NEW
Font size
WorksheetsFinancial Market_M&B-CH3
Total questions: 15
Worksheet time: 14mins
រដ្ឋាភិបាលម៉ាក្រូសេដ្ឋកិច្ចតែងតែលើកទឹកចិត្តប្រជាពលរដ្ឋឲ្យសម្លឹងមើលអំពីការសន្សំសំចៃ និងការគិតគូរអំពីការវិនិយោគឲ្យបានជោគជ័យ ។
ត្រូវ
ខុស
គោលដៅសំខាន់នៃសេដ្ឋកិច្ចរបស់ទីផ្សារហិរញ្ញវត្ថុ គឺជួយតម្រង់ទៅរកការសន្សំសំចៃដល់អតិថិជនទាំងឡាយណាដែលមានបំណងបង្កើតការមូលនិធិវិនិយោគ ឬការទិញមូលធនសម្ភារៈដែលចូលរួមផលិតទំនិញ និងសេវាកម្មបន្ថែមទៀតនៅពេលអនាគត ។
ត្រូវ
ខុស
ទីផ្សារហិរញ្ញវត្ថុ គឺជាកន្លែងជួបគ្នារវាងអ្នកលក់ និង អ្នកទិញឧបករណ៍ហិរញ្ញវត្ថុដូចជាផ្តល់ឥណទាន និងទិញ-លក់ធនបត្រ ឬមូលបត្រ (Securities) ដូចជា ប័ណ្ណភាគហ៊ុន (Stocks), សញ្ញាប័ណ្ណ (Bonds), និងនិស្សន្ទ (Derivative) ជាដើម ។
ត្រូវ
ខុស
ទីផ្សារមូលធន (Capital Market) គឺជាកន្លែងដែលគេធ្វើការទិញ-លក់ឧបករណ៍ហិរញ្ញវត្ថុរយៈពេលខ្លី (ក្រោម ១ ឆ្នាំ) ធ្វើឱ្យទៅជាឧបករណ៍បំណុល បន្ទាប់មកបង្កឱ្យមានលក្ខណៈងាយស្រួលក្នុងការប្តូរជាសាច់ប្រាក់។
ត្រូវ
ខុស
ទីផ្សាររូបិយវត្ថុ (Money Market) គឺជាទីផ្សារដែលមានការទិញ-លក់ឧបករណ៍ឬទ្រព្យសកម្មហិរញ្ញវត្ថុ រយៈពេលលើសពីមួយឆ្នាំទ្បើងទៅ ដែលអ្នកខ្ចីទទួលមូលនិធិពីទីផ្សារមូលធនដើម្បីទិញទំនិញសម្រាប់ធ្វើការវិនិយោគ។
ត្រូវ
ខុស
តើឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងប្រភេទទីផ្សារហិរញ្ញវត្ថុណាមួយ?
ទីផ្សាររូបិយវត្ថុ
ទីផ្សារមូលធន
តើឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងប្រភេទទីផ្សារហិរញ្ញវត្ថុណាមួយ?
ទីផ្សាររូបិយវត្ថុ
ទីផ្សារមូលធន
ទីផ្សារហិរញ្ញវត្ថុដែលមូលបត្ររដ្ឋ មូលបត្រអាជ្ញាធរខេត្ដ-ក្រុង និងមូលបត្រឯកជន ត្រូវបានបោះផ្សាយ និងលក់ជាលើកដំបូង តាមរយៈការធ្វើសំណើទិញ ឬដំណើរការដេញថ្លៃ ហៅថា៖
ទីផ្សារដំបូង (Primary Market)
ទីផ្សារបន្ទាប់ (Secondary Market)
ទីផ្សារទ្រព្យសកម្មដែលមូលបត្ររដ្ឋ មូលបត្ររដ្ឋបាលខេត្ដ-ក្រុង និងមូលបត្រឯកជន ត្រូវបានគេជួញដូរបន្ទាប់ពីមូលបត្រទាំងនោះត្រូវបានបោះផ្សាយ ឬលក់នៅទីផ្សារដំបូង ហៅថា៖
ទីផ្សារដំបូង (Primary Market)
ទីផ្សារបន្ទាប់ (Secondary Market)
ទីផ្សារ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មជួញដូរមូលបត្រដែលដំណើរការលើនីតិវិធីដែលបានបង្កើតជាមុននិងស្តង់ដារ ។ ផ្សារមូលបត្រកម្ពុជា ជាឧទាហរណ៍នៃទីផ្សារប្រតិស្រុតនៅប្រទេសកម្ពុជា ហៅថា៖
ទីផ្សារប្រតិស្រុត (Securities and Exchange Market)
ទីផ្សាររំលងបញ្ជរ (Over The Counter)
ទីផ្សារជួញដូរទ្រព្យសកម្មនានា នៅខាងក្រៅទីផ្សារមូលបត្រផ្លូវការ ហៅថា៖
ទីផ្សារប្រតិស្រុត (Securities and Exchange Market)
ទីផ្សាររំលងបញ្ជរ (Over The Counter)
មូលបត្រដែលបោះផ្សាយដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលផ្សេងទៀត ដែលបានអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រជាសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយអនុលោមតាមច្បាប់ ហៅថា
មូលបត្ររដ្ឋ (Government Securities)
មូលបត្រមហាជន (Non-Government Securities)
ប័ណ្ណ សញ្ញាប័ណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀតដែលបញ្ជាក់ពីការទទួលស្គាល់បំណុលដែលបានបោះផ្សាយក្នុងនាមរដ្ឋាភិបាលនៅក្រោមច្បាប់ស្ដីពីមូលបត្ររដ្ឋ ហៅថា៖
មូលបត្ររដ្ឋ (Government Securities)
មូលបត្រមហាជន (Non-Government Securities)
មុខងារនៃទីផ្សារហិរញ្ញវត្ថុរួមមាន ៖
1- ការកំណត់តម្លៃ និងការចល័តមូលនិធិ
2- ការបង្វិលសាច់ប្រាក់ និងបង្ក ភាពងាយស្រួលក្នុងប្រតិបត្តិការទូទាត់
3- ការចែករំលែកហានិភ័យ
4- ការបង្កើតមូលធន
ចម្លើយ 1 និង 2 គឺត្រឹមត្រូវ
ចម្លើយ 3 និង4 គឺត្រឹមត្រូវ
ចម្លើយទាំងអស់ គឺត្រឹមត្រូវ
មិនមែនចម្លើយដែលត្រឹមត្រូវនោះទរ
យោងតាមរូបភាពរចនាសម្ព័ន្ធស្តីពីអន្តរីហិរញ្ញវត្ថុខាងក្រោម ។ តើខុស ឬត្រូវ?
ត្រូវ
ខុស
