wayground logo

Free Printable Worksheets

NEW

Font size

S
M
L
XL
Worksheets

Economic Status _ M&B-Ch3

Total questions: 15

Worksheet time: 14mins

Name
Class
Date
1.
  1. នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចពីភពលោកបន្តប្រឈមនឹងការថយចុះនៃល្បឿនកំណើនសេដ្ឋកិច្ច។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ានស្មានថាកំណើនសេដ្ឋកិច្ចពិភពលោកអាចកើនក្នុងអត្រា ៣% នៅឆ្នាំ ២០២៣ គឺទាបជាងឆ្នាំ២០២២ ដែលមានអត្រា ៣.៥%។

a)

ត្រូវ

b)

ខុស

2.
  1. នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចប្រទេសកម្ពុជាបានបន្តងើបឡើង ដែលគាំទ្រដោយកំណើននៃវិស័យសេវាកម្ម ជាពិសេសវិស័យទេចរណ៍ និងការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដែរ ខណៈដែលការនាំចេញវិស័យកាត់ដេរ វិស័យកសិកម្ម សំណង់ និងអចលនទ្រព្យមានកំណើនទាប។​

a)

ត្រូវ

b)

ខុស

3.
  1. អតិផរណា (Inflation) ត្រូវបានគេកំណត់ថាគឺជាការកើនឡើងរយះពេលវែងក្នុងកំរិតថ្លៃទូទៅសម្រាប់ទំនិញនិងសេវាកម្មក្នុងប្រទេសមួយ និងវាស់វែងការប្រែប្រួលជាភាគរយប្រចាំខែឬឆ្នាំ។

a)

ត្រូវ

b)

ខុស

4.
  1. នៅពេលមានការកើនឡើងនូវអត្រាអតិផរណា មិនមែនមានន័យថាសុទ្ធតែប៉ះពាល់ដល់សេដ្ឋកិច្ចនោះទេ ក្នុងករណីនៃការកើនឡើង ជាការកើនឡើង កម្រិតស្រាល ឬមធ្យម ។ តែបើវាកើនឡើងខ្ពស់ពេកក្នុងករណីដែលយើងមិនអាចគ្រប់គ្រង់បាន វានឹងធ្វើអោយប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន។

a)

ត្រូវ

b)

ខុស

5.
  1. មូលហេតុដែលបណ្តាលមានអតិផរណា ( The causes of Inflation ) រួមមាន

  2. (1)- តម្រូវការទំនិញឬសេវាកម្មកើនឡើង

    (2)- ថ្លៃដើមនៃទំនិញឬសេវាកម្មកើនឡើង

    (3)- គោលនយោបាយរូបិយវត្ថុ_ ការផ្គត់ផ្គង់រូបិយវត្ថុកើនឡើង

a)

ចម្លើយទី ១ និងទី២ ត្រឹមត្រូវ

b)

ចម្លើយទី ២ និងទី៣ ត្រឹមត្រូវ

c)

ចម្លើយទាំងអស់ត្រឹមត្រូវ

d)

មិនមានចម្លើយត្រឹមត្រូវនោះទេ

6.
  1. ស្ថានភាពអតិផរណានៅកម្ពុជា៖ អតិផរណារួមនៅឆ្នាំ ២០២៣ មានកម្រិត ២.១% គឺទាបជាងឆ្នាំមុន (៥.៤%) ដោយសារការថយចុះថ្លៃក្រុមទំនិញ និងសេវាកម្មពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងការថមថយអតិផរណាម្ហូបអាហារ។

a)

ត្រូវ

b)

ខុស

7.
  1. គណនីលម្អិតនៃប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសមួយជាមួយពិភពលោកទាំងមូលក្នុងអំឡុងពេលជាក់លាក់មួយដូចជាឆ្នាំ ឬត្រីមាស។ វាដើរតួជាសៀវភៅបញ្ជីគណនេយ្យ កត់ត្រារាល់លុយដែលហូរចូល និងចេញទៅក្រៅប្រទេស។ នេះហៅថា៖

a)
  1. ជញ្ជីងទូទាត់​ (Balance of Payment)

b)

សមតុល្យពាណិជ្ជកម្ម (Balance of Trade)

8.
  1. ភាពខុសគ្នារវាងតម្លៃនៃការនាំចេញ និងការនាំចូលរបស់ប្រទេសមួយក្នុងរយៈពេលជាក់លាក់ណាមួយ ។ វាដូចជារបាយការណ៍អំពីប្រតិបត្តិការពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសមួយដែលប្រាប់យើងថា តើប្រទេសមួយកំពុងនាំចេញច្រើនជាងនាំចូល (អតិរេក) ឬនាំចូលច្រើនជាងការនាំចេញ (ឱនភាព)។ នេះហៅថា៖

a)
  1. ជញ្ជីងទូទាត់ (Balance of Payment)

b)

