NEW
Font size
Worksheetsកម្រងសំណួរស្តីពី កម្ចីឌីជីថល
Total questions: 24
Worksheet time: 12mins
តើកម្ចីឌីជីថលគឺជាអ្វី?
ក. ជាកម្ចីដែលអនុញ្ញាតឲ្យអតិថិជនដាក់ពាក្យស្នើសុំកម្ចីអនឡាញដោយខ្លួនឯងតាមរយៈកម្មវិធីវីងប៊ែងអេប ឬតាមរយៈភ្នាក់ងារវីងទូទាំងប្រទេស។
ខ. ជាកម្ចីដែលអតិថិជនត្រូវស្នើសុំកម្ចីតាមរយៈធនាគារ វីង ដោយខ្លួនឯងផ្ទាល់។
គ. ជាកម្ចីដែលអតិថិជនត្រូវស្នើសុំកម្ចីតាមរយៈមន្ត្រីឥណទាន។
ឃ. ជាកម្ចីដែលអតិថិជនត្រូវស្នើសុំកម្ចីតាមរយៈក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណេត។
តើកម្ចីឌីជីថល មានប្រភេទកម្ចីអ្វីខ្លះ?
ក. មាន ២ប្រភេទ (កម្ចីទាន់ចិត្ត និងកម្ចីផ្ទាល់ខ្លួន)
ខ. មាន ៣ប្រភេទ (កម្ចីទាន់ចិត្ត កម្ចីផ្ទាល់ខ្លួន និងកម្ចីអាជីវកម្ម)
គ. មាន ៤ប្រភេទ (កម្ចីទាន់ចិត្ត កម្ចីផ្ទាល់ខ្លួន កម្ចីអាជីវកម្ម និងកម្ចីទិញផ្ទះ)
តើកម្ចីទាន់ចិត្តគឺជាអ្វី?
ក. ជាកម្ចីដែលផ្តល់ជូនអតិថិជនទូទៅមិនមានគណនីវីង។
ខ. ជាកម្ចីដែលត្រូវបានផ្តល់ជូនអតិថិជនប្រើប្រាស់គណនីវីងដែលស្ថិតនៅក្នុងបញ្ជីឈ្មោះដែលបានកំណត់ទុកជាមុន(បើកប្រាក់ខែជាមួយវីង ឬមានគណនីវីង ឬដៃគូអាជីវកម្មវីង) ដោយធនាគារវីង។
តើជនបរទេសដែលមិនបានបម្រើការងារនៅក្នុងក្រុមហ៊ុនរ៉ូរាល់គ្រុបអាចស្នើសុំកម្ចីទាន់ចិត្តបានដែរឬទេ?
ក. អាចស្នើសុំកម្ចីទាន់ចិត្តបាន
ខ. មិនអាចស្នើសុំកម្ចីទាន់ចិត្តបានជាដាច់ខាត
តើអតិថិជនត្រូវមានអាយុប៉ុន្មាន ទើបអាចស្នើសុំកម្ចីទាន់ចិត្តបាន?
ក. អតិថិជនត្រូវមានអាយុចាប់ពី 18ឆ្នាំ ដល់ 65ឆ្នាំ
ខ. អតិថិជនត្រូវមានអាយុចាប់ពី 15ឆ្នាំ ដល់ 65ឆ្នាំ
គ. មិនកំណត់អាយុ
ឃ. ចម្លើយ ក ខ និងគ ជាចម្លើយត្រឹមត្រូវ
តើកម្ចីទាន់ចិត្តផ្តល់ជូនជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ?
ក. បានតែរូបិយប័ណ្ណជាប្រាក់រៀលតែប៉ុណ្ណោះ
ខ. បានតែរូបិយប័ណ្ណជាប្រាក់ដុល្លារតែប៉ុណ្ណោះ
គ. អតិថិជនអាចស្នើកម្ចីជាប្រាក់ ដុល្លារ និងរៀល
តើអតិថិជនប្រភេទណាខ្លះដែលអាចស្នើសុំកម្ចីទាន់ចិត្តបាន?
