Worksheetsមេរៀនទី១ កោសិកា
Total questions: 11
Worksheet time: 11mins
១. ឯកត្តាតូចបំផុតនៃរូបផ្គុំរបស់សារពាង្គកាយភាវរស់គឺ
កោសិកា
ជាលិកា
សរីរាង្គ
ប្រព័ន្ធឬប្រដាប់សរីរាង្គ
២. ទម្រង់ពិសេសដែលស្ថិតនៅក្នុងស៊ីតូប្លាសរបស់កោសិកា ហើយមាននាទីដោយឡែកៗពីគ្នាក្នុងមេតាបូលីសកោសិកាជា
ណ្វៃយ៉ូ
មីតូកុងឌ្រី
វ៉ាគុយអូល
ស៊ីតូប្លាស
ធាតុកោសិកា
៣. ស្រទាប់រឹងមាំនៃរូបធាតុគ្មានជីវិតដែលនៅព័ន្ធជុំវិញកោសិការុក្ខជាតិជា
ភ្នាសគ្រោង
ភ្នាសស៊ីតូប្លាស
ស៊ីតូប្លាស
វ៉ាគុយអូល
៤. ភ្នាសដែលមាននៅគ្រប់កោសិកាទាំងអស់ ហើយវាមាននាទីជាកន្លែងដែលសារធាតុចិញ្ចឹមនិងអុកស៊ីសែនចូលទៅក្នុងកោសិកាបាន
ភ្នាសគ្រោង
ភ្នាសស៊ីតូប្លាស
ភ្នាសណ្វៃយ៉ូ
ភ្នាសមីតូកុងឌ្រី
៥. សារធាតុខាប់អន្ធិលដែលស្ថិតនៅចន្លោះណ្វៃយ៉ូនិងភ្នាសស៊ីតូប្លាស ហើយមានចលនាជាប់ជានិច្ច ហៅថា
ភ្នាសកោសិកា
ស៊ីតូប្លាស
វ៉ាគុយអូល
ធាតុកោសិកា
៦. មជ្ឈមណ្ឌលត្រួតពិនិត្យរបស់កោសិកាជា
ភ្នាសស៊ីតូប្លាស
ណ្វៃយ៉ូ
មីតូកុងឌ្រី
វ៉ាគុយអូល
៧. សម្ភារៈតំណពូជផ្ទុកនៅក្នុង
វ៉ាគុយអូល
ក្លរ៉ូប្លាស
ភ្នាសគ្រោង
ណ្វៃយ៉ូ
៨. មជ្ឈមណ្ឌលផលិតថាមពលរបស់កោសិកាគឺ
ក្លរ៉ូប្លាស
ណ្វៃយ៉ូ
មីតូកុងឌ្រី
វ៉ាគុយអូល
៩. ជាតិពណ៌បៃតងក្នុងកោសិកាស្លឹក ដែលមាននាទីចាប់យកថាមពលពន្លឺព្រះអាទិត្យដើម្បីផលិតអាហារគឺ
ក្លរ៉ូប្លាស
ក្លរ៉ូភីល
ភ្នាសគ្រោង
ភ្នាសស៊ីតូប្លាស
១០. ធាតុកោសិកាដែលគ្មានក្នុងកោសិកាសត្វគឺ
ភ្នាសសែលុយឡូស
វ៉ាគុយអូល
ភ្នាសស៊ីតូប្លាស
មីតូកុងឌ្រី
១១. ធាតុកោសិកាដែលស្ដុកអាហារ រូបធាតុចាំបាច់ និងកាកសំណល់ក្នុងកោសិកាគឺ
ក្លរ៉ូប្លាស
ស៊ីតូប្លាស
វ៉ាគុយអូល
ភ្នាសកោសិកា
