Worksheetsតេស្តសមត្ថភាព ប្រចាំខែមករា ២០២៦ ថ្នាក់ទី១១៖ ជំពូក១ មេរៀនទី៥ និងទី៨
Total questions: 65
Worksheet time: 1hrs 5mins
Name
Class
Date
1.
ID
4 lines
2.
លេខរៀងក្នុងបញ្ជី
4 lines
3.
នាមត្រកូល និងនាមខ្លួន
4 lines
4.
ភេទ
a)
ស្រី
b)
ប្រុស
5.
ថ្នាក់
a)
11B1
b)
11B2
c)
11C1
d)
11C2
e)
11P1
6.
យោងតាមសេចក្តីប្រកាសសិទ្ធិមនុស្សឆ្នាំ ១៧៨៩ របស់ប្រទេសបារាំង តើឃ្លាមួយណាដែលឆ្លុះបញ្ចាំងបានត្រឹមត្រូវបំផុតអំពី «ដែនកំណត់នៃសេរីភាព»?
a)
សេរីភាពគឺជាអំណាចដែលអាចធ្វើអ្វីបានតាមចិត្ត ឱ្យតែមិនប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ
b)
សេរីភាពគឺជាការធ្វើតាមបញ្ជារបស់អ្នកដឹកនាំ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម
c)
សេរីភាពគឺជាការរស់នៅដោយឯករាជ្យ ដាច់ដោយឡែកពីច្បាប់របស់រដ្ឋ
d)
សេរីភាពគឺជាសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងដែលខ្លួនចង់ធ្វើដោយគ្មានការហាមឃាត់
7.
លោក ហ្សង់ ប៉ូលសាត្រ (Jean Paul Sartre) លើកឡើងថា «សេរីភាព គឺភាពធ្វើអ្វីៗដោយគ្មានលក្ខខណ្ឌ»។ តើឧទាហរណ៍មួយណាដែលបង្ហាញពីការអនុវត្តទស្សនៈនេះបានត្រឹមត្រូវ?
a)
ការសម្រេចចិត្តរបស់បុគ្គលម្នាក់ត្រូវតែទទួលបានការអនុញ្ញាតពីឪពុកម្តាយជានិច្ច
b)
អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទើបមានសិទ្ធិជ្រើសរើសផ្លូវជីវិត
c)
កូនកសិករម្នាក់តស៊ូសិក្សារហូតក្លាយជាវិស្វករ ដោយមិនគិតពីកម្រិតវណ្ណៈរបស់ខ្លួន
d)
មន្ត្រីរាជការមានសិទ្ធិពិសេសជាងប្រជាជនសាមញ្ញក្នុងការបញ្ចេញមតិ
8.
បើតាមលោក ដេ កាត (Descartes) ហេតុអ្វីបានជាជនដែលគ្មានសេរីភាព ត្រូវបានចាត់ទុកថាជាមនុស្សដែលមិនហ៊ានទទួលស្គាល់ការពិត?
a)
ព្រោះពួកគេមិនមានសិទ្ធិបញ្ចេញមតិនៅក្នុងទីសាធារណៈ
b)
ព្រោះពួកគេគ្មានលទ្ធភាពកែប្រែស្ថានភាពសង្គមដែលកំពុងរស់នៅ
c)
ព្រោះពួកគេតែងតែមើលឃើញ អាក្រក់ថាជាល្អ ឬ ស ថាជាខ្មៅ ដោយសារការភ័យខ្លាច
d)
ព្រោះពួកគេខ្វះចំណេះដឹងក្នុងការវិភាគរវាងខុសនិងត្រូវ
9.
