wayground logo

Free Printable Worksheets

NEW

Font size

S
M
L
XL
Worksheets

មេរៀនទី៣ វគ្គ២

Total questions: 25

Worksheet time: 7mins

Name
Class
Date
1.

១. នៅពេលយើងសរសេរកថាខណ្ឌមួយ ដោយរៀបរាប់យ៉ាងច្រើនតែមិនទាន់អស់សេចក្ដី តើយើងត្រូវប្រើសញ្ញាអ្វី ដើម្បីបង្ហាញថានៅមានខ្លឹមសារបន្ថែមទៀត?

a)

ក. សញ្ញាបេយ្យាលៈ 

b)

ខ. សញ្ញាខណ្ឌ

c)

គ. សញ្ញាឧទាន

d)

ឃ. សញ្ញាគូសមួយ

2.

២. តើសញ្ញាបេល្យាលៈ អាចប្រើបានប៉ុន្មានយ៉ាង?

a)

២ យ៉ាង

b)

៣ យ៉ាង

c)

៤ យ៉ាង

d)

៥ យ៉ាង

3.

៣.​ តើចំណងជើង “ទឹកចិត្តមិត្តខ្ញុំ” មានន័យសំដៅដល់អ្វី?

a)

ក. ជាតិកំណើតរបស់មិត្ត

b)

ខ. ការរាប់អានមិត្ត

c)

គ. ឋានៈ តួនាទីមិត្ត

d)

ឃ. សន្ដានចិត្តមិត្តភក្ដិ គូកន

4.

៤. តើអ្នកណាជាតួអង្គឯកនៅក្នុងរឿងទឹកចិត្យតមិត្តខ្ញុំ?

a)

ក. កូឡាំង         

b)

ខ. សាណូត

c)

គ. ឪពុកសាណូត     

d)

ឃ. ចម្លើយ ក និងខ

5.

៥. តើសាណូតជាមនុស្សបែបណា?

a)

ក. ក្រអឺតក្រទម មើលងាយអ្នកក្រជាងខ្លួន

b)

ខ. ចេះជួយយកអាសារមិត្តភក្តិ

c)

គ. យកចិត្តទុកដាក់ដល់មនុស្សនៅជុំវិញខ្លួន  

d)

  ឃ. ខិតខំរៀនសូត្រ មិនវង្វេងនឹងទ្រព្យសម្បត្តិ

6.

៦. តើកូឡាំងជាមនុស្សបែបណា?

a)

ក. ច្រណែន ពេលឃើញអ្នកដទៃល្អជាង

b)

ខ. ខ្ជិលច្រអូស គិតតែលេងសើច

c)

គ. សប្បាយចិត្ត ពេលឃើញមិត្តធ្លាក់ខ្លួនក្រ

d)

ឃ. ចេះជួយមិត្តគ្រាលំបាក

7.

៧.​​ ហេតុអ្វីបានជាសាណូតប្រែក្លាយជាមនុស្សក្រអឺតក្រទម?

a)

ក. ព្រោះសាណូតជាសិស្សពូកែជាងគេនៅក្នុងថ្នាក់រៀន

b)

ខ. ពីព្រោះឪពុកសាណូតបានក្លាយជាមន្រ្ដី មានកិត្តិយសខ្ពង់ខ្ពស់

c)

គ. ព្រោះសាណូតមានទ្រព្យសម្បត្តិច្រើនជាងអ្នកេទៀត

d)

ឃ. ព្រោះឪពុកម្ដាយសាណូតបានហាមប្រាមសាណូត មិនឱ្យរាប់អានអ្នកក្រីក្រ

8.

៨. តើអ្នកយល់ថាកត្តាអ្វី ដែលធ្វើឱ្យកូឡាំងគ្មានចិត្តខឹងគុំគួននឹងសាណូត?

a)

ក. ព្រោះកូឡាំងចាត់ទុកសាណូតជាកល្យាណមិត្ត

b)

ខ. ព្រោះកូឡាំង គ្មានមិត្តក្រៅពីសាណូតឡើយ

c)

គ. ព្រោះសាណូតមានជំងឺធ្ងន់ គ្មានថ្នាំអាចព្យាបាលបាន

d)

ឃ. ព្រោះសាណូតអង្វរកូឡាំងឱ្យជួយសង្គ្រោះខ្លួន

9.

