NEW
Font size
Worksheetsមេរៀនទី១ ល្បឿន ថ្នាក់ទី៨
Total questions: 24
Worksheet time: 9mins
បំលាស់ប្តូរទីតាំងរបស់អង្គធាតុមួយធៀបនឹងអង្គធាតុមួយទៀតហៅថា...
ចលនា
ចលនាត្រង់ស្មើ
តម្រុយ
បំលាស់ទី
ចលនានៃអង្គធាតុមួយដែលចរលើគន្លងត្រង់បានចម្ងាយស្មើគ្នាក្នុងរយៈពេលស្មើៗគ្នាហៅថា....
ចលនា
ល្បឿនថេរ
ចលនាត្រង់ស្មើ
តម្រុយ
យើងធ្លាប់និយាយថា ព្រះអាទិត្យរះ និងព្រះអាទិត្យលិច ។ តើក្នុងករណីនេះអង្គធាតុណាដែលចាត់ទុកជាតម្រុយ?
ព្រះអាទិត្យ
ព្រះចន្ទ
ផែនដី
មនុស្ស
ប្រវែងសរុបនៃចលនារបស់អង្គធាតុ ដោយមិនគិតពីទិសដៅនៃចលនាហៅថាអ្វី?
ចម្ងាយចរ
បំលាស់ទី
ទំហំស្កាលែ
ទំហំវ៉៉ិចទ័រ
ចម្ងាយចរដែលគេវាស់តាមខ្សែត្រង់ និងបញ្ជាក់ពីទិសដៅច្បាស់លាស់នៃចលនា ហៅថា....
ចម្ងាយចរ
បំលាស់ទី
ទំហំស្កាលែ
ទំហំវ៉ិចទ័រ
ទំហំមួយដែលសំគាល់ភាពលឿនឬយឺតនៃអង្គធាតុណាមួយដែលមានចលនាគឺជា....
ល្បឿន
ល្បឿនមធ្យម
ល្បឿនខណៈ
វ៉ិចទ័រល្បឿន
ផលធៀបរវាងចម្ងាយចរសរុបជាមួយរយៈពេលសរុបបង្កើតបានជា៖
ល្បឿន
ល្បឿនមធ្យម
ល្បឿនខណៈ
វ៉ិចទ័រល្បឿន
ល្បឿននៃអង្គធាតុមួយមានចលនា កាលណាវាចរបានចម្ងាយស្មើៗគ្នាក្នុងរយៈពេលស្មើៗគ្នា ហៅថា....
ល្បឿនមធ្យម
ល្បឿនថេរ
វ៉ិចទ័រល្បឿន
ល្បឿនខណៈ
ល្បឿនដែលបញ្ជាក់ពីទិសនិងទិសដៅច្បាស់លាស់ហៅថា....
ល្បឿនខណៈ
ល្បឿនថេរ
ល្បឿនមធ្យម
វ៉ិចទ័រល្បឿន
ទំហំដែលសំដែងដោយចំនួនពីជគណិតមិនគិតពីទិសនិងទិសដៅ ហៅថា....
ទំហំស្កាលែ
ទំហំវ៉ិចទ័រ
ចម្ងាយចរ
បំលាស់ទី
ទំហំដែលសំគាល់ដោយចំនួនពីជគណិតដែលបញ្ជាក់ពីទិសនិងទិសដៅ ហៅថា...
ទំហំស្កាលែ
ទំហំវ៉ិចទ័រ
ចម្ងាយចរ
បំលាស់ទី
រថយន្តមួយចេញពីភូមិ ក ទៅភូមិ ខ ប្រើពេល 30mn វាឈប់សម្រាកនៅភូមិ ខ 30mn បន្ទាប់មកបន្តដំណើរទៅដល់ភូមិ គ ប្រើពេល 1h 30mn ។ រយៈពេលនៃការធ្វើដំណើរគឺ៖
t=1.5h
t=2h
t=2.5h
t=3h
ចំពោះអង្គធាតុណាមួយដែលគេកំណត់ចលនាអង្គធាតុផ្សេងទៀតធៀបនឹងវាហៅថា....
ចលនា
គោលដៅ
តម្រុយ
បំលាស់ទី
តាមរូបខាងក្រោម តើអ្នកបើកបរមានចម្ងាយចរប៉ុន្មាន?
d=800m
d=300m
d=500m
d=1100
តាមរូបខាងក្រោម តើបំលាស់ទីមានតម្លៃប៉ុន្មាន?
Δx=800m
Δx=300m
Δx=500m
Δx=1100m
តាមរូប តើចម្ងាយចរមានតម្លៃប៉ុន្មាន?
d=600m
d=400m
d=200m
d=1000m
តាមរូប តើបំលាស់ទីមានតម្លៃប៉ុន្មាន?
Δx=600m
Δx=400m
Δx=200m
Δx=1000m
សុខធ្វើដំណើរពីជើងទៅត្បូងបានចម្ងាយ 2km ហើយបត់ទៅទិសខាងកើតចម្ងាយ 1.5km ទៀត ។ តើសុខចរបានចម្ងាយប៉ុន្មាន?
d=2km
d=1.5km
d=0.5km
d=3.5km
រថយន្តមួយចរបានចម្ងាយ 30km ក្នុងរយៈពេល 30mn ។ តើល្បឿនមានតម្លៃប៉ុន្មាន?
V=1km.h−1
V=30km.h−1
V=60km.h−1
V=60m.s−1
តាមរូប តើចម្ងាយចរមានតម្លៃប៉ុន្មាន?
d=1400m
d=1000m
d=200m
d=600m
តាមរូប តើបំលាស់ទីមានតម្លៃប៉ុន្មាន?
Δx=1400m
Δx=1000m
Δx=200m
Δx=600m
តាមរូប បើរយៈពេលសរុប t=70s តើល្បឿនមធ្យមមានតម្លៃប៉ុន្មាន?
V=20m.s−1
V=200m.s−1
V=8.57m.s−1
V=14.28m.s−1
តាមរូប បើរយៈពេលសរុប t=70s តើវ៉ិចទ័រល្បឿនមធ្យមមានតម្លៃប៉ុន្មាន?
V=20m.s−1
V=200m.s−1
V=8.57m.s−1
V=14.28m.s−1
អេណាជិះកង់តាមផ្លូវត្រង់បានចម្ងាយ 900m ដល់ផ្លូវបំបែក គាត់បត់ឆ្វេងបានចម្ងាយ 500m ។ តើអេណាចរបានចម្ងាយប៉ុន្មាន?
d=1400m
d=900m
d=500m
d=400m
