wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

Copy of មេរៀនទី១ៈសេចក្តីស្រឡាញ់(ទី១)

Total questions: 52

Worksheet time: 26mins

Name
Class
Date
1.
គោត្តនាម-នាម
4 lines
2.
ភេទ
a)
b)
3.
ថ្នាក់ទី៧
a)
A
b)
B
c)
C
d)
D
e)
E
4.
១. តើសេចក្តីស្រឡាញ់ផ្តើមចេញពីណា?
a)
សេចក្តីស្រឡាញ់ផ្តើមចេញពីការស្រឡាញ់គ្រួសារ
b)
មិត្តភក្តិ ជនរួមជាតិ ទឹកដី និងប្រជាជាតិ។
c)
សេចក្តីស្រឡាញ់ផ្តើមចេញពីការស្រឡាញ់ទឹកដី។
d)
សេចក្តីស្រឡាញ់ផ្តើមចេញពីការស្រឡាញ់គ្រួសារ និងមិត្តភក្តិ។
e)
សេចក្តីស្រឡាញ់ផ្តើមចេញពីការស្រឡាញ់ជនរួមជាតិ និងប្រជាជាតិ។
5.
២.តើប្រទេសជាតិមួយរុងរឿងនិងរីកចម្រើនដោយ​សារអ្វី?
a)
ប្រទេសជាតិមួយរុងរឿងនិងរីកចម្រើនដោយសារ ប្រទេសមានសន្តិភាព។
b)
ប្រទេសជាតិមួយរុងរឿងនិងរីកចម្រើនដោយសារស្មារតីស្រឡាញ់់ជាតិក្នុងការរួមចំណែកការពារ របស់ពលរដ្ឋ។
c)
ប្រទេសជាតិមួយរុងរឿងនិងរីកចម្រើនដោយសារ ស្មារតីក្នុងការអភិវឌ្ឍជាតិ។
d)
ប្រទេសជាតិមួយរុងរឿងនិងរីកចម្រើនដោយសារ ប្រទេសមានសន្តិភាពពលរដ្ឋមានស្មារតីស្រឡាញ់ជាតិ រួមចំណែកការពារនិងអភិវឌ្ឍជាតិ។
6.
តើក្នុងរឿងប្រាសាទតាព្រំនៅខេត្តតាកែវ មានតួអង្គណាខ្លះ?
a)
● ស្តេចព្រះនាមព្រះកេតុមាលា
b)
● យាយម្នាក់មានភោគសម្បត្តិស្តុកស្តម្ភ
c)
● នាងពៅ
d)
● អង្គព្រំកុមារ
e)
● ភិក្ខុសាមណេរ
7.
២. តើព្រះរាជបុត្រារបស់នាងពៅមានព្រះនាមអ្វី?
a)
● អង្គស័ង្ខសិល្បជ័យ
b)
● អង្គពុទ្ធិសែន
c)
● អង្គសំរិទ្ធ
d)
● អង្គព្រំកុមារ
8.
៣. ព្រេងកថាជារឿងដូចម្តេច?
a)
● ព្រេងកថាជាប្រភេទរឿងពិតដែលដំណើររឿងទាក់ទង នឹងជំនឿ ទំនៀមទម្លាប់ប្រពៃណី ឈ្មោះមនុស្ស ប្រវត្តិភូមិ ស្រុក ទីកន្លែង ឬប្រវត្តិសាស្រ្តរបស់ប្រទេស។
b)
● ព្រេងកថាជាប្រភេទរឿងប្រឌិតដែលដំណើររឿងទាក់ទងនឹងជំនឿ ទំនៀមទម្លាប់ប្រពៃណី ឈ្មោះមនុស្ស ប្រវត្តិភូមិ ស្រុក ទីកន្លែង ឬប្រវត្តិសាស្ត្ររបស់ប្រទេស។
c)
● ជម្រើសដែលមានទាំងពីរ ជាចម្លើយត្រឹមត្រូវ។
d)
● ជម្រើសដែលមានទាំងពីរ ជាចម្លើយមិនត្រឹមត្រូវ។
9.
ព្រេងកថាមានលក្ខណៈសម្គាល់ដូចម្តេច?
a)
● លក្ខណៈសម្គាល់ទី១នៃព្រេងកថាគឺដំណើរនៃសាច់រឿងដែលច្រើនទាក់ទង នឹងប្រវត្តិសាស្រ្តទីកន្លែងក្នុងប្រទេស ជំនឿទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនហើយរហូតមកដល់បច្ចុប្បន្នក៏នៅតែអាចបញ្ជាក់បាន។
b)
● លក្ខណៈសម្គាល់ទី២នៃព្រេងកថា ផ្តោតទៅលើតួអង្គ ដែលអាចជាមនុស្សធម្មតាឬជាបុគ្គលអស្ចារ្យនៅក្នុងប្រវត្តិសាស្រ្ត។
c)
● ចម្លើយដែលមានទាំងពីរ ជាចម្លើយត្រឹមត្រូវ។
d)
● ចម្លើយដែលមានទាំងពីរ ជាចម្លើយមិនត្រឹមត្រូវ។
10.
