wayground logo

Free Printable Worksheets

NEW

Font size

S
M
L
XL
Worksheets

ES Ch1 U1-3

Total questions: 23

Worksheet time: 12mins

Name
Class
Date
1.

ភពផែនដីមានអាយុកាលប្រហែល .....

a)

៤៦០០ លានឆ្នាំ

b)

៦៤០០ លានឆ្នាំ

c)

៤៦០០ ឆ្នាំ

d)

៤៦០០០ លានឆ្នាំ

2.

ទស្សនៈមួយបានលើកឡើងថាផែនដីមានរាងស្វ៊ែ ដោយផ្អែកលើស្រមោលរាងកោងក្នុងផ្ទៃព្រះចន្ទ និងការលេចចេញនៃតារានៅក្រោមជើងមេឃភាគខាងត្បូង។ តើនេះជាអំណះអំណាងរបស់អ្នកប្រាជ្ញរូបណា?

a)

ពីតាករ

b)

អារីស្តូត

c)

អឺរ៉ាតូស្តែន

d)

វ៉េសេនឺ

3.

តើកម្លាំងទំនាញរវាងវត្ថុពីរអាស្រ័យលើកត្តាអ្វីខ្លះ?

a)

ម៉ាសរបស់វត្ថុ

b)

ចម្ងាយ

c)

ម៉ាស និងចម្ងាយ

d)

និចលភាព និងទំនាញ

4.

កាលណាវត្ថុពីរស្ថិតនៅកាន់តែឆ្ងាយពីគ្នា នោះកម្លាំងទំនាញរវាងវត្ថុទាំងពីរ .....

a)

កាន់តែខ្លាំង

b)

កាន់តែខ្សោយ

c)

នៅដដែល

d)

មិនប្រែប្រួល

5.

តើកត្តាអ្វីខ្លះដែលអាចរក្សាព្រះចន្ទឱ្យស្ថិតនៅក្នុងគន្លងរបស់វាជុំវិញផែនដី?

a)

កម្លាំងទំនាញ និងចម្ងាយ

b)

និចលភាព និងម៉ាស

c)

និចលភាព និងកម្លាំងទំនាញ

d)

ម៉ាស និងចម្ងាយ

6.

ដែនម៉ាញេទិចរបស់ផែនដីកើតពី .....

a)

ចលនារង្វិលជុំ

b)

ចរន្តលំហូរនៃស្នូលក្រៅ

c)

ចរន្តលំហូរនៃស្នូលក្នុង

d)

ភាគល្អិតដែលបញ្ចេញដោយព្រះអាទិត្យ

7.

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃដែនម៉ាញេទិចផែនដី លើកលែងតែ .....

a)

បង្កើតឱ្យមានពន្លឺដ៏ស្រស់ស្អាត

b)

រាំងស្ទាក់ភាគល្អិតមានបន្ទុកអ.នីដែលបញ្ចេញដោយព្រះអាទិត្យ

c)

ជួយឱ្យត្រីវិស័យដំណើរការ

d)

កាត់បន្ថយការកើនកម្ដៅផែនដី

8.

នៅពេលភាគល្អិតមានបន្ទុកអ.នីដែលបញ្ចេញដោយព្រះអាទិត្យ ជួបជាមួយបរិយាកាសផែនដី (អុកស៊ីសែន អាសូត) វាបង្កើតឱ្យមានពន្លឺចម្រុះពណ៌ដ៏ស្រស់ស្អាតនៅលើផ្ទៃមេឃ ដែលគេហៅថា .....

a)

សំរាងប៉ូល

b)

ដែនម៉ាញេទិច

c)

ព្យុះព្រះអាទិត្យ

d)

ឥន្ធនូ

9.

តើអ្នកវិទ្យាសាស្រ្តបែងចែកស្រទាប់ផែនដី ដោយវិធីអ្វីខ្លះ?

a)

សីតុណ្ហភាព និងសម្ពាធ

b)

លក្ខណៈរូប និងសមាសធាតុផ្សំ

c)

ដង់ស៊ីតេ និងលំហូរ

d)

លក្ខណៈរូប​ និងសម្ពាធ

10.

តើធរណីវិទូប្រើប្រាស់ភស្តុតាងអ្វីខ្លះ ដើម្បីសិក្សាពីទម្រង់ក្នុងរបស់ផែនដី?

a)

ភស្តុតាងគម្រូសិលា និងរលករញ្ជួយដី

b)

ភស្តុតាងពីផូស៊ីល

c)

ភស្តុតាងបន្ទុះភ្នំភ្លើង

d)

ភស្តុតាងសិលាដែលយកពីព្រះចន្ទ

11.