តើសកម្មភាពមួយណាដែលបង្ហាញពី «សេរីភាពសេដ្ឋកិច្ច» ប្រកបដោយការទទួលខុសត្រូវ?
a)
ការប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីទិញទឹកចិត្តអ្នកដទៃ
b)
ការបើកអាជីវកម្មលក់ទំនិញគេចពន្ធ ដើម្បីទទួលបានប្រាក់ចំណេញច្រើន
c)
ការធ្វើអាជីវកម្មផ្តាច់មុខដោយមិនឱ្យអ្នកដទៃរកស៊ីប្រកួតប្រជែង
d)
ការជ្រើសរើសមុខរបរតាមចំណូលចិត្ត ប៉ុន្តែគោរពតាមច្បាប់ពាណិជ្ជកម្ម និងបង់ពន្ធត្រឹមត្រូវ
10.
លោក អាល់ ប៊ែកាមុស (Albert Camus) យល់ថា «សេរីភាពគឺជាការភ្ញាក់ខ្លួន»។ តើឃ្លានេះមានអត្ថន័យស៊ីជម្រៅយ៉ាងដូចម្តេចចំពោះជីវិតមនុស្ស?
a)
ការយល់ដឹងអំពីច្បាប់ និងវិន័យរបស់សង្គមដើម្បីកុំឱ្យមានទោស
b)
ការដឹងថាជីវិតគឺគ្មានន័យ ដូច្នេះត្រូវតែស្វែងរកន័យពិតឱ្យជីវិតដោយខ្លួនឯង
c)
ការភ្ញាក់ពីដំណេកដើម្បីប្រកបការងារប្រចាំថ្ងៃឱ្យទាន់ពេលវេលា
d)
ការក្រោកឈរតវ៉ាប្រឆាំងនឹងរាល់ការគាបសង្កត់គ្រប់រូបភាព
11.
ក្នុងសង្គមប្រជាធិបតេយ្យ ហេតុអ្វីបានជា «សេរីភាពនៃការជួបប្រជុំ» ត្រូវបានចាត់ទុកថាមានឥទ្ធិពលជាងគេក្នុងការបញ្ចេញមតិ?
a)
ព្រោះវាផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានពិភាក្សា ផ្លាស់ប្តូរគំនិត និងបង្ហាញកម្លាំងសាមគ្គីភាពភ្លាមៗ
b)
ព្រោះវាជាមធ្យោបាយតែមួយគត់ដែលរដ្ឋាភិបាលអាចស្តាប់ឮ
c)
ព្រោះវាចំណាយថវិកាតិចជាងការផ្សព្វផ្សាយតាមកាសែតឬទូរទស្សន៍
d)
ព្រោះវាអនុញ្ញាតឱ្យមនុស្សជួបជុំគ្នផឹកស៊ីសប្បាយរីករាយ
12.
តើស្ថានភាពមួយណាដែលបង្ហាញពីការរំលោភលើ «សេរីភាពធម្មជាតិ» របស់មនុស្ស?
a)
ការបង្ខិតបង្ខំឱ្យបុគ្គលម្នាក់រៀបការជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់
b)
ការហាមឃាត់មិនឱ្យកុមារចូលក្លឹបកម្សាន្តរាត្រី
c)
ប៉ូលិសចាប់ខ្លួនជនល្មើសដាក់ពន្ធនាគារតាមដីកាតុលាការ
d)
ការតម្រូវឱ្យពលរដ្ឋបង់ពន្ធជូនរដ្ឋ
13.
លោក យ៉ន ស្ទួយអាមីល បានអះអាងថា សេរីភាពមានសារៈសំខាន់សម្រាប់ការស្វែងរក «សច្ចធម៌»។ តើការបិទសិទ្ធិបញ្ចេញមតិ នឹងប៉ះពាល់ដល់សច្ចធម៌យ៉ាងដូចម្តេច?
a)
វាធ្វើឱ្យប្រជាពលរដ្ឋមានចិត្តស្ងប់ មិនខ្វល់ខ្វាយពីរឿងនយោបាយ
b)
វាជួយឱ្យអ្នកដឹកនាំអាចសម្រេចចិត្តបានលឿនដោយគ្មានការរំខាន
c)
វាធ្វើឱ្យសង្គមមានសណ្តាប់ធ្នាប់ល្អ ព្រោះមិនមានការរិះគន់
d)
វាធ្វើឱ្យបាត់បង់ឱកាសក្នុងការកែតម្រូវកំហុស និងការបំពេញបន្ថែមនូវចំណុចខ្វះខាត
14.
