wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

Voltage

Total questions: 23

Worksheet time: 12mins

Name
Class
Date
1.

1.តើតង់ស្យុងអគ្គិសនីឬផលសងប៉ូតង់ស្យែលអគ្គិសនីគឺជាអ្វី?

a)

ក. ជាកម្លាំងអគ្គិសនីចលករ

b)

ខ. ជាអ្នករុញបន្ទុកអគ្គិសនីអោយផ្លាស់ទីក្នុងសៀគ្វី

c)

គ. ជាបំលាស់ទីអេឡិចត្រុងឬបន្ទុកអគ្គិសនីក្នុងសៀគ្វី

d)

ឃ. ចម្លើយ(ក) និង(ខ) ត្រឹមត្រូវ

e)

ង. ចម្លើយ(ក) និង(គ)ត្រឹមត្រូវ

2.
  1. 2. ហេតុអ្វីបានជាតង់ស្យុងអគ្គិសនី មានសមត្ថភាពក្នុងការរុញបន្ទុកអគ្គិសនីអោយផ្លាស់ទីក្នងខ្សែចម្លង?

a)

ក. ព្រោះតង់ស្យុងប្រៀបដូចជាផលសងកម្ពស់ទឹកពីរផ្សេងគ្នា ដែលអាចបង្កើតបានជាកម្លាំងហូរឬរុញអោយផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ។

b)

ខ. ព្រោះតង់ស្យុងប្រៀបដូចជាបន្ទុកអគ្គិសនីដែលផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយបាន។

c)

គ. ព្រោះតង់ស្យុងត្រូវបានគេបង្កើតឡើងមក ដោយអោយប៉ូល(-) និងប៉ូល(+)នៃថ្មពិល មានផលសងប៉ូតង់ស្យែលពីរខុសគ្នា ដែលជាមូលហេតុធ្វើអោយមានកម្លាំងរុញពីកន្លែងមួយទៅកន្លែងមួយបាន។

d)

ឃ. ចម្លើយ(ក) និង(គ)ត្រឹមត្រូវ

e)

ង. ចម្លើយ(ក) និង(ខ)ត្រឹមត្រូវ

3.

3.តើតង់ស្យុងអគ្គិសនី តាងដោយអក្សរអ្វី? គិតខ្នាតជាអ្វី?

a)

ក. តាងដោយV គិតខ្នាតជាគូឡុំ(C)

b)

ខ. តាងដោយ Q គិតខ្នាតជា វ៉ុល(V)

c)

គ. តាងដោយ W គិតខ្នាតជាស៊ូល(J)

d)

ឃ. តាងដោយ V គិតខ្នាតជា វ៉ុល(V)

e)

ង. តាងដោយ I គិតខ្នាតជា អំពែ(A)

4.

4.តើដើម្បីមើលដឹងពីទំហំតង់ស្យុងខ្ពស់ឬទាប គេមើលលើអ្វី?

a)

ក. មើលទៅលើបរិមាណបន្ទុកអគ្គិសនីដែលឆ្លងកាត់សៀគ្វី ក្នុង១វិនាទី

b)

ខ. មើលទៅលើចរន្តអគ្គិសនីដែលឆ្លងកាត់សៀគ្វី

c)

គ. មើលទៅលើឧបករណ៏វាស់តង់ស្យុងដែលភ្ជាប់ទៅនឹងសៀគ្វីនោះ

d)

ឃ. មើលទៅលើកំណត់ចង្អុលតង់ស្យុងនៅលើថ្មពិលឬជនិតានោះ

e)

ង. ចម្លើយទាំងអស់សុទ្ធតែត្រឹមត្រូវ

5.

5.ដើម្បីវាស់តង់ស្យុងអគ្គិសនី គេប្រើឧបករណ៏អ្វី?

a)

ក. អំពែម៉ែត្រ

b)

ខ. កាល់វ៉ាណូម៉ែត្រ

c)

គ. ទែម៉ូម៉ែត្រ

d)

ឃ. ពីរ៉ូម៉ែត្រ

e)

ង. វ៉ុលម៉ែត្រ

6.

6.តើដើម្បីបង្គុំថ្មពិល៣តជាស៊េរី គេត្រូវផ្គុំដូចម្តេច?

a)

ក. ក្បាលទល់ក្បាលនៃថ្មពិល ហើយបន្តបន្ទាប់គ្នាដដែលៗ

b)

ខ. គូទទល់គូទនៃថ្មពិល ហើយបន្តបន្ទាប់គ្នាដដែលៗ

c)

គ. ក្បាលទល់គូទនៃថ្មពិលហើយបន្តបន្ទាប់គ្នាដដែលៗ

d)

ឃ. ប៉ូល(-)នៃថ្មពិលទី១ ភ្ជាប់ជាមួយនឹងប៉ូល(+)នៃថ្មពិលទី២ ហើយបន្តបន្ទាប់គ្នាដដែលៗ

e)

ង. ចម្លើយ(គ) និង(ឃ)ត្រឹមត្រូវ

7.

