NEW
Font size
WorksheetsES Ch1 U1-2
Total questions: 16
Worksheet time: 9mins
តើប្រយោគមួយណាដែលមិនត្រឹមត្រូវអំពីរ៉ែ?
មានទម្រង់ក្រាម(រឹង)
មនុស្សអាចបង្កើតរ៉ែដើម្បីបំពេញតម្រូវការ
ជាសារធាតុសរីរាង្គ
មិនអាចជាអង្គធាតុរាវ ឬឧស្ម័នទេ
រូបភាពនេះបង្ហាញពីការកំណត់អត្តសញ្ញាណរ៉ែតាមរយៈ
ស្នាមពណ៌
ពណ៌
ផ្លេកលោហៈ
ភាពរឹង
................. របស់រ៉ែ គឺសំដៅលើភាពធន់ទៅនឹងស្នាមឆ្កូត។
ដង់ស៊ីតេ
ភាពរឹង
បំណែកនិងស្នាមប្រេះ
ទំនាញ
សមាសធាតុផ្សំចម្បងនៅក្នុងសិលាគឺ...
រ៉ែ
ម៉ាក់ម៉ា
ផូស៊ីល
កម្ទេចកំណ
គេចែករ៉ែនៅកម្ពុជាជា៤ក្រុមគឺ
រ៉ែឧស្សាហកម្មនិងសំណង់ រ៉ែលោហៈ រ៉ែត្បូងមានតម្លៃ និងរ៉ែថ្មរចនា
រ៉ែមាស រ៉ែលោហៈ រ៉ែត្បូង និងរ៉ែពេជ្រ
រ៉ែលោហៈ រ៉ែអលោហៈ រ៉ែប្រេងកាត និងរ៉ែត្បូង
រ៉ែឧស្សាហកម្មនិងសំណង់ រ៉ែលោហៈ រ៉ែអលោហៈ និងរ៉ែថ្មរចនា
តើរ៉ែត្បូងមានតម្លៃភាគច្រើនស្ថិតក្នុងខេត្តណា?
ប៉ៃលិន
ស្ទឹងត្រែង
កំពត
បាត់ដំបង
តើប្រយោគមួយណាដែលមិនត្រឹមត្រូវអំពីកំណកំណើតរ៉ែ?
រ៉ែកើតពីការចុះត្រជាក់ហើយកករឹងនៃម៉ាក់ម៉ានិងកំអែភ្នំភ្លើង
រ៉ែបានពីរំហួតសូលុយស្យុង
រ៉ែបានពីសិលាប្រែកំណើត
រ៉ែកើតពីការរលាយនៃសិលា
សិលាក្រានីតជាសិលាមួយប្រភេទដែលកើតឡើងពីការចុះត្រជាក់ ហើយកករឹងនៃម៉ាក់ម៉ាក្រោមផ្ទៃផែនដី។ វាស្ថិតនៅក្នុងប្រភេទ
សិលាម៉ាក់ម៉ា
សិលាកម្ទេចកំណ
សិលាប្រែកំណើត
សិលាទាំងបី
នៅពេលដែលសិលាទទួលរងកម្ដៅ ពេលសម្ពាធថយចុះ ឬនៅពេលសិលាផ្លាស់ប្ដូរសមាសធាតុផ្សំ នោះវានឹងរលាយក្លាយជា
ម៉ាក់ម៉ា
ឥន្ធនៈ
ដី
រ៉ែ
សិលាកម្ទេចកំណមានបីប្រភេទ។ ធ្យូងថ្ម កើតពីសំណល់រុក្ខជាតិដែលបានបង្គរគ្នារាប់លានឆ្នាំក្នុងសំបកផែនដី។ តើធ្យូងថ្មជាសិលាប្រភេទអ្វី?
កម្ទេចកំណក្លាស្ទិច
កម្ទេចកំណសរីរាង្គ
កម្ទេចកំណគីមី
គ្មានចម្លើយ
ភាគច្រើនគេរកឃើញផូស៊ីលនៅក្នុងសិលា...
សិលាម៉ាក់ម៉ា
សិលាកម្ទេចកំណ
សិលាប្រែកំណើត
សិលាទាំងបីប្រភេទ
សិលាពុយមីស(Pumice) កើតពីការចុះត្រជាក់នៃកំអែភ្នំភ្លើងដែលមានបរិមាណទឹក និងឧស្ម័នច្រើន បង្កើតបានជារន្ធជាច្រើនហើយស្រាល។ វាជាសិលា
សិលាជ្រៀត
សិលាភ្នំភ្លើង
សិលាកម្ទេចកំណ
សិលាប្រែកំណើត
តើមួយណាដែលមិនមែនជាលក្ខណៈរបស់សិលាជ្រៀត?
ចុះត្រជាក់យឺត
កើតពីម៉ាក់ម៉ាក្រោមផ្ទៃផែនដី
វាយភាពគ្រាប់គ្រើម
កើតពីកំអែភ្នំភ្លើង
លំដាប់លំដោយនៃកំណកំណើតសិលាកម្ទេចកំណ គឺ
សំណឹក ការចាក់បង្គរ ការបង្ខាំភ្ជាប់គ្នា
ការចាក់បង្គរ សំណឹក ការបង្ខាំភ្ជាប់គ្នា
សំណឹក កម្ទេចកំណ ការចាក់បង្គរ
បំណែកតូចៗនៃសិលា ហៅថា
កម្ទេចកំណ
ដី
សំណឹក
ការពុកផុយ
តើសិលាប្រែកំណើតកើតឡើងនៅពេលណា?
កំណើនសីតុណ្ហភាព និងសម្ពាធ
ការចាក់បង្គរ និងការបង្ខាំភ្ជាប់គ្នា
ការចុះត្រជាក់ហើយកករឹងនៃម៉ាក់ម៉ា