តើ «សេរីភាពនយោបាយ» ខុសពី «សេរីភាពពលរដ្ឋ» នៅត្រង់ចំណុចសំខាន់ណា?
a)
ទាំងពីរនេះមានន័យដូចគ្នា គ្រាន់តែប្រើពាក្យខុសគ្នា
b)
សេរីភាពនយោបាយផ្តោតលើការចូលរួមក្នុងកិច្ចការរដ្ឋ/សមាគម ចំណែកសេរីភាពពលរដ្ឋគឺសិទ្ធិធ្វើអ្វីៗតាមច្បាប់អនុញ្ញាត
c)
សេរីភាពនយោបាយគឺសិទ្ធិធ្វើអ្វីតាមចិត្ត ចំណែកសេរីភាពពលរដ្ឋគឺសិទ្ធិធ្វើតាមច្បាប់
d)
សេរីភាពនយោបាយផ្តោតលើការរកស៊ី ចំណែកសេរីភាពពលរដ្ឋផ្តោតលើការបោះឆ្នោត
15.
បើតាមមេរៀន តើសង្គមមួយអាចក្លាយជាអនាធិបតេយ្យបាន ដោយសារមូលហេតុអ្វីទាក់ទងនឹងសេរីភាព?
a)
នៅពេលដែលរដ្ឋផ្តល់សេរីភាពច្រើនពេកដល់ប្រជាពលរដ្ឋ
b)
នៅពេលដែលមានគណបក្សនយោបាយច្រើនប្រកួតប្រជែងគ្នា
c)
នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនោះមានការរីកចម្រើនខ្លាំង
d)
នៅពេលដែលប្រជាពលរដ្ឋប្រើប្រាស់សេរីភាពហួសព្រំដែនច្បាប់ និងរំលោភសិទ្ធិអ្នកដទៃ
16.
«ការអធ្យាស្រ័យ» ត្រូវបានផ្តល់និយមន័យថាជាការគោរព និងយោគយល់គ្នា។ តើទង្វើមួយណាដែល ផ្ទុយ ពីការអធ្យាស្រ័យ?
a)
ការមិនប្រកាន់ទោសចំពោះកំហុសអចេតនារបស់មិត្តភក្តិ
b)
ការព្យាយាមស្វែងរកកំហុសរបស់អ្នកដទៃដើម្បីយកមកស្តីបន្ទោសជានិច្ច
c)
ការលើកសរសើរអំពើល្អរបស់អ្នកដទៃ
d)
ការទទួលយកមតិយោបល់របស់អ្នកដទៃមកពិចារណា
17.
ហេតុអ្វីបានជាការមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនឯង ត្រូវបានចាត់ទុកថាជាការ «បន្ថែមកំហុស»?
a)
ព្រោះវាបង្ហាញថាយើងជាមនុស្សខ្លាំងដែលមិនចេះចាញ់
b)
ព្រោះវាធ្វើឱ្យគូជម្លោះកាន់តែខឹងខ្លាំងឡើង
c)
ព្រោះវានឹងធ្វើឱ្យយើងត្រូវគេផាកពិន័យទ្វេដង
d)
ព្រោះវាធ្វើឱ្យយើងបាត់បង់ឱកាសក្នុងការកែខ្លួន និងបាត់បង់ទំនុកចិត្តពីអ្នកដទៃ
18.