ហេតុអ្វីបានជាបុរសប្រគល់កូនឱ្យស្ការមើលជា បណ្តោះអាសន្ន?
a)
● ដោយសារភរិយារបស់បុរសបានពឹងគាត់ជាប្តីឱ្យមើល កូនជំនួសនាង។
b)
● ដោយសារបុរសនោះមានសត្វស្ការជាសត្វចិញ្ចឹមហើយស្រឡាញ់ដូចកូនបង្កើត
c)
● ដោយសារបុរសនោះឃើញកូនរបស់គាត់កំពុងដេកលក់យ៉ាងស្កប់ស្កល់ក្នុងអង្រឹង
d)
● ដោយសារបុរសនោះបានទទួលបញ្ជាពីស្តេចមកជួយ រៀបចំពិធីបុណ្យជាបន្ទាន់
11.
ហេតុអ្វីបានជាស្ការសម្តែងអាការៈត្រេកអរចំពោះ ម្ចាស់របស់វា?
a)
● ព្រោះវាបានសម្លាប់ពស់ដោយសេចក្តីក្លាហាន
b)
● ព្រោះវានឹកថាបានបម្រើសងគុណម្ចាស់ដោយប្រពៃ
c)
● ព្រោះវាបានបុរសជាម្ចាស់ហៅវាត្រឡប់មករស់នៅ ជាមួយគាត់វិញ
d)
● ព្រោះវានឹកថាបានម្ចាស់ទុកចិត្តនិងស្រឡាញ់វាដូចជា កូនរបស់គាត់។
12.
បុរសនោះស្តាយក្រោយនូវកំហុសរបស់ខ្លួន។ គាត់ស្ទុះទៅរកហៅស្ការវិញ តើស្ការរត់ទៅណា?
a)
● ភូមិ
b)
● ព្រៃ
c)
● ដើមគគីរ
d)
● ម្ចាស់ស្រី
13.
តើក្នុងរឿង ក្រុងភ្នំពេញ មានតួអង្គណាខ្លះ?
a)
● យាយពេញ
b)
● អ្នកជិតខាង និង អ្នកស្រុក
c)
● ចម្លើយទាំងពីរ សុទ្ធតែត្រឹមត្រូវ។
d)
● ចម្លើយទាំងពីរ សុទ្ធតែមិនត្រឹមត្រូវ។
14.
តើចំណុចរាយ ឬចុចរាយប្រើសម្រាប់អ្វី?
a)
● ចម្លើយទាំងបួន សុទ្ធតែត្រឹមត្រូវ។
b)
● ចំណុចរាយ [...] ដាក់នៅខាងដើម ឬខាងចុងកថាខណ្ឌ ដើម្បីបញ្ជាក់ថា មានសម្តី ឬសេចក្តីផ្សេងទៀត ប៉ុន្តែគេមិនលើកយកមកប្រាប់។
c)
● ចំណុចរាយ (...) ដាក់នៅខាងចុងល្បះ ឬឃ្លា បង្ហាញសំដី ឬសេចក្តីដែលនៅមានបន្តទៀត។
d)
● ចំណុចរាយ (...) ដាក់នៅកន្លែងចន្លោះ ដែលត្រូវបំពេញ ឬបង្គ្រប់។
e)
● ចំណុចរាយ (...) ដាក់មិនចំពោះទីកន្លែងណាមួយទេ ដើម្បីបង្ហាញពីអារម្មណ៍ទៅតាមស្ថានភាពតម្រូវណាមួយ។
15.
តើល្បះណាខ្លះ ជាល្បះដែលមានប្រើចំណុចរាយក្នុងមេរៀនទី១?
a)
● សំនិងបុប្ផាជជែកគ្នាយើងនៅលេងជិតបន្ទប់រៀននេះ ហើយ ព្រោះ … ។
b)
● កុំអាលសិន! ឯនោះខាងឆ្វេង ខ្ញុំមើលឃើញ … ។
c)
● ស្រាប់តែឮសម្លេងបុ័ង!... ប្រាវ … ។
d)
● កាលពីដើមមានបងប្អូន២នាក់មា្នក់ឈ្មោះពញាជ័យនិងម្នាក់ទៀតឈ្មោះពញាសួស។
e)
● សានដើរទ្រេតទ្រោតព្រោះទប់នឹងកម្លាំងខ្យល់បក់បោកនិងភាពងងឹតមើលអ្វីមិនយល់។
16.
ចូរប្រាប់តួអង្គ ដែលមានក្នុងរឿង ប្រាសាទស្វាយ អង្គ។
a)
● លោកគ្រូពេទ្យ
b)
● បុរសម្នាក់ឈ្មោះ សំរិទ្ធ
c)
● មេទ័ពខ្មែរ
d)
● ប្រពន្ធ
e)
● កូនចៅរបស់បុរសម្នាក់ឈ្មោះសំរិទ្ធនិងភរិយា
17.