ក. កម្មកររោងចក្របើកប្រាក់ខែជាមួយវីង
ខ. បុគ្គលិកក្រុមហ៊ុនបើកប្រាក់ខែជាមួយវីង និងអតិថិជនមានគណនីវីងទូទៅ
គ. អតិថិជនជាដៃគូអាជីវកម្មវីង (ដៃគូទូទាត់តាមហាង ភ្នាក់ងារវីងនិងដៃគូទូទាត់វិក្កយបត្រ)
ឃ. ចម្លើយ ក ខ និងគ ជាចម្លើយត្រឹមត្រូវ
តើអតិថិជនអាចធ្វើការស្នើសុំកម្ចីទាន់ចិត្តដោយរបៀបណា?
ក. តាមរយៈភ្នាក់ងារវីងម៉ាស្ទ័រទូទាំងប្រទេស
ខ. តាមរយៈភ្នាក់ងារវីងទូទាំងប្រទេស
គ. អតិថិជនអាចធ្វើការស្នើសុំកម្ចីដោយខ្លួនឯងបានតាមរយៈវីងប៊ែងអេប
ឃ. ចម្លើយ ក ខ និងគ ជាចម្លើយត្រឹមត្រូវ
តើភ្នាក់ងារវីងអាចជួយដាក់ពាក្យស្នើសុំកម្ចីទាន់ចិត្តឲ្យអតិថិជនតាមរយៈអ្វីខ្លះ?
ក. តាមរយៈម៉ាស៊ីន POS និង កម្មវិធី WCX e-KYC
ខ. តាមរយៈកម្មវិធី Wing Bank App និង កម្មវិធីម៉ាស៊ីន POS
គ. តាមរយៈកម្មវិធី WCX e-KYC
តើការដាក់ស្នើសុំកម្ចីទាន់ចិត្ត ធនាគារវីងនឹងធ្វើការឆែករបាយការណ៍ឥណទាន (CBC) របស់អតិថិជន ដែរឬទេ?
ក. មិនឆែករបាយការណ៍ឥណទាន (CBC) របស់អតិថិជនឡើយ
ខ. ឆែករបាយការណ៍ឥណទាន (CBC) របស់អតិថិជនទំាងអស់
តើអតិថិជនអាចស្នើសុំទឹកប្រាក់ពីកម្ចីទាន់ចិត្តបានច្រើនបំផុតចំនួនប៉ុន្មាន?
ក. អតិថិជនអាចស្នើសុំកម្ចីទាន់ចិត្តបានរហូតដល់ 500 ដុល្លារ
ខ. អតិថិជនអាចស្នើសុំកម្ចីទាន់ចិត្តបានរហូតដល់ 5000 ដុល្លារ
គ. អតិថិជនអាចស្នើសុំកម្ចីទាន់ចិត្តបានរហូតដល់ 10,000 ដុល្លារ
ឃ. អតិថិជនអាចស្នើសុំកម្ចីទាន់ចិត្តបានរហូតដល់ 50,000 ដុល្លារ
តើកម្ចីទាន់ចិត្តផ្តល់ជូនអតិជនរយៈពេលកម្ចីប៉ុន្មានខ្លះ?
ក. 2សប្តាហ៍ 1ខែ 2ខែ 3ខែ និង6ខែ
ខ. ផ្តល់ជូនរហូតដល់ 12ខែ
គ. ផ្តល់ជូនរហូតដល់ 24ខែ
ឃ. ផ្តល់ជូនរហូតដល់ 36ខែ
បើអតិថិជនដែលស្នើសុំកម្ចីទាន់ចិត្តតិចជាងឬស្មើ500ដុល្លារ តើតម្រូវឲ្យបំពេញពាក្យស្នើសុំឥណទាន និងកិច្ចសន្យាខ្ចីបរិភោគដែរទេ?
