Wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

មេរៀនទី ៩ របត់ឈាម និងភាពស៊ាំ

Total questions: 170

Worksheet time: 1hrs 25mins

Name
Class
Date
1.
ឆ្អឹងកងមួយចំនួនធំ និងសត្វឆ្អឹងកងត្រូវការប្រព័ន្ឋអ្វី?
a)
ក. ប្រដាប់ដង្ហើម
b)
ខ. ប្រដាប់បញ្ចេញចោល
c)
គ. ប្រដាប់របត់ឈាម
d)
ឃ. ប្រដាប់រំលាយអាហារ
2.
ក្នុងចំណោមសារពាង្គកាយខាងក្រោម តើមួយណាគ្មានប្រដាប់របត់ឈាម?
a)
ក. ជន្លេន
b)
ខ. កណ្តូប
c)
គ. មឹក
d)
ឃ. អេប៉ុង
3.
ប្រដាប់របត់ឈាមបង្កឡើងដោយផ្នែកខាងក្រោម លើកលែងតែ៖
a)
ក. បេះដូង
b)
ខ. សរសៃឈាម
c)
គ. ឈាម
d)
ឃ. ថ្លើម
4.
កាលណាឈាមមិនរត់នៅក្នុងសរសៃឈាមបិទជិតទេ គេហៅថាវាជា…………...។
a)
ក. ប្រដាប់របត់ឈាមបិទ
b)
ខ. ប្រដាប់របត់ឈាមបើក
c)
គ. របត់ឈាមមិនពេញលេញ
d)
ឃ. ចម្លើយ ខ និងគ
5.
ខាងក្រោមនេះ ជាសត្វដែលមានរបត់ឈាមបើក លើកលែងតែ៖
a)
ក. ជន្លេន
b)
ខ. កណ្តូប
c)
គ. ខ្យង
d)
ឃ. ចង្រិត
6.
សត្វឥតឆ្អឹងកងដែលគ្មានឈាមគឺ...................។
a)
ក. កណ្តូប
b)
ខ. ជន្លេន
c)
គ. ផ្កាថ្ម
d)
ឃ. ខ្យង
7.
រវាងសរសៃឈាមកណ្តូប និងសរសៃឈាមជន្លេន តើមានទីតាំងខុសគា្នដូចម្តេច?
a)
ក. សរសៃឈាមកណ្តូបមានតែនៅផ្នែកពោះ ឯសរសៃឈាមជន្លេនមានតែនៅក្រោមពោះ
b)
ខ. សរសៃឈាមជន្លេនមាននៅផ្នែកខ្នងនិងពោះ ឯសរសៃឈាមកណ្តូបមានតែនៅផ្នែកពោះ
c)
គ. សរសៃឈាមកណ្តូបមិនបិទជិតទេ បើកចំហក្នុងសារពាង្គកាយ
d)
ឃ. សរសៃឈាមជន្លេនគ្របដណ្ដប់ពេញរាងកាយ ឯកណ្តូបមានតនៅលើពោះ
8.
តើកណ្ដូបមានឈាមពណ៌អ្វី?
a)
ក. ក្រហម
b)
ខ. ស
c)
គ. ខៅ្ម
d)
ឃ. គ្មានពណ៌
9.
តើឈាមកណ្តូបមាននាទីអ្វីខ្លះ?
a)
ក. មាននាទីដឹកនាំអុកស៊ីសែន និងឧស្ម័នកាបូនិច
b)
ខ. មាននាទីដឹកនាំសារធាតុចិញ្ចឹម និងកាកសំណល់អាសូត
c)
គ. ដឹកនាំកាកសំណល់ទាំងអស់ក្នុងរាងកាយ
d)
ឃ. ចម្លើយ ក និងខ
10.
តើកោសិការបស់សត្វកណ្តូបទទួលបានអុកស៊ីសែន និងបញ្ចេញមកវិញតាមណា?
a)
ក. តាមខ្យល់ដែលមាននៅពាសពេញក្នុងរាងកាយ
b)
ខ. តាមរយៈការបញ្ចេញចោល
c)
គ. តាមរយៈការរលាយចូលគ្នានៃសារធាតុចិញ្ចឹម
d)
ឃ. តាមសរសៃឈាមតូចៗដែលរត់ពេញក្នុងរាងកាយ
e)
ង. ចម្លើយទាំងអស់
11.
ហេតុអ្វីបានជាឈាមកណ្ដូបគ្មានពណ៌?
a)
ក. គ្មានអេម៉ូក្លូប៊ីន
b)
ខ. មានអេម៉ូក្លូប៊ីនច្រើនពេក
c)
គ. គ្មានជាតិពណ៌
d)
ឃ. គ្មានបេះដូងជួយរុញឈាម
12.
12.ខាងក្រោមនេះ ជាសត្វដែលមានរបត់ឈាមបើក លើកលែងត៖
a)
ក. ជន្លេន
b)
ខ. កណ្តូប
c)
គ. ខ្យង
d)
ឃ. ចង្រិត
13.
ខាងក្រោមនេះ ជាសត្វដែលមានរបត់ឈាមបិទ លើកលែងតែ៖
a)
ក. ដង្កូវខ្លួនកង់ (ជន្លេន)
b)
ខ. សត្វឆ្អឹងកងទាំងអស់
c)
គ. មឹក និង បង្កងយក្ស
d)
ឃ. ចង្រិត កណ្តូប និងខ្យង
14.
តើជន្លេនមានឈាមពណ៌អ្វី?
a)
ក. ក្រហម
b)
ខ. ស
c)
គ. ខៅ្ម
d)
ឃ. គ្មានពណ៌
15.
ខាងក្រោមនេះតើមួយណាជាសរសៃឈាមពីរប្រភេទរបស់ជន្លេន?
a)
ក. សរសៃឈាមផ្នែកខ្នង និងផ្នែកពោះ
b)
ខ. សរសៃឈាមផ្នែកពោះ និងផ្នែកក្បាល
c)
គ. សរសៃឈាមផ្នែកកន្ទុយ និងក្បាល
d)
ឃ. គ្មានចម្លើយ
16.
តើឈាមជន្លេនមាននាទីអ្វីខ្លះ?
a)
ក. មាននាទីដឹកនាំអុកស៊ីសែន និងឧស្ម័នកាបូនិច
b)
ខ. មាននាទីដឹកនាំសារធាតុចិញ្ចឹមរលាយ និងកាកសំណល់
c)
គ. ដឹកនាំទឹក និងសារធាតុផ្សេងៗទៀត
d)
ឃ. ចម្លើយ ក ខ និង គ
17.
ចំពោះសម្ពាធឈាមក្នុងប្រដាប់របត់ឈាមបិទ និងប្រដាប់របត់បើកគឺ៖
a)
ក. ក្នុងប្រដាប់របត់ឈាមបិទ ឈាមស្ថិតនៅក្រោមសម្ពាធ នាំឱ្យឈាមមានចលនាលឿន
b)
ខ. ក្នុងប្រដាប់របត់ឈាមប៊ើក ឈាមមានចលនាលឿនល្មមសម្រាប់ដឹកនាំ
c)
គ. ក្នុងប្រដាប់របត់ឈាមបិទ និងប្រដាប់របត់ឈាមប៊ើក ឈាមមិនមានសម្ពាធទេ
d)
ឃ. ចម្លើយ ក និងខ
18.
ក្នុងចំណោមសត្វឆ្អឹងកងខាងក្រោម តើសត្វណាមានរបត់ឈាមទោល?
a)
ក. ត្រី
b)
ខ. កូនក្អុក
c)
គ. បក្សី
d)
ឃ. ចម្លើយ ក និង ខ
19.
តើបេះដូងត្រីមានប៉ុន្មានថត?
a)
ក. 1ថត
b)
ខ. 2ថត
c)
គ. 3ថត
d)
ឃ. 4ថត
20.
ក្នុងរបត់ឈាមទោល តើឈាមរត់ពីណាទៅណា?
a)
ក. ឈាមចេញពីបេះដូងទៅស្រកី រួចទៅសារពាង្គកាយ និងត្រលប់ចូលបេះដូងវិញ
b)
ខ. ឈាមចេញពីស្រកីទៅបេះដូង រួចទៅសារពាង្គកាយ និងចូលសក៏វិញ
c)
គ. ឈាមចេញពីសារពាង្គកាយទៅស្រកី រួចទៅកាន់បេះដូងវិញតែម្តងគត់
d)
ឃ. ឈាមចេញពីបេះដូងទៅសកី រួចទៅបេះដូង និងទៅសារពាង្គកាយវិញ
21.
ខាងក្រោមនេះជាលក្ខណៈរបស់បេះដូងត្រី លើកលែងតែ៖
a)
ក. សន្ទះខ័ណ្ឌចែកដាច់ថតលើ និងថតក្រោម
b)
ខ. មានពីរថតគឺថតលើ និងថតក្រោម
c)
គ. គ្មានសន្ទុះខណ្ឌចែកថតឆ្វេង និងថតស្តាំ
d)
ឃ. ចម្លើយ ក និង ខ
22.
កូនក្អុកមានរបត់ឈាមទោលព្រោះ៖
a)
ក. វាដកដង្ហើមតាមស្រកីដូចត្រី
b)
ខ.ព្រោះវាដកដង្ហើមតាមសួត
c)
គ. វាដកដង្ហើមតាមសួតផង និងស្រកីផង
d)
ឃ. ព្រោះវាតូច ដូចនេះវាមានរបត់ឈាមងាយ
23.