តើបុរសសំរិទ្ធ មានស្រុកកំណើតនៅឯណា? គាត់មានលក្ខណសម្បត្តិដូចម្តេច?
a)
បុរសសំរិទ្ធ មានស្រុកកំណើតនៅឃុំ កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ គាត់ជាមនុស្ស ខ្លាំងពូកែម្នាក់។
b)
● បុរសសំរិទ្ធ មានស្រុកកំណើតនៅឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់ជាមនុស្សខ្លាំងពូកែម្នាក់។
c)
● បុរសសំរិទ្ធ មានស្រុកកំណើតនៅឃុំស្វាយអង្គ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ គាត់ជាមនុស្សខ្លាំងពូកែម្នាក់។
d)
● បុរសសំរិទ្ធ មានស្រុកកំណើតនៅឃុំស្វាយអង្គ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ គាត់ជាមនុស្ស ខ្ចិលច្រអូស។
18.
ហេតុអ្វីបានជាបុរសសំរិទ្ធ ស្ម័គ្រចិត្តចូលបម្រើកងទ័ព?
a)
● បានជាបុរស សំរិទ្ធ ស្ម័គ្រចិត្តចូលបម្រើកងទ័ពព្រោះដើម្បីគេចពីបញ្ហាស្មុគស្មាញក្នុងគ្រួសារ។
b)
● បានជាបុរស សំរិទ្ធ ស្ម័គ្រចិត្តចូលបម្រើកងទ័ពព្រោះដើម្បីទទួលបានការសរសើរពីអ្នកស្រុកថា គាត់ជាមនុស្សក្លាហាន និងអស្ចារ្យ។
c)
● បានជាបុរស សំរិទ្ធ ស្ម័គ្រចិត្តចូលបម្រើកងទ័ពព្រោះដើម្បីកម្ចាត់ពួកសៀមដែលចូលមកលុកលុយ អាណាខេត្តខ្មែរតាមព្រំដែនត្រង់ខេត្តបាត់ដំបង និងសៀមរាប។
d)
● បានជាបុរស សំរិទ្ធ ស្ម័គ្រចិត្តចូលបម្រើកងទ័ពព្រោះដើម្បីកម្ចាត់ពួកសៀមដែលចូលមកលុកលុយ អាណាខេត្តខ្មែរតាមព្រំដែនត្រង់ខេត្តព្រះវិហារ។
19.
ហេតុអ្វីបានជាដើមស្វាយ ដែលប្រពន្ធបុរសសំរិទ្ធដាំមានឈ្មោះ “ស្វាយអង្គ”?
a)
● បានជាដើមស្វាយដែលប្រពន្ធបុរសសំរិទ្ធដាំមានឈ្មោះស្វាយអង្គព្រោះ ពូជស្វាយនេះបុរសសំរិទ្ធ ទទួលពីព្រះអង្គដោយផ្ទាល់។ ដំបូងឡើយអ្នកស្រុកហៅថា«ស្វាយអង្គរ»។ លុះក្រោយមកគេហៅត្រឹម «ស្វាយអង្គ»។
b)
● បានជាដើមស្វាយដែលប្រពន្ធបុរសសំរិទ្ធដាំមានឈ្មោះស្វាយអង្គព្រោះ ពូជស្វាយនេះបុរសសំរិទ្ធ នាំយកមកពីអង្គរ។ ដំបូងឡើយអ្នកស្រុកហៅថា«ស្វាយអង្គរ»។ លុះក្រោយមកគេហៅត្រឹម «ស្វាយអង្គ»។
c)
● បានជាដើមស្វាយដែលប្រពន្ធបុរសសំរិទ្ធដាំមានឈ្មោះស្វាយអង្គព្រោះ ពូជស្វាយនេះបុរសសំរិទ្ធ បានមកពីសម័យអង្គរ។ ដំបូងឡើយអ្នកស្រុកហៅថា«ស្វាយព្រះអង្គ»។ លុះក្រោយមកគេហៅត្រឹម «ស្វាយអង្គ»។
d)
● បានជាដើមស្វាយដែលប្រពន្ធបុរសសំរិទ្ធដាំមានឈ្មោះស្វាយអង្គព្រោះ ពូជស្វាយនេះបុរសសំរិទ្ធ នាំយកមកពីខេត្តបាត់ដំបង។ ដំបូងឡើយអ្នកស្រុកហៅថា«ស្វាយអង្គរ»។ លុះក្រោយមកគេហៅត្រឹម «ស្វាយអង្គ»។
20.
តើការប្រើចំណុចរាយនៅខាងចុងអត្ថបទងរឿង «ប្រាសាទស្វាយអង្គ» បង្ហាញអំពីអ្វី?
a)
● ដើម្បីបញ្ជាក់ថាសាច់រឿងនៅមានសេចក្ដីបន្តទៀត ប៉ុន្តែគេមិនបានលើកយកមកនិយាយ។
b)
● ដើម្បីបញ្ជាក់ថាសម្តីតួអង្គបុរសសំរិទ្ធនៅមានសេចក្ដីបន្តទៀត ប៉ុន្តែគេមិនបានលើកយកមកនិយាយ។
c)
● ដើម្បីដាក់នៅកន្លែងចន្លោះ ដែលត្រូវបំពេញ ឬបង្គ្រប់ឱ្យមានន័យគ្រប់គ្រាន់អាចស្តាប់បាន។
d)
● ដើម្បីដាក់មិនចំពោះទីកន្លែងណាមួយទេដោយគេចង់បកស្រាយការភ័យខ្លាច តក់ស្លុត ញាប់ញ័រ រន្ធត់…
e)
● ទៅតាមស្ថានភាពតម្រូវ។
21.