ក. តម្រូវឲ្យបំពេញពាក្យស្នើសុំឥណទាន និងកិច្ចសន្យាខ្ចីបរិភោគ
ខ. មិនតម្រូវឲ្យបំពេញពាក្យស្នើសុំឥណទាន និងកិច្ចសន្យាខ្ចីបរិភោគទេ
តើភ្នាក់ងារវីងទទួលបានកម្រៃជើងសារប៉ុន្មានបន្ទាប់ពីដាក់ពាក្យស្នើកម្ចីទាន់ចិត្តជូនអតិថិជនបានជោគជ័យ?
ក. ភ្នាក់ងារវីងទទួលបាន 1ដុល្លារ
ខ. ភ្នាក់ងារវីងទទួលបាន 5% នៃការប្រាក់បង់ប្រចាំខែរបស់អតិថិជន
គ. ភ្នាក់ងារវីងទទួលបាន 50% នៃថ្លៃសេវាអនុម័តអតិថិជន
តើអតិថិជនអាចទូទាត់សងកម្ចីទាន់ចិត្តវិញតាមមធ្យោបាយណាខ្លះ?
ក. ប្រព័ន្ធ នឹងធ្វើការកាត់ទឹកប្រាក់ដែលត្រូវបង់សងដោយស្វ័យប្រវត្តិចេញពីគណនីវីងរបស់អតិថិជននៅថ្ងៃកំណត់សង ឬនៅថ្ងៃបើកប្រាក់បៀវត្ស។
ខ. ទៅកាន់ភ្នាក់ងារវីងដើម្បីទូទាត់សងវិញ
គ. ទៅកាន់សាខាណាមួយរបស់ធនាគារ វីងដើម្បីទូទាត់សងវិញ
ឃ. ទៅកាន់ទីស្នាក់ការកណ្តាលរបស់ធនាគារ វីងដើម្បីទូទាត់សងវិញ
តើកម្ចីផ្ទាល់ខ្លួនគឺជាអ្វី?
ក. ជាកម្ចីដែលផ្តល់ជូនអតិថិជនមិនចាំបាច់មានទ្រព្យធានា
ខ. ជាកម្ចីដែលផ្តល់ជូនអតិថិជនចាប់ពី៥០ដុល្លារ រហូត ដល់ ៥០,០០០ដុល្លារ
គ. ជាកម្ចីដែលផ្តល់ជូនទៅអតិថិជនទូទៅដែលមានគណនីវីង រួមទំាងអតិថិជនដែលស្ថិតនៅក្នុងបញ្ជីឈ្មោះកម្ចីដែលកំណត់ទុកដោយធនាគារវីង។
ឃ. ចម្លើយ ក ខ និងគ គឺជាចម្លើយត្រឹមត្រូវ។
តើកម្ចីផ្ទាល់ខ្លួនតម្រូវឲ្យមានទ្រព្យធានា និង/ឬអ្នកធានាដែរឬទេ?
ក. មិនតម្រូវឲ្យមានទ្រព្យធានា និងអ្នកធានាឡើយ
ខ. តម្រូវឲ្យមានទ្រព្យធានា និងអ្នកធានា
តើអតិថិជនអាចធ្វើការស្នើសុំកម្ចីផ្ទាល់ខ្លួនដោយរបៀបណា?
ក. តាមរយៈភ្នាក់ងារវីងម៉ាស្ទ័រទូទាំងប្រទេស
ខ. តាមរយៈភ្នាក់ងារវីងទូទាំងប្រទេស
គ. អតិថិជនអាចធ្វើការស្នើសុំកម្ចីដោយខ្លួនឯងបានតាមរយៈវីងប៊ែងអេប
ឃ. ចម្លើយ ក ខ និងគ គឺជាចម្លើយត្រឹមត្រូវ
តើការដាក់ស្នើសុំកម្ចីផ្ទាល់ខ្លួនធនាគារវីងនឹងធ្វើការឆែករបាយការណ៍ឥណទាន (CBC)
របស់អតិថិជន ដែរឬទេ?
ក. មិនឆែករបាយការណ៍ឥណទាន (CBC) របស់អតិថិជនឡើយ
ខ. ឆែករបាយការណ៍ឥណទាន (CBC) របស់អតិថិជនទាំងអស់
តើអតិថិជនអាចស្នើសុំទឹកប្រាក់ពីកម្ចីផ្ទាល់ខ្លួនបានច្រើនបំផុតចំនួនប៉ុន្មាន?