តើសត្វឆ្អឹងកងដែលមានរបត់ឈាមទ្វេដកដង្ហើមតាមអ្វី?
a)
ក. សក្រី
b)
ខ. សួត
c)
គ. ច្រមុះ
d)
ឃ. រន្ឋខ្យល់
24.
តើសត្វឆ្អឹងកងណាខ្លះដែលមានរបត់ឈាមទ្វេ?
a)
ក. កង្កែប
b)
ខ. បក្សី និងថនិកសត្វ
c)
គ. ល្មូន
d)
ឃ. ចម្លើយទាំងអស់
25.
តើបេះដូងកង្កែបមានប៉ុន្មានថត?
a)
ក. 2ថត គឺថតលើ1និងថតក្រោម1
b)
ខ. 3ថត គឺថតលើ1និងថតក្រោម2
c)
គ. 4ថត គឺថតលើ2និងថតក្រោម2
d)
ឃ. 3ថត គឺថតលើ2និងថតក្រោម1
26.
តើឈាមខ្សត់O2 និងឈាមសម្បូរO2លាយគា្ននៅថតណាមួយ?
a)
ក. ថតលើ និងថតក្រោម
b)
ខ. ថតក្រោមរបស់បេះដូង
c)
គ. លាយគ្នាគ្រប់ថត
d)
ឃ. ចម្លើយទាំងអស់
27.
ហេតុអ្វីបានជារបត់ឈាមកូនក្អុក និងរបត់ឈាមកង្កែបខុសគ្នា?
a)
ក. បេះដូងកូនក្អុកមាន2ថត ឯបេះដូងកង្កែបមាន3ថត
b)
ខ. ពេលនៅជាកូនក្អុកដកដង្ហើមតាមស្រកី ដល់ពេលពេញវ័យ កង្កែបដកដង្ហើមតាមសួត
c)
គ. ព្រោះកូនក្អុកតូច រីឯកង្កែបធំ
d)
ឃ. ចម្លើយទាំងអស់
28.
តើបេះដូងល្មូនមានប៉ុន្មានថត?
a)
ក. 2ថត គឺថតលើ1និងថតក្រោម1
b)
ខ. 3ថត គឺថតលើ1និងថតក្រោម2
c)
គ. 4ថត គឺថតលើ2និងថតក្រោម2
d)
ឃ. 3ថត គឺថតលើ2និងថតក្រោម1
29.
តើបេះដូងល្មូនមានសន្ទះខណ្ឌយ៉ាងដូចម្តេច?
a)
ក. សន្ទះខណ្ឌចែកដាច់ពីគ្នារវាងថតលើរបស់បេះដូង
b)
ខ. សន្ទះខណ្ឌចែកបេះដូងរវាងថតក្រោមរបស់បេះដូងមិនពេញលេញ
c)
គ. លើកលែងតែក្រពើដែលមានសន្ទុះខណ្ឌចែកដាច់ថតក្រោមយ៉ាងពេញលេញ (ឆ្វេងនិងស្តាំ)
d)
ឃ. ចម្លើយទាំងអស់
30.
តើសត្វណាខ្លះដែលស្ថិតនៅក្នុងថ្នាក់ស្មូន?
a)
ក. អន្ទង់ ពស់ និងអណ្ដើក ក្រពើ
b)
ខ. ពស់ អណ្ដើក ក្រពើ ជីងចក់ តឹកកែ
c)
គ. ត្រកួត ថ្លែន បង្កួយ ក្រពា
d)
ឃ. ចម្លើយ ខ និង គ
31.
តើល្មូនប្រភេទណាដែលបេះដូងមានសន្ទុះខ័ណ្ឌពេញលេញ?
a)
ក. ពស់
b)
ខ. អណ្ដើក
c)
គ. ក្រពើ
d)
ឃ. ចម្លើយ ខ និង គ
32.
តើឈាមរបស់សត្វណាមួយដែលគ្មានល្បាយឈាមនៅថតក្រោមនៃបេះដូង?
a)
ក. កង្កែប
b)
ខ. ពស់
c)
គ. បក្សី
d)
ឃ. គីង្គក់
33.
បក្សីមានបេះដូង4ថតដែលមានសន្ទះខណ្ឌចែកដាច់ថតទាំង4ដូច…………ដែរ។
a)
ក. ត្រី
b)
ខ. ថនិកសត្វ
c)
គ. ស្មូន
d)
ឃ. កង្កែប
34.
តើបេះដូងបក្សី និងថនិកសត្វមានប៉ុន្មានថត?
a)
ក. 2ថត គឺថតលើ1និងថតក្រោម1
b)
ខ. 3ថត គឺថតលើ1និងថតក្រោម2
c)
គ. 4ថត គឺថតលើនិងថតក្រោម2
d)
ឃ. 3ថត គឺថតលើ2និងថតក្រោម1
35.
តើបេះដូងបក្សី និងថនិកសត្វមានសន្ទះខណ្ឌយ៉ាងដូចម្តេច?
a)
ក. សន្ទះខណ្ឌចែកដាច់ពីគ្នារវាងថតលើរបស់បេះដូង (ថតលើឆ្វេង និងថតលើស្តាំ)
b)
ខ. សន្ទះខណ្ឌចែកបេះដូងរវាងថតក្រោមរបស់បេះដូង (ថតក្រោមឆ្វេង និងថតក្រោមស្តាំ)
c)
គ. សន្ទះខណ្ឌចែកដាច់ថតក្រោមនិងថតលើមិនទាន់មិនពេញលេញទេ
d)
ឃ. ចម្លើយ ក និង ខ
36.
តើបេះដូងជាអ្វី?
a)
ក. កោសិកា
b)
ខ. ជាលិកា
c)
គ. សរីរាង្គសាច់ដុំ
d)
ឃ. ប្រព័ន្ឋសរីរាង្គ
37.
តើបេះដូងមនុស្សចាប់ផ្ដើមកន្ដ្រាក់តាំងពីពេលណាមក?
a)
ក. តាំងពីវ័យអំប្រ៊ីយ៉ុង(អាយុបាន4អាទិត្យ)
b)
ខ. តាំងពីកើតចេញពីពោះម្តាយមកភ្លាម
c)
គ. តាំងពីវ័យជោគភ៌(អាយុបាន8ខែ)
d)
ឃ. តាំងពីកើតបាន1ថ្ងៃ
38.
តើបេះដូងអាចកន្ត្រាក់បានប៉ុន្មានដងក្នុងមួយថ្ងៃ?
a)
ក. 100 ដងក្នុងមួយថ្ងៃ
b)
ខ. 1000ដងក្នុងមួយថ្ងៃ
c)
គ. 10 000ដងក្នុងថ្ងៃ
d)
ឃ. 100 000 ដងក្នុងថ្ងៃ
39.
បេះដូងមនុស្សពេញវ័យអាចកន្ត្រាក់បានប្រហែល៖
a)
ក. 70ដងក្នុង1 វិនាទី
b)
ខ. 70ដងក្នុង1នាទី
c)
គ. 70ដងក្នុងថ្ងៃ
d)
ឃ. 70ដងក្នុង1ម៉ោង
40.
តើបេះដូងមនុស្សមានប៉ុន្មានថត?
a)
ក. 2ថត
b)
ខ. 3ថត
c)
គ. 4ថត
d)
ឃ. 5ថត
41.
ជាលិកាមួយបន្ទះដែលធ្វើឱ្យឈាមធ្វើចលនាទៅមុខតាមទិសដៅតែមួយគត់ហៅថា៖
a)
ក. អណ្តាត
b)
ខ. ប្រ៊ីស (valve)
c)
គ. សន្ទះខណ្ឌ
d)
ឃ. ចម្លើយទាំងអស់
42.
តើក្នុងបេះដូងមានប្រឹសចំនួនប៉ុន្មានប្រភេទ?
a)
ក. 2
b)
ខ. 3
c)
គ. 4
d)
ឃ. 5
43.
តើប្រិ៍សមាននៅឯណាខ្លះ?
a)
ក. ក្នុងបេះដូង
b)
ខ. ក្នុងសរសៃឈាម
c)
គ. ក្នុងកោសិកាទូទៅ
d)
ឃ. ចម្លើយក និងខ
44.
តើនៅក្នុងបេះដូង មានប្រឹសអ្វីខ្លះ?
a)
ក. ប្រឹសអណ្តាតពីរ ប្រឹសអណ្តាតបី
b)
ខ. ប្រឹសសួត និងប្រឹសអាអក
c)
គ. ប្រឹស ទី1 ទី2 ទី3 និងទី4
d)
ឃ. ចម្លើយក និងខ
45.
តើផ្ទៃក្នុងបេះដូងមានប៉ុន្មានស្រទាប់?
a)
ក. 1ស្រទាប់
b)
ខ. 2ស្រទាប់
c)
គ. 3ស្រទាប់
d)
ឃ. 4ស្រទាប់
46.
តើស្រទាប់ក្នុងបេះដូងបង្កឡើងពីអ្វី?
a)
ក. ជាលិកាសាច់ដុំ
b)
ខ. ជាលិកាសរសៃ
c)
គ. កោសិកាអពីតេល្យូមស្រទាប់
d)
ឃ. ជាលិកា
47.
តើស្រទាប់កណ្តាលបេះដូងជាលិកាដូចម្តេច?
a)
ក. ជាលិកាសាច់ដុំ
b)
ខ. ជាលិកាសរសៃ( ភីប)
c)
គ. ជាលិកាអេពីតេល្យូម
d)
ឃ. ជាលិកាសន្ធាន
48.