ហេតុអ្វីបានជាគេចាត់ទុករឿងនេះ ជាព្រេងកថា?
a)
● ពីព្រោះដំណើររឿងបានបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៖ ចម្បាំងរវាងខ្មែរ និងសៀម។
b)
● ពីព្រោះដំណើររឿងបានបង្ហាញពីការយល់ដឹងដំបូងរបស់មនុស្ស ពីប្រភពកំណើតនៃ អាទិទេព ទេវៈ អ្នកតា មនុស្សសត្វរុក្ខជាតិបាតុភូតធម្មជាតិនិងប្រភពពិធីគោរពបូជាផ្សេង។
c)
● ពីព្រោះដំណើររឿងបានបង្ហាញពី ទីកន្លែងប្រវត្តិសាស្រ្ត៖ ខេត្តបាត់ដំបង សៀមរាប ស្វាយរៀងរាជធានីលង្វែក..។
d)
● ពីព្រោះដំណើររឿងបានបង្ហាញពីព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ៖ចម្បាំងរវាងខ្មែរនិងសៀមនិងដំណើររឿងបានបង្ហាញពី ទីកន្លែងប្រវត្តិសាស្រ្ត ៖ ខេត្តបាត់ដំបង សៀមរាប ស្វាយរៀង រាជធានីលង្វែក.. ។
22.
តើស្មាន់ ទីទុយ និងអណ្តើកយកគ្នាជាអ្វី?
a)
● ជាបងប្អូននឹងគ្នា
b)
● ជាសត្រូវនឹងគ្នា
c)
● ជាសម្លាញ់នឹងគ្នា
d)
● ជាអ្នកដទៃ
23.
តើសត្វមួយណាដែលជាប់អន្ទាក់ព្រានព្រៃ?
a)
● សត្វស្មាន់
b)
● សត្វទីទុយ
c)
● សត្វអណ្ដើក
d)
● សត្វទន្សាយ
24.
ខណៈពេលសត្វទាំងបីកំពុងតែនិយាយគ្នា តើនរណាមកដល់?
a)
● អ្នកនេសាទ
b)
● កសិករ
c)
● នាយព្រាន
d)
● ប្រពន្ធព្រាន
25.
តើខ្លឹមសារនៃរឿងនេះ បានអប់រំអ្វីខ្លះ?
a)
● អប់រំឱ្យមិត្តភក្តិចេះស្រឡាញ់គ្នានិងមើលថែគ្នាពេល ចាស់ជរា
b)
● អប់រំឱ្យមិត្តភក្តិចេះសាមគ្គីគ្នានិងរៀនសូត្រអ្វីៗដែលថ្មីៗជាប្រចាំ
c)
● អប់រំឱ្យមិត្តភក្តិចេះយកអាសារគ្នានៅពេលមានអាសន្ន
d)
● អប់រំឱ្យមិត្តភក្តិចេះស្រឡាញ់ គ្នារួមសាមគ្គីគ្នា ចេះយកអាសាគ្នានៅពេលមានអាសន្ន
26.
ដូចម្តេចដែលហៅថាតម្លៃអប់រំ?
a)
● តម្លៃអប់រំជាគំនិតទូន្មានប្រៀនប្រដៅរបស់អ្នកនិពន្ធតាមរយៈស្នាដៃរបស់ខ្លួន។
b)
● តម្លៃអប់រំជាគំនិតរវើរវាយរបស់អ្នកនិពន្ធទៅលើសាច់ រឿងទាំងមូល។
c)
● តម្លៃអប់រំជាការបង្ហាញនូវចរិកលក្ខណៈរបស់តួរអង្គ នីមួយៗក្នុងសាច់រឿង។
d)
● តម្លៃអប់រំជាការបង្ហាញនូវអារម្មណ៍ចូលចិត្តនិងមិនចូលចិត្តទៅលើមូលន័យនៃរឿង។
27.
តើអ្នកនិពន្ធមានវិធីអប់រំអ្វីខ្លះ?
a)
● អ្នកនិពន្ធមានវិធីអប់រំប្លែកៗដូចជាបង្ហាញអំពីអំពើល្អឱ្យអ្នកអាន និងអ្នកសិក្សាយកតម្រាប់តាម ឬយកជា បទពិសោធន៍ ឬបង្ហាញអំពីអំពើអាក្រក់ឱ្យអ្នកអាន និងអ្នកសិក្សាស្អប់ខ្ពើមចៀសវាងលះបង់។
b)
● អ្នកនិពន្ធមានវិធីអប់រំប្លែកៗដូចជាបង្ហាញអំពីការគិត ល្អៗឱ្យអ្នកអាននិងអ្នកសិក្សាយកតម្រាប់តាមឬយកជាបទពិសោធន៍តែមិនបានបង្ហាញឱ្យអ្នកអាននិងអ្នកសិក្សាស្អប់ខ្ពើមចៀសវាងលះបង់នូវសកម្មភាពអាក្រក់នោះឡើយ។បទពិសោធន៍ និងបង្ហាញអំពីអំពើអាក្រក់ឱ្យអ្នកអាន និងអ្នកសិក្សាស្អប់ខ្ពើមចៀសវាង លះបង់នោះឡើយ។
c)
● អ្នកនិពន្ធមានវិធីអប់រំប្លែកៗដូចជាបង្ហាញអំពីអំពើល្អឱ្យអ្នកអាននិងអ្នកសិក្សាយកតម្រាប់តាមតែមិនបានផ្ដល់
d)
● អ្នកនិពន្ធមានវិធីសាស្ត្រក្នុងការបង្ហាញអំពីអំពើល្អឱ្យអ្នកអាន និងអ្នកសិក្សាយកតម្រាប់តាម។
28.