ក្នុងនិយមន័យនៃ «សន្តោស» លក្ខណៈសម្បត្តិទាំង ៣ រួមមាន៖ សកេនសន្តោសៈ, សន្តេកសន្តោសៈ, និង សមេនសន្តោសៈ។ តើសេដ្ឋីម្នាក់ដែលបរិច្ចាគលុយដែលបានមកពីការជួញដូរគ្រឿងញៀនទៅកសាងសាលារៀន គាត់ខ្វះនូវគុណធម៌សន្តោសមួយណា?
a)
សកេនសន្តោសៈ (ត្រេកអរនឹងរបស់ដែលមាន)
b)
សន្តេកសន្តោសៈ (ត្រេកអរនឹងរបស់ដែលរកបាន)
c)
គាត់មិនខ្វះទេ ព្រោះគាត់បានធ្វើបុណ្យ
d)
សមេនសន្តោសៈ (ត្រេកអរនឹងរបស់ដែលគួរ/ត្រឹមត្រូវ)
19.
លោក ឡាហុងតែន (La Fontaine) ពោលថា «មនុស្សយើងអធ្យាស្រ័យឱ្យខ្លួនយើងគ្រប់កំហុស តែមិនចូលចិត្តអធ្យាស្រ័យឱ្យគេទេ»។ តើទស្សនៈនេះត្រូវនឹងសុភាសិតខ្មែរមួយណា?
a)
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
b)
ចេះឯងឱ្យក្រែងចេះគេ
c)
យកបន្លាជួសបន្លា
d)
ទោសខ្លួនឯងមើលមិនឃើញ ទោសគេតូចសោតសល់រមិលយល់ប៉ុនទាំងភ្នំ
20.
តើ «សកេនសន្តោសៈ» មានន័យដូចម្តេចនៅក្នុងជីវិតប្រចាំថ្ងៃ?
a)
ការខិតខំរកទ្រព្យសម្បត្តិឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន
b)
ការមិនខ្វល់ខ្វាយពីទ្រព្យសម្បត្តិ និងសម្ភារៈនិយម
c)
ការពេញចិត្តនឹងទ្រព្យសម្បត្តិរបស់អ្នកដទៃ ហើយចង់បានដូចគេ
d)
ការពេញចិត្តតែលើទ្រព្យសម្បត្តិដែលខ្លួនមានស្រាប់ ដូចជាកូនប្រពន្ធ ឬសម្បត្តិជាតិខ្លួន
21.
ទស្សនវិទូ ខុងជឺ បានផ្តល់ទស្សនៈទាក់ទងនឹងការអធ្យាស្រ័យថា...
a)
ត្រូវសងសឹកចំពោះអ្នកដែលធ្វើបាបយើង ដើម្បីកុំឱ្យគេបានចិត្ត
b)
ត្រូវជួយតែអ្នកណាដែលធ្លាប់ជួយយើងពីមុនមក
c)
កុំធ្វើទៅលើអ្នកដទៃ នូវអំពើអ្វីដែលយើងមិនចង់ឱ្យអ្នកដទៃធ្វើមកលើខ្លួន
d)
ការអធ្យាស្រ័យគឺជាសញ្ញានៃភាពទន់ខ្សោយរបស់មនុស្ស
22.
តើ «ចិត្តភ្លើង» នៅក្នុងទស្សនៈរបស់ មហាត្មះគន្ធី សំដៅលើអ្វី?
a)
ភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហា
b)
កំហឹង ការគុំកួន និងហិង្សា
c)
ការត្រេកអរនិងសេចក្តីសុខ
d)
ភាពក្លាហាននិងការតស៊ូ
23.
មន្ត្រីរាជការម្នាក់ប្រឹងប្រែងធ្វើការងារ និងទទួលប្រាក់ខែតាមច្បាប់កំណត់ ដោយមិនទទួលសំណូកទោះបីមានឱកាស។ តើមន្ត្រីរូបនោះកំពុងអនុវត្តធម៌សន្តោសមួយណាខ្លាំងបំផុត?
a)
សកេនសន្តោសៈ
b)
សមេនសន្តោសៈ
c)
សមថសន្តោសៈ
d)
សន្តេកសន្តោសៈ
24.