តើទម្រង់កូឡូអ៊ីតរបស់ស្រទាប់ក្នុងបេះដូងមាននាទីអ្វី?
a)
ក. ជួយបង្ការភាពសឹករិចរិលរបស់បេះដូង
b)
ខ. ជួយទប់មិនឱ្យឈាមហូរបញ្ច្រាស
c)
គ. ជួយរក្សាមាឌបេះដូងឱ្យនៅថេរ
d)
ឃ. ចម្លើយទាំងអស់
49.
តើស្រទាប់ក្នុងនិងស្រទាប់កណ្ដាលនៃបេះដូងភ្ជាប់គ្នាដោយសារអ្វី?
a)
ក. ជាលិកាសរសៃនៃស្រទាប់ក្នុង
b)
ខ. ជាលិកាសរសៃនៃស្រទាប់កណ្ដាល
c)
គ. ជាលិកាអេពីតេល្យូមនៃស្រទាប់ក្នុង
d)
ឃ. ជាលិកាសន្ធាននៃស្រទាប់ក្នុង
50.
តើស្រទាប់កណ្តាលបេះដូងមានកម្រាស់ដូចម្តេច?
a)
ក. ថតលើស្ដើង ឯថតក្រោមក្រាស់
b)
ខ. ថតលើក្រាស់ ឯថតក្រោមស្ដើង
c)
គ. ថតក្រោមឆ្វេងក្រាស់ជាងថតក្រោមស្តាំ
d)
ឃ. ថតទាំងអស់មានកម្រាស់ស្មើគ្នា
51.
តើស្រទាប់ក្រៅបេះដូងជាលិកាដូចម្តេច?
a)
ក. ជាលិកាសាច់ដុំ
b)
ខ. ជាលិកាសរសៃ(ភីប)
c)
គ. ជាលិកាអេពីតេល្យូម
d)
ឃ. ជាលិកាសន្ធាន
52.
តើទម្រង់អ្វីដែលជួយការពារស្រទាប់ក្រៅបេះដូងដែលជួយការពារពីការប៉ះទង្គិចផ្សេងៗ?
a)
ក. ទម្រង់ធំ
b)
ខ. ទម្រង់កូឡូស៊ីត
c)
គ. អេពីតេល្យូមក្រាស់
d)
ឃ. ទម្រង់វីឡាកូអ៊ីត
53.
តើកោសិកាបេះដូងទទួលបានសារធាតុចិញ្ចឹមមកពីណា?
a)
ក. បានដោយផ្ទាល់ពីឈាមក្នុងថតបេះដូង
b)
ខ. បានពីសរសៃអាកទែកូរ៉ូណែ(បេះដូង)
c)
គ. បានពីសរសៃប្តូរ និងវ៉ែន
d)
ឃ. ចម្លើយ ខ និងគ
54.
តើសរសៃឈាមមានប៉ុន្មានប្រភេទ?
a)
ក. 2ប្រភេទ គឺ វ៉ែន និងអាកទែ
b)
ខ. 3ប្រភេទគឺ វ៉ែន អាកទែ និងសរសៃប្តូរ
c)
គ. 2ប្រភេទ គឺវែ៉នសួត និងវ៉ែនកាវ
d)
ឃ. 3ប្រភេទគឺវ៉ែនសួត វែនបេះដូង និងអាកទែ
55.
តើអាកទែមាននាទីអ្វី?
a)
ក. ដឹកនាំឈាមពីបេះដូងទៅជាលិកា
b)
ខ. ដឹកនាំឈាមពីជាលិកាទៅបេះដូងវិញ
c)
គ. ដឹកនាំឈាមពីសរីរាង្គទៅសួត
d)
ឃ. ដឹកនាំឈាមក្រហមទៅគ្រប់កន្លែង
56.
តើអាកទែ (Artary)ដឹកនាំអ្វី? ពីណាទៅណា?
a)
ក. ដឹកនាំឈាមសម្បូរ O2 ពីបេះដូងទៅជាលិកាផ្សេងៗនៃសារពាង្គកាយ
b)
ខ.ដឹកនាំឈាមមានខ្សត់សារធាតុចិញ្ចឹម ពីបេះដូងទៅជាលិកាផ្សេងៗនៃសារពាង្គកាយ
c)
គ. ដឹកនាំឈាមខ្សត់ O2 ពីបេះដូងទៅសួត
d)
ឃ. ដឹកនាំឈាមក្រហមពីបេះដូងទៅសួត
57.
តើអាកទែសួតដឹកនាំអ្វី?
a)
ក. ដឹកនាំឈាមសម្បូរO2ពីបេះដូងទៅសួត
b)
ខ. ដឹកនាំឈាមខ្សត់សារធាតុចិញ្ចឹម
c)
គ. ដឹកនាំឈាមខ្សត់ O2 ពីបេះដូងទៅសួត
d)
ឃ. ដឹកនាំឈាមក្រហមពីបេះដូងទៅសួត
58.
តើអាអក (Aorta)ជាអ្វី?
a)
ក. ជាសរសៃអាកទែធំចេញពីបេះដូង
b)
ខ. ជាសរសៃនៃចេញពីបេះដូង
c)
គ. ជាសរសៃអាកទែចេញ
d)
ឃ. ជាសរសៃប្តូរឈាម
59.
តើអាកទែបេះដូង(អាកទែកូរ៉ូណែ)ដឹកនាំឈាមផ្ទុកអ្វី? ពីណាទៅណា?
a)
ក. ដឹកនាំឈាមសម្បូរ O2 ពីបេះដូងទៅសួត
b)
ខ. ដឹកនាំឈាមមានខ្សត់សារធាតុចិញ្ចឹមពីបេះដូងទៅសួត
c)
គ. ដឹកនាំឈាមសម្បូរ O2 ពីអាអក(អាកទែធំពីបេះដូង)ចូលទៅកោសិកាបេះដូង
d)
ឃ. ដឹកនាំឈាមក្រហមពីបេះដូងទៅសរីរាង្គ
60.
តើសរសៃអាកទែមានលក្ខណៈពិសេសអ្វីខ្លះដែលធ្វើឱ្យវាអាចធន់នឹងសម្ពាធរបស់បេះដូង បាន?
a)
ក. ផ្ទៃក្នុងរលើងងាយឱ្យឈាមហូរដោយសេរី
b)
ខ. ស្រទាប់ក្រៅជាជាលិកាសដ្ឋាន
c)
គ. មានលក្ខណៈរឹងមាំ និងអាចបត់បែនបាន
d)
ឃ. ចម្លើយទាំងអស់
61.
តើវ៉ែន (Vein)មាននាទីអ្វី?
a)
ក. ដឹកនាំឈាមពីបេះដូងទៅជាលិកា
b)
ខ. ដឹកនាំឈាមពីបេះដូងទៅសួតវិញ
c)
គ. ដឹកនាំឈាមពីជាលិកាទៅបេះដូង
d)
ឃ. ដឹកនាំឈាមពីជាលិកាទៅសួត
62.
តើវ៉ែនកាវដឹកនាំឈាមដែលមានផ្ទុកអ្វី? ពីណាទៅណា?
a)
ក. ដឹកនាំឈាមសម្បូរ O2 ពីបេះដូងទៅជាលិកា
b)
ខ. ដឹកនាំឈាមសម្បូរ O2 ពីជាលិកាទៅបេះដូងវិញ
c)
គ. ដឹកនាំឈាមសម្បូរ CO2 (ខ្សត់ O2)ពីជាលិកានៃសរីរាង្គ (ក្បាល ដៃ ជើង...)ទៅបេះដូង
d)
ឃ. ដឹកនាំឈាមសម្បូរ CO2 (ខ្សត់ O2)ពីជាលិកានៃសរីរាង្គទៅសួត
63.
តើវ៉ែនសួត (pulmonary vein) មាននាទីអ្វី?
a)
ក. ដឹកនាំឈាមសម្បូរO2ពីបេះដូងទៅជាលិកា
b)
ខ. ដឹកនាំឈាមសម្បូរ O2 ពីសួតទៅបេះដូង
c)
គ. ដឹកនាំឈាមសម្បូរCO2 (ខ្សត់)ពីសរីរាង្គទៅសួត
d)
ឃ. ដឹកនាំឈាមសម្បូរCO2ពីសួតទៅសរីរាង្គ
64.
តើសរសៃវ៉ែនមានសភាពដូចម្តេច?
a)
ក. មានភ្នាសស្តើង និងមានភាពយឺតតិចតួច
b)
ខ. មានប្រឹសដែលជួយរុញឈាមឱ្យរត់ទៅមុខ(ទៅកាន់បេះដូង)
c)
គ. ប្រឹសជួយទប់មិនឱ្យឈាមហូរច្រាសទៅបេះដូងវិញបាន
d)
ឃ. ចម្លើយទាំងអស់
65.
តើសរសៃប្តូរ កើតឡើងពីកោសិកាប៉ុន្មានស្រទាប់?
a)
ក. 1ស្រទាប់
b)
ខ. 2 ស្រទាប់
c)
គ. 3ស្រទាប់
d)
ឃ. 4 ស្រទាប់
66.
