wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

unit 2 of 3

Total questions: 17

Worksheet time: 9mins

Name
Class
Date
1.
  1. 1. តើអាតូមគឺជាអ្វី?

a)

គឺជាណ្វៃយ៉ូ

b)

គឺជាភាគល្អិត

c)

គឺជាភាគល្អិតតូចបំផុតរបស់រូបធាតុ

d)

គឺជាភាគល្អិតតូចបំផុតរបស់រូបធាតុដែលមានលក្ខណៈដូចរូបធាតុដែរ

2.

២. តើក្នុងអាតូមមួយមានធាតុផ្សំសំខាន់អ្វីខ្លះ?

a)

ក. អេឡិចត្រុង

b)

ខ. អេឡិចត្រុងនិងប្រូតុង

c)

គ. អេឡិចត្រុង,ប្រូតុងនិងណឺត្រុង

d)

ឃ.អេឡិចត្រុងនិងណឺត្រុង

3.

៣. តើណ្វៃយ៉ូគឺជាអ្វី?

a)

ក. គឺជាចំណុចមូលដូចបាល់

b)

ខ. គឺជាចំណុចកណ្តាល

c)

គ. គឺជាចំណុចកណ្តាលនៃអាតូម

d)

ឃ. គឺជាចំណុចកណ្តាលនៃអាតូមនិងមានផ្ទុកប្រូតុងនិងណឺត្រុងនៅក្នុងនោះ

4.

៤. តើប្រូតុងផ្ទុកបន្ទុកអគ្គិសនីប្រភេទអ្វី និងអេឡិចត្រុងផ្ទុកបន្ទុកអគ្គិសនីប្រភេទអ្វី?

a)

ក. ប្រូតុង(-)និងអេឡិចត្រុង(+)

b)

ខ.​ប្រូតុង(+)និងអេឡិចត្រុង(-)

c)

គ. ប្រូតុងមិនមានបន្ទុកនិងអេឡិចត្រុង(-)

d)

ឃ. ប្រូតុង(+)និងអេឡិចត្រុងមិនមានបន្ទុក

5.

៥. ពាក្យថាណឺត មានន័យដូចម្តេច?

a)

ក. មានន័យថាមានបន្ទុក

b)

ខ. មានន័យថាណឺត្រុង

c)

គ. មានន័យថាមិនមានបន្ទុក

d)

ឃ. មានន័យថាមិនមានបន្ទុកអគ្គិសនី

6.

៦. ណឺតត្រុងគឺ៖

a)

ក. ស្ថិតនៅកណ្តាលអាតូម

b)

ខ. ស្ថិតនៅក្នុងណ្វៃយ៉ូ

c)

គ. ស្ថិតនៅក្នុងណ្វៃយ៉ូនិងគ្មានបន្ទុកអគ្គិសនី

d)

ឃ. គ្មានបន្ទុកអគ្គិសនីទេ

7.

៧. ប្រសិនបើអាតូមមួយត្រូវបានដាច់អេឡិចត្រុង នោះអាតូមនោះនឹងមានអ្វីកើតឡើង?

a)

ក. គ្មានអ្វីកើតឡើងទេ

b)

ខ. កើតមានបន្ទុកអគ្គិសនី(-)

c)

គ. លើសប្រូតុងនៅក្នុងអាតូម

d)

ឃ. កើតមានបន្ឬុកអគ្គិសនី(+) ដោយសារការលើសប្រូតុងនៅក្នុងអាតូម

8.

៨. ប្រសិនបើអាតូមមួយត្រូវបានលើសអេឡិចត្រុង នោះអាតូមនោះនឹងមានអ្វីកើតឡើង?

a)

ក. មិនមានអ្វីកើតឡើងទេ

b)

ខ. កើតមានបន្ទុកអគ្គិសនី(-)

c)

គ. កើតមានបន្ទុកអគ្គិសនី(+)

d)

ឃ. កើតមានបន្ទុកអគ្គិសនី(-) ដោយសារលើសអេឡិចត្រុងនៅក្នុងអាតូម

9.

៩. . អេឡិចត្រូស្តាទិចគឺជា៖

a)

ក. សិក្សាអំពីអេឡិចត្រុងនៅក្នុងអាតូម

b)

ខ. បន្ទុកអគ្គិសនីនៅហ្នឹង

c)

គ. សិក្សាអំពីបន្ទុកអគ្គិសនីនៅហ្នឹង

d)

ឃ. សិក្សាអំពីចរន្តអគ្គិសនី

10.

១០. បានជាចង្កឹះកែវ​និងចង្កឹះអេបូនីតខាត់នឹងសំពត់រោមចៀមឬសំពត់សូត្រឆក់ទាញកម្ទេចក្រដាសស្រាលៗបាននិងបានជាបន្ទុកអគ្គិសនីរបស់ចង្កឹះទាំងពីរមានសញ្ញាផ្ទុយគ្នា

ព្រោះ៖

a)

ក. ចង្កឹះកែវដាច់អេឡិចត្រុងចំណែកចង្កឹះអេបូនីតទទួលបានអេឡិត្រុង ពេលដែលខាត់នឹងសំពត់រោមសត្វឬសំពត់សូត្រ

b)

ខ. ចង្កឹះកែវទទួលអេឡិចត្រុងចំណែកចង្កឹះអេបូនីតដាច់អេឡិត្រុង ពេលដែលខាត់នឹងសំពត់រោមសត្វឬសំពត់សូត្រ

c)

គ. ចង្កឹះកែវមិនបានដាច់អេឡិចត្រុងទេចំណែកចង្កឹះអេបូនីតទទួលបានអេឡិត្រុង ពេលដែលខាត់នឹងសំពត់រោមសត្វឬសំពត់សូត្រ

d)

ខ. ចង្កឹះកែវដាច់អេឡិចត្រុងចំណែកចង្កឹះអេបូនីតមិនបានទទួលអេឡិត្រុងទេ ពេលដែលខាត់នឹងសំពត់រោមសត្វឬសំពត់សូត្រ

11.