តើក្នុងរឿងចង្កឹះមួយបាច់ មានតួអង្គណាខ្លះ?
a)
● ឪពុកចាស់ជរា និងកូនប្រុសបួននាក់
b)
● ម្ដាយចាស់ជរា និងកូនប្រុសបួននាក់
c)
● ម្ដាយចាស់ជរា និងកូនប្រុសបីនាក់
d)
● ម្ដាយចាស់ជរា និងកូនប្រុសពីរនាក់
29.
ឪពុកហុចចង្កឹះមួយបាច់ឱ្យទៅកូនរបស់គាត់កាច់ ម្តងម្នាក់ តែកូនកាច់មិនបាក់ឡើយ។ ឃើញដូចនេះ តើឪពុកនិយាយដូចម្តេច?
a)
● ឪពុកនិយាយថា«កូនមើលនេះ!ចង្កឹះច្រើនមិនងាយនឹងកាច់បាក់នោះទេ មិនដូចចង្កឹះមួយដើមនោះឡើយ»។
b)
● ឪពុកនិយាថា«កូនមើល!ចង្កឹះមួយគេកាច់បាក់យ៉ាងងាយ តែចង្កឹះច្រើនរួមគ្នា គេមិនអាចកាច់បាក់ទេ»។
c)
● ឪពុកនិយាយថា«កូនឃើញទេ?ចង្កឹះមួយដើមងាយនឹងគេកាច់បាក់ តែចង្កឹះមួយបាច់គេកាច់មិនបាក់នោះទេ»។
d)
● ឪពុកនិយាយថា«កូនមើលទៅ!ពួកកូនដូចជាចង្កឹះ អញ្ចឹងបើកូនតែម្នាក់ឯងងាយនឹងគេបំបាក់បានតែបើកូនរួមគ្នាគេមិនងាយនឹងបំបាក់បានទេ»។
30.
តើក្នុងរឿងខ្លានិងភេពីរ មានតួអង្គណាខ្លះ?
a)
● ភេពីរ
b)
● ត្រី
c)
● ទន្សាយ
d)
● ខ្លា
e)
● ក្អែក
31.
ហេតុអ្វីបានជាភេទាំងពីរចង់បានចំណែកក្បាល ត្រីដូចគ្នា?
a)
● ព្រោះពួកគេយល់ថា ខាងក្បាលមានទំហំធំជាង។
b)
● ព្រោះពួកគេយល់ថាខាងក្បាលមានរសជាតិឆ្ងាញ់ជាង។
c)
● ព្រោះពួកគេយល់ថា ខាងក្បាលមានសាច់ច្រើន។
d)
● ព្រោះពួកគេយល់ថាខាងក្បាលមានសភាពស្រស់ ល្អជាង។
32.
តើព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបមានសារៈសំខាន់ដូចម្តេច?
a)
● ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបមានសារៈសំខាន់ក្នុងការផ្គត់ផ្គង់ទឹកដល់ការធ្វើកសិកម្ម និងនេសាទ។
b)
● ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបមានសារៈសំខាន់ដល់អេកូឡូស៊ីបរិស្ថាននិងការរស់នៅរបស់ប្រជាជុំនៅជុំវិញបឹង។របស់រុក្ខជាតិនានា។
c)
● ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបមានសារៈសំខាន់ដល់ការរស់នៅនិងបន្តពូជរបស់សត្វកម្រនិងការលូតលាស់
d)
● ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបមានសារៈសំខាន់ណាស់សម្រាប់កំណើតជីវចម្រុះដូចជាត្រីបក្សីទឹកនិងផ្តល់ឈើសម្រាប់ជាប្រយោជន៍ យ៉ាងច្រើន។
33.
តើល្បះមានប៉ុន្មានបែប? អ្វីខ្លះ?
a)
● ល្បះមាន ២ បែប គឺ ល្បះសំណួរ និងល្បះបញ្ជាក់។
b)
● ល្បះមាន ៣ បែប គឺ ល្បះសំណួរ ល្បះបញ្ជាក់ និង ល្បះបញ្ជា។
c)
● ល្បះមាន ៤ បែប គឺ ល្បះបញ្ជាក់ ល្បះសំណួរ ល្បះបញ្ជា និងល្បះឧទាន។
d)
● ល្បះមាន ៥ បែប គឺ ល្បះសំណួរ ល្បះបញ្ជា ល្បះបញ្ជាក់ ល្បះឧទាន និងល្បះបដិសេធ។
34.