តើមានអ្វីកើតឡើងនៅក្នុងសរសៃប្តូរ?
a)
ក. មានបណ្តូររូបធាតុផ្សេងៗរវាងឈាម និងកោសិការបស់សារពាង្គកាយ
b)
ខ. រូបធាតុផ្សេងៗមានដូចជា O2 និងស្ករឆ្លងកាត់ពីឈាមទៅកោសិកាតាមភ្នាស សរសៃប្តូរ
c)
គ. កាកសំណល់កោសិកា CO2 ធ្វើដំណើរតាមទិសដៅផ្ទុយគឺចេញពីកោសិកា ចូលសរសៃប្តូរវិញ
d)
ឃ. ចម្លើយទាំងអស់
67.
ដំណើររបត់ឈាមដែលឈាមចេញពីបេះដូងទៅសួត និងត្រលប់ពីសួតទៅបេះដូង វិញហៅថា៖
a)
ក. របត់ឈាមខ្លី
b)
ខ. របត់ឈាមសួត
c)
គ. របត់ឈាមបេះដូងសួត
d)
ឃ. ចម្លើយក និងខ
68.
ឈាមដែលចេញពីបេះដូងទៅសារពាង្គកាយមានបរិមាណ………………………. ខ្ពស់។
a)
ក. CO2
b)
ខ. CO
c)
គ. NO
d)
ឃ. O2
69.
ដំណើររបត់ឈាមដែលដឹកនាំ O2 ចូលបេះដូង និងនាំយក CO2 ពីបេះដូងទៅសួតវិញគឺ៖
a)
ក. របត់ឈាមវង
b)
ខ. របត់ឈាមសួត
c)
គ. របត់ឈាមបេះដូង
d)
ឃ. របត់ឈាមទូទៅ
70.
ដំណើររបត់ឈាមដែលដឹកនាំអុកស៊ីសែនទៅឱ្យចូលបេះដូងគឺ៖
a)
ក. របត់ឈាមវែង
b)
ខ. របត់ឈាមសួត
c)
គ. របត់ឈាមបេះដូង
d)
ឃ. របត់ឈាមទូទៅ
71.
ហេតុអ្វីបានជាគេហៅរបត់ឈាមទូទៅថាជារបត់ឈាមវែង?
a)
ក. ព្រោះឈាមរត់ទៅគ្រប់ទីកន្លែងក្នុងសារពាង្គកាយ
b)
ខ. ព្រោះឈាមរត់ទៅឆ្ងាយពីបេះដូង
c)
គ. ព្រោះឈាមមិនត្រលប់ចូលបេះដួងវិញទេ
d)
ឃ, ចម្លើយក និងខ
72.
ក្នុងដំណើររបត់ឈាមវែង តើឈាមដឹកនាំអ្វី? ពីណាទៅណា?
a)
ក. ដឹកនាំ O2 ពីបេះដូងទៅឱ្យកោសិកានៃសារពាង្គកាយ
b)
ខ. ដឹកនាំកាកសំណល់ផ្សេងៗពីកោសិកាទាំងអស់នៃសារពាង្គកាយត្រលប់ចូល ក្នុងបេះដូងវិញ
c)
គ. ដឹកនាំសារធាតុផ្សេងៗចេញចូលក្នុងកោសិកា
d)
ឃ. ចម្លើយក និងខ
73.
ជាលិការាវដែលដឹកនាំសារធាតុចិញ្ចឹម O2 កាកសំណល់ផ្សេងៗអោយសារពាង្គកាយគឺជា៖
a)
ក. ស៊ីតូប្លាស
b)
ខ. ឈាម
c)
គ. ទឹកភ្នែក
d)
ឃ. សារធាតុរំអិល
74.
ខាងក្រោមនេះ តើមួយណាមិនមែនជាធាតុបង្ករបស់ឈាម?
a)
ក. ប្លាស្មា
b)
ខ. គោលិកាក្រហម គោលិកាក្រហម
c)
គ. ប្លាកែត
d)
ឃ. ជាតិរ៉ែ
75.
តើមនុស្សពេញវ័យមានឈាមប៉ុន្មានលីត្រ?
a)
ក. 1L - 2L
b)
ខ. 4L - 6L
c)
គ. 7L - 10L
d)
ឃ. 20L - 30L
76.
តើប្លាស្មាមានលក្ខណៈដូចម្តេច?
a)
ក. ជាធាតុរាវពណ៌លឿងថ្លា
b)
ខ. ផ្ទុកទឹក90%
c)
គ. មាន10%ជាល្បាយនៃធាតុផ្សេងៗ
d)
ឃ. ចម្លើយទាំងអស់
77.
នៅក្នុងឈាម តើមានប្លាស្មាប៉ុន្មានភាគរយ?
a)
ក. 10%
b)
ខ. 20%
c)
គ. 45%
d)
ឃ. 55%
78.
នៅក្នុងឈាម តើមានកោសិកាឈាមប៉ុន្មានភាគរយ?
a)
ក. 10%
b)
ខ. 20%
c)
គ. 45%
d)
ឃ. 55%
79.
តើទឹកនៅក្នុងប្លាស្មាមាននាទីអ្វី?
a)
ក. ជាធាតុរំលាយនិងដឹកនាំធាតុផ្សេងៗ
b)
ខ. ជាអ្នកផ្តល់ថាមពល
c)
គ. ជាសារធាតុរលាយយ៉ាងសំខាន់
d)
ឃ. ចូលរួមក្នុងកំណកឈាម
80.
តើប្រូតេអ៊ីនប្លាស្មាមាននាទីអ្វី?
a)
ក. មាននាទីតំហែរក្សាតុល្យភាពអូស្មូសរវាងស៊ីតូប្លាសនិងកោសិកា
b)
ខ. មាននាទីតំហែរក្សាតុល្យភាពអូស្មូសរវាងស៊ីតូប្លាសកោសិកា និងប្លាស្មា
c)
គ. មាននាទីក្នុងដំណើរបណ្តូរឧស្ម័នក្នុងរាងកាយ
d)
ឃ. មាននាទីការពាររាងកាយពីមេរោគផ្សេងៗ
81.
ខាងក្រោមនេះ តើមួយណាមិនមែនជាប្រូតេអ៊ីនប្លាស្មា?
a)
ក. ក្លូប៊ុយលីន
b)
ខ. ភីប៊ីណូសែន
c)
គ. អេម៉ូក្លូប៊ីន
d)
ឃ. លីប៉ូប្រូតេអ៊ីន
82.
ក្នុងចំណោមប្រូតេអ៊ីនប្លាស្មា តើមួយណាដែលសម្បូរជាងគេ?
a)
ក. ក្លូប៊ុយលីន
b)
ខ. ភីប៊ីណូសែន
c)
គ. អាល់ប៊ុយមីន
d)
ឃ. អាល់ប៊ុយមីន
83.
ខាងក្រោមនេះ តើមួយណាជានាទីរបស់អាល់ប៊ុយមីន?
a)
ក. ជួយក្នុងដំណើរកំណកឈាមពេលមានរបួស
b)
ខ. រក្សាទឹកមិនឱ្យចាកចេញពីឈាម ឬចូលក្នុងកោសិកាច្រើនពេកតាមអូស្មូស
c)
គ. ជួយរក្សាកំហាប់ទឹកឱ្យដូចគ្នាទាំងនៅក្នុងឈាម និងក្នុងជាលិការបស់សារពាង្គកាយ
d)
ឃ. ជួយក្នុងដំណឹកនាំផ្សេងៗ
e)
ង. ចម្លើយ ខ និងគ
84.
84.ប្រូតេអ៊ីនមួយរបស់ប្លាស្មាដែលចូលក្នុងកំណកឈាម...................
a)
ក. ក្លូប៊ុយលីន
b)
ខ. ភីប្រ៊ីណូសែន
c)
គ. អាល់ប៊ុយម៊ឺន
d)
ឃ. អាមីឡាស
85.
តើភីប្រ៊ីណូសែនជាអ្វី? មានសកម្មភាពដូចម្តេច?
a)
ក. ជាសរសៃប្រូតេអ៊ីនដែលមាននៅក្នុងឈាម
b)
ខ. ក្រោមអំពើរបស់ត្រុំប៊ីន វាបំប្លែងជាភីប្រ៊ីន
c)
គ. ចូលរួមក្នុងដំណើរកំណកឈាម
d)
ឃ. ចម្លើយទាំងអស់
86.
ខាងក្រោមនេះ តើមួយណាជានាទីរបស់ក្លូប៊ុយលីន?
a)
ក. មាននាទីក្នុងដំណើរកំណកឈាមពេលមានរបួស
b)
ខ. រំលាយសារធាតុផ្សេងៗក្នុងឈាម
c)
គ. ដឹកនាំប្រូតេអ៊ីន និងសារធាតុដទៃ និងជាអង់ទីករប្រឆាំងនឹងជំងឺឆ្លង
d)
ឃ. ចម្លើយខ និងគ
87.
ខាងក្រោមនេះ តើមួយណាមិនមែនជាកោសិកាឈាម?
a)
ក. កោសិកាឈាមស
b)
ខ. កោសិកាឈាមក្រហម
c)
គ. ប្លាកែត
d)
ឃ. ប្លាស្មា
88.
តើគេអាចហៅកោសិកាឈាមក្រហមដូចម្ដេចខ្លះ?
a)
ក. គោលិកាក្រហម
b)
ខ. អេរីត្រូស៊ីត
c)
គ. ឡឺកូស៊ីត
d)
ឃ. ចម្លើយក និងខ
89.
តើក្នុង1mm3នៃឈាមមានកោសិកាឈាមក្រហមប៉ុន្មាន?
a)
ក. 1000កោសិកា
b)
ខ. 50 000 កោសិកា
c)
គ. 5 000 000កោសិកា
d)
ឃ. 500000 លានកោសិកា
90.
