Wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

តេស្ត 23/01/2025

Total questions: 17

Worksheet time: 12mins

Name
Class
Date
1.

មាននាទីដឹកនាំអាហារ ឬសារធាតុសរីរាង្គដែលបានមកពីការធ្វើរស្មីសំយោគដឹកទៅគ្រប់ផ្នែកទាំងអស់របស់រុក្ខជាតិដែលមិនអាចធ្វើរស្មីសំយោគបាន។

a)

ស៊ីឡែម

b)

ប្លូអែម

c)

ស៊ីណាប់

d)

មេជាលិកា

2.

ដំបូងកោសិកានីមួយៗ មានក្រូម៉ូសូមឌីប្លូអ៊ីតចែកខ្លួនតាមមេយ៉ូសផ្តល់បានកោសិកាអាប្លូអ៊ីតបួន (មីក្រូស្ប៉)។ បន្ទាប់មកកោសិកាអាប្លូអ៊ីតនេះ ធ្វើចំណែកតាមមីតូសមួយដង ប៉ុន្តែកោសិកាដែលរងចំណែកមីតូសនេះមិនដាច់ចេញពីគ្នាទេ មានន័យថាកោសិកាមួយមានណ្វៃយ៉ូពីរ គឺណ្វៃយ៉ូលូតលាស់មួយ និងណ្វៃយ៉ូបន្តពូជមួយ។

a)

កំណរគ្រាប់លំអង

b)

កំណរកាម៉ែតញី

c)

កំណរថងអំប្រ៊ីយ៉ុង

d)

កំណរអូវុល

3.

រុក្ខជាតិម៉ូណូកូទីលេដូន

a)

ស្លឹកមានទ្រនុងបែកខ្នែង

b)

​​ផ្កាមាន៤ ឬ៥ស្រទាប់

ឬសជាឬសកែវ

c)

ឬសជាឬសស្ញែ

d)

គ្រាប់មានកូទីលេដុងពីរ

4.

ជាសរសៃឆ្មារៗហើយខ្លី ដែលចេញពីតួកោសិកា មាននាទីដឹកនាំអាំងភ្លុចប្រសាទ ហើយបញ្ជូនទៅកាន់តួកោសិកាណឺរ៉ូន និងទទួលពត៌មានពីណឺរ៉ូនផ្សេងៗទៀត

a)

ដងឌ្រីត

b)

តួកោសិកា

c)

អាក់សូន

d)

លីពីត

5.

ណឺរ៉ូនដែលមានពន្លយខ្លីមួយ បែកចេញពីតួកោសិកា

a)

ណឺរ៉ូនឯកប៉ូល

b)

ណឺរ៉ូនទ្វេប៉ូល

c)

ណឺរ៉ូនពហុប៉ូល

d)

ស៊ីណាប់

6.

មាននាទីដឹកនាំពត៌មានពីមជ្ឈមណ្ឌលប្រសាទ ទៅកាន់សរីរាង្គប្រតិកម្ម (សាច់ដុំ ឬក្រពេញ)

a)

ណឺរ៉ូនវិញ្ញាណនាំ

b)

ណឺរ៉ូនចលករ

c)

ណឺរ៉ូនភ្ជាប់

7.

មាននាទីទាញអុកស៊ីសែន គ្លុយកូស គោលិកាស និងអរម៉ូនពីឈាមទៅចិញ្ចឹមជាលិកាប្រសាទ។ វាការពារខួរក្បាលពីការប៉ះទង្គឹច។

a)

សរសៃឈាម

b)

សរសៃប្រសាទ

c)

ទឹកខួរ

d)

ទឹករងៃ

8.

មាននាទីជាស្ថានីយបញ្ជូនបន្តដោយចាប់យកអាំងភ្លុចប្រសាទពីណឺរ៉ូនវិញ្ញាណនាំ ហើយដឹកនាំចូលទៅផ្នែកដែលត្រឹមត្រូវនៃសំបកខួរ ដែលមានការបកស្រាយអាំងភ្លុចប្រសាទ។ លើសពីនេះវាជ្រើសរើសរំញោចពីខួរក្បាល និងបង្ការបន្ទុកច្រើនហួសខាងវិញ្ញាណ

a)

ខួរក្បាល

b)

ខួរឆ្អឹងខ្នង

c)

តាឡាមុស

d)

អ៊ីប៉ូតាឡាមុស

9.

