WorksheetsPL-07-10-2025
Total questions: 27
Worksheet time: 14mins
Name
Class
Date
1.
តើអ្វីជាយុទ្ធវិធីបង្រៀន?
a)
ជាវិធីសាស្ត្របង្រៀនតែមួយគត់
b)
ជាបំណិន និងសកម្មភាពដែលគ្រូអនុវត្តផ្ទាល់ជាមួយសិស្ស
c)
ជាការប្រើប្រាស់បច្ចេកវិទ្យាក្នុងថ្នាក់រៀន
d)
ជាការវាយតម្លៃសិស្ស
2.
យុទ្ធវិធី Picture Prompt គឺជាអ្វី?
a)
ការប្រើរូបភាពជាចំណុចចាប់ផ្តើម ឬជាមធ្យោបាយបង្រៀន
b)
ការបង្រៀនដោយប្រើតែពាក្យ
c)
ការប្រើវីដេអូក្នុងការបង្រៀន
d)
ការធ្វើតេស្តសម្រាប់សិស្ស
3.
អត្ថប្រយោជន៍នៃ Picture Prompt រួមមាន៖
a)
លើកកម្ពស់ការគិតវិភាគ និងការច្នៃប្រឌិត
b)
កាត់បន្ថយពេលវេលាបង្រៀន
c)
ធ្វើឱ្យសិស្សស្ងៀម
d)
បង្កើនការប្រើប្រាស់បច្ចេកវិទ្យា
4.
ដំណើរការនៃ Mind Map ចាប់ផ្តើមដោយ៖
a)
សរសេរចម្លើយជុំវិញ
b)
រកគំនិតចម្បងក្នុងសំណួរនិងសរសេរនៅចំកណ្តាល
c)
ធ្វើបទបង្ហាញភ្លាម
d)
បែកជាក្រុមតូច
5.
យុទ្ធវិធីសំបុត្រនាំសារ (Pass the Problem) មានលក្ខណៈពិសេសអ្វី?
a)
សំបុត្រត្រូវបានបញ្ជូនជុំវិញដល់សមាជិកផ្សេងៗ
b)
គ្រប់គ្នាធ្វើការដោយឯកឯង
c)
មានតែគ្រូប៉ុណ្ណោះដែលនិយាយ
d)
ប្រើតែការសរសេរលើក្រដាស
6.
អត្ថប្រយោជន៍នៃយុទ្ធវិធីសំបុត្រនាំសារ (Pass the Problem) គឺ៖
a)
កាត់បន្ថយកំហុសឆ្គង
b)
ធ្វើឱ្យសិស្សភ័យខ្លាច
c)
បង្កើនការប្រកួតប្រជែង
d)
កាត់បន្ថយការសហការ
7.
នៅក្នុងយុទ្ធវិធីសេះហោះ (Carousel Brainstorm) សិស្សធ្វើអ្វី?
a)
អង្គុយនៅកន្លែងដដែល
b)
ចល័តវិលជុំ ធ្វើព្យុះគំនិត
c)
ស្តាប់គ្រូតែម្នាក់ឯង
d)
ធ្វើការងារដោយឯកឯង
8.
រូបភាពក្នុង Picture Prompt ត្រូវការ៖
a)
ស៊ីគ្នានឹងមេរៀនដែលគ្រោងនឹងបង្រៀន
b)
ស្រស់ស្អាតប៉ុណ្ណោះ
c)
ធំជាងគេ
d)
មានពណ៌ច្រើន
9.
នៅក្នុងយុទ្ធវិធីសំបុត្រនាំសារ (Pass the Problem) គ្រូមានតួនាទីជា៖_____
a)
អ្នកសរសេរចម្លើយ
b)
អ្នកសម្របសម្រួលខ្លឹមសារ
c)
អ្នកមើលតែប៉ុណ្ណោះ
d)
អ្នកវាយតម្លៃ
10.
តើវិធីសាស្ត្រ World Café មានគោលបំណងសំខាន់អ្វី?
a)
បង្កើតការប្រកួតប្រជែង
b)
បង្កើតការពិភាក្សាបើកចំហ
c)
បង្ខំសិស្សឱ្យសរសេរចម្លើយ
d)
បង្រៀនតាមសៀវភៅ
11.
ក្នុងវិធីសាស្ត្រ Round Table សមាជិកក្នុងក្រុមត្រូវធ្វើអ្វី?
a)
សរសេរចម្លើយបន្ថែមទៅលើចំណុចខ្វះខាត
b)
ត្រូវជ្រើសរើសអ្នកនាំសា
c)
សរសេរចម្លើយតែម្នាក់ឯង
d)
ធ្វើបទបង្ហាញ
12.
តើ Think-Pair-Share មានដំណាក់កាលប៉ុន្មាន?
a)
២
b)
៣
c)
៤
d)
៥
13.
តើ K-W-L Chart មានអ្វីខ្លះ?
a)
អ្វីដែលដឹង, អ្វីចង់ដឹង, អ្វីបានរៀន
b)
អ្វីដែលចង់សួរ, អ្វីដែលសរសេរ, អ្វីដែលស្តាប់
c)
អ្វីដែលសរសេរ, អ្វីដែលស្តាប់, អ្វីដែលអាន
d)
អ្វីដែលចង់លេង, អ្វីដែលចង់ញ៉ាំ, អ្វីដែលចង់ទៅ
14.