៩. តើចំណុចមួយណា ជាតម្លៃអប់រំនៅក្នុងរឿងទឹកចិត្តមិត្តខ្ញុំ?

a)

ក. ត្រូវចេះយកប្រាក់ទៅដោះស្រាយបញ្ហា

b)

ខ. ត្រូវមានភក្ដីភាពរវាងគូស្វាមីភរិយា

c)

គ. ត្រូវគោរពដឹងគុណលោកគ្រូអ្នកគ្រូ

d)

ឃ. ត្រូវចេះជួយគ្នា ក្នុងគ្រាអាសន្ន

10.

១០. តើចំណងជើង “ចិត្តចៅ” មានន័យសំដៅដល់អ្វី?

a)

ក. លក្ខណសម្បត្តិរបស់ចៅ 

b)

ខ. ឈ្មោះទីកន្លែង

c)

គ. ឈ្មោះមនុស្ស

d)

ឃ. ទឹកចិត្ត គំនិតរបស់ចៅ

11.

១១. តើសុខក្នុងរឿង ចិត្តចៅជាមនុស្សដូចម្ដេច?

a)

ក. ជាមនុស្សខិលខូច

b)

ខ. ជាមនុស្សឧស្សាហ៍ព្យាយាម

c)

គ. ជាមនុស្សយកចិត្តទុកដាក់ចំពោះគ្រួសារ

d)

ឃ. ស្លូតបូត

12.

១២. តើនៅពេលដែលសុខធ្វើខុស ជីដូនសុខធ្វើយ៉ាងណា?

a)

ក. ពន្យល់ ណែនាំសុខ

b)

ខ. មិនខ្វល់ បណ្ដោយតាមសុខ

c)

គ. ជេរ ស្ដីបន្ទោសសុខ

d)

ឃ. គាត់ប្រាប់ឱ្យម្ដាយឪពុកសុខប្រដៅសុខ

13.

១៣. តើមនុស្សដែលចេះទទួលស្គាល់កំហុសខ្លួនឯងចាត់ទុកថាជាមនុស្សបែបណា?

a)

ក. ជាមនុស្សទន់ខ្សោយ

b)

ខ. ជាមនុស្សងាយឱ្យគេអូសទាញ

c)

គ. ជាមនុស្សគ្មានជំហររឹងមាំ

d)

ឃ. ជាមនុស្សមានទទួលខុសត្រូវ

14.

១៤. តើចំណុចមួយណា ដែលបង្ហាញពីទំនាស់ក្នុងខ្លួន?

a)

ក. សុខវាយតប់គ្នាជាមួយមិត្ត

b)

                          ខ. អាម៉ូវចាក់សុខមួយកាំបិត

c)

គ. សុខចូលមន្ទីរពេទ្យ  

d)

ឃ. ជីជូនសុខ ព្រួយបារម្ភពីសុខ

15.

១៥. តើចំណុចមួយណា ជាតម្លៃអប់រំនៅក្នុងរឿង ចិត្តចៅ?

a)

ក. ត្រូវមានចិត្តស្មោះត្រង់ចំពោះគ្នា                      

b)

ខ. ត្រូវចេះសាមគ្គី រួបរួមកម្លាំងគ្នា

c)

គ. ត្រូវចេះគោរពដឹងគុណមាតាបិតា         

d)

ឃ. ត្រូវចេះទទួលកំហុស និងអធ្យាស្រ័យគ្នា

16.

១៦. ក្នុងអត្ថបទ«ចិត្តចៅ» តើជីដូនសុខជាមនុស្សបែបណា?

a)

ក. អធ្យាស្រ័យល្អ                                             

b)

  ខ. ខឹងច្រើន

c)

គ. ប្រកាន់ច្រើន                                             

d)

    ឃ. រអ៊ូរច្រើន

17.