ដូចម្តេចដែលហៅថាល្បះបញ្ជាក់?
a)
● ល្បះបញ្ជាក់គឺជាល្បះសម្រាប់សួររកដំណឹងឬព័ត៌មានផ្សេងៗដែលគេចង់ដឹងហើយល្បះនេះបញ្ចប់ដោយសញ្ញាសួរ។
b)
● ល្បះបញ្ជាក់ គឺជាល្បះសម្រាប់បង្គាប់បញ្ជាផ្តល់យោបល់ សំណូមពរ អង្វរ និងឱ្យដំបូន្មាន។
c)
● ល្បះបញ្ជាក់ គឺជាល្បះសម្រាប់សម្តែងការចាប់ អារម្មណ៍ភ្លាមៗ នៅពេល រំភើប ភ័យខ្លាច…។
d)
● ល្បះបញ្ជាក់គឺជាល្បះប្រាប់ព័ត៌មានឬព្រឹត្តិការណ៍ផ្សេងៗ បញ្ចប់ដោយសញ្ញាខណ្ឌ។
35.
តើល្បះណាខ្លះជាល្បះបញ្ជាក់?
a)
● សុខនិងសៅជាបងប្អូនបង្កើត។
b)
● នេះជារឿងដែលមិនគួរឱ្យជឿទេ!
c)
● ថ្ងៃស្អែក វត្តយើងនឹងប្រារព្ធធ្វើបុណ្យផ្កាសាមគ្គីមួយ។
d)
● តើវត្តយើងនឹងមានពីធីបុណ្យផ្កាសាមគ្គីនៅថ្ងៃណា?
e)
● ថ្ងៃបុណ្យផ្កាសូមជួយជូនខ្ញុំទៅផង!
36.
ទង់ជាតិខ្មែរមានសណ្ឋានដូចម្តេច?
a)
● ទង់ជាតិខ្មែរមានរាងការ៉េបួនជ្រុង។
b)
● ទង់ជាតិខ្មែរមានរាងបួនជ្រុង។
c)
● ទង់ជាតិខ្មែរមានរាងបួនជ្រុងទ្រវែង។
d)
● ទង់ជាតិខ្មែរមានសណ្ធានទ្រវែង។
37.
ប្អូនឃើញរូបអ្វីនៅចំកណ្តាលផ្ទៃព៌ណក្រហម របស់ទង់ជាតិ?​តើរូបនេះតំណាងឱ្យអ្វីខ្លះ?
a)
● នៅចំកណ្តាលផ្ទៃពណ៌ក្រហមមានរូបប្រាសាទព្រះវិហារ ដែលតំណាងឱ្យព្រលឹងជាតិ។
b)
● នៅចំកណ្តាលផ្ទៃពណ៌ក្រហមមានរូបព្រះបរមរាជវាំង ដែលតំណាងឱ្យព្រះមហាក្សត្រ។
c)
● នៅចំកណ្តាលផ្ទៃពណ៌ក្រហមឃើញរូប ប្រាសាទអង្គរវត្ត ដែលតំណាងឱ្យព្រលឹងជាតិ។
d)
● នៅចំកណ្តាលផ្ទៃពណ៌ក្រហមមានរូបព្រះសង្ហារ ដែលតំណាងឱ្យព្រះមហាក្សត្រ។
38.
ហេតុអ្វីបានជាយើងត្រូវគោរពទង់ជាតិ?
a)
● យើងត្រូវគោរពទង់ជាតិព្រោះជាទម្លាប់របស់ប្រជាពលរដ្ឋគ្រប់គ្នា។
b)
● យើងត្រូវគោរពទង់ជាតិព្រោះជានិមិត្តរូបតំណាងឱ្យ ព្រលឹងនិងដួងវិញ្ញាណក្ខន្ធប្រជាជនខ្មែរគ្រប់រូប។
c)
● យើងត្រូវគោរពទង់ជាតិព្រោះនេះជាការកំណត់របស់ច្បាប់។
d)
● យើងត្រូវគោរពទង់ជាតិព្រោះតំណាងឱ្យដឹងគុណចំពោះជាតិ។
39.
១.តើបងប្អូនប្រុសទាំងពីរនាក់នោះរស់នៅក្នុងសភាពដូចម្ដេច?
a)
● បងប្អូនទាំងពីរនាក់រស់នៅក្នុងសភាពលំបាកនិងមាន ទំនាស់នឹងគ្នាជាញឹកញាប់។
b)
● បងប្អូនទាំងពីរនាក់នោះរស់នៅក្នុងភាពក្រីក្រ និងមានការលំបាកលំបិន។
c)
● បងប្អូនទាំងពីរនាក់នោះរស់នៅប្រកបដោយសេចក្តីសុខ តែថ្ងៃមួយក៏ឈ្លោះគ្នា។
d)
● បងប្អូនទាំងពីរនាក់នោះរស់នៅក្នុងសភាពសុខសាន្តនិងចះស្រឡាញ់គ្នាពុំដែលចេះឈ្លោះប្រកែកឬទាស់ទែងគ្នាឡើយ។
40.
២.តើនរណាទទួលភារកិច្ចទៅការពារជាតិ?
a)
● អ្នកដែលមានភារកិច្ចទៅការពារជាតិគឺបុរសជាប្អូន។
b)
● អ្នកដែលទទួលភារកិច្ចទៅការពារជាតិគឺបុរសជាបង។
c)
● អ្នកដែលទទួលភារកិច្ចទៅការពារជាតិគឺបុរសទាំងពីរនាក់បងប្អូន។
d)
● អ្នកដែលមានភារកិច្ចទៅការពារជាតិគឺអ្នកភូមិទាំងអស់គ្នា។
41.
