លះ?
ក. មាន ២ប្រភេទ ចរន្ត និងសន្សំ
ខ. មាន ៣ប្រភេទ ចរន្ត សន្សំ និងបញ្ញើសន្សំមានកាលកំណត់
គ. មាន ៤ប្រភេទ ចរន្ត សន្សំ បញ្ញើមានកាលកំណត់ និងបញ្ញើមានកាលកំណត់មានភាពបត់បែន
ឃ. មាន ៥ប្រភេទ ចរន្ត សន្សំ បញ្ញើមានកាលកំណត់ បញ្ញើមានកាលកំណត់មានភាពបត់បែន និងគណនីអាជីវកម្ម
3. ដូចម្តេចដែលហៅថាគណនីចរន្ត?
ក. ជាគណនីដែលមានសៀវភៅសែក
ខ. សាកសមសម្រាប់អតិថិជនដែលមានតម្រូវការទូទាត់សាច់ប្រាក់ច្រើនៗ
គ. មិនផ្តោតលើការប្រាក់
ឃ. ចម្លើយ ក ខ និងគ
4. ដូចម្តេចដែលហៅថាគណនីសន្សំ?
ក. ជាគណនីដែលទទួលបានការប្រាក់ជាប្រចាំខែ
ខ. ជម្រើសល្អសម្រាប់អ្នកចង់សន្សំប្រាក់ហើយអាចដកសាច់ប្រាក់ប្រើប្រាស់បានភ្លាមៗតាមតម្រូវការ
គ. អាចទូទាត់អាជីវកម្ម និងបង់កម្ចីផ្សេងៗបាន
ឃ. ចម្លើយ ក ខ និងគ
5. ដើម្បីបើកគណនីធនាគារវីងបានតើអតិថិជនតម្រូវឲ្យមានឯកសារមួយក្នុងចំណោមឯកសារប៉ុន្មានប្រភេទ ហើយមានអ្វីខ្លះ?
ក. មាន២ប្រភេទគឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
ខ. មាន៣ប្រភេទគឺសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរកម្ពុជា
គ. មាន៥ប្រភេទគឺសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរកម្ពុជា ឬសៀវភៅការងារកម្ពុជា ឬព្រះឆ័យាល័ក្ខព្រះសង្ឃ
ឃ. មាន៧ប្រភេទគឺសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរកម្ពុជា ឬសៀវភៅការងារកម្ពុជា ឬព្រះឆ័យាល័ក្ខព្រះសង្ឃ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរមូលដ្ឋាន
6. ដើម្បីទទួលបានកម្រៃជើងសារបន្ថែមសម្រាប់ខែទី២ ចំនួន 7.5$ តើភ្នាក់ងារវីងត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
ក. បើកគណនីឲ្យអតិថិជនថ្មី
ខ. អតិថិជនដាក់ប្រាក់យ៉ាងតិច៥០០ដុល្លារ ឬ២លានរៀលក្នុងថ្ងៃតែមួយនៅថ្ងៃបើកគណនី
គ. អតិថិជនត្រូវរក្សាទុកទឹកប្រាក់ជាមធ្យមក្នុងគណនីយ៉ាងតិច៥០០ដុល្លារ ឬ២លានរៀនជារៀងរាល់ខែ
ឃ. ចម្លើយ ក ខ និងគ
7. តើអតិជនអាចដកប្រាក់ពីគណនីចរន្ត ឬសន្សំរបស់ខ្លួនបានច្រើនបំផុតចំនួនប៉ុន្មានក្នុង១ថ្ងៃតាមរយៈភ្នាក់ងារវីង?
ក. ១០០,០០០ដុល្លារ
ខ. ១៥០,០០០ដុល្លារ
គ. ២០០,០០០ដុល្លារ
ឃ. ២៥០,០០០ដុល្លារ
8. តើអ្វីខ្លះជាគោលបំណងនៃកម្មវិធីប្រូម៉ូសិនចាប់រង្វាន់ “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”?
ក. ដើម្បីជំរុញការបើកគណនីធនាគារវីងឲ្យបានច្រើនបន្ថែមទៀត
ខ. ដើម្បីជំរុញ និងលើកទឹកចិត្តឲ្យអតិថិជនសន្សំ និងដាក់ប្រាក់ក្នុងគណនីដែលខ្លួនបានបង្កើត
គ. ដើម្បីក្រុមហ៊ុនចំណេញបានប្រាក់ច្រើន
ឃ. ចម្លើយ ក និងខ
9. ប្រសិនបើអតិថិជនបើកគណនីហើយដាក់ប្រាក់ចូលក្នុងគណនីរបស់ខ្លួនចំនួន 5,000$ នៅក្នុងអំឡុងពេលកម្មវិធីប្រមូសិនតើអតិថិជនមានឱកាសទទួលបានឆ្នោតផ្សងសំណាងដើម្បីចាប់រង្វាន់អ្វី?
ក. រង្វាន់ម៉ូតូ Honda Dream
ខ. រងា្វន់រថយន្ត Ford Ranger Wildtrak
គ. រងា្វន់រថយន្ត Lexus LX600
ឃ. រងា្វន់រថយន្ត Lexus 570
10. តើភ្នាក់ងារវីងត្រូវធ្វើដូចម្តេចដើម្បីមានសិទ្ធទទួលបានឱកាសចាប់រង្វាន់កម្មវិធីប្រម៉ូសិនសម្រាប់ភ្នាក់ងារវីង?