ខាងក្រោមនេះ តើមួយណាមិនមែនជានាទីរបស់កោសិកាឈាមក្រហម?
a)
ក. ដឹកនាំ O2ជាទៅឱ្យកោសិកា
b)
ខ. ដឹកនាំCO2ពីកោសិកាទៅវិញ
c)
គ. រំលាយធាតុកោសិកាចាស់ៗ
d)
ឃ. ចម្លើយក និងខ
91.
នៅវ័យជាគភ៌ តើគោលិកាក្រហមត្រូវបានផលិតនៅឯណា?
a)
ក. ក្នុងផាល និងថ្លើម
b)
ខ. ក្នុងខួរឆ្អឹងក្រហមនៃឆ្អឹងវែង
c)
គ. ក្នុងសរសៃឈាម
d)
ឃ.តាមដំណើរមីតូសរបស់កោសិកាដើម
92.
ខាងក្រោមនេះ តើមួយណាមិនមែនជាលក្ខណៈរបស់គោលិកាក្រហម?
a)
ក. ត្រូវបានផលិតនៅក្នុងខួរក្រហមនៃឆ្អឹង
b)
ខ. គោលិកាក្រហមពេញវ័យគ្មានណ្វៃយ៉ូទេ
c)
គ. មានរាងដូចកូនថាសផតកណ្ដាលនៅលើផ្ទៃទាំងសងខាង
d)
ឃ. សម្លាប់មេរោគដែលចូលក្នុងឈាម
93.
តើចាប់ពីពេលណាដែលគោលិកាក្រហមចាប់ផ្តើមផលិតនៅក្នុងខួរឆ្អឹង?
a)
ក. ចាប់ពីវ័យគ្រប់ការ
b)
ខ. ចាប់ពីវ័យជាគភ៌(អាយុប្រាំខែ)
c)
គ. ចាប់តាំងពីកើតមកភ្លាម
d)
ឃ.ចាប់ពីនៅវ័យអំប្រ៊ីយ៉ុង
94.
តើគោលិកាក្រហមមួយអាចផ្ទុកអេម៉ូក្លូប៊ីនបានប៉ុន្មានម៉ូលេគុល?
a)
ក. 5លានម៉ូលេគុល
b)
ខ. 10លានម៉ូលេគុល
c)
គ. 100លានម៉ូលេគុល
d)
ឃ. 250លានម៉ូលេគុល
95.
តើគោលិកាក្រហមមួយអាចដឹកនាំអុកស៊ីសែនបានប៉ុន្មានម៉ូលេគុល?
a)
ក. 5លានម៉ូលេគុល
b)
ខ. 100លានម៉ូលេគុល
c)
គ. 250លានម៉ូលេគុល
d)
ឃ. 1 000លានម៉ូលេគុល
96.
តើគោលិកាក្រហម ឬ អេរីត្រូស៊ីតអាចរស់បានប៉ុន្មានថ្ងៃ?
a)
ក. 2ទៅ3ម៉ោង
b)
ខ. 1ទៅ2 ថ្ងៃ
c)
គ. 80ទៅ120ថ្ងៃ
d)
ឃ. 150ទៅ200ថ្ងៃ
97.
ហេតុអ្វីបានជាគោលិកាក្រហម ឬ អេរីត្រូស៊ីតមានអាយុខ្លី?
a)
ក. គ្មានណ្វៃយ៉ូ និងធាតុកោសិកាចាំបាច់សម្រាប់ធ្វើការសំយោគប្រូតេអ៊ីន
b)
ខ. មិនអាចស្រូបយកអាហារ និងធាតុចាំបាច់ពីកោសិកាដ៏ទៃ
c)
គ. ត្រូវការផលិតកោសិកាថ្មីជំនួសកោសិកាចាស់ៗ
d)
ឃ. មិនមានចម្លើយ
98.
ក្រោយពេលដែលអេរីត្រូស៊ីត(គោលិកាក្រហម)ងាប់ទៅ តើការបំបែកវាប្រព្រឹត្តទៅយ៉ាងដូចម្តេច?
a)
ក. កោសិកាផាកូស៊ីតក្នុងបណ្តាញលើគុយឡូមអង់ដូប្លាសរំលាយអេរីតូស៊ីត
b)
ខ. ធាតុដែក(Fe) ត្រូវបានយកទៅប្រើប្រាស់ឡើងវិញក្នុងការផលិតអេរី ត្រូស៊ីតថ្មីៗ
c)
គ. ជាតិពណ៌ប៊ីលីរុយប៊ីន និងប៊ីលីវីឌីនចេញពីការបំបែកត្រូវបានយកទៅប្រើក្នុង ទឹកប្រមាត់
d)
ឃ. ចម្លើយទាំងអស់
99.
រៀងរាល់វិនាទី បរិមាណគោលិកាក្រហមដែលត្រូវបានបង្កើតនិងគោលិកាដែលត្រូវបំផ្លាញ គឺមាន
a)
ក. ការបង្កើតច្រើនជាងការចាស់សឹករិចរិល
b)
ខ. បរិមាណស្មើគ្នាគឺប្រហែល2លានកោសិកា
c)
គ. បរិមាណសឹករេចរិលច្រើនជាងកើតថ្មី
d)
ឃ. ចម្លើយក និងគ
100.
តើគោលិកាសមានឈ្មោះអ្វីខ្លះ?
a)
ក. ឡឺកូស៊ីត
b)
ខ. កោសិកាឈាមស
c)
គ. អេរីត្រូស៊ីត
d)
ឃ. ចម្លើយក និងខ
101.
ខាងក្រោមនេះ តើមួយណាមិនមែនជាលក្ខណៈរបស់គោលិកាស?
a)
ក. គ្មានពណ៌
b)
ខ. មានរូបរាងធំ និងគ្មានណ្វៃយ៉ូ
c)
គ. មានអាយុពីរាប់ខែទៅរាប់ឆ្នាំ
d)
ឃ. គ្មានស៊ីតូប្លាស
102.
ចំពោះមនុស្សមានសុខភាពល្អ តើក្នុង1mm3 នៃឈាមមានកោសិកាឈាមសប៉ុន្មាន?
a)
ក. 500 - 1000កោសិកា
b)
ខ. 6000 - 7000 កោសិកា
c)
គ. 500 000 - 600000កោសិកា
d)
ឃ. 10000000 លានកោសិកា
103.
ខាងក្រោមនេះ តើមួយណាមិនមែនជានាទីរបស់គោលិកាស?
a)
ក. ដឹកនាំអុកស៊ីសែននិងកាបូនឌីអុកស៊ីត
b)
ខ. សម្លាប់មេរោគដែលចូលក្នុងរាងកាយ
c)
គ. ផលិតអង់ទីករការពារមេរោគ
d)
ឃ. សម្លាប់មេរោគតាមដំណើរផាកូស៊ីត
104.
តើគោលិកាសត្រូវបានផលិតនៅឯណា?
a)
ក. ខួរឆ្អឹង និងជាលិកាទឹករងៃ
b)
ខ. ក្នុងឆ្អឹង
c)
គ. ខួរក្បាល
d)
ឃ. ក្នុងគោលិកាក្រហម
105.
នៅពេលមានការចម្លងរោគណាមួយកើតឡើង ចំនួនគោលិកាសកើនឡើង៖
a)
ក. ចាប់ពី10កោសិកា/1mm3 នៃឈាម
b)
ខ. ចាប់ពី200 កោសិកា/1mm3 នៃឈាម
c)
គ. ចាប់ពី30 000កោសិកា/1mm3 នៃឈាម
d)
ឃ. ចាប់ពី10លានកោសិកា/1mm3 នៃឈាម
106.
តើគេចែកគោលិកាសជាពីរក្រុមខុសគ្នាដោយសារអ្វី?
a)
ក. ទំហំ ទីតាំង និងអាយុ
b)
ខ. ចំនួនគ្រាប់នៅក្នុងស៊ីតូប្លាស
c)
គ. រូបរាងរបស់ណ្វៃយ៉ូ
d)
ឃ. ចម្លើយទាំងអស់
107.
តើគោលិកាសត្រូវបានចែកជាប៉ុន្មានប្រភេទ?
a)
ក. 2ប្រភេទគឺ គោលិកាស និងគោលិកាក្រហម
b)
ខ. 3ប្រភេទគឺ អេរីត្រីស៊ីត ម៉ូណូស៊ីត និងឡាំផូស៊ីត
c)
គ. 4ប្រភេទ ណឺត្រូភីល បាសូភីល មេសូភីល និងឡាំផូស៊ីត
d)
ឃ. 5ប្រភេទ គឺណឺត្រូភីល បាសូភីល អេអូស៊ីណូភីល ម៉ូណូស៊ីត និងឡាំផូស៊ីត
108.
តើគោលិកាសប្រភេទណាខ្លះស្ថិតនៅក្នុងក្រុមកានុយឡូស៊ីត?
a)
ក. បាសូភីល អេអូស៊ីណូភីល និងម៉ូណូស៊ីត
b)
ខ. ណឺត្រូភីល បាសូភីល និងអេអូស៊ីណូភីល
c)
គ. ឡាំផូស៊ីត បាសូភីល និងអេអូស៊ីណូភីល
d)
ឃ. ណឺត្រូភីល ម៉ូណូស៊ីត និងឡាំផូស៊ីត
109.
