wayground logo

Free Printable Worksheets

NEW

Font size

S
M
L
XL
Worksheets

វិញ្ញាសាទី 3 ត្រៀមប្រឡងគ្រូអនុវិទ្យាល័យ

Total questions: 23

Worksheet time: 1hrs 20mins

Name
Class
Date
1.

សូលុយស្យុង​ HCl និង​ សូលុយស្យុង​​ CH3COOH​ មានកំហាប់ស្មើគ្នា​ ។ តើណាមួយមាន pH ធំជាង?

a)

ស្មើគ្នា

b)

HCl

c)

CH3COOH

d)

ស្មើ​​ 7.0

2.

អាស៊ីត​ខ្លាំង​ A​ មួយ​មានកំហាប់​ 5×10-3M និងមាន pH = 2 ។ គេ​ថា​ A​ ជា

a)

ម៉ូណូប្រូទិចអាស៊ីតខ្លាំង

b)

ឌីប្រូទិចអាស៊ីតខ្លាំង

c)

ទ្រីប្រូទិចអាស៊ីតខ្លាំង

d)

មិនអាចកំណត់បាន

3.

សូលុយស្យុងបីមាន pH ស្មើគ្នា​។ តើណាមួយមាន​កំហាប់​ H3O+ ធំជាង​គេ ?

a)

HCl

b)

CH3COOH

c)

H2SO4

d)

ស្មើគ្នា

4.

បើគេបញ្ចុះកម្ដៅរបស់ប្រព័ន្ធ

CaCO3(s) + កម្ដៅ​ \leftrightarrow CaO(s) + CO2(g) ដែលកំពុងមានលំនឹងនោះប្រព័ន្ធនឹងរំកិល

a)

ពីឆ្វេងទៅស្ដាំ

b)

ពីស្ដាំទៅឆ្វេង

c)

មិនប្រែប្រួល

d)

នៅថេរ

5.

តើសមាសធាតុខាងក្រោម ណាមួយដែលសីតុណ្ហភាពរំពុះខ្ពស់ជាងគេ ?

a)

NaCl

b)

H2S

c)

NH3

d)

KCl

6.

អ៊ីយ៉ុងកម្មនៃអាស៊ីតអាសេទិច(CH3COOH) ឲ្យផលជាអ៊ីយ៉ុង CH3COO- និងអ៊ីយ៉ុង H3O+

គេបានបន្ថែមសូលុយស្យុងសូដ្យូមអេតាណូអាត(CH3COONa) ទៅក្នុង​សូលុយស្យុង​ខាងលើ​ នាំឲ្យ​ pH នៃសូលុយស្យុង

a)

ប្រែប្រួលកើនឡើង

b)

ប្រែប្រួលថយចុះ

c)

មិនប្រែប្រួល

d)

គ្មានចម្លើយ

7.

តើកម្លាំងអ្វីដែលប្រទាញម៉ូលេគុល CF4​ ទៅវិញទៅមក?

a)

កម្លាំងអ៊ីយ៉ុង

b)

កម្លាំងរបាយឡុនដុន

c)

កម្លាំងសម្ព័ន្ធអ៊ីដ្រូសែន

d)

កម្លាំងឌីប៉ូល-ឌីប៉ូល

8.

តើសមាសធាតុណាមួយ ជាសមាសធាតុកូវ៉ាឡង់មិនប៉ូលែ ?

a)

HI

b)

NaCl

c)

CF4

d)

H2O

9.

សូលុយស្យុង​ NH3 និង​សូលុយស្យុង​ NaOH​ មានកំហាប់ស្មើគ្នា។

តើ​សូលុយស្យុង​មួយ​ណា​ មាន​​ pH ធំជាង​ ?

a)

ស្មើគ្នា

b)

សូលុយស្យុង​ NH3

c)

សូលុយស្យុង​ NaOH

d)

ស្មើ​ 7

10.

គេឲ្យអាស៊ីតអាសេទិច 12g មានប្រតិកម្មជាមួយអេតាណុល 12g គេទទួលបានអេស្ទែ 10.56g ។

គណនាទិន្នផលនៃប្រតិកម្មនេះ

a)

60%

b)

75.14%

c)

80%

d)

67%

11.

ចូរឲ្យឈ្មោះសមាសធាតុ CH3-CH2-C(CH3)2-NH2

a)

1,1-ឌីមេទីលប្រូពីលឡាមីន

b)

2,2-មេទីលប្រូពីលឡាមីន

c)

2,2-ឌីមេទីលប្រូពីលឡាមីន

d)

ប៉ង់ទីលឡាមីន

12.

ចូរឲ្យឈ្មោះ CH3-CH2(CH2)2-COO-C(CH3)2

a)

ប្រូពីល 2,2-ឌីមេទីលប្រូប៉ាណូអាត

b)

អ៊ីសូប្រូពីលប៉ង់តាណូអាត

c)

1,1-ឌីមេទីលអេទីលប៉ង់តាណូអាត

d)

ប្រូពីលប៉ង់តាណូអាត

13.