១១. អគ្គិសនីកម្មគឺជា៖

a)

ក. ការបង្កើតអោយមានបន្ទុកអគ្គិសនី

b)

ខ. ការនាំអោយកើតមានបន្ទុកអគ្គិសនី

c)

គ. គឺជាទង្វើរនាំអោយកើតមានបន្ឬុកអគ្គិសនី

d)

ឃ.​ចម្លើយទាំងអស់សុទ្ធតែត្រឹមត្រូវ

12.

១២. អគ្គិសនីកម្មដោយកកិត គឺជា៖

a)

ក. កកិតនាំអោយមានបន្ទុកអគ្គិសនី

b)

ខ. ទង្វើរនាំអោយមានបន្ទុកអគ្គិសនី

c)

គ. ទង្វើរនាំអោយមានបន្ទុកអគ្គិសនីដោយសារការកកិត

d)

ចម្លើយ(ក)និង(គ) ត្រឹមត្រូវដូចគ្នា

13.

១៣. អគ្គិសនីកម្មដោយប៉ះគឺជា៖

a)

ក. ការបង្កើតអោយមានបន្ទុកអគ្គិសនីដោយការប៉ះគ្នា

b)

ខ. ការបង្កើតអោយមានបន្ទុកអគ្គិសនីដោយការយកអង្គធាតុមួយមានផ្ទុកបន្ទុកស្រាប់ ទៅប៉ះនឹងអង្គធាតុមួយគ្មានបន្ទុកអគ្គិសនី ហើយធ្វើអោយអង្គធាតុនោះ កើតមានបន្ទុកអគ្គិសនីដែរ

c)

គ. ការបង្កើតអោយមានបន្ទុកអគ្គិសនីដោយការយកអង្គធាតុមួយមានផ្ទុកបន្ទុកស្រាប់ ទៅដាក់ក្បែរអង្គធាតុមួយគ្មានបន្ទុកអគ្គិសនី ហើយធ្វើអោយអង្គធាតុនោះ កើតមានបន្ទុកអគ្គិសនីដែរ.

d)

ឃ. ការបង្កើតអោយមានបន្ទុកអគ្គិសនីដោយការដាក់ក្បែរគ្នា

14.

១៤. អគ្គិសនីកម្មដោយឥទ្ធិពលគឺជា៖

a)

ក. ការបង្កើតអោយមានបន្ឬុកអគ្គិសនីដោយការប៉ះគ្នា

b)

ខ. ការបង្កើតអោយមានបន្ទុកអគ្គិសនី ដោយយកអង្គធាតុមួយ មានបន្ទុកអគ្គិសនីស្រាប់ ទៅដាក់ក្បែរនឹងអង្គធាតុមួយទៀតដែលគ្មានបន្ទុកអគ្គិសនី ហើយធ្វើអោយអង្គធាតុនោះញែកបន្ទុកអគ្គិសនី

c)

គ.ការបង្កើតអោយមានបន្ទុកអគ្គិសនី ដោយយកអង្គធាតុមួយ មានបន្ទុកអគ្គិសនីស្រាប់ ទៅដាក់ក្បែរនឹងអង្គធាតុមួយទៀតដែលគ្មានបន្ទុកអគ្គិសនី ហើយធ្វើអោយអង្គធាតុនោះកើតមានបន្ទុកអគ្គិសនីដែរ

d)

ខ. ចម្លើយ(ខ) និង(គ) សុទ្ធតែជាចម្លើយត្រឹមត្រូវដូចគ្នា

15.

១៥. ហេតុអ្វីបានជាទុយោជ័រ ពេលកកិតជាមួយសំពត់សូត្រឬក្រណាត់រោមសត្វរួច វាអាចឆក់ទាញកម្ទេចក្រដាសតូចៗ?បាន?ចូរពន្យល់។

a)

ក. ព្រោះទុយោកើតមានបន្ទុកអគ្គិសនី(-)

b)

ខ. ព្រោះទុយោទទួលបានអេឡិចត្រុងពីសំពត់សូត្រ

c)

គ. ព្រោះទុយោលើសអេឡិចត្រុង

d)

ឃ. ចម្លើយទាំងបីសុទ្ធតែត្រឹមត្រូវ

16.

១៦. តើរវាងប្រូតុង និងអេឡិចត្រុង មួយណាងាយដាច់ដោយសារការកកិតជាងគេ?

a)

ក. អេឡិចត្រុង

b)

ខ. ប្រូតុង

c)

គ. មិនមែនទាំងពីរ

d)

ឃ. ណឺត្រុង

17.

១៧. តើស្តាទិចមានន័យដូចម្តេច?

a)

ក. មានន័យថាអេឡិចត្រុង

b)

ខ. មានន័យថាប្រូតុង

c)

គ. មានន័យថានៅហ្នឹង

d)

ឃ. មានន័យថាការសិក្សាពីអេឡិចត្រុង