តើគោលិកាសប្រភេទណាខ្លះស្ថិតនៅក្នុងក្រុមអាក្រានុយឡូស៊ីត?
a)
ក. បាសូភីល អេអូស៊ីណូភីល
b)
ខ. ណឺត្រូភីល ម៉ូណូស៊ីត
c)
គ. ម៉ូណូស៊ីត និងឡាំផូស៊ីត
d)
ឃ. ឡាំផូស៊ីត ផាកូស៊ីត និងណឺត្រូល
110.
ខាងក្រោមនេះ តើមួយណាមិនមែនជាលក្ខណៈរបស់ណឺត្រូភីល?
a)
ក. មានណ្វៃយ៉ូ 2-5ក្លែប
b)
ខ. មានពី60%-70% នៃគោលិកាស
c)
m
d)
ឃ. គ្មានចម្លើយ
111.
តើណឺត្រូភីលមាននាទីអ្វី?
a)
ក. រំលាយគោលិកាសចាស់រិចវិល
b)
ខ. ចាប់បាក់តេរីដោយផាកូស៊ីតូស
c)
គ. ដឹកនាំអុកស៊ីសែន
d)
ឃ. ចម្លើយក និងខ
112.
ខាងក្រោមនេះ តើមួយណាជាលក្ខណៈរបស់អេអូស៊ីណូភីល?
a)
ក. មានណ្វៃយ៉ូត្រឹមតែ2ក្លែប
b)
ខ. មានត្រឹម1%-4% នៃគោលិកាស
c)
m
d)
ឃ. ចម្លើយទាំងអស់
113.
តើអេអូស៊ីណូភីលមាននាទីអ្វី?
a)
ក. ចាប់បាក់តេរីដោយផាកូស៊ីតូសតែខ្សោយ
b)
ខ. សម្លាប់បាក់តេរីបានយ៉ាងលឿន
c)
គ. ដឹកនាំសារធាតុចិញ្ចឹម
d)
ឃ. ចម្លើយក និងខ
114.
ខាងក្រោមនេះ តើមួយណាមិនមែនជាលក្ខណៈរបស់បាសូភីល?
a)
ក. មានណ្វៃយ៉ូធំនិងមានក្លឹបតិច
b)
ខ. មានត្រឹម 0.5% នៃគោលិកាស
c)
m
d)
ឃ.មានសកម្មភាពផាកូស៊ីតូសខ្លាំង
115.
តើបាសូភីលធ្វើសកម្មភាពដូចម្តេចពេលមានមេរោគចូល?
a)
ក. សម្លាប់បាក់តេរីបានលឿន
b)
ខ. បញ្ចេញអេប៉ារីន និងអ៊ីស្កាមីន
c)
គ. បញ្ចេញអាស៊ីតសម្លាប់មេរោគ
d)
ឃ.មានសកម្មភាពផាកូស៊ីតូសខ្លាំង
116.
តើគោលិកាសប្រភេទណាខ្លះស្ថិតនៅក្នុងក្រុមក្រានុយឡូស៊ីត?
a)
ក. បាសូភីល អេអូស៊ីណូភីល
b)
ខ. ហ៊ីត្រូភីល ម៉ូណូស៊ីត
c)
គ. ម៉ូណូស៊ីត និងឡាំផូស៊ីត
d)
ឃ. ឡាំផូស៊ីត ផាកូស៊ីត និងណឺត្រូភីល
117.
ខាងក្រោមនេះ តើមួយណាជាលក្ខណៈរបស់អាក្រានុយឡូស៊ីត?
a)
ក. ណ្វៃយ៉ូរាងកោង និងគ្មានក្លែប
b)
ខ. អាចធ្វើចំណែកកោសិកា
c)
គ. មានស៊ីតូប្លាសថ្លា
d)
ឃ. ចម្លើយទាំងអស់
118.
ខាងក្រោមនេះ តើមួយណាមិនមែនជាលក្ខណៈរបស់ម៉ូណូស៊ីត?
a)
ក. មានណ្វៃយ៉ូធំ ស៊ីតូប្លាសថ្លា និងមានធាតុកោសិកាច្រើន
b)
ខ. មានចំនួនប្រែប្រួលពី2%-8% នៃគោលិកាស (ឡឺកូស៊ីត)
c)
m និងមានអាយុវងជាងគេ
d)
ឃ. គ្មានចម្លើយ
119.
ហេតុអ្វីបានជាគេថាម៉ូណូស៊ីតមានសមត្ថភាពផាកូស៊ីតខ្ពស់?
a)
ក. វាអាចបំលែងខ្លួនបានលឿន
b)
ខ. វាក្ដោបបាក់តេរីបានប្រហែល100/1ដង
c)
គ. វាអាចលូតលាស់លឿន
d)
ឃ. ចម្លើយទាំងអស់
120.
ខាងក្រោមនេះ តើមួយណាជាលក្ខណៈរបស់ឡាំផូស៊ីត?
a)
ក. មានចំនួនពី20%-35% នៃឡឹកូស៊ីតទាំងអស់
b)
m
c)
គ. មានណ្វៃយ៉ូធំរាងមូល និងស៊ីតូប្លាសតិច និងមិនអាចធ្វើផាកូស៊ីតបានទ
d)
ឃ. ចម្លើយទាំងអស់
121.
ហេតុអ្វីបានជាឡាំផូស៊ីតមិនអាចធ្វើផាកូស៊ីតបាន?
a)
ក. វាអាចក្ដោបបាក់តេវីបានតិច
b)
ខ. វាមានទំហំតូច និងមានស៊ីតូប្លាសតិចពេក
c)
គ. វាអាចលូតលាស់យឺត
d)
ឃ. វាគ្មានណ្វៃយ៉ូ
122.
ឡាំផូស៊ីតមានពីរប្រភេទគឺ៖
a)
ក. ឡាំផូស៊ីតT &ឡាំផូស៊ីតB
b)
ខ. ឡាំផូស៊ីតT &ឡាំផូស៊ីតT2
c)
គ. ឡាំផូស៊ីតB1 &ឡាំផូស៊ីតB2
d)
ឃ. ឡាំផូស៊ីតT4 &ឡាំផូស៊ីតBលំនឹក
123.
ឡាំផូស៊ីតដែលផលិតអង់ទីករគឺ៖
a)
ក. ឡាំផូស៊ីត T
b)
ខ. ឡាំផូស៊ីត B
c)
គ. ឡាំផូស៊ីត B លំនឹក
d)
ឃ. ឡាំផូស៊ីត T សម្លាប់
124.
ឡាំផូស៊ីត T មានពីរប្រភេទមានដូចជា៖
a)
ក. ឡាំផូស៊ីត T8 (ឡាំផូស៊ីតសម្លាប់)
b)
ខ. ឡាំផូស៊ីត T4 (ឡាំផូស៊ីត T ជំនួយ)
c)
គ. ឡាំផូស៊ីត T1 និងឡាំផូស៊ីតT2
d)
ឃ. ចម្លើយ ក និងខ
125.
តើឡាំផូស៊ីត T ជំនួយ មាននាទីអ្វី?
a)
ក. ត្រួតពិនិត្យការធ្វើចំណែករបស់ឡាំផូស៊ីតផ្សេងទៀត
b)
ខ. ផលិតអាំងទែឡឺគីនដើម្បីដាស់ឡាំផូស៊ីត B ឱ្យផលិតអង់ទីករ
c)
គ. ត្រួតពិនិត្យការធ្វើចំណែកកោសិកា
d)
ឃ. ចម្លើយ ទាំងអស់
126.
តើក្នុង1mm3 នៃឈាមមានប្លាកែតប៉ុន្មាន?
a)
ក. 200 - 500
b)
ខ. 2500 - 4000
c)
គ. 15000 - 25 000
d)
ឃ. 250 000-500 000
127.
ខាងក្រោមនេះ តើមួយណាជាលក្ខណៈរបស់ប្លាកែត?
a)
ក. គ្មានណ្វៃយ៉ូ និងគ្មានពណ៌
b)
m
c)
គ. អាចរស់បានប្រហែលមួយអាទិត្យ
d)
ឃ. ចម្លើយទាំងអស់
128.
ហេតុអ្វីបានជាប្លាកែតមិនមែនជាកោសិកា?
a)
ក. វាមានទំហំតូច និងមិនអាចធ្វើផាកូស៊ីតបាន
b)
ខ. បានមកពីបំណែកតូចៗនៃមេកាការីយ៉ូស៊ីតនៅក្នុងខួរឆ្អឹង
c)
គ. វាគ្មានណ្វៃយ៉ូ និងមិនអាចលូតលាស់
d)
ឃ. ចម្លើយទាំងអស់
129.
នៅត្រង់ស្នាមរបួស តើប្លាកែតផលិតអ្វី?
a)
ក. ផលិតសេរ៉ូតូនីនដែលធ្វើឱ្យឱ្យកន្លែងមានរបួសរួមតូច បញ្ឈប់ការហូរឈាម
b)
ខ. ផលិតអាំងទែឡឺគីនដែលជួយត្រួតពិនិត្យកន្លែងរបួស
c)
គ. ផលិតត្រុំបូប្លាស្ទីនដែលជួយជួសជុលកោសិកាចាស់ៗ
d)
ឃ. ចម្លើយទាំងអស់
130.
ខាងក្រោមនេះ តើមួយណាជាលក្ខណៈរបស់អង់ស៊ីមត្រុំបូប្លាស្ទីន?
a)
ក. ត្រូវបានផលិតដោយកោសិកាមានរបួស និងប្លាកែត
b)
ខ. បំលែងប្រូត្រុំប៊ីនឱ្យទៅជាត្រុំប៊ីន(ដោយមានអ៊ីយ៉ុងកាល់ស្យូម)
c)
គ. ផលិតសេរ៉ូតូនីននៅកន្លែងមានរបួស
d)
ឃ. ចម្លើយក និងខ
131.