បើតាមមេរៀន ហេតុអ្វីបានជាអំពើចោរកម្ម និងការលួចប្លន់ កើតមាននៅក្នុងសង្គម?
a)
ដោយសារកង្វះខាតការអនុវត្តច្បាប់ពីសំណាក់សមត្ថកិច្ច
b)
ដោយសារសង្គមមានអ្នកមានច្រើនពេក ធ្វើឱ្យអ្នកក្រច្រណែន
c)
ដោយសារមនុស្សមួយចំនួនគ្មានធម៌សន្តោស (លោភលន់ចង់បានហួសកម្រិត)
d)
ដោយសារប្រព័ន្ធអប់រំមិនទាន់មានប្រសិទ្ធភាព
25.
នាយ A បានធ្វើឱ្យខូចកុំព្យូទ័ររបស់នាយ B ដោយអចេតនា។ នាយ B មិនខឹង ហើយយល់ថាវត្ថុតែងតែមានការខូចខាត។ តើនាយ B កំពុងប្រើប្រាស់ធម៌អ្វី?
a)
សេរីភាពធម្មជាតិ
b)
ធម៌អធ្យាស្រ័យ (ការយោគយល់ និងមិនប្រកាន់ទោស)
c)
សេរីភាពក្នុងការបញ្ចេញមតិ
d)
ធម៌សន្តោស (ពេញចិត្តអ្វីដែលខ្លួនមាន)
26.
តើការអនុវត្ត «ធម៌សន្តោស» ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់សេដ្ឋកិច្ចគ្រួសារ?
a)
ធ្វើឱ្យគ្រួសារឆាប់មានបានដោយមិនចាំបាច់ខំប្រឹង
b)
ធ្វើឱ្យចេះស្គាល់ប្រមាណក្នុងការចាយវាយ និងមិនជំពាក់បំណុលគេដោយសារការចង់បានហួសហេតុ
c)
ធ្វើឱ្យសមាជិកគ្រួសារមានសេរីភាពពេញលេញក្នុងការដើរហើរ
d)
ធ្វើឱ្យគ្រួសារមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសង្គម
27.
ពាក្យស្លោក «កុំប្រើកំហឹងទល់នឹងកំហល់» មានអត្ថន័យស្របនឹងទស្សនៈរបស់ទស្សនវិទូរូបណា?
a)
អាល់ ប៊ែកាមុស
b)
ហ្សង់ ហ្សាក់រូ
c)
ពីសាណូនីកូឡា
d)
មហាត្មះគន្ធី
28.
ក្នុងចំណោមជម្រើសខាងក្រោម តើមួយណាជាការអនុវត្ត «សេរីភាពនៃការបង្កើតសមាគម»?
a)
ការប្រមូលផ្តុំគ្នាដើម្បីធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ
b)
ការបង្កើតក្រុមកសិករដើម្បីជួយគ្នាដោះស្រាយបញ្ហាតម្លៃស្រូវ និងចែករំលែកបទពិសោធន៍
c)
ការបង្កើតបក្សពួកដើម្បីវាយប្រហារអ្នកដែលខ្លួនមិនចូលចិត្ត
d)
ការជួបជុំគ្នាលេងល្បែងស៊ីសងនៅតាមភូមិ
29.
«ជនដែលគ្មានសេរីភាព ឃើញបាបថាបុណ្យ»។ នេះជាទស្សនៈរបស់៖
a)
ខុងជឺ (Confucius)
b)
ស៊ុយអេ (Bossuet)
c)
ដេ កាត (Descartes)
d)
កាល់ ម៉ាក់ (Karl Marx)
30.
តើការប្រើប្រាស់សេរីភាពដោយ គ្មាន ការទទួលខុសត្រូវ នឹងផ្តល់ផលវិបាកអ្វីដល់សង្គម?
a)
ច្បាប់នឹងត្រូវបានពង្រឹងដោយស្វ័យប្រវត្តិ
b)
កើតមានភាពអនាធិបតេយ្យ បក្សពួកនិយម និងអំពើហិង្សា
c)
សង្គមមានភាពរីកចម្រើនរហ័ស
d)
ប្រជាពលរដ្ឋមានភាពក្លាហានជាងមុន
31.