តើគេចែកផែនដីជាប៉ុន្មានស្រទាប់ ដោយផ្អែកលើសមាសធាតុផ្សំរបស់នីមួយៗ?

a)

៣ ស្រទាប់

b)

៤ ស្រទាប់

c)

៥ ស្រទាប់

d)

៦ ស្រទាប់

12.

គេចែកផែនដីជា ៥ ស្រទាប់ មានដូចជា មណ្ឌលថ្ម មណ្ឌលខាប់ មណ្ឌលកណ្ដាល ស្នូលក្រៅ​ និងស្នូលក្នុង ដោយផ្អែកលើ .....​ នៃស្រទាប់នីមួយៗ។

a)

សមាសធាតុផ្សំ

b)

លក្ខណៈរូប និងសមាសធាតុផ្សំ

c)

ជម្រៅ

d)

លក្ខណៈរូប

13.

សំបកផែនដី គឺជាស្រទាប់ស្ដើង ហើយស្ថិតនៅក្រៅបង្អស់នៃផែនដី។ តើវាមានកម្រាស់ប៉ុន្មាន?

a)

5-100 km

b)

30 km

c)

5-8 km

d)

2900 km

14.

សំបកទ្វីប មានកម្រាស់ក្រាស់ជាងសំបកមហាសមុទ្រ។

a)

ត្រូវ

b)

ខុស

15.

សំបកផែនដីមានពីរប្រភេទ គឺ សំបកទ្វីប និងសំបកមហាសមុទ្រ។

a)

ត្រូវ

b)

ខុស

16.

សំបកផែនដីផ្សំឡើងពីធាតុសំខាន់ៗមួយចំនួនដូចជា Al, Fe, Mg, Ca, Si, Na, K, O, ...។ ក្នុងចំណោមធាតុទាំងនេះ តើធាតុណាខ្លះដែលសម្បូរជាងគេបំផុត?

a)

Fe & Ni

b)

Na & Ca

c)

Si & O

d)

K & O

17.

ម៉ង់តូ ជាស្រទាប់មួយដែលស្ថិតនៅចន្លោះសំបក និងស្នូលផែនដី។​ តើវាមានកម្រាស់ប្រហែលប៉ុន្មាន?

a)

100 km

b)

30 km

c)

2200 km

d)

2900 km

18.

ស្នូលផែនដី ជាស្រទាប់ក្នុងគេបង្អស់នៃផែនដី ហើយមានម៉ាសប្រហែល ៣៣% នៃម៉ាសសរុបរបស់ផែនដី។ តើស្នូលផែនដី មានសមាសធាតុផ្សំសំខាន់ៗអ្វីខ្លះ?

a)

Si & O

b)

Fe & Ni

c)

Al & Mg

d)

Na & O

19.

មណ្ឌលថ្ម គឺជាស្រទាប់រឹងនៅក្រៅបំផុតនៃផែនដី ហើយកើតពីបន្សំនៃសំបក និងផ្នែករឹងខាងលើរបស់ម៉ង់តូ។ តើនៅពេលដែលមណ្ឌលថ្មប្រេះបែកជាបំណែកៗ ហៅថាអ្វី?

a)

មណ្ឌលខាប់

b)

ប៉ង់សៀ

c)

ផ្លាកតិចតូនិច

d)

ម៉ាក់ម៉ា

20.

ស្នូលផែនដីមានពីរប្រភេទ គឺស្នូលក្រៅ និងស្នូលក្នុង។ ស្នូលក្រៅ គឺជាស្រទាប់រឹងដែលព័ទ្ធជុំវិញស្នូលក្នុង។

a)

ត្រូវ

b)

ខុស

21.

ផែនដីមាននាទីដូចជាមេដែកមួយដ៏ធំ។ តើនេះជាការលើកឡើងរបស់នរណា?

a)

លោក ពីតាក័រ

b)

លោក វីលៀម ហ្គីលប៊ែរ

c)

លោក អារីស្ដូត

d)

លោក ហ៊ូក

22.

លោកអឺរ៉ាតូស្ដែនគណនាឃើញទំហំផែនដីតាមរយៈ....

a)

ការវាស់ស្រមោលវត្ថុនៅលើផែនដី

b)

ការសង្កេតស្រមោលរាងកោងក្នុងផ្ទៃព្រះចន្ទ

c)

ផ្កាយរណប

d)

អង្គបង្កើតរាងស្វ៊ែដោយខ្លួនឯង

23.

តើកត្តាអ្វីដែលធ្វើឱ្យផែនដីប៉ោងត្រង់អេក្វាទ័រ?

a)

រង្វិលខ្ញាល់

b)

រង្វិលជុំ

c)

លំហូរស្នូលក្រៅ

d)

ដែនម៉ាញេទិច