NEW
Font size
WorksheetsOnline Safety
Total questions: 13
Worksheet time: 13mins
អ្វីទៅជាជំនាញឌីជីថល?
ចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល
ចំនេះដឹងផ្នែកបច្ចេកវិទ្យា
ការប្រើប្រាស់ស្មាតហ្វូន និងកុំព្យូទ័រ
ការប្រើប្រាស់បណ្តាញសង្គមក្នុងការចែករំលែកមាតិកាឌីជីថល
ក្នុងមួយថ្ងៃសិស្សានុសិស្សគួរប្រើប្រាស់ឧបករណ៍ប៉ុន្នានម៉ោង?
២ម៉ោង/ក្នុងមួយថ្ងៃ
៣ម៉ោង/ក្នុងមួយថ្ងៃ
៤ម៉ោង/ក្នុងមួយថ្ងៃ
៥ម៉ោង/ក្នុងមួយថ្ងៃ
1. ហេតុអ្វីបានជាការរក្សានូវព័ត៌មានឯកជនភាពផ្ទាល់ខ្លួនរបស់អ្នកមានសារៈសំខាន់នៅលើប្រព័ន្ធអ៊ីនធឺណិត?
ក. មិត្តភក្ដិរបស់អ្នកមិនអាចស្វែងយល់ពីអ្នកបានច្រើនឡើយ
ខ. ការពារខ្លួនពីជនមិនដែលស្គាល់ និងអ្នកហែកជាដើម
គ. ដោយសារតែប្រព័ន្ធអ៊ីនធឺណែតសុវត្ថិភាព និងមានឯកជនភាពទាំងស្រុង
ឃ. អ្នកមិនអាចទទួលបានសារច្រើនពីមិត្តភក្ដិទេ
2. សម្រាប់ប្អូនៗតើប្អូននឹងធ្វើបែបណាក្នុងករណីដែលមានជនមិនដែលស្គាល់ផ្ញើសារមកអ្នកតាមអ៊ីនធឺណិត?
ក. ឆ្លើយតបនិងពួកគាត់ដោយរួសរាយរាក់ទាក់
ខ. មិនអើពើនឹងពួកគេ ហើយប្រាប់មនុស្សពេញវ័យដែលអ្នកទុកចិត្ត
គ. ផ្ដល់ឲ្យពួកគេនូវឈ្មោះ និងលេខទូរស័ព្ទរបស់អ្នក
ឃ. សួរពួកគេទាក់ទងនិងការផ្ញើរកាដូឲ្យអ្នក
3. តើអ្វីធ្វើឲ្យពាក្យសម្ងាត់កាន់តែរឹងមាំ?
ក. ឈ្មោះ និងឆ្នាំកំណើតរបស់អ្នក
ខ. ពាក្យ "password123"
គ. ការរួមបញ្ចូលគ្នានៃអក្សរ លេខ និងនិម្មិតសញ្ញា
ឃ. ឈ្មោះសត្វចិញ្ចឹមរបស់អ្នក
4. តើអ្វីដែលជាសញ្ញាបញ្ជាក់ថាគេហទំព័រមិនមានសុវត្ថិភាពឬពុំគួរទុកចិត្ត?
ក. វាមាននិមិត្តសញ្ញាចាក់សោនៅក្នុងរបារអាស័យដ្ឋាន
ខ. វាសួរទាក់ទង់នឹងព័ត៍មានផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងការផ្សាយពាណិជ្ជកម្ម
គ. វាជាគេហទំព័រសម្រាប់ក្រុមហ៊ុនល្បី
ឃ. វាមានកំហុសអក្ខរវិរុទ្ធ និងតំណភ្ជាប់ដែលចម្លែក
5. តើអ្នកគួរធ្វើយ៉ាងណាប្រសិនបើអ្នកទទួលសំណើជាមិត្តពីអ្នកដែលអ្នកមិនស្គាល់?