7.តើដើម្បីបង្គុំថ្មពិល៣តជាខ្នែង គេត្រូវផ្គុំដូចម្តេច?

a)

ក. ក្បាលទល់ក្បាលនៃថ្មពិល ហើយបន្តបន្ទាប់គ្នាដដែលៗ

b)

ខ. គូទទល់គូទនៃថ្មពិល ហើយបន្តបន្ទាប់គ្នាដដែលៗ

c)

គ. ក្បាលទល់គូទនៃថ្មពិលហើយបន្តបន្ទាប់គ្នា់ដដែលៗ

d)

ឃ. ក្បាលទល់ក្បាល និងគូទទល់គូទនៃថ្មពិល បន្តបន្ទាប់គ្នាដដែលៗ

e)

ង. ប៉ូល(-)នៃថ្មពិលទី១ ភ្ជាប់ជាមួយនឹងប៉ូល(-)នៃថ្មពិលទី២ បន្តបន្ទាប់គ្នា ហើយប៉ូល(+)នៃថ្មពិលទី១ ភ្ជាប់ទៅនឹងប៉ូល(+)នៃថ្មពិលទី២ បន្តបន្ទាប់គ្នាដដែលៗ

8.

8. តើតង់ស្យុងសរុប នៃសៀគ្វីដែលគេផ្គុំថ្មពិលជាស៊េរី មានរូបមន្តដូចម្តេច?

a)

ក. Vសរុប=V1+V2+V3+.......

b)

ខ. Vសរុប=V1=V2=V3=.......

c)

គ. W=Q.V

d)

ឃ. V= WQ\frac{W}{Q}

e)

ង. I = Qt\frac{Q}{t}

9.

9. តើតង់ស្យុងសរុប នៃសៀគ្វីដែលគេផ្គុំថ្មពិលជាខ្នែង មានរូបមន្តដូចម្តេច?     

a)

ក. Vសរុប=V1+V2+V3+.......

b)

ខ.Vសរុប=V1=V2=V3=.......

c)

គ. W= Q.V

d)

ឃ. V= WQ\frac{W}{Q}

e)

ង. I= Qt\frac{Q}{t}

10.

10.តើថាមពលអគ្គិសនីតាងដោយអក្សរអ្វី?គិតខ្នាតជាអ្វី?

a)

ក. តាងដោយ V គិតខ្នាតជាវ៉ុល(V)

b)

ខ. តាងដោយ I គិតខ្នាតជាអំពែ(A)

c)

គ. តាងដោយ Q គិតខ្នាតជាគូឡុំ(C)

d)

ឃ. តាងដោយ W គិតខ្នាតជាស៊ូល(J)

e)

ង. តាងដោយ t គិតខ្នាតជា វិនាទី(s)

11.
  1. 11.តើរូបមន្តទំនាក់ទំនងរវាង បន្ទុកអគ្គិសនី តង់ស្យុងអគ្គិសនី និងថាមពលអគ្គិសនី មានរូបមន្តដូចម្តេច?

a)

ក. Vសរុប=V1+V2+V3+..........

b)

ខ.Vសរុប=V1=V2=V3=...........

c)

គ. I= Qt\frac{Q}{t}

d)

ឃ. Q= m.C. Δt\Delta t

e)

ង. W=Q.V

12.
  1. 12. តើបរិមាណបន្ទុកអគ្គិសនី តាងដោយអក្សរអ្វី? គិតខ្នាតជាអ្វី?

a)

ក. តាងដោយ I គិតខ្នាតជាអំពែ(A)

b)

ខ.តាងដោយ Q គិតខ្នាតជាគូឡុំ(C)

c)

គ. តាងដោយ V គិតខ្នាតជាវ៉ុល(V)

d)

ឃ. តាងដោយ t គិតខ្នាតជាវិនាទី(s)

e)

ង. តាងដោយ Wគិតខ្នាតជាស៊ូល(J)

13.

13.តើមួយស៊ូល មានន័យដូចម្តេច?

a)

ក. ១ស៊ូល គឺជាថាមពលអគ្គិសនីដែលធ្វើអោយបន្ទុកអគ្គិសនីស្មើនឹង ១គូឡុំ ផ្លាស់ទីឆ្លងកាត់ផលសងប៉ូតង់ស្យែលស្មើនឹង១វ៉ុល

b)

ខ. ១ស៊ូល គឺជាថាមពលអគ្គិសនីដែលធ្វើអោយបន្ទុកអគ្គិសនី១គូឡុំ ផ្លាស់ទីឆ្លងកាត់ ពីប៉ូល(-)ទៅប៉ូល(+)នៃថ្មពិលស្មើនឹង១វ៉ុល។

c)

គ. ១ស៊ូល គឺជាអ្នកផ្តល់ថាមពលអគ្គិសនីទៅអោយតង់ស្យុងបាន១វ៉ុល ដើម្បីអោយបន្ទុកអគ្គិសនី១គូឡុំបានផ្លាស់ទី។

d)

ឃ. ១ស៊ូល គឺជាអ្នកផ្តល់ថាមពលអគ្គិសនីដោយបង្កើតបានជាតង់ស្យុងឬកម្លាំងអគ្គិសនីចលករ១វ៉ុល ដើម្បីអោយបន្ទុកអគ្គិសនី១គូឡុំបានផ្លាស់ទី។

e)

ង. ចម្លើយទាំងអស់សុទ្ធតែត្រូវ

14.
  1. 14. 1V=..................mV

a)

ក.0.001mV

b)

ខ.0.01mV

c)

គ. 1000mV

d)

ឃ. 10000mV

15.