៣.នៅពេលឃើញបងមានគ្រោះអាសន្នតើបុរសប្អូនធ្វើដូចម្ដេចខ្លះ?
a)
● នៅពេលឃើញបងមានគ្រោះអាសន្នបុរសប្អូនបានកន្ត្រាក់ដាវពីទ័ពខ្មោចសត្រូវស្ទុះទៅជួយបងប្រុសហើយបានស្រែកសុំឱ្យ បងប្រុសរត់យករួចខ្លួនសិនដោយទុកឱ្យ ខ្លួនជាអ្នកទប់ទល់ ជាមួយសត្រូវ។
b)
● នៅពេលឃើញបងមានគ្រោះអាសន្នបុរសប្អូនបានស្រែកប្រាប់ឱ្យបងប្រុសរត់គេចចេញពី សត្រូវ។
c)
● នៅពេលឃើញបងមានគ្រោះអាសន្នបុរសប្អូនបាន ស្រែកប្រាប់បងប្រុសពីចម្ងាយហើយរត់គេចយករួចខ្លួន។
d)
● នៅពេលឃើញបងមានគ្រោះអាសន្នបុរសប្អូនបានរត់គេចខ្លួនដើម្បីសុវត្ថិភាពខ្លួនឯង។
42.
១. តើរឿងកុក និងក្អែកមានមុខរបរចិញ្ចឹមជីវិត ដូចម្តេច?
a)
● មានមុខរបរហើរទៅឆ្ងាយៗដើម្បីរកចំណីចិញ្ចឹមជីវិត
b)
● មានមុខរបរហើរជិតៗសំបុកដើម្បីរកចំណីចិញ្ចឹមជីវិត
c)
● មានមុខរបរហើរទៅរកមេសត្វដើម្បីយកចំណី
d)
● មានមុខរបរហើរទៅរកសត្វដទៃដើម្បីរកចំណី
43.
២. តើកុកដាស់តឿនក្អែកដូចម្តេច?
a)
● កុកដាស់តឿនក្អែក «បងក្អែក!ល្មមឈប់ទៅរកចំណី។»
b)
● កុកដាស់តឿនក្អែក «បងក្អែក! ល្មមឈប់ទៅរកចំណី ឯភូមិអ្នកស្រុកទៀតទៅការលួចឆក់គេមិនមែនជារបរល្អសម្រាប់ជីវិតទេ។»
c)
● កុកដាស់តឿនក្អែក «បងក្អែក! ល្មមឈប់ទៅរកចំណី ឯភូមិអ្នកស្រុកទៀតទៅ ការលួចឆក់គេមិនមែនជា របរល្អសម្រាប់ជីវិតទេខ្លាចក្រែងថ្ងៃណាមួយជួបគ្រោះថ្នាក់។»
d)
● កុកដាស់តឿនក្អែក «បងក្អែក! ល្មមឈប់ទៅរកចំណី ឯភូមិអ្នកស្រុកទៀតទៅ ការលួចឆក់គេមិនមែនជា របរល្អសម្រាប់ជីវិតទេខ្លាចក្រែងថ្ងៃណាមួយជួបគ្រោះថ្នាក់។ គួរណាស់តែបងស្វែងរកចំណីតាម សម្មាអាជីវោ ទើបជាការប្រសើរ។»
44.
៣. តើក្អែកឆ្លើយតបទៅកុកវិញដូចម្តេចខ្លះ?
a)
● ក្អែកតបទៅកុកថា៖ «នែបងកុក! ការរកចំណីឬប្រកប របរបែបណានោះ វាជារឿងរបស់យើងម្នាក់ៗទេ មិនទាក់ទងនឹងការរកចំណីរបស់បងទេ!ខ្ញុំមិនទៅដណ្តើមចំណីរបស់បងឯណា? » ។
b)
● ក្អែកតបទៅកុកថា៖ «ខ្ញុំនិយាយនេះក្នុងនាមអ្នក ជិតខាងគ្នា រាប់អានគ្នា ខ្ញុំក្លាចបងគ្រោះថ្នាក់ » ។
c)
● ក្អែកតបទៅកុកថា៖ «នេះមកពីបងមិនស្តាប់ខ្ញុំ! បើបងស្តាប់ខ្ញុំ មិនមានរឿងបែបនេះឡើយ » ។
d)
● ក្អែកតបទៅកុកថា៖«ការនិយាយបែបនេះមិនមែនមានន័យថា ខ្ញុំខ្លាចបងក្អែកឯងដណ្តើមចំណីឬមុខរបររបស់ខ្ញុំនោះទេ។ » ។
45.
១. តើដារិនជាសិស្សមកពីសាលាណា?
a)
● ដាវិនជាសិស្សមកពីសាកលវិទ្យាល័យសុភមង្គល។
b)
● ដាវិនជាសិស្សមកពីសាលាវិទ្យាល័យសុភមង្គល។
c)
● ដាវិនជាសិស្សមកពីសាលាអនុវិទ្យាល័យសុភមង្គល។
d)
● ដាវិនជាសិស្សមកពីសាលាបឋមសិក្សាសុភមង្គល។
46.