ក. អតិថិជនអាចស្នើសុំកម្ចីផ្ទាល់ខ្លួនបានរហូតដល់ 500 ដុល្លារ
ខ. អតិថិជនអាចស្នើសុំកម្ចីផ្ទាល់ខ្លួនបានរហូតដល់ 5,000 ដុល្លារ
គ. អតិថិជនអាចស្នើសុំកម្ចីផ្ទាល់ខ្លួនបានរហូតដល់ 10,000 ដុល្លារ
ឃ. អតិថិជនអាចស្នើសុំកម្ចីផ្ទាល់ខ្លួនបានរហូតដល់ 50,000 ដុល្លារ
តើកម្ចីផ្ទាល់ខ្លួនផ្តល់ជូនរយៈពេលកម្ចីវែងបំផុតប៉ុន្មានខែ?
ក. ផ្តល់ជូនរហូតដល់ 12ខែ
ខ. ផ្តល់ជូនរហូតដល់ 24ខែ
គ. ផ្តល់ជូនរហូតដល់ 36ខែ
ករណីអតិថិជនស្នើសុំកម្ចីផ្ទាល់ខ្លួនតាមរយៈភ្នាក់ងារវីងបន្ទាប់ពីដាក់ឯកសារតម្រូវមកធនាគារវីងបានគ្រប់គ្រាន់តើអតិថិជននឹងទទួលបានលទ្ធផលកម្ចីក្នុងរយៈពេលប៉ុន្មានថ្ងៃនៃថ្ងៃធ្វើការ?
ក. អតិថិជននឹងទទួលបានលទ្ធផលកម្ចីក្នុងរយៈពេល ២ថ្ងៃនៃថ្ងៃធ្វើការ
ខ. អតិថិជននឹងទទួលបានលទ្ធផលកម្ចីក្នុងរយៈពេល ៣ថ្ងៃនៃថ្ងៃធ្វើការ
គ. អតិថិជននឹងទទួលបានលទ្ធផលកម្ចីក្នុងរយៈពេល ៤ថ្ងៃនៃថ្ងៃធ្វើការ
តើភ្នាក់ងារវីងទទួលបានកម្រៃជើងសារប៉ុន្មានបន្ទាប់ពីដាក់ពាក្យស្នើកម្ចីផ្ទាល់ខ្លួនជូនអតិថិជនបានជោគជ័យ?
ក. ភ្នាក់ងារវីងទទួលបានកម្រៃជើងសារ 5% នៃការប្រាក់បង់ប្រចាំខែរបស់អតិថិជន
ខ. ភ្នាក់ងារវីងទទួលបានកម្រៃជើងសារ 50% នៃថ្លៃសេវាអនុម័តអតិថិជន និង5% នៃការប្រាក់បង់ប្រចាំខែរបស់អតិថិជន
តើភ្នាក់ងារវីងទទួលបានកម្រៃជើងសារប៉ុន្មានដោយគ្រាន់តែជួយបញ្ចេញកម្ចីផ្ទាល់ខ្លួនជូនអតិថិជនប្រសិនបើអតិថិជនដាក់ពាក្យស្នើសុំកម្ចីផ្ទាល់ខ្លួនដោយខ្លួនឯងតាមរយៈកម្មវិធីវីងប៊ែងអេបហើយទឹកប្រាក់កម្ចីលើសពី៥០០ដុល្លារ?
ក. ភ្នាក់ងារវីងទទួលបានកម្រៃជើងសារ 5% នៃការប្រាក់បង់ប្រចាំខែរបស់អតិថិជន
ខ. ភ្នាក់ងារវីងទទួលបានកម្រៃជើងសារ 50% នៃថ្លៃសេវាអនុម័តអតិថិជន
គ. ភ្នាក់ងារវីងទទួលបានកម្រៃជើងសារ 50% នៃថ្លៃសេវាអនុម័តអតិថិជន និង5% នៃការប្រាក់បង់ប្រចាំខែរបស់អតិថិជន
