wayground logo

Free Printable Worksheets

NEW

Font size

S
M
L
XL
Worksheets

kk physic2

Total questions: 22

Worksheet time: 11mins

Name
Class
Date
1.

1. តើរបៀបនៃការបញ្ជូនកម្តៅមានប៉ុន្មានយ៉ាង?

a)

ក. ៤យ៉ាង

b)

ខ. ២យ៉ាង

c)

គ. ១យ៉ាង

d)

ឃ.៣យ៉ាង

2.

២. ដូចម្តេចដែលហៅថា ការចម្លងកម្តៅ?

a)

ក. គឺជាការបញ្ជូនកម្តៅពីតំបន់មានសីតុណ្ហភាពខ្ពស់ទៅតំបន់មានសីតុណ្ហភាពទាប។

b)

ខ. គឺជាការផ្ទេរថាមពលកម្តៅពីតំបន់ដែលមានសីតុណ្ហភាពខ្ពស់ទៅតំបន់ដែលមានសីតុណ្ហភាពទាប។

c)

គ. គឺជាការបញ្ជូនកម្តៅដោយផ្ទាល់ ពីតំបន់ដែលមានសីតុណ្ហភាពខ្ពស់ទៅតំបន់ដែលមានសីតុណ្ហភាបទាប។

d)

ឃ. គឺជាការបញ្ជូនកម្តៅ តាមរយៈការបម្លាស់ទីនៃស្រទាប់នីមួយៗរបស់អង្គធាតុរាវនិងឧស្ម័ន។

3.

៣. របៀបនៃការបញ្ជូនកម្តៅមាន៖

a)

ក. បញ្ជូនតាមរយៈការបញ្ចេញរស្មី

b)

ខ.បញ្ជូនតាមរយៈចរន្តវិលវល់

c)

គ. បញ្ជូនតាមរយៈការចម្លងកម្តៅ

d)

ឃ. ចម្លើយទាំងបីខាងលើសុទ្ធតែត្រឹមត្រូវ

4.

៤. ហេតុអ្វីបានជានៅសិសិររដូវ សត្វក្នុងទឹកអាចរស់រានមានជីវិតបាន បើទោះបីជាផ្នែកខាងលើត្រជាក់ពោរពេញទៅដោយទឹកកកក៏ដោយ?

a)

ក. ព្រោះផ្នែកបរិយាកាសខាងក្រៅទឹកគឺត្រជាក់ចំណែកផ្នែកខាងក្រោមទឹកវិញគឺក្តៅជាង។

b)

ខ. ព្រោះសីតុណ្ហភាពមជ្ឈដ្ឋានខាងក្រៅទឹកនិងខាងក្នុងទឹកមិនដូចគ្នា។

c)

គ. ព្រោះទឹកជាអង្គធាតុមិនសូវចម្លងកម្តៅ ហេតុនេះពេលវាបាត់បង់កម្តៅមកមជ្ឍដ្ឋានខាងក្រៅ ក៏យឺតទៅតាមនោះដែរ។

d)

ឃ. ចម្លើយទាំងបីសុទ្ធតែត្រឹមត្រូវ។

5.

៥. ដូចម្តេចហៅថា ចរន្តវិលវល់?

a)

ក. គឺជាចរន្តដែលកើតឡើងដោយសារ បម្រែបម្រួលសីតុណ្ហភាពនៃស្រទាប់នីមួយៗរបស់អង្គធាតុរាវ ឬឧស្ម័ន។

b)

ខ. គឺជាចរន្តដែលកើតឡើងដោយសារ បម្រែបម្រួលមាឌនៃអង្គធាតុរាវ ឬឧស្ម័នទៅតាមសីតុណ្ហភាព។

c)

គ. គឺជាចរន្តដែលកើតឡើងដាយសារ ការផ្លាស់ទីនៃស្រទាប់នីមួយៗរបស់អង្គធាតុរាវឬឧស្ម័នតៅតាមសីតុណ្ហភាព។

d)

ឃ.ចម្លើយទាំងអស់សុទ្ធតែត្រឹមត្រូវដូចគ្នា។

6.

៦. ឧទាហរណ៏ស្តីពីការបញ្ជូនកម្តៅតាមរយៈចរន្តវិលវល់ ដែលអ្នកធ្លាប់ជួបប្រទះក្នុងជីវភាពរស់នៅ។

a)

ក. ចរន្តវិលវល់នៅក្នុងរ៉ាដ្យាទ័រ

b)

ខ. ចរន្តវិលវល់ក្នុងអណ្តូងរ៉ែ

c)

គ. ចរន្តវិលវល់បង្កើតជាខ្យល់បក់ ,ខ្យល់គួច

d)

ខ. ចរន្តវិលវល់ក្នុងចង្ក្រាន្តដុតធ្យូងឬអុស

e)

ង.ចម្លើយទាំងអស់សុទ្ធតែត្រឹមត្រូវ នៅមានច្រើនទៀត

7.