ស្ថិតនៅផ្នែកខាងក្រោយ ខាងក្រោមខួរធំ។ វាត្រួតពិនិត្យចលនាឆន្ទះទាំងអស់ និងចលនាអឆន្ទះមួយចំនួន

a)

ខួរធំ

b)

ខួរតូច

c)

ខួរកញ្ចឹងក

d)

ខួរឆ្អឹងខ្នង

10.

ក្រពេញអ៊ីប៉ូភីសជា

a)

ក្រពេញអង់ដូគ្រីន

b)

ក្រពេញអិចសូគ្រីន

c)

ក្រពេញចម្រុះ

d)

ក្រពេញអូតូគ្រីន

11.

ផលិតក្រោយពេលសម្រាលកូន ដោយបណ្តាលឱ្យក្រពេញទឹកដោះលូតលាស់នឹកផលិតទឹកដោះ។

a)

អុកស៊ីតូស៊ីន

b)

ប្រូឡាក់ទីន

c)

ទីរ៉ុកស៊ីន

d)

ទីមុស

12.

ភ្ញោចក្រពេញទីរ៉ូអ៊ីតឳ្យផលិតអរម៉ូនទីរ៉ុកស៊ីន

a)

អរម៉ូនមេឡាណូស៊ីតស្ទីមុយឡង់

b)

អរម៉ូនទីរ៉េអូស្ទីមុយលីន

c)

អរម៉ូនអាដ្រេណូករទីកូត្រូប

d)

អរម៉ូនកូណាដូស្ទីមុយលីន

13.

ភ្ញោចក្រពេញភេទឱ្យបញ្ចេញអរម៉ូនភេទ

a)

អរម៉ូនមេឡាណូស៊ីតស្ទីមុយឡង់

b)

អរម៉ូនទីរ៉េអូស្ទីមុយលីន

c)

អរម៉ូនអាដ្រេណូករទីកូត្រូប

d)

អរម៉ូនកូណាដូស្ទីមុយលីន

14.

ជួយជំរុញអ៊ីដ្រូលីស ប្រូតេអ៊ីន និងទ្រីគ្លីសេរីត ឲ្យទៅជាអាស៊ីតអាមីនេ និងអាស៊ីតខ្លាញ់(គ្លីសេរ៉ុល)។ បន្ទាប់មកនៅក្នុងថ្លើមបម្លែងជាគ្លុយកូស។ ដូចនេះវាបង្កើនកម្រិតគ្លុយកូសនៅក្នុងឈាម។

a)

អរម៉ូនអាល់ដូស្តេរ៉ូន

b)

អរម៉ូនករទីសូល

c)

អរម៉ូនអេពីណេព្រីន ឬអាដ្រេណាលីន

d)

ណូអេពីណេព្រីន

15.

ជាផ្នែកដែលថ្លាហើយប៉ោងស្ថិតខាងមុខភ្នែកនៃភ្នាសក្លេរ៉ូទិច។ វាមានរាងកោងជាងទម្រង់ភ្នែកទាំងមូលដែលមាននាទីជួយពត់កាំរស្មីនៃពន្លឺដែលចាំងចូលមកក្នុងភ្នែកឲ្យរួមជួបជាមួយគ្នានៅត្រង់កន្លែងតែមួយនៅលើរេទីន។

a)

ប្រស្រីភ្នែក

b)

រន្ធប្រស្រីភ្នែក

c)

ករនេ

d)

អង់ស៊ីលីយែ

16.

ជាសាច់ដុំរលីង ដែលស្ថិតនៅជុំវិញកែវភ្នែក។ វាត្រួតពិនិត្យរូបរាង(ទំហំ) កែវភ្នែកសម្រាប់គំហើញជិត និងគំហើញឆ្ងាយ។

a)

ប្រស្រីភ្នែក

b)

រន្ធប្រស្រីភ្នែក

c)

ករនេ

d)

អង្គស៊ីលីយែ

17.

មាននាទីធ្វើឱ្យសម្ពាធនៅក្នុងត្រចៀកកណ្តាល ស្មើនឹងសម្ពាធបរិយាកាសខាងក្រៅសារពាង្គកាយ ដើម្បីបង្ការការរហែកក្រដាសត្រចៀក។

a)

បំពង់ពាក់កណ្តាលរង្វង់

b)

ក្រដាសត្រចៀក

c)

ប្រមោយអឺស្តាស

d)

បំពង់រាងគូទខ្យង