ក. បើកគណនីធនាគារវីងណាមួយឲ្យអតិថិជននៅក្នុងអំឡុងពេលកម្មវិធីប្រមូសិន
ខ. បើកប្រភេទគណនីធនាគារវីងណាមួយឲ្យអតិថិជនហើយអតិថិជនទំាងអស់នោះបានដាក់ប្រាក់ក្នុងគណនីរបស់ពួកគាត់នីមួយៗ ដោយបូកបញ្ចូលទឹកប្រាក់ជាមធ្យមរបស់អតិថិជនទំាងអស់នោះឲ្យបានចាប់ពី 500ដុល្លារឡើងទៅ
គ. បើកគណនីធនាគារវីងណាមួយហើយឲ្យអតិថិជនដាក់ប្រាក់ និងរក្សាទុកសមតុល្យសាច់ប្រាក់យ៉ាងតិច 5000ដុល្លារនៅក្នុងអំឡុងពេលកម្មវិធីប្រមូសិន
ឃ. ចម្លើយ ក ខ និងគ
11. ផ្នែកតាមបទបង្ហាញ ដែលជាការវិវត្តន៍នៃវិស័យធនាគារ ឃើញថាតើមានទំនោរប៉ុន្មានដើម្បីធ្វើឲ្យទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាមានសន្ទុះក្លៀវក្លា?
ក. មាន 2ទំនោរ
ខ. មាន 3ទំនោរ
គ. មាន 4ទំនោរ
ឃ. មាន 5ទំនោរ
12. តើអ្វីដែលហៅថាសេវាកម្ម ស្វ័យសេវាធនាគារ?
ក. អតិថិជនអាចដំណើរការសេវាកម្មធនាគារដោយខ្លួនឯងបាន
ខ. អតិថិជនអាចទៅទីតាំងនៃសាខាធនាគារ
គ. អតិថិជនអាចផ្ទេរបា្រក់ពីគណនីទៅគណនីបាន
ឃ. ការសហការ និងរួមបញ្ចូលគ្នានៃធនាគារ
13. ហេតុអ្វីវីងក្លាចជាធនាគារពាណិជ្ជ?
ក.ដើម្បីបន្តអាជីកម្ម និងត្រៀមសម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារ
ខ. ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម
គ. ដើម្បីរក្សានិរន្តរភាពអាជីវកម្មវេរលុយ
ឃ. ចម្លើយ ក ខ និងគ
14. តើក្នុងនាមយើងជាបុគ្គលិកផ្នែកលក់ ត្រូវធ្វើដូចម្តេចដើម្បីជួយវីងសម្រេចភាពជោគជ័យ ទាំងយុទ្ធសាស្រ្ត និងប្រាក់ចំណូល?
ក. ជំរុញភ្នាក់ងារឲ្យចេះធ្វើប្រតិបត្តិការ និងផ្តល់សេវាកម្មគ្រប់ប្រភេទរបស់វីងជូនអតិថិជន
ខ. ទទួលយកផ្នត់គំនិតថ្មីៗ
គ. ជំរុញឲ្យភ្នាក់ងារផ្តោតលើការបើកគណនីធនាគារជាសំខាន់
ឃ. ចម្លើយ ក ខ និងគ
15. ហេតុអ្វីអតិថិជន ត្រូវបើកគណនីធនាគារ វីង?
ក. មានឱកាសឈ្នះរង្វាន់ក្នុងកម្មវិធី ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ
ខ. ទទួលបានការប្រាក់ខ្ពស់ 3% ក្នុងមួយឆ្នាំ សម្រាប់គណនីសន្សំ
គ. ងាយស្រួល ដាក់-ដក ប្រាក់ជាមួយភ្នាក់ងារវីងជាង10,000កន្លែងនៅទូទំាងប្រទេស
ឃ. ចម្លើយ ក ខនិងគ
16. តើភ្នាក់ងារវីង គួសម្របខ្លួនបែបណាដើម្បីចាប់យកឪកាសទីផ្សារ និងផលចំណេញពីធនាគារវីង?
ក. មានឆន្ទៈក្នុងការស្វែងយល់អំពីផលិតផល និងសេវាកម្មថ្មីៗ
ខ. ចេះច្បាស់ពីរបៀបធ្វើប្រតិបត្តិការ
គ្រប់ប្រភេទសេវាកម្មដែលអតិថិជនត្រូវការ
គ. ផ្តោតសំខាន់លើការចុះឈ្មោះបើកគណនីធនាគារឲ្យអតិថិជន៖
រក្សាអតិថិជនចាស់ និងបង្កើនប្រាក់ចំណូលបន្ថែម
ឃ. ចម្លើយ ក ខ និងគ
ហេតុអ្វីភ្នាក់ងារវីងត្រូវបើកគណនីវីងជូនអតិថិជន?
ក. រក្សាអតិថិជនចាស់ និងបង្កើនអតិថិជនថ្មី
ខ. ទទួលបានកម្រៃជើងសារខ្ពស់
គ. មានឱកាសឈ្នះរង្វាន់ប្រចាំខែ
ឃ. ចម្លើយ ក ខនិងគ