៧. តើកម្តៅត្រូវបានបញ្ជូនដូចម្តេចនៅក្នុងចរន្តវិលវល់?

a)

ក. ក្នុងចរន្តវិលវល់កម្តៅត្រូវបានបញ្ជូនពីចំណុចខ្ពស់ទៅចំណុចទាប។

b)

ខ. ក្នុងចរន្តវិលវល់កម្តៅត្រូវបានបញ្ជូនពីចំនុចដែលមានសីតុណ្ហភាពខ្ពស់ទៅចំណុចដែលមានសីតុណ្ហភាពទាប។

c)

គ. ក្នុងចរន្តវិលវល់កម្តៅត្រូវបានបញ្ជូនដោយការផ្លាស់ទីនៃស្រទាប់នីមួយៗរបស់អង្គធាតុរឹងឬរាវឬឧស្ម័ន។

d)

ឃ. ក្នុងចរន្តវិលវល់កម្តៅត្រូវបានបញ្ជូនដោយការផ្លាស់ទីនៃស្រទាប់នីមួយៗរបស់អង្គធាតុរាវឬឧស្ម័ន។

8.

៨. ហេតុដូចម្តេចបានជាគេដាក់ម៉ាស៊ីនត្រជាក់នៅក្បែរពិតាន?

a)

ក.​ ដើម្បីកុំអោយចង្អៀតបន្ទប់

b)

ខ. ដើម្បីទទួលបានខ្យល់ត្រជាក់ពេញក្នុងបន្ទប់

c)

គ. ដើម្បីអោយខ្យល់ក្តៅដែលស្រាលឡើងទៅលើ បានចូលក្នុងម៉ាស៊ីន និងបានបញ្ចេញមកក្រៅវិញជាខ្យល់ត្រជាក់ដែលធ្ងន់ធ្លាក់ពីលើមកក្រោម សាយភាយខ្យ់ត្រជាក់ពេញបន្ទប់

d)

ឃ. ចម្លើយ ទីខ និងទីគ ត្រឹមត្រូវដូចគ្នា

9.

៩.តើខ្យល់បក់កើតឡើងដោយសារអ្វី?

a)

ក. ចរន្តវិលវល់

b)

ខ. ការបម្រែបម្រួលសីតុណ្ហភាពមាឌខ្យល់នៅតំបន់សមុទ្រនិងតំបន់ដីគោក

c)

គ. ការបម្រែបម្រួលសីតុណ្ហភាពខ្យល់នៅតំបន់សមុទ្រនិងដីគោក

d)

ឃ. ចម្លើយតែអស់សុទ្ធតែត្រូវ

10.

10. ហេតុអ្វីបានជាកាំរស្មីកម្តៅព្រះអាទិត្យមិនអាចឆ្លងកាត់សុញ្ញាកាសមកផែនដី តាមការចម្លងកម្តៅ ឬចរន្តវិលវល់?

a)

ក. ព្រោះព្រះអាទិត្យនិងផែនដីមានចម្ងាយឆ្ងាយខ្លាំង

b)

ខ. ព្រោះសុញ្ញាកាសមានន័យថាគ្មានខ្យល់ ហេតុនេះគ្មានអ្វីដែលអាចនាំកម្តៅមកកាន់ផែនដីផ្ទាល់តាមការចម្លងកម្តៅ និងចរន្តវិលវល់បានទេ

c)

គ. ព្រោះខ្យល់ក្នុងបរិយាកាសជាអង្គធាតុ មិនសូវចម្លងកម្តៅទេ

d)

ឃ. ចម្លើយទាំងបីសុទ្ធតែត្រឹមត្រូវ

11.

11. បើគ្មានស្រទាប់អូសូននៅក្នុងលំំហ ផែនដីនឹង៖

a)

ក. ទទួលបានកម្តៅទាំងស្រុងពីព្រះអាទិត្យ

b)

ខ. ឡើងកម្តៅហើយឆេះ

c)

គ. គ្មានជីវិតសត្វរុក្ខជាតិរស់នៅទៀតឡើយ

d)

ឃ. ចម្លើយទាំងបីសុទ្ធតែត្រឹមត្រូវ

12.

១២. អង្គធាតុស្រូបកម្តៅបានល្អជាងគេមានផ្ទៃនិងពណ៍៖

a)

ក. ខ្មៅរលោង

b)

ខ. សរលោង

c)

គ. ខ្មៅគគ្រើម

d)

ឃ. សគគ្រើម

13.