តើគុណសម្បត្តិមួយនៃ Gallery Walk ជាអ្វី?
a)
បង្កើនការចូលរួមសកម្ម
b)
បន្ថយការចូលរួម
c)
បង្កើតភាពស្ងៀមស្ងាត់
d)
បង្ខំសិស្សឱ្យសរសេរតែម្នាក់ឯង
15.
តើគ្រូត្រូវសហការជាមួយអ្នកណាខ្លះដើម្បីឱ្យសិស្សបានជោគជ័យ?
a)
មាតាបិតា
b)
មិត្តរួមថ្នាក់
c)
សហគមន៍
d)
ទាំងអស់ខាងលើ
16.
តើសកម្មភាព Think-Pair-Share ជួយសិស្សអ្វី?
a)
អភិវឌ្ឍន៍ជំនាញសហការ
b)
បង្កើនការចូលរួម
c)
បង្កើតការពិភាក្សា
d)
ទាំងអស់ខាងលើ
17.
តើគ្រូបង្រៀនត្រូវមានជំនាញបន្ថែមអ្វីខ្លះក្រៅពីជំនាញឯកទេស?
a)
ជំនាញទំនាក់ទំនង
b)
ជំនាញបច្ចេកវិទ្យា
c)
ជំនាញដោះស្រាយបញ្ហា
d)
ទាំងអស់ខាងលើ
18.
តើ Gallery Walk ត្រូវប្រើជាមួយសិស្សបែបណា?
a)
ជាក្រុមតូចៗ
b)
តែម្នាក់ឯង
c)
ជាក្រុមធំៗ
d)
មិនចាំបាច់ក្រុម
19.
តើគោលបំណងសំខាន់នៃការប្រើ K-W-L Chart គឺអ្វី?
a)
ជួយសិស្សរៀនដោយផ្អែកលើចំណេះដឹងដើម
b)
ឱ្យសិស្សសរសេរចម្លើយ
c)
បង្កើតការប្រកួតប្រជែង
d)
ជួយសិស្សឱ្យអានសៀវភៅ
20.
តើការប្រើវិធីសាស្ត្របង្រៀនសកម្មអាចជួយសិស្សអ្វី?
a)
បង្កើនការចូលរួម
b)
បង្កើនការគិតពិចារណា
c)
បង្កើតការសហការ
d)
ទាំងអស់ខាងលើ
21.
តើការបង្រៀនបែបសកម្មត្រូវការអ្វី?
a)
ការចូលរួមរបស់សិស្ស
b)
ការចូលរួមរបស់គ្រូ
c)
ការចូលរួមរបស់មាតាបិតា
d)
ទាំងអស់ខាងលើ
22.
តើសកម្មភាព Think-Pair-Share មានគន្លឹះសំខាន់អ្វី?
a)
កំណត់ពេលវេលាច្បាស់លាស់
b)
ជ្រើសរើសសំណួរបើកចំហ
c)
ប្រើបច្ចេកវិទ្យាដើម្បីជួយសម្រួល
d)
ទាំងអស់ខាងលើ
23.
ក្នុងដំណើរការ World Café តើតួនាទីសំខាន់របស់ “Table Host” គឺអ្វី?
a)
ចូលរួមប្តូរក្រុមជាមួយអ្នកដទៃ
b)
សង្ខេប និងបកស្រាយការពិភាក្សារបស់ក្រុមមុនឱ្យអ្នកថ្មី
c)
សរសេរចម្លើយតែម្នាក់ឯង
d)
បិទក្រដាសចម្លើយតាមជញ្ជាំង
24.
ក្នុងដំណើរការ Round Table តើសមាជិកក្នុងក្រុមត្រូវធ្វើអ្វីបន្ទាប់ពីទទួលបានសន្លឹកកិច្ចការ និងឆ្លើយរួច?
a)
សរសេរចម្លើយរបស់ខ្លួនបន្ថែម
b)
បង្វិលសន្លឹកទៅឱ្យសមាជិកបន្ទាប់
c)
សរសេរចម្លើយហើយបញ្ចប់
d)
យកសន្លឹកទៅផ្ទះ
25.
ក្នុងដំណើរការ Gallery Walk តើការឆ្លើយតបរបស់សិស្សអាចធ្វើបានយ៉ាងដូចម្តេច?
a)
ដោយសរសេរចម្លើយនៅលើក្រដាស
b)
ដោយពិភាក្សាជាមួយមិត្ត
c)
ដោយឆ្លើយសំណួរផ្ទាល់មាត់
d)
ទាំងអស់ខាងលើ
26.
ក្នុង Think-Pair-Share តើជំហាន “Pair” មានន័យដូចម្តេច?
a)
សិស្សគិតដោយខ្លួនឯង
b)
សិស្សចូលរួមជាក្រុមធំ
c)
សិស្សពិភាក្សាជាមួយដៃគូ
d)
សិស្សសរសេរចម្លើយ
27.
ក្នុងដំណើរការ K-W-L Chart តើជំហានទី៣ (L) ត្រូវអនុវត្តនៅពេលណា?
a)
មុនចាប់ផ្តើមមេរៀន
b)
ខណៈពេលកំពុងរៀន
c)
បន្ទាប់ពីបញ្ចប់មេរៀន
d)
មុននិងបន្ទាប់ពីរៀន
100 %
