wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

ជំពូកទី២ ការបញ្ជូនកម្តៅ ៣មេរៀន

Total questions: 22

Worksheet time: 7mins

Name
Class
Date
1.

តើរបៀបនៃការបញ្ជូនកម្តៅមានអ្វីខ្លះ?

a)

ការចម្លងកម្តៅ

b)

ការបញ្ចេញរស្មី

c)

ចរន្តវិលវល់

d)

ចម្លើយទាំងបីត្រឹមត្រូវ

2.

ការបញ្ជូនកម្តៅដោយមិនត្រូវការ​មជ្ឈដ្ឋាន​រូបធាតុហៅថាអ្វី?

a)

ការបញ្ជូនកម្តៅ

b)

ការវម្លងកម្តៅ

c)

ចរន្តវិលវល់

d)

ការបញ្ចេញរស្មី

3.

ការបញ្ជូនកម្តៅ​ពីអង្គធាតុក្តៅដែលមានសីតុណ្ហភាពខ្ពស់​ទៅអង្គធាតុត្រជាក់ដែលមានសីតុណ្ហភាពទាបដោយបំលាស់ទីនៃស្រទាប់អង្គធាតុរាវឬឧស្ម័ន​ហៅថាអ្វី?

a)

ការបញ្ជូនកម្តៅ

b)

ការវម្លងកម្តៅ

c)

ចរន្តវិលវល់

d)

ការបញ្ចេញរស្មី

4.

ការបញ្ជូនកម្តៅដោយផ្ទាល់​នៃអង្គធាតុពីចំណុចដែលមានសីតុណ្ហភាពខ្ពស់​ទៅចំណុចដែលមានសីតុណ្ហភាពទាប​ហៅថាអ្វី?

a)

ការបញ្ជូនកម្តៅ

b)

ការចម្លងកម្តៅ

c)

ចរន្តវិលវល់

d)

ការបញ្ចេញរស្មី

5.

អង្គធាតុចម្លងកម្តៅបានល្អគឺ៖

a)

ដែក ទង់ដែង ប្រាក់ សំឡី

b)

ស្ទីរ៉ូហ្វូម ស្នោ សំឡី ដែក

c)

ប្រាក់ អាលុយមីញ៉ូម មាស ទង់ដែង

d)

ឈើ កែវ សំណ ដែក

6.

តើអង្គធាតុណាមួយដែលមិនចម្លងកម្តៅ?

a)

សំឡី

b)

ដែក

c)

ទង់ដែង

d)

មាស

7.

អង្គធាតុដែលមិនចម្លងកម្តៅគឺជា៖

a)

អ៊ីសូឡង់កម្តៅ

b)

សំឡី

c)

ឈើ

d)

កែវ

8.

អ៊ីសូឡង់កម្តៅដែលត្រឹមត្រូវគឺ៖

a)

ដែក អាលុយមីញ៉ូម ទង់ដែង មាស

b)

ឈើ ស្ទីរ៉ូហ្វូម កែវ ប្លាស្ទិច

c)

ជ័រ កែវ ដែក ស្ទីរ៉ូហ្វូម

d)

មាស កែវ ស្ទីរ៉ូហ្វូម សំណ

9.

អង្គធាតុណាមួយដែលមិនមែនជាអ៊ីសូឡង់កម្តៅ?

a)

ស្ទីរ៉ូហ្វូម

b)

កែវ

c)

ឈើ

d)

កាបូន

10.

ខាងក្រោមជាការប្រើប្រាស់របស់អង្គធាតុចម្លងកម្តៅ លើកលែងតែ៖

a)

កំសៀវ

b)

ឆ្នាំង

c)

ខ្ទះ

d)

ទ្រនាប់ដៃឆ្នាំង

11.

តើផលនៃចរន្តវិលវល់​ត្រូវបានអនុវត្តន៍ដូចម្តេចខ្លះ?

a)

រ៉ាដ្យាទ័ររថយន្ត

b)

ប្រព័ន្ធផ្គត់ផ្គង់ទឹកក្តៅ

c)

ចរន្តខ្យល់​ក្នុងអណ្តូងរ៉ែ

d)

ចម្លើយទាំងបីត្រឹមត្រូវ

12.

ចម្លើយខាងក្រោមសុទ្ធតែជាការអនុវត្តនៃចរន្តវិលវល់ លើកលែងតែ៖

a)

ការបង្ហោះគោម

b)

រ៉ាដ្យាទ័រ

c)

ចរន្តខ្យល់ក្នុងអណ្តូងរ៉ែ

d)

ទង្វើទែម៉ូម៉ែត្រ

13.

តើការបញ្ជូនកម្តៅណាដែលកើតឡើងក្នុងមជ្ឈដ្ឋាន រឹង រាវ ឧស្ម័ន?

a)

ការចម្លងកម្តៅ

b)

ចរន្តវិលវល់

c)

ការបញ្ចេញរស្មី

d)

ការបញ្ជូនកម្តៅ

14.

តើការបញ្ជូនកម្តៅណាដែលកើតឡើងក្នុងមជ្ឈដ្ឋាន រាវនិង ឧស្ម័ន?

a)

ការចម្លងកម្តៅ

b)

ចរន្តវិលវល់

c)

ការបញ្ចេញរស្មី

d)

ការបញ្ជូនកម្តៅ

15.

តើការបញ្ជូនកម្តៅណាដែលកើតឡើងដោយមិនត្រូវការមជ្ឍដ្ឋានរូបធាតុ?

a)

ការចម្លងកម្តៅ

b)

ចរន្តវិលវល់

c)

ការបញ្ចេញរស្មី

d)

ការបញ្ជូនកម្តៅ

16.

តើការបញ្ចេញរស្មីប្រព្រឺត្តនៅក្នុងមជ្ឍដ្ឋានរូបធាតុអ្វីខ្លះ?

a)

រឹង រាវ ឧស្ម័ន

b)

រាវ និងឧស្ម័ន

c)

ឧស្ម័ន

d)

គ្មានចម្លើយត្រឹមត្រូវ

17.

តើព្រះអាទិត្យបញ្ជូនកម្តៅមកផែនដីតាមរយៈអ្វី?

a)

ចរន្តវិលវល់ និងការចម្លងកម្តៅ

b)

ការចម្លងកម្តៅ

c)

ចរន្តវិលវល់

d)

ការបញ្ចេញរស្មី

18.

តើអង្គធាតុដូចម្តេចដែល​ស្រូបកម្តៅបានខ្លាំងជាងគេ?

a)

ពណ៌ស និងផ្ទៃរលោង

b)

ពណ៌ស និងផ្ទៃគគ្រាត

c)

ពណ៌ខ្មៅ នោងផ្ទៃរលោង

d)

ពណ៌ខ្មៅ និងផ្ទៃគគ្រាត

19.

តើអង្គធាតុដូចម្តេចដែល​ស្រូបកម្តៅបានតិចជាងគេហើយបំផ្លាតកាំស្មីកម្តៅបានខ្លាំងជាងគេ?

a)

ពណ៌ស និងផ្ទៃរលោង

b)

ពណ៌ស និងផ្ទៃគគ្រាត

c)

ពណ៌ខ្មៅ នោងផ្ទៃរលោង

d)

ពណ៌ខ្មៅ និងផ្ទៃគគ្រាត

20.

ផលនៃការបញ្ចេញរស្មីត្រូវបានអនុវត្តក្នុងអ្វី?

a)

ដបទែម៉ូស

b)

ការបង្ហោះគោម

c)

ទង្វើទែម៉ូម៉ែត្រ

d)

ការដុតមាន់

21.

ហេតុអ្វីបានជាផ្ទៃខាងក្នុងនៃដបទែម៉ូសមានពណ៌ទឹកប្រាក់?

a)

បំផ្លាតកាំរស្មីកំដៅបានល្អ

b)

ស្រូបកម្តៅបានល្អ

c)

មិនសូវស្រូបកម្តៅ

d)

មិនបំផ្លាតកាំរស្មីកម្តៅ

22.

ហេតុអ្វីបានជានៅចន្លោះស្រទាប់ទាំងពីរនៃដបទែម៉ូស​គេធ្វើសុញ្ញាកាស(បន្សត់ខ្យល់)?

a)

ធ្វើឱ្យគ្មានចរន្តវិលវល់ និងការចម្លងកម្តៅ

b)

ធ្វើឱ្យគ្មានការចម្លងកម្តៅ

c)

ធ្វើឱ្យគ្មានចរន្តវិលវល់

d)

គ្មានចម្លើយ