១៣. នៅប្រទេសក្តៅ គេចូលចិត្តប្រើរថយន្ត និងលាបជញ្ជាំងផ្ទះ

     ពណ៍សព្រោះ៖

a)

ក. វាស្រូបកម្តៅបានល្អ

b)

ខ. វាស្រូបកម្តៅបានយឺត

c)

គ. វាស្រូបកម្តៅបានយឺតហើយមានចំណាំងផ្លាតកាំរស្មីកម្តៅទៀត

d)

ឃ. ពណ៌វាស្អាត និងថ្លៃថ្នូរ

14.

១៤. ការបញ្ចេញរស្មីគឺជា៖

a)

ក. ការបញ្ចេញកម្តៅ

b)

ខ. ការបញ្ជូនកម្តៅ

c)

គ. ការបញ្ជូនកម្តៅដោយមិនត្រូវការរូបធាតុ

d)

ឃ. ការបញ្ចេញកម្តៅពីតំបន់មានសីតុណ្ហភាពខ្ពស់ទៅតំបន់មានសីតុណ្ហភាពទាប

15.

១៥. ដបទែម៉ូសគឺជា៖

a)

ក. ដបដែលបានអនុវត្តការបញ្ចេញរស្មី

b)

ខ. ដបថែរក្សាសីតុណ្ហភាពរបស់អង្គធាតុ

c)

គ. ដបដែលធ្វីពីបន្ទះកែវលាបអង្គធាតុពណ៌ទឹកប្រាប់ពីបន្ទះ ដាក់ស្របគ្នាអោយមានចន្លោះ ហើយចន្លោះនោះត្រូវបានគេបន្សត់ខ្យល់ថែមទៀត

d)

ឃ. ចម្លើយទាំងបីសុទ្ធតែត្រឹមត្រូវ

16.

១៦. កំប៉ុងឯកលក្ខ៤ គេលាបថ្នាំពណ៌ផ្សេងៗគ្នា(ទាំងក្នុងទាំងក្រៅ) ហើយដាក់ទឹកក្តៅដែលមានសីតុណ្ហភាពដូចគ្នា ។តើកំប៉ុងណាដែលចុះត្រជាក់បានមុនគេ៖

a)

ក. លាបពណ៌ទឹកប្រាក់

b)

ខ. លាបពណ៌សរលោង

c)

គ. លាបពណ៌ខ្មៅរលោង

d)

ឃ. លាបពណ៌ខ្មៅគគ្រើម

17.

១៧. ព្រះអាទិត្យបញ្ជូនកម្តៅមកផែនដីតាមរយៈ៖

a)

ក. ការចម្លងកម្តៅ

b)

ខ. ការបញ្ចេញរស្មី

c)

គ. ចរន្តវិលវល់

d)

ឃ. ការចម្លងកម្តៅផង ចរន្តវិលវល់ផង

18.

១៨. ការបញ្ជូនកម្តៅដោយផ្ទាល់ពីចំណុចដែលមានសីតុណ្ហភាពខ្ពស់ទៅចំណុចដែលមានសីតុណ្ហភាពទាបហៅថា៖

a)

ក. ការបញ្ជូនកម្តៅ

b)

ខ. ការបញ្ចេញរស្មី

c)

គ. ចរន្តវិលវល់

d)

ឃ. ការចម្លងកម្តៅ

19.

១៩. ការបញ្ជូនកម្តៅពីអង្គធាតុក្តៅទៅអង្គធាតុត្រជាក់ ដោយសារបំលាស់ទីស្រទាប់អង្គធាតុរាវឬឧស្ម័ន ហៅថា៖

a)

ក. ការបញ្ជូនកម្តៅ

b)

ខ. ការបញ្ចេញរស្មី

c)

គ. ចរន្តវិលវល់

d)

ឃ. ការចម្លងកម្តៅ

20.

២០. ការបញ្ជូនកម្តៅពីអង្គធាតុមួយមានសីតុណ្ហភាពខ្ពស់ទៅអង្គធាតុមួយទៀតដែលមានសីតុណ្ហភាពទាប ដោយគ្មានឆ្លងកាត់មជ្ឈដ្ឋានចម្លង ហៅថាៈ

a)

ក. ការបញ្ជូនកម្តៅ

b)

ខ. ការបញ្ចេញរស្មី

c)

គ. ចរន្តវិលវល់

d)

ឃ. ការចម្លងកម្តៅ

21.

២១. ក្នុងចំណោមអង្គធាតុខាងក្រោម តើអង្គធាតុណាមួយចម្លងកម្តៅបានល្អជាងគេ?

a)

ក. ប្រាក់

b)

ខ. ឈើ

c)

គ. ដែក

d)

ឃ. កែវ

22.

២២. ក្នុងបណ្តាអង្គធាតុរាវខាងក្រោម តើអង្គធាតុណាមួយចម្លងកម្តៅបានល្អជាងគេ?

a)

ក. ទឹក

b)

ខ. ប្រេងកាត

c)

គ.​បារ៉ត

d)

ឃ. ប្រេងសាំង