ហេតុអ្វីបានជាការ «សងសឹក» ត្រូវបានលោក ពីសាណូនីកូឡា ប្រៀបធៀបថាជាការដាក់ខ្លួនឱ្យស្មើនឹងសត្រូវ?
a)
ព្រោះការសងសឹកតម្រូវឱ្យមានកម្លាំងស្មើគ្នាទើបឈ្នះ
b)
ព្រោះការសងសឹកធ្វើឱ្យយើងខ្លាំងដូចសត្រូវដែរ
c)
ព្រោះការសងសឹកគឺជាទង្វើទាបថោកដូចអ្វីដែលសត្រូវធ្វើមកលើយើង
d)
ព្រោះសត្រូវនឹងមិនខ្លាចយើង បើយើងមិនសងសឹក
32.
តើកត្តាអ្វីដែលជំរុញឱ្យមនុស្សចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកបានល្អបំផុត យោងតាមមេរៀន?
a)
ការបង្ខិតបង្ខំពីសង្គម
b)
ឥទ្ធិពលនៃសាសនា និងការអប់រំចិត្ត
c)
ការភ័យខ្លាចច្បាប់
d)
ការចង់បានផលប្រយោជន៍ពីគេ
33.
តើឃ្លា «សន្តេកសន្តោសៈ» ខុសពី «សមេនសន្តោសៈ» ត្រង់ណា?
a)
សន្តេកសន្តោសៈ គឺពេញចិត្តរបស់ដែលរកបាន (បរិមាណ) រីឯ សមេនសន្តោសៈ គឺពេញចិត្តរបស់ដែលត្រឹមត្រូវ/សមរម្យ (គុណធម៌/ច្បាប់)
b)
សន្តេកសន្តោសៈ គឺការបរិច្ចាគ រីឯ សមេនសន្តោសៈ គឺការទទួលយក
c)
គ្មានចំណុចខុសគ្នាទេ គឺជាពាក្យតែមួយ
d)
សន្តេកសន្តោសៈ គឺពេញចិត្តរបស់គេ រីឯ សមេនសន្តោសៈ គឺពេញចិត្តរបស់ឯង
34.
យោងតាមលោក អាល់ ប៊ែកាមុស ដើម្បីរកន័យពិតឱ្យជីវិត មនុស្សត្រូវ៖
a)
ធ្វើខ្លួនឱ្យមានន័យ តាមរយៈការភ្ញាក់រលឹក/ភ្ញាក់ខ្លួន
b)
បោះបង់ចោលការពិតដែលឈឺចាប់
c)
ស្វែងរកទ្រព្យសម្បត្តិឱ្យបានច្រើន
d)
ធ្វើតាមគំរូរបស់អ្នកដទៃទាំងស្រុង
35.
សរុបមក តើទំនាក់ទំនងរវាង «សេរីភាព» និង «ការអធ្យាស្រ័យ» មានលក្ខណៈដូចម្តេចក្នុងការកសាងសន្តិភាព?
a)
គោលគំនិតទាំងពីរនេះមិនមានទំនាក់ទំនងគ្នាទេ។
b)
សេរីភាពត្រូវការច្បាប់ រីឯការអធ្យាស្រ័យមិនត្រូវការច្បាប់ទេ។
c)
សេរីភាពធ្វើឱ្យមនុស្សធ្វើអ្វីតាមចិត្ត រីឯការអធ្យាស្រ័យធ្វើឱ្យមនុស្សទន់ខ្សោយ
d)
ការប្រើសេរីភាពដោយការទទួលខុសត្រូវ បូករួមនឹងការអធ្យាស្រ័យយោគយល់គ្នា គឺជាមូលដ្ឋាននៃសង្គមដែលមានសន្តិភាព និងស្ថិរភាព។
36.