១៥. 1mV=....................cV

a)

ក. 0.1cV

b)

ខ. 0.01cV

c)

គ. 0.001cV

d)

ឃ. 10cV

e)

ង. 100cV

16.

១៦. 100mV=................V

a)

ក. 0.1V

b)

ខ. 0.01V

c)

គ. 0.001V

d)

ឃ. 10,000V

e)

ង. 100,000V

17.
  1. 17. គណនាថាមពលអគ្គិសនី ដែលបង្កើតបានតង់ស្យុងឬកម្លាំងអគ្គិសនីចលករ 1,000V ហើយធ្វើអោយបន្ទុកអគ្គិសនី20C បានផ្លាស់ទីក្នុងសៀគ្វីមួយ។

a)

ក. 0.02J

b)

ខ. 20J

c)

គ. 50J

d)

ឃ. 2,000J

e)

ង. 20,000J

18.
  1. 18.គេផ្គុំថ្មពិល 8ជាស៊េរី ក្នុងសៀគ្វីមួយ។បើគេយកវ៉ុលម៉ែត្រទៅវាស់ក្នុងសៀគ្វីនោះ នោះវានឹងចង្អុលតម្លៃប៉ុន្មានវ៉ុល បើគេដឹងថាថ្មពិលនីមួយៗមានកំណត់ចង្អុលតង់ស្យុង 1.0V?

a)

ក. ១វ៉ុល

b)

ខ. ២វ៉ុល

c)

គ. ៣វ៉ុល

d)

ឃ.៥វ៉ុល

e)

ង. ៨វ៉ុល

19.

១៩. គេបង្គុំថ្មពិល 10 តជាខ្នែងក្នុងសៀគ្វីមួយ។តើគេនឹងវាស់តង់ស្យងអគ្គិសនីដែលឆ្លងកាត់សៀគ្វីនោះឃើញតម្លៃប៉ុន្មានវ៉ុល បើថ្មពិលនីមួយៗ មានកំណត់ចង្អុល 100V?

a)

ក.0.1V

b)

ខ. 10v

c)

គ. 100V

d)

ឃ. 1000V

e)

ង. 10,000V

20.

20.បើគេចង់អោយប្អូនទាញយក(Q)ពីក្នុងរូបមន្ត W=Q.V នោះប្អូននឹងទទួលបាន :

a)

ក. Q=W.V

b)

ខ. Q= WV\frac{W}{V}

c)

គ. Q= VW\frac{V}{W}

d)

ឃ. ចម្លើយ(ក) និង(គ)ត្រឹមត្រូវ

e)

ង. ច្លើយទាំងអស់សុទ្ធតែមិនត្រឹមត្រូវ

21.

២១. បើគេចង់អោយប្អូនទាញរក(V) ចេញពីរូបមន្ត W=Q,.V នោះប្អូននឹងទទួលបាន:

a)

ក. V=W.Q

b)

ខ. V= WQ\frac{W}{Q}

c)

គ. V= QW\frac{Q}{W}

d)

ឃ. ចម្លើយ(ក) និង(ខ)ត្រឹមត្រូវ

e)

ង. ចម្លើយទាំងអស់សុទ្ធតែមិនត្រឹមត្រូវ

22.

២២. ដោយដឹងថាបន្ទុកអគ្គិសនីដែលរត់ឆ្លងកាត់សៀគ្វី ស្មើនឹង 50គូឡុំ ។តើតង់ស្យុងដែលរុញបន្ទុកនោះមានតម្លៃប៉ុន្មានវ៉ុល ?បើថាមពលដែលផ្តល់អោយវាត្រឹមតែ 1,000ស៊ូលប៉ុណ្ណោះ។

a)

ក. 0.5V

b)

ខ. 0.05V

c)

គ. 0.005V

d)

ឃ. 20V

e)

ង. 50,000V

23.
  1. ២៣. តើបរិមាណបន្ទុកអគ្គិសនីប៉ុន្មាគូឡុំដែលរត់ឆ្លងកាត់នៅក្នុងសៀគ្វី?បើគេដឹងថា បន្ទុកអគ្គិសនីទាំងនេះ ត្រូវបានរុញច្រានដោយកម្លាំងអគ្គិសនីចលករឬផលសងប៉ូតង់ស្យែល 20V និងទទួលបានថាមពលអគ្គិសនី 40Jផងដែរ។

a)

ក. 0.5C

b)

ខ. 2C

c)

គ. 8C

d)

ឃ. 800C

e)

ង. 8,000C

Similar Resources on Wayground