Worksheetsជំពូកទី១៖ប្រវត្តិភពផែនដី មេរៀនទី៣៖កំណកំណើតនិងការប្រែប្រួលភពផែនដី
Total questions: 11
Worksheet time: 6mins
តើកំណកំណើតនៃភពផែនដីបានកើតឡើងពីអ្វីខ្លះ?
ឧស្ម័នអ៊ីដ្រូសែន និងអេល្យូម
ដុំធូលី សិលា និងទឹកកកក្នុងលំហ
ការប៉ះទង្គិចនៃភពផែនដី និងព្រះចន្ទ
សារធាតុងងឹត (Dark Matter)
តើការទាញផ្ដុំនៃដុំធូលី សិលា និងទឹកកកក្នុងលំហឱ្យមានទំហំធំ និងមានចលនាកាន់តែលឿន គឺបណ្ដាលមកពីកម្លាំងអ្វី?
កម្លាំងរុញច្រាន
កម្លាំងផ្ទុះនុយក្លេអ៊ែរ
ទំនាញផែនដី
កម្លាំងម៉ាញេទិក
តើភពផែនដី និងភពផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យត្រូវបានគេជឿថាកើតឡើងតាំងពីពេលណា?
៤៦ លានឆ្នាំមុន
៤៦០ លានឆ្នាំមុន
៤.៦ ទៅ ៤.៨ ពាន់លានឆ្នាំមុន
៦.៤ ពាន់លានឆ្នាំមុន
តើអ្វីជាសមាសធាតុផ្សំនៃបរិយាកាសដំបូងបំផុតរបស់ភពផែនដី?
អុកស៊ីសែន និងអាសូត
ឧស្ម័នកាបូនិច និងចំហាយទឹក
អ៊ីដ្រូសែន និងអេល្យូម
ឧស្ម័នមេតាន និងអាម៉ូញាក់
តើអ្វីជាសមាសធាតុផ្សំនៃបរិយាកាសដំបូងបំផុតរបស់ភពផែនដី?
អុកស៊ីសែន និងអាសូត
ឧស្ម័នកាបូនិច និងចំហាយទឹក
អ៊ីដ្រូសែន និងអេល្យូម
ឧស្ម័នមេតាន និងអាម៉ូញាក់
តើហេតុផលសំខាន់អ្វីខ្លះដែលបណ្ដាលឱ្យបរិយាកាសដំបូង (អ៊ីដ្រូសែន និងអេល្យូម) របស់ផែនដីបានចាកចេញផុតទៅ?
ការកកើតនៃមហាសមុទ្រ
ការរីកលូតលាស់នៃរុក្ខជាតិ
ផែនដីមានម៉ាសតូច និងទំនាញខ្សោយ ព្រមទាំងកាំរស្មីព្រះអាទិត្យបំបែកភាគល្អិត
ការផ្ទុះភ្នំភ្លើងដ៏ធំសម្បើម
តើគេអាចដឹងពីប្រវត្តិពិតប្រាកដនៃភពផែនដីដោយផ្អែកលើភស្តុតាងអ្វីខ្លះ?
ការសង្កេតផ្កាយ
ការសិក្សាពីអាកាសធាតុ
ការប្រមូលសិលាពីអាចម៍ផ្កាយដែលមានអាយុកាលចាស់ជាងគេ
ការវាស់ស្ទង់រលកសមុទ្រ
តើនៅក្នុងប្រព័ន្ធភពផែនដី (Earth System) គេបែងចែកជាប៉ុន្មានមណ្ឌលសំខាន់ៗ?
(a)
តើភពផែនដី គេបែងចែកជាប៉ុន្មានមណ្ឌលសំខាន់ៗ?
ពីរ (២)
បី (៣)
បួន (៤)
ប្រាំ (៥)
តើឧស្ម័នសំខាន់ពីរមុខដែលបង្កើតបានភាគរយធំបំផុតនៅក្នុងបរិយាកាសបច្ចុប្បន្នរបស់ផែនដីគឺអ្វីខ្លះ?
អុកស៊ីសែន និងឧស្ម័នកាបូនិច
ចំហាយទឹក និងអូហ្សូន
អាសូត និង អុកស៊ីសែន
អុកស៊ីសែន និងចំហាយទឹក
តើតាមទ្រឹស្ដីដែលគេជឿ តើព្រះចន្ទត្រូវបានបង្កើតឡើងបន្ទាប់ពីមានហេតុការណ៍អ្វីកើតឡើង?
ការផ្ទុះភ្នំភ្លើងដ៏ធំបំផុតនៅលើផែនដី
ការប៉ះទង្គិចគ្នារវាងភពផែនដី និងភពតូចជាង
ការប្រមូលផ្ដុំឧស្ម័នត្រជាក់នៅក្នុងលំហ
ការបំបែកចេញពីបរិយាកាសដំបូងរបស់ផែនដី