មនុស្សម្នាក់ៗមានសេរីភាព តែត្រូវមានភាពក្លាហាននៅក្នុង ______________ ផងដែរ។
a)
ការរត់គេច
b)
ការទទួលខុសត្រូវ
c)
ការសងសឹក
37.
លោក ______________ បានមានប្រសាសន៍ថា «កុំធ្វើទៅលើអ្នកដទៃ នូវអំពើអ្វីដែលមិនចង់ឱ្យអ្នកដទៃធ្វើមកលើខ្លួនវិញ»។
a)
ខុងជឺ
b)
ដេ កាត
c)
កាល់ ម៉ាក់
38.
ការត្រេកអរពេញចិត្តនឹងរបស់ដែលខ្លួនរកបាន ដោយមិនលោភលន់ហួសពីចំនួនដែលខ្លួនរកបាន ហៅថា ______________។
a)
សកេនសន្តោសៈ
b)
សមេនសន្តោសៈ
c)
សន្តេកសន្តោសៈ
39.
សេរីភាព ______________ គឺគ្មានការគំរាមកំហែង និងការបង្ខិតបង្ខំពីអ្នកដទៃ អាចធ្វើអ្វីៗតាមឆន្ទៈរបស់មនុស្សម្នាក់ៗ។
a)
នយោបាយ
b)
សេដ្ឋកិច្ច
c)
ធម្មជាតិ
40.
លោក ______________ យល់ថា សេរីភាពគឺជាការភ្ញាក់ខ្លួន ដើម្បីរកន័យពិតឱ្យជីវិត។
a)
ហ្សង់ ប៉ូលសាត្រ
b)
យ៉ន ស្ទួយអាមីល
c)
អាល់ ប៊ែកាមុស
41.
______________ គឺជាសេចក្តីត្រេកអរនឹងរបស់ដែល គួរ ឬទ្រព្យសម្បត្តិដែលរកបានមកដោយវិធីត្រឹមត្រូវ និងសមស្របនឹងកិត្តិយសខ្លួន។
a)
សមេនសន្តោសៈ
b)
សកេនសន្តោសៈ
c)
សន្តេកសន្តោសៈ
42.
មនុស្សមានសេរីភាពគ្រប់គ្រាន់ លុះត្រាតែមនុស្សនោះរស់នៅក្នុងសង្គមប្រកបដោយភាព ______________។
a)
យុត្តិធម៌
b)
មានបាន
c)
ប្រកួតប្រជែង
43.
លោក ______________ បានប្រៀបធៀបថា ចិត្តភ្លើងពុំអាចរំលត់ដោយចិត្តភ្លើងបានទេ តែគេត្រូវយកចិត្តទឹកទៅរំលត់ចិត្តភ្លើង។
a)
ឡាហុងតែន
b)
ពីសាណូនីកូឡា
c)
មហាត្មះគន្ធី
44.
សេរីភាព ______________ ស្ថិតនៅលើការអនុញ្ញាតឱ្យប្រជាពលរដ្ឋបានជួបប្រជុំគ្នា បង្កើតសមាគម និងសិទ្ធិបោះឆ្នោតជាដើម។
a)
ពលរដ្ឋ
b)
ធម្មជាតិ
c)
នយោបាយ
45.
លោក ______________ បាននិយាយថា មនុស្សខុសពីសត្វត្រង់មនុស្សមានសមត្ថភាពក្នុងការជ្រើសរើសយកសកម្មភាពទាំងឡាយណាដែលគេអាចធ្វើបានមកអនុវត្ត។
a)
ដេ កាត
b)
ស៊ុយអេ
c)
ហ្សង់ ហ្សាក់រូ
46.
សេរីភាពមានន័យថាជាការធ្វើអ្វីៗបានតាមអំពើចិត្តដោយមិនចាំបាច់