តើវីតាមីនណាមួយដែលចូលរួមក្នុងដំណើរកំណកឈាម?
a)
ក. វីតាមីន A
b)
ខ. វីតាមីន C
c)
គ. វីតាមីន K
d)
ឃ. វីតាមីន D
132.
តើម៉ូលេគុលភីប្រ៊ីនបានមកពីណា?
a)
ក. អំពើរបស់ត្រុំប៊ីនទៅលើភីប្រ៊ីណូសែន
b)
ខ. បានមកពីអង់ស៊ីមក្នុងប្លាស្មា
c)
គ. ប្រតិកម្មគីមី
d)
ឃ. ចម្លើយទាំងអស់
133.
តើម៉ូលេគុលភីប្រ៊ីនបង្កើតបានជាអ្វី?
a)
ក. បង្កើតបានជាបណ្តាញសរសៃឆ្មារសម្រាប់ទាក់គោលិកាក្រហមនិងប្លាកែត
b)
ខ. បង្កើតជាប្រូតេអ៊ីនសម្រាប់ឱ្យឈាមហូរចេញតិចៗ
c)
គ. បង្កើតជាវីតាមីនជួយក្នុងកំណកឈាម
d)
ឃ.ចម្លើយទាំងអស់
134.
តើប្រព័ន្ឋស៊ាំមាននាទីអ្វី?
a)
ក. ការពាររាងកាយប្រឆាំងនឹងមេរោគ
b)
ខ. ជួយឱ្យឆ្អឹងរឹងមាំ
c)
គ. ជួយផលិតកោសិកាឈាម
d)
ឃ. ចម្លើយខ និងគ
135.
តើប្រព័ន្ឋស៊ាំក្លាយជាសកម្មនៅពេលណា?
a)
ក. នៅក្រោយពេលមានការជ្រៀតចូលនៃមេរោគ
b)
ខ. នៅពេលអ្នកមិនដែលឈឺសោះ
c)
គ. ក្រោយពេលចាក់វ៉ាក់សាំងរួចហើយ
d)
ឃ. ចម្លើយក និងគ
136.
តើរបាំងការពារមេកានិចរបស់រាងកាយទល់នឹងការជ្រៀតចូលនៃមេរោគជាអ្វី?
a)
ក. ស្បែក
b)
ខ. ទឹកភ្នែក
c)
គ. រោមក្នុងច្រមុះ
d)
ឃ. រសក្រពះ
137.
តើមេរោគដែលចូលតាមអាហារត្រូវបានបង្អាក់ការលូតលាស់ដោយសារអ្វី?
a)
ក. អាស៊ីតក្លរីឌ្រិចក្នុងក្រពះ
b)
ខ.ទឹកមាត់
c)
គ. អង់ស៊ីមក្នុងក្រពះ
d)
ឃ. ចម្លើយទាំងអស់
138.
តើមេរោគដែលចូលតាមបំពង់ខ្យល់ត្រូវបានបង្អាក់ការលូតលាស់ដោយសារអ្វី?
a)
ក. ស្រទាប់ស្លេស្មតាមបំពង់ខ្យល់
b)
ខ. រន្ធច្រមុះ
c)
គ. អង់ស៊ីមក្នុងច្រមុះ
d)
ឃ. ចម្លើយទាំងអស់
139.
ខាងក្រោមនេះជាសញ្ញានៃប្រតិកម្មរលាក នៅពេលមានកោសិកាខូចខាតឬងាប់ លើកលែងតែ
a)
ក. ហើម
b)
ខ. ក្រហម
c)
គ. ក្ដៅ និងឈឺចាប់
d)
ឃ. ស្បែកខ្មៅ
140.
តើប្រតិកម្មរលាកបង្ហាញអំពីអ្វី?
a)
ក. សារពាង្គកាយកំពុងឆ្លើយតបនឹងមេរោគ
b)
ខ. សារពាង្គកាយចុះខ្សោយ
c)
គ. សារពាង្គកាយមានថាមពលគ្រប់គ្រាន់
d)
ឃ. ចម្លើយក ខ និង គ
141.
នៅពេលមានកោសិកាខូច ឬ មានរបួស តើមានការបញ្ចេញនូវសារធាតុអ្វី?
a)
ក. សារធាតុខនិជ
b)
ខ. សារធាតុអ៊ីស្តាមីន
c)
គ. សារធាតុអេម៉ូក្លូប៊ីន
d)
ឃ. សារធាតុគីមី
142.
ការបញ្ចេញអ៊ីស្តាមីននៅត្រង់ស្នាមរបួសជាប្រភេទមួយនៃ……….
a)
ក. តំណបមិនយថាប្រភេទ
b)
ខ. តំណបយថាប្រភេទ
c)
គ. តំណបទូទៅ
d)
ឃ. តំណបសីតុណ្ហភាព
143.
តើអ៊ីស្តាមីនមានឥទ្ឋិពលដូចម្តេចទៅលើកោសិកាស្បែកដែលមានរបួស?
a)
ក. សរសៃឈាមក្បែរមុខរបួសរីកធំ
b)
ខ. បង្កើនការហូរឈាម
c)
គ. នាំយកគោលិកាសទៅសម្លាប់មេរោគ
d)
ឃ. ចម្លើយទាំងអស់
144.
នៅត្រង់ស្នាមរបួសមានសារធាតុរាវ លាយជាមួយមេរោគងាប់ និងកោសិកាងាប់បង្កើតបានជា
a)
ក. ក្រម៉
b)
ខ. ទឹករងៃ
c)
គ. ទឹករំអិល
d)
ឃ. ខ្ទុះ
145.
សីតុណ្ហភាពមធ្យមរបស់មនុស្សគឺ........................។
a)
ក. 37°C
b)
ខ. 45°C
c)
គ. 80oC
d)
ឃ. 100°C
146.
ការកើនឡើងនៃសីតុណ្ហភាពពី 2oC - 3°C លើសសីតុណ្ហភាពធម្មតាបង្ហាញថាសារពាង្គកាយកំពុង៖
a)
ក. គ្រុន
b)
ខ. ប្រឆាំងនឹងមេរោគ
c)
គ. ឆ្លើយតបទៅនឹងការឆ្លងរោគ
d)
ឃ. ចម្លើយទាំងអស់
147.
ហេតុអ្វីបានជាគ្រុនមានប្រយោជន៍ចំពោះសារពាង្គកាយ?
a)
ក. ព្រោះបាក់តេរីភាគច្រើនអាចលូតលាស់បានល្អទេក្នុងសីតុណ្ហភាពខ្ពស់
b)
ខ. ព្រោះបាក់តេរីភាគច្រើនមិនអាចលូតលាស់បានល្អទេក្នុងសីតុណ្ហភាពខ្ពស់
c)
គ. សារពាង្គកាយយើងកំពុងសម្លាប់បាក់តេរីតាមរយៈកម្ដៅ
d)
ឃ. ចម្លើយ ខ និងគ
e)
ង. ចម្លើយទាំងអស់
148.
តើមានអ្វីកើតឡើង បើអ្នកទុកឱ្យសីតុណ្ហភាពក្នុងរាងកាយឡើងខ្ពស់ជាង 39°C?
a)
ក. បើសីតុណ្ហភាពឡើងខ្ពស់ជាង 41 °C អ្នកអាចនឹងមានគ្រោះថ្នាក់ដល់ស្លាប់
b)
ខ. កម្តៅក្នុងខ្លួនខ្ពស់អាចបំផ្លាញប្រូតេអ៊ីនសំខាន់ៗរបស់កោសិកា
c)
គ. រាងកាយនៅអាចរស់នៅបានធម្មតាទោះជាឡើងខ្លាំងយ៉ាងណាក៏ដោយ
d)
ឃ. ចម្លើយក និងខ
149.
ការផលិតសារធាតុមួយចំនួនប្រឆាំងទៅនឹងកោសិកាចម្លែកដែលចូលមកក្នុងរាងកាយ ហៅថា៖
a)
ក. តំណពូជ
b)
ខ. តំណបឆន្ទៈ
c)
គ. តំណបស៊ាំ
d)
ឃ. ប្រតិកម្ម
150.
សារធាតុចម្លែកដែលចូលមកក្នុងសារពាង្គកាយ ហើយធ្វើឱ្យមានប្រតិកម្មតបហៅថា៖
a)
ក. មេរោគ
b)
ខ. អង់ទីសែន
c)
គ. អង់ទីករ
d)
ឃ. សារធាតុគីមី
151.
ប្រតិកម្មតបរបស់សារពាង្គកាយទល់នឹងការរាតត្បាតរបស់បាក់តេរីទូទៅហៅថា៖
a)
ក. តំណបយថាប្រភេទ
b)
ខ. តំណបទូទៅ
c)
គ. តំណបកម្ដៅ
d)
ឃ. តំណបមិនយថាប្រភេទ
152.
តំណបណ្ដុំមិនយថាប្រភេទទាំងពីរករណីមានដូចជា៖
a)
ក. តំណបសីតុណ្ហភាព
b)
ខ. តំណបអ៊ីស្តាមីន ឬតំណបរលាក
c)
គ. តំណបកម្ដៅ
d)
ឃ. ចម្លើយក និងខ
153.