ចំហេះសព្វនៃសមាសធាតុសរីរាង្គ A មួយ​ចំនួន​ 10.2g គេទទួលបានកាបូនឌីអុកស៊ីត ចំនួន​ 22g និងទឹក 9g ។

គេដឹងថា A មានដង់ស៊ីតេធៀបនឹងខ្យល់ស្មើ 3.52 ។ តើសមាសធាតុសរីរាង្គ A​​ នេះ​ មានរូបមន្តម៉ូលេគុល​ដចម្ដេច​ ?

a)

C4H10O2

b)

C5H10O

c)

C4H8O

d)

C5H10O2

14.

ចំហេះសព្វ 1.02g នៃអេស្ទែមួយ ផ្ដល់ឧស្ម័នកាបូនឌីអុកស៊ីត 1120cm3(STP) ។ តើអេស្ទែនេះមានរូបមន្តម៉ូលេគុលដូចម្ដេច ?

a)

C5H10O2

b)

C4H8O2

c)

C6H12O2

d)

C3H6O2

15.

សូលុយស្យុង​ HI មានកំហាប់ 10-8M ។

សូលុយស្យុង​នេះ​ មាន​ pH ស្មើ

a)

8

b)

7.16

c)

6.98

d)

7.68

16.

គេដាក់​ឧស្ម័ន​អ៊ីដ្រូសែន​ អុកស៊ីសែន និងអាសូត ដែលឧស្ម័ននីមួយៗ មានម៉ាស 1g ដូចគ្នា​ដាក់ចូលទៅក្នុងកំប៉ុងមួយ ដែលមានមាឌ 10L នៅសីតុណ្ហភាព​ 125oC ។ យើសន្មត់ថាវាជាល្បាយឧស្ម័នបរិសុទ្ធ។

តើសម្ពាធសរុបនៃល្បាយឧស្ម័ននេះស្មើប៉ុន្មាន ?​

a)

4.163atm

b)

3atm

c)

2.176atm

d)

1.834atm

17.

ចូរកំណត់រូបមន្តម៉ូលេគុលនៃអាស៊ីតខ្លាញ់មួយ ដែលបានពីអ៊ីដ្រូលីស 0.02mol​​​​ នៃខ្លាញ់ ឬប្រេង​ ចំនួន​ 17.68g ។

a)

C18H33O2

b)

C17H34COOH

c)

C18H34O2

d)

C18H33COOH

18.

អាស៊ីតអាសេទិចធ្វើប្រតិកម្មជាមួយអាល់កុលមួយគេទទួលបានអេស្ទែ 0.4mol ត្រូវនឹងម៉ាស 40.8g ។

តើអាល់កុលនោះមានម៉ាសម៉ូលស្មើប៉ុន្មាន ?

a)

46g/mol

b)

60g/mol

c)

74g/mol

d)

88g/mol

19.

សូលុយស្យុងស៊ូតមួយមាន d = 1.38g/mL និង​មានកំហាប់​​​​ 35% ជាម៉ាស​។​ សូលុយស្យុងស៊ូតនេះ មានកំហាប់

a)

11.12M

b)

12.075M

c)

10.5M

d)

13.067

20.

សូលុយស្យុង​ S1 នៃអាស៊ីត HA មួយ​មាន​ pH = 4.1 ។ គេ​យក​ 20mL នៃសូលុយស្យុងទៅបន្ថែមទឹកសុទ្ធ 80mL គេទទួលបានសូលុយស្យុង S2 មាន​​​​ pH = 4.8​។ តើ​អាស៊ីត​ HA​ ជាអាស៊ីតខ្លាំង ឬ ខ្សោយ​ ?

គេឲ្យ ៖ 100.9=8​ , 100.2 = 1.6

a)

អាស៊ីតខ្លាំង

b)

អាស៊ីតខ្សោយ

21.

គេឲ្យអាស៊ីតអេតាណូអ៊ិចចំនួន 6g ប្រតិកម្មជាមួយប្រូប៉ាន-2-អុល​ ចំនួន​ 12g​ ។ ក្រោយប្រតិកម្មចប់ គេបន្សាបអាស៊ីតដែលនៅសល់ ដោយប្រើ NaOH ចំនួន​ 30mL កំហាប់​ 1M ។​ គណនាភាគរយអាល់កុលដែលរួមប្រតិកម្ម

a)

35%

b)

50%

c)

67%

d)

80.17%

22.

​អំបិល​សូដ្យូមស៊ុលផួ មានលក្ខណៈជា

a)

អាស៊ីត

b)

បាស

c)

ណឺត

23.

តើ​​ pH នៃ​សូលុយស្យុង​អាស៊ីត​អា​សេ​ទិច​កំហាប់​ 0.4M ស្មើប៉ុន្មាន ?

គេឲ្យ ៖ log3 = 0.5

a)

2.5

b)

5.3

c)

3.5

d)

4.5