ក. ទទួលយកវា ហើយចាប់ផ្តើមជជែកជាមួយពួកគេ
ខ. មិនអើពើវា ឬបដិសេធសំណើ
គ. ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយពួកគេ
ឃ. សួរពាក្យសម្ងាត់របស់ពួកគេ
6. តើអ្នកគួរធ្វើដូចម្តេច ប្រសិនបើអ្នកជួបប្រទះការគំរាមកំហែងតាមអ៊ីនធឺណិត?
ក. រក្សាវាទុកដោយសម្ងាត់ និងដោះស្រាយវាដោយម្នាក់ឯង
ខ. ឆ្លើយតបជាមួយនិងការបញ្ចេញមតិយោបល់
គ. ប្រាប់ទៅអ្នកពេញវ័យដែលអ្នកទុកចិត្ត ហើយរារាំងទៅមនុស្សនោះ
ឃ. មិនអើពើជាមួយវា ហើយសង្ឃឹមថាវានឹងឈប់
7. តើអ្នកអាចប្រាប់ដោយរបៀបណា ប្រសិនបើអ៊ីម៉ែល ឬសារគឺជាការបោកប្រាស់?
ក. វាមានកំហុសអក្ខរវិរុទ្ធជាច្រើន និងសួរពីព័ត៌មានលម្អិតផ្ទាល់ខ្លួន
ខ. វាមកពីមិត្តភក្ដិ ឬសមាជិកក្នុងគ្រួសារ
គ. វាផ្ដល់រង្វាន់ដោយឥតគិតថ្លៃ ដែលស្ដាប់ទៅដូចទៅនឹងការពិត
ឃ. ចម្លើយត្រឹមត្រូវទាំងពីរ ក និង ខ
8. ហេតុអ្វីចាំបាច់ត្រូវសួរឪពុកម្តាយ ឬមនុស្សពេញវ័យដែលអ្នកជឿទុកចិត្តមុននឹងទាញយកកម្មវិធី?
ក. ដើម្បីប្រាកដថាវាសុវត្ថិភាព ហើយមិនមានមេរោគ
ខ. ដើម្បីជៀសវាងការអស់ទំហំផ្ទុកនៃឧបករណ៍
គ. ត្រួតពិនិត្យមើលថាវាសប្បាយគ្រាប់គ្រាន់ក្នុងការលេងដែរឬទេ
ឃ. ដោយសារតែកម្មវិធីតែងតែចំណាយប្រាក់
9. តើចំណុចមួយណាដែលអ្នកគិតថាល្អ និងអនុវត្តតាមនៅពេលអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ?
ក. ទទួលយកសំណើមិត្តភក្តិពីមនុស្សគ្រប់គ្នា
ខ. គ្រាន់តែចែករំលែកទីតាំងជាមួយមនុស្សដែលអ្នកទុកចិត្ត
គ. កុំបង្ហោះព័ត៌មានលម្អិតផ្ទាល់ខ្លួន ឬរូបភាពឯកជន
ឃ. បង្ហោះឱ្យបានច្រើនតាមតែអាចធ្វើទៅបានដើម្បីឱ្យមានប្រជាប្រិយភាព
សម្រាប់ទូរស័ព្វ តើគួរធ្វើការតម្លើងកម្មវិធីដែលមានប្រភពចេញពីណា?
APK File
ចេញពីគេហទំព័រ
Play Store ឬ App-Store
តាមរយៈការផ្ញើរសារ
10. តើអ្នកអាចក្លាយជាពលរដ្ឋឌីជីថលល្អដោយរបៀបណា?
ក. មានចិត្តល្អ និងគោរពអ្នកដទៃតាមអ៊ីនធឺណិត
ខ. គ្រាន់តែគិតអំពីខ្លួនអ្នកលើប្រព័ន្ធអ៊ីធឺណែត
គ. មិនអើពើជាមួយច្បាប់អនឡាញហើយធ្វើអ្វីដែលអ្នកចង់ធ្វើ
ឃ. ចែករំលែកពាក្យសម្ងាត់របស់អ្នកជាមួយមិត្តល្អរបស់អ្នក
