Wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

ជីវវិទ្យា ទី១២ (ជំពូកទី១)

Total questions: 15

Worksheet time: 8mins

Name
Class
Date
1.

រុក្ខជាតិមានគ្រាប់ តែគ្រាប់មិនមានសំបកកាពារ ពីខាងក្រៅ

a)

ស៊ីមណូស្ពែម

b)

អង់ស្យូស្ពែម

c)

ស្រល់

d)

កូនីភែ

2.

តើមួយណា ជាលក្ខណៈសម្គាល់របស់រុក្ខជាតិស៊ីមណូស្ពែម?

a)

មានគ្រាប់ការពារដោយសំបក

b)

មានដើមធំៗ និងខ្ពស់ ហើយមានផ្កា ជាសរីរាង្គភេទ

c)

មានគ្រាប់ននល ស្លឹករាងដូចម្ជុលឬស្រកា ឫសដុះចាក់យ៉ាងជ្រៅ

d)

ស្លឹកមានទ្រនុងស្រប ឫសខ្លីៗ ដើមតូចៗ មិនសូវរឹងមាំ

3.

ខាងក្រោមនេះ ជាក្រុមនៃរុក្ខជាតិអង់ស្យូស្ពែម លើកលែងតែ

a)

ស៊ីណេតូភីត

b)

គីងកូ

c)

កូនីភែ

d)

ប៉ប្រក

4.

តើសរីរាង្គបន្តពូជរបស់ស៊ីមណូស្ពែម ភាគច្រើនគឺជាអ្វី?

a)

ជាកោន ដែលគ្របដណ្ដប់ដោយស្រកា

b)

ជាកញ្ចុំស្លឹក នៅផ្នែកខាងចុងនៃដើម

c)

ជាផ្កា ដែលមានច្រើនស្រទាប់

d)

ជាផ្លែ និងគ្រាប់

5.

តើចម្លើយមួយណា បង្ហាញពីការបន្តពូជរបស់ស៊ីមណូស្ពែម?

a)

ស៊ីមណូស្ពែម ច្រើនជារុក្ខជាតិឈើធំៗ មានដើមទោលហើយត្រង់

b)

ស្លឹកស៊ីំណូស្ពែម មានរាងផ្សេងៗ និងប្លែកៗពីគ្នា ដូចជា រាងម្ជុល រាងកង្ហារ រាងស្រកា

c)

អូវុលលូតលាស់ក្នុងកោនញី ក្រោយពីបង្កកំណើតអូវូលក្លាយទៅជាគ្រាប់ ហើយនឹងលូតលាស់ជាកូនរុក្ខជាតិថ្មី

d)

ស៊ីមណូស្ពែម មាន៤ក្រុមគឺ ប្រង់ គីងកូ កូនីភែ និងស៊ីណេតូភីត

6.

តើនាទីរបស់ឫសរុក្ខជាតិមានអ្វីខ្លះ?

a)

ស្រូបទឹក និងអំបិលខនិជ

b)

ធ្វើឱ្យរុក្ខជាតិមានលំនឹង (ជាប់នឹងដី)

c)

ស្តុកទុកអាហារ (មើម)

d)

ចម្លើយទាំងអស់ត្រឹមត្រូវ

7.

ស្រទាប់ដែលស្ថិតនៅផ្ទៃខាងលើ និងផ្ទៃខាងក្រោម នៃស្លឹក មាននាទីការពារផ្នែកខាងក្នុង...

a)

ស្រទាប់ប៉ាលីសាត

b)

ស្រទាប់អេពីឌែមលើ និងអេពីឌែមក្រោម

c)

ស្រទាប់មេសូភីលស្ពោត

d)

គុយទីគុល

8.

តើផ្នែកផ្សេងៗនៃផ្កា មានចំនួនប៉ុន្មាន?

a)

២

b)

៣

c)

៤

d)

៥

9.

ផ្នែកនៃផ្កា ដែលមានពណ៌ស្រស់ និងជួនកាលមានក្លិន អាចទាក់ទាញសត្វល្អិតបាន....

a)

ត្របកផ្កា

b)

ស្រទាប់ផ្កា

c)

កេសរឈ្មោល

d)

កេសរញី

10.

តើប្លោកលំអង មាននាទីដូចម្ដេច?

a)

ផលិតគ្រាប់លំអង

b)

ស្តុកគ្រាប់លំអង

c)

ផលិត និងស្តុកទុកគ្រាប់លំអង

d)

ផលិតកោសិកាបន្តពូជឈ្មោល

11.

តើចម្លើយមួយណា ដែលមិនមែនជាផ្នែករបស់កញ្ចុំកេសរញី?

a)

ស្ទិចម៉ាត

b)

ក កេសរញី

c)

អូវែ (ផ្ទុកអូវុល)

d)

ប្លោកលំអង

12.

ដំណើរលំអងគឺជា .............

a)

ការផ្ទេរគ្រាប់លំអង ពីប្លោកលំអង ទៅស្ទិចម៉ាត

b)

ការបញ្ចេញគ្រាប់លំអង របស់ប្លោកលំអង

c)

ការផលិតគ្រាប់លំអង

d)

ការចាប់យក ឬប្រមូលគ្រាប់លំអង

13.

កាលណាគ្រាប់លំអង ត្រូវបានផ្ទេរពីប្លោកលំអង ទៅស្ទិចម៉ាតនៃផ្កាផ្សេងគ្នា ដោយមនុស្ស ហៅថា.......

a)

ដំណើរលំអងកាត់

b)

ដំណើរលំអងឯង

c)

ដំណើរលំអងសិប្បនិម្មិត

d)

ស្វ័យដំណើរលំអង

14.

ខាងក្រោមនេះ ជាលក្ខណៈរបស់រុក្ខជាតិម៉ូណូកូទីលេដូន លើកលែងតែ៖

a)

គ្រាប់ មានកូទីលេដុងមួយ

b)

ស្លឹកមានទ្រនុងស្រប

c)

ផ្កាមាន៣ស្រទាប់ ឬជាពហុគុណនឹង៣

d)

ស្លឹកមានទ្រនុងបែកខ្នែង

15.

ខាងក្រោមនេះ ជាលក្ខណៈរបស់រុក្ខជាតិ ឌីកូទីលេដូន លើកលែងតែ៖

a)

គ្រាប់ មានកូទីលេដុងពីរ

b)

បាច់សរសៃនាំ ស្ថិតនៅជារង្វង់

c)

ផ្កាមាន ៣ ឬ ៦ស្រទាប់

d)

ឫស ជាប្រភេទឫសកែវ