១៧. តើជីដូនសុខប្រើវិធីអ្វីមកណែនាំសុខ?

a)

ក. លួងចិត្ត ណែនាំដោយត្រជាក់                        

b)

ខ. ស្ដីបន្ទោស និងដាក់ទណ្ឌកម្ម

c)

គ. វាយដំ និងបណ្ដេញចេញពីផ្ទះ                

d)

         ឃ. មិននិយាយរកមួយអាទិត្យ

18.

១៨. តើពាក្យ “សូមអភ័យទោស” មានន័យសំដៅដល់អ្វី?

a)

ក. បង្ហាញពីការនឹករឭក                                    

b)

  ខ. បង្ហាញពីការជំទាស់

c)

គ. បង្ហាញពីការផ្តន្ទាទោសនរណាម្នាក់            

d)

     ឃ. បង្ហាញពីការសូមការអធ្យាស្រ័យ

19.

១៩. ២. តើសំបុត្រសូមអភ័យទោស ចែកជាប៉ុន្មានផ្នែកធំៗ?

a)

ក.២ផ្នែក                                                       

b)

   ខ. ៣ផ្នែក

c)

គ.៤ផ្នែក                                                         

d)

ឃ. ៥ផ្នែក

20.

២០. សំបុត្រសូមអភ័យទោស ចែកជាផ្នែក២ធំៗ ដូចជា៖

a)

ក.​ផ្នែកខាងក្រៅ និងផ្នែកខ្លឹមសារ                        

b)

ខ. ផ្នែកក្បាលសំបុត្រ និងខ្លួនសំបុត្រ

c)

គ. ផ្នែកខ្លឹមសារ និងរចនាបថ                             

d)

ឃ. ផ្នែកអត្ថន័យ និងអត្ថរូប

21.

២១. ផ្នែកកខាងក្រៅសំបុត្រត្រូវសរសេរអំពី៖

a)

ក. គោរពជូន ឬជូនចំពោះ និងអាសយដ្ឋានអ្នកទទួលសំបុត្រ

b)

ខ. ទីកន្លែង (ទីកន្លែងអ្នកសរសេរ...)

c)

គ. កាលបរិច្ឆេទ នៃការសរសេរសំបុត្រ

d)

ឃ. ប្រធានបទនៃសំបុត្រដែលចង់ផ្ញើទៅឱ្យអ្នកផ្សេង

22.

២២. ៥. តើខ្លឹមសារសំបុត្រសូមអភ័យទោស ត្រូវចែកជាប៉ុន្មានផ្នែក?

a)

ក. ២ផ្នែក                                          

b)

                ខ. ៣ផ្នែក

c)

គ. ៤ផ្នែក                                                         

d)

ឃ. ៥ផ្នែក

23.

២៣. តើក្បាលសំបុត្រ ត្រូវសរសេរពីអ្វី?

a)

ក. ការសួរសុខទុក្ខ                                             

b)

ខ. ការសោកស្ដាយ

c)

គ. ពាក្យជូនពរ                                          

d)

         ឃ. ទីកន្លែង និងកាលបរិច្ឆេទ

24.

២៤. តើតួសំបុត្រ ត្រូវសរសេរពីអ្វី?

a)

ក. ការជូនពរ                                                    

b)

ខ. ឈ្មោះអ្នកសរសេរ

c)

គ. សម្ដែងការសោកស្ដាយ        

d)

     ឃ. សេចក្ដីសង្ឃឹមថាទទួលបានការអធ្យាស្រ័យ

e)

ង. ចម្លើយគ និង ឃ

25.

២៥. តើការបញ្ចប់សំបុត្រ ត្រូវសរសេរពីអ្វី?

a)

ក. ការជូនពរ                                                  

b)

   ខ. បង្ហាញសេចក្ដីរីករាយ

c)

គ. បង្ហាញពីស្ថានភាពគ្រួសារ              

d)

      ឃ. បង្ហាញពីអនុស្សាវរីយ៍រវាងគ្នានឹងគ្នា