សមតុល្យពាណិជ្ជកម្ម (Balance of Trade)

9.
  1. ជញ្ជីងទូទាត់ រួមមាន៖

  2. ១.គណនីចរន្ត (Current Account)

  3. ២. គណនីមូលធន (Capital Account)

  4. ៣.​គណនីហិរញ្ញវត្ថុ (Financial Account)

  5. ៤. គណនីសន្សំប្រាក់ (Saving Account)

a)
  1. ចម្លើយទី ១ និង ៣ គឺត្រឹមត្រូវ

b)
  1. ចម្លើយទី ២ និង ៣ គឺត្រឹមត្រូវ

c)
  1. ចម្លើយទី ១, ២, និង ៣ គឺត្រឹមត្រូវ

d)
  1. ចម្លើយទី ១, ២, ៣, និង ៤ គឺត្រឹមត្រូវ

10.
  1. គណនីដែលប្រើប្រាស់សម្រាប់កត់ត្រាលំហូរទំនិញ និងសេវាកម្មក្នុង និងក្រៅប្រទេស (ការនាំចូល និងនាំចេញ) ហៅថា

a)
  1. គណនីចរន្ត (Current Account)

b)
  1. គណនីមូលធន (Capital Account)

c)
  1. គណនីហិរញ្ញវត្ថុ (Financial Account)

d)
  1. គណនីសន្សំប្រាក់ (Saving Account)

11.
  1. គណនីដែលប្រើប្រាស់សម្រាប់វាស់វែងការផ្ទេរ ឬបង្វែរដើមទុនរវាងអ្នករស់នៅក្នុងស្រុក និងជនបរទេស ។ ហៅថា

a)
  1. គណនីចរន្ត (Current Account)

b)
  1. គណនីមូលធន (Capital Account)

c)
  1. គណនីហិរញ្ញវត្ថុ (Financial Account)

d)
  1. គណនីសន្សំប្រាក់ (Saving Account)

12.
  1. គណនីដែលប្រើប្រាស់សម្រាប់ឆ្លុះបញ្ចាំងពីការកើនឡើង ឬថយចុះនៃកម្មសិទ្ធិរបស់ប្រទេសមួយលើទ្រព្យសម្បត្តិអន្តរជាតិ ហៅថា

a)
  1. គណនីចរន្ត (Current Account)

b)
  1. គណនីមូលធន (Capital Account)

c)
  1. គណនីហិរញ្ញវត្ថុ (Financial Account)

d)
  1. គណនីសន្សំប្រាក់ (Saving Account)

13.
  1. នៅប្រទេសកម្ពុជា ការបែងចែកសមាភាពនៃគណនីចរន្តរួមមាន៖

a)
  1. ១. គណនីពាណិជ្ជកម្មលើទំនិញ និងពាណិជ្ជកម្មលើសេវាកម្ម

b)
  1. ២. ចំណូលបឋម (ប្រាក់បៀវត្សនិយោជិត និងចំណូលពីការវិនិយោគនានា)

c)
  1. ៣. ចំណូលបន្ទាប់បន្សំ (រដ្ឋាភិបាលទូទៅ និងប្រាក់បង្វែររបស់ពលករ)។

d)

ចម្លើយ ១ និង ២

e)

ចម្លើយ ១, ២ និង ៣

14.
  1. នៅប្រទេសកម្ពុជា ការបែងចែកសមាភាពនៃគណនីមូលធនរួមមាន៖ និង

a)
  1. ១. លទ្ធកម្ម និងការលក់ឬផ្ទេរទ្រព្យសកម្មមិនមែនផលិតកម្ម និង    មិនមែនហិរញ្ញវត្ថុ

b)
  1. ២. បង្វែរដើមទុនរបស់រដ្ឋាភិបាលទូទៅ និងសាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។

c)
  1. ចម្លើយ ១ និង ២

d)

មិនមានចម្លើយត្រឹមត្រូវទេ

15.
  1. នៅប្រទេសកម្ពុជា ការបែងចែកសមាភាពនៃគណនីហិរញ្ញវត្ថុ រួមមាន៖

a)
  1. ១. វិនិយោគផ្ទាល់បរទេស

  2. វិនិយោគលើផលបត្រ វិនិយោគនិស្សន្ទហិរញ្ញវត្ថុ

b)
  1. ២. ទ្រព្យសកម្មជាទុនបម្រុងបរទេស

c)
  1. ៣. ប្រាក់កម្ចី និងជំនួយបរទេស

d)
  1. ចម្លើយទី១ និង២ គឺត្រឹមត្រូវ

e)
  1. ចម្លើយទី១ ,២ និង៣ គឺត្រឹមត្រូវ