២. តើសព្វថ្ងៃ គេរស់នៅឯណា?
a)
● សព្វថ្ងៃគេរស់នៅភូមិប៉ប្រកខាងជើងសង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ។
b)
● សព្វថ្ងៃគេរស់នៅភូមិសុភមង្គល សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ។
c)
● សព្វថ្ងៃគេរស់នៅភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌកាកាប រាជធានីភ្នំពេញ។
d)
● សព្វថ្ងៃគេរស់នៅភូមិសុភមង្គល សង្កាដង្កោ ខណ្ឌកាកាប រាជធានីភ្នំពេញ។
47.
៣. តើឪពុកម្តាយរបស់គេប្រកបរបរអ្វី?
a)
● ឪពុកជាគ្រូបង្រៀន និងម្តាយជាគ្រូបង្រៀន។
b)
● ឪពុកជាគ្រូបង្រៀន និងម្តាយជាកសិករ។
c)
● ឪពុកជាគ្រូបង្រៀន និងម្តាយជាកសិករ។
d)
● ឪពុកជាគ្រូបង្រៀន និងម្តាយជាមេផ្ទះ។
48.
៤. តើដារិនមានបងប្អូនប៉ុន្មាននាក់?គេជាកូនទីប៉ុន្មាន?
a)
● ដារិនមានបងប្អូន៣នាក់។ គេជាកូនទី២។
b)
● ដារិនមានបងប្អូន៣នាក់។ គេជាកូនទី៣។
c)
● ដារិនមានបងប្អូន២នាក់។ គេជាកូនទី១។
d)
● ដារិនមានបងប្អូន២នាក់។ គេជាកូនទី២។
49.
២. តើអត្ថបទ «សេនាមឿងហ៊ានបូជាជីវិត ដើម្បីទៅកេណ្ឌទ័ពខ្មោចមកជួយធ្វើសង្គ្រាម» និយាយពីអ្វី?
a)
● អត្ថបទនេះនិយាយពីការបូជាជីវិតដើម្បីទៅកេណ្ឌទ័ពវៀតណាមរបស់សេនាមឿង ម្បីបុព្វហេតុជាតិមាតុភូមិ។
b)
● អត្ថបទនេះនិយាយពីការបូជាជីវិតដើម្បីទៅកេណ្ឌទ័ពខ្មោចរបស់សេនាមឿង។
c)
● អត្ថបទនេះនិយាយពីការបូជាជីវិតដើចរបស់សេនាមឿងទៅកេណ្ឌទ័ព។
d)
● អត្ថបទនេះនិយាយពីការបូជាជីវិតដើម្បីទៅកេណ្ឌទ័ពខ្មោចរបស់សេនាមឿង ដើម្បីបុព្វហេតុជាតិមាតុភូមិ។
50.
៣. តើហេតុការណ៍នេះ ដកស្រង់ចេញពីរឿងណា?
a)
● ហេតុការណ៍នេះដកស្រង់ចេញពីរឿងឃ្លាំងមឿងកើនទ័ព។
b)
● ហេតុការណ៍នេះដកស្រង់ចេញពីរឿងការបូជាជីវិតដើម្បីបុព្វហេតុជាតិ។
c)
● ហេតុការណ៍នេះដកស្រង់ចេញពីរឿងអ្នកតាឃ្លាំងមឿង។
d)
● ហេតុការណ៍នេះដកស្រង់ចេញពីរឿងដើមកំណើតអ្នតាឃ្លាំមឿង
51.
៤. ហេតុអ្វីបានជាសេនាមឿង ប្រើឧបាយដ៏ចម្លែក នេះ?
a)
● បានជាសេនាមឿងប្រើឧបាយដ៏ចម្លែកនេះព្រោះដើម្បីកេណ្ឌទ័ពខ្មោចមកជួយច្បាំងតតាំងនឹងទ័ពវៀតណាម។
b)
● បានជាសេនាមឿងប្រើឧបាយដ៏ចម្លែកនេះព្រោះដើម្បីកេណ្ឌទ័ពខ្មោចមកជួយច្បាំង តតាំងនឹងទ័ពឡាវ។
c)
● បានជាសេនាមឿងប្រើឧបាយដ៏ចម្លែកនេះព្រោះដើម្បីកេណ្ឌទ័ពខ្មោចមកជួយច្បាំងតតាំងនឹងទ័ពសៀម។
d)
● បានជាសេនាមឿងប្រើឧបាយដ៏ចម្លែកនេះព្រោះដើម្បីបីកេណ្ឌទ័ពខ្មោចមកជួយច្បាំង តតាំងនឹងទ័ពបារាំង។
52.
៥. តើឧបាយកលរបស់សេនាមឿង ទទួលបានលទ្ធផលបែបណា?
a)
● ឧបាយកលរបស់សេនាមឿង ទទួលបានជោគជ័យ។
b)
● ឧបាយកលរបស់សេនាមឿងមិនទទួលបានជោគជ័យទេ។
c)
● ឧបាយកលរបស់សេនាមឿងទទួលបានជោគជ័យពាក់កណ្តាល និងបរាជ័យពាក់កណ្តាល។
d)
● គ្មានចម្លើយមួយណាដែលត្រឹមត្រូវនោះទេ។