ឡាំផូស៊ីត B ត្រូវបានបង្កើតឡើង និងបំលែងឯកទេសនៅក្នុង..................។
a)
ក. ឆ្អឹងខ្ចី
b)
ខ. ខួរឆ្អឹង
c)
គ. ក្នុងថ្លើម
d)
ឃ. ក្នុងឈាម
154.
សារធាតុចម្លែកដែលចូលមកក្នុងសារពាង្គកាយ ហើយធ្វើឱ្យមានប្រតិកម្មតបហៅថា៖
a)
ក. មេរោគ
b)
ខ. អង់ទីសែន
c)
គ. អង់ទីករ
d)
ឃ. សារធាតុគីមី
155.
តើធ្មួលនៅលើភ្នាសឡាំផូស៊ីត B ភ្ជាប់ទៅនឹងអ្វី?
a)
ក. អង់ទីសែន
b)
ខ. ភ្នាសស៊ីតូប្លាស
c)
គ. ឡាំផូស៊ីត T
d)
ឃ. ផាកូស៊ីត
156.
តើដំណើរការតំណបណ្ដុំតាមរយៈអង់ទឹករកើតឡើងនៅពេលណា?
a)
ក. ក្រោយពេលអង់ទីសែនចូលទៅក្នុងឈាម
b)
ខ. ក្រោយការភ្ជាប់គ្នារវាងឡាំផូស៊ីត B ជាមួយអង់ទីសែន
c)
គ. ក្រោយពេលដែលឡាំផូស៊ីត T ជំនួយធ្វើចំណែកហើយ
d)
ឃ. មុនពេលដែលមានមេរោគចូលក្នុងសារពាង្គកាយ
157.
ក្រោយពេលទទួលស្គាល់អង់ទីសែន តើឡាំផូស៊ីត B មានសកម្មភាពអ្វីបន្ត?
a)
ក. បំបែកអង់ទីសែនជាប៉ិបទីតតូចៗជាច្រើននៅលើភ្នាសរបស់វា
b)
ខ. ធ្វើចំណែកយ៉ាងរហ័សក្រោមអំពើរបស់អាំងទែឡឺគឺនដែលបញ្ចេញដោយ ឡាំផូស៊ីត T ជំនួយ
c)
គ. ក្លូនឡាំផូស៊ីតBក្លាយជាប្លាស្មូស៊ីត និង ចាប់ផ្តើមផលិតអង់ទីករប្រឆាំងនឹង អង់ទីសែននោះ
d)
ឃ. ចម្លើយទាំងអស់
158.
តើការផលិតអង់ទីករបំផ្លាញអង់ទីសែនរបស់មេរោគត្រូវការរយៈពេលប៉ុន្មានថ្ងៃ?
a)
ក. 1ទៅ2ថ្ងៃ
b)
ខ. 5ទៅ10ថ្ងៃ
c)
គ. 10ទៅ30ថ្ងៃ
d)
ឃ. 3ខែទៅ5ខែ
159.
តើឡាំផូស៊ីត B លំនឹកមាននាទីធ្វើអ្វី?
a)
ក. ស្តុកទុកក្នុងផាល និងត្រៀមខ្លួនសម្រាប់ឆ្លើយតបយ៉ាងរហ័សទៅនឹងអង់ទីសែនដដែល
b)
ខ. បង្កើតតំណបណ្តុំលើកទី2 ទៅនឹងអង់ទីសែនដែលលឿននិងខ្លាំងជាងលើកទី1
c)
គ. កា្លយជាភាពស៊ាំអចិន្ត្រៃយ៍ចំពោះជំងឺមួយចំនួន។
d)
ឃ. ចម្លើយទាំងអស់
160.
តើកោសិកាប្រភេទណាដែលទទួលខុសត្រូវចំពោះតំណបស៊ាំ?
a)
ក. ឡាំផូស៊ីត B
b)
ខ. ឡាំផូស៊ីត T
c)
គ. ផាកូស៊ីត
d)
ឃ. ឡឺកូស៊ីត
161.
តើតំណបណ្ដុំតាមរយៈកោសិកាកើតឡើងកើតឡើងយ៉ាងដូចម្តេច?
a)
ក. ពេលមេរោគបង្កើតអង់ទីសែនថ្មី ហើយអង់ទឹករមិនអាចបំផ្លាញមេរោគបាន
b)
ខ. កោសិកាផ្ទុកមេរោគមានសភាពដូចជាកោសិកាកសារពាង្គកាយ
c)
គ. ឡាំផូស៊ីតT បួនប្រភេទត្រូវបានផលិតឡើងដើម្បីឆ្លើយតបនឹងអង់ទីសែនថ្មី
d)
ឃ. ចម្លើយទាំងអស់
162.
តើជាឡាំផូស៊ីត T ទាំងបួនមានអ្វីខ្លះ?
a)
ក. ឡាំផូស៊ីត T ជំនួយ ឡាំផូស៊ីត T សម្លាប់
b)
ខ. ឡាំផូស៊ីត T លំនឹក និងឡាំផូស៊ីត T បង្អាក់
c)
គ. ឡាំផូស៊ីត T ជំនួយការ និងឡាំផូស៊ីត T តម្រូវ
d)
ឃ. ចម្លើយ ក និងខ
163.
តើឡាំផូស៊ីត T ជំនួយផលិតបានអ្វី
a)
ក. ផលិតអង់ទីករ
b)
ខ. ផលិតអាំងទែឡឺគឺន
c)
គ. ផលិតអរម៉ូន
d)
ឃ. ផលិតឡាំផូស៊ីត B លំនឹក
164.
តើអាំងទែឡឺគឺនមាននាទីអ្វី?
a)
ក. ភ្ញោចឡាំផូស៊ីត T ឱ្យធ្វើចំណែកនិងបំលែងទៅជាអង់ទីករ
b)
ខ. បំបែកអង់ទីសែនរបស់មេរោគទៅជាអង់ទីករ
c)
គ. ភ្ញោចឡាំផូស៊ីត B ឱ្យធ្វើចំណែកនិងបំលែងទៅជាអង់ទីករ
d)
ឃ. ដាស់កោសិកាទាំងអស់ក្នុងសារពាង្គកាយប្រឆាំងនឹងមេរោគ
165.
តើឡាំផូស៊ីត T សម្លាប់កកើតឡើងនៅពេលណា?
a)
ក. នៅពេលឡាំផូស៊ីត T ជំនួយផលិតសារធាតុគីមីដើម្បីឱ្យវាធ្វើចំណែក
b)
ខ. នៅពេលដែលវាបានសម្លាប់កោសិកាមេរោគអស់
c)
គ. ក្រោយពេលឡាំផូស៊ីត T លំនឹកទទួលស្គាល់អង់ទីសែន
d)
ឃ. ចម្លើយទាំងអស់
166.
តើឡាំផូស៊ីត T សម្លាប់មានសកម្មភាពដូចម្ដេច?
a)
ក. ភ្ជាប់ខ្លួនលើភ្នាសរបស់កោសិកាផ្ទុកអង់ទីសែន
b)
ខ.បញ្ចេញប្រូតេអ៊ីនមួយប្រភេទសម្រាប់ចោះភ្នាសកោសិកានោះ
c)
គ. កោសិកាដែលបានចោះមានរន្ធដែលអាចឱ្យទឹកនិងអំបិលចូលរួចក៏ឡើងប៉ោង និងផ្ទុះបែក
d)
ឃ. ចម្លើយទាំងអស់
e)
ង. ចម្លើយ ក និងគ
167.
ហេតុអ្វីបានជាកោសិកាដែលរងការវាយប្រហារឡើងប៉ោង និងផ្ទុះបែក?
a)
ក. ព្រោះភ្នាសរបស់វាត្រូវបានចោះដែលនាំឱ្យទឹក និងអំបិលចូលក្នុងកោសិកា
b)
ខ. ព្រោះកោសិកានោះពេញទៅដោយសារធាតុចិញ្ចឹម
c)
គ. ព្រោះមេរោគចូលពេញក្នុងកោសិកាច្រើនពេក
d)
ឃ. គ្មានចម្លើយ
168.
ខាងក្រោមនេះ តើមួយណាជានាទីរបស់ឡាំផូស៊ីត T លំនឹក?
a)
ក. ភ្ញោចឡាំផូស៊ីត B ឱ្យធ្វើចំណែក
b)
ខ. ផលិតអង់ទីករ
c)
គ. រក្សាលំនឹកនៃការទទួលស្គាល់អង់ទីសែន
d)
ឃ. បង្អាក់ការលូតលាស់របស់កោសិកា
169.
តើឡាំផូស៊ីត T បង្អាក់មានសកម្មភាពដូចម្តេច?
a)
ក. បង្អាក់សកម្មភាពរបស់តំណបស៊ាំ
b)
ខ. បន្ថយអត្រាចំណែករបស់ឡាំផូស៊ីត B
c)
គ. បង្អាក់សកម្មភាពរបស់ឡាំផូស៊ីត T សម្លាប់
d)
ឃ. ចម្លើយទាំងអស់
170.
តើនៅពេលណាដែលឡាំផូស៊ីត T បង្អាក់មានសកម្មភាព?
a)
ក. នៅពេលដែលការឆ្លងរោគស្ថិតក្រោមការត្រួតពិនិត្យហើយ
b)
ខ. មុនពេលមេរោគចួលក្នុងរាងកាយរបស់យើង
c)
គ. នៅពេលឡាំផូស៊ីតTជំនួយខ្មោចបង្កើតអង់ទីករ
d)
ឃ. ចម្លើយទាំងអស់