Worksheetsចំណុចរាយ
Total questions: 4
Worksheet time: 2mins
Name
Class
Date
1.
តើចំណុចរាយ ឬចុចរាយប្រើសម្រាប់អ្វី?
a)
● ចម្លើយទាំងបួន សុទ្ធតែត្រឹមត្រូវ។
b)
● ចំណុចរាយ (...) ដាក់នៅខាងចុងល្បះ ឬឃ្លា បង្ហាញសំដី ឬសេចក្តីដែលនៅមានបន្តទៀត។
c)
● ចំណុចរាយ [...] ដាក់នៅខាងដើម ឬខាងចុងកថាខណ្ឌ ដើម្បីបញ្ជាក់ថា មានសម្តី ឬសេចក្តីផ្សេងទៀត ប៉ុន្តែគេមិនលើកយកមកប្រាប់។
d)
● ចំណុចរាយ (...) ដាក់នៅកន្លែងចន្លោះ ដែលត្រូវបំពេញ ឬបង្គ្រប់។
e)
● ចំណុចរាយ (...) ដាក់មិនចំពោះទីកន្លែងណាមួយទេ ដើម្បីបង្ហាញពីអារម្មណ៍ទៅតាមស្ថានភាពតម្រូវណាមួយ។
2.
តើល្បះណាខ្លះ ជាល្បះដែលមានប្រើចំណុចរាយក្នុងមេរៀនទី១?
a)
● សំនិងបុប្ផាជជែកគ្នាយើងនៅលេងជិតបន្ទប់រៀននេះ ហើយ ព្រោះ … ។
b)
● កុំអាលសិន! ឯនោះខាងឆ្វេង ខ្ញុំមើលឃើញ … ។
c)
● ស្រាប់តែឮសម្លេងបុ័ង!... ប្រាវ … ។
d)
● កាលពីដើមមានបងប្អូន២នាក់មា្នក់ឈ្មោះពញាជ័យនិងម្នាក់ទៀតឈ្មោះពញាសួស។
e)
● សានដើរទ្រេតទ្រោតព្រោះទប់នឹងកម្លាំងខ្យល់បក់បោកនិងភាពងងឹតមើលអ្វីមិនយល់។
3.
តើខាងក្រោមនេះណាមួយជាចម្លើយត្រឹមត្រូវ?
a)
ចំណុចរាយគេប្រើសម្រាប់ពណ៌នាពីលក្ខណៈរបស់មនុស្ស។
b)
ចំណុចរាយគេប្រើដាក់នៅខាងដើមឬចុងកថាខណ្ឌដើម្បីបញ្ជាក់ថាមានសម្តីមិនទាន់លើកមកប្រាប់់។
c)
ចំណុចរាយគេប្រើសម្រាប់បញ្ជាក់ពីការងារ។
d)
ចំណុចរាយគេប្រើសម្រាប់ពណ៌នាពីអ្វីមួយ។
4.
កុំអាលសិន!ឯនោះខាងឆ្វេង ខ្ញុំមើលឃើញ...។ឯណា?ខ្ញុំមើលមិនច្បាស់សោះ!)តើចំណុចរាយនេះប្រើសម្រាប់បង្ហាញអ្វី?
a)
បញ្ជាក់ថាមានសម្តីផ្សេងទៀត។
b)
ដាក់នៅខាងចុងកថាខណ្ឌ។
c)
កន្លែងដែលត្រូវបំពេញចន្លោះ។
d)
បង្ហាញភាពភ័យខ្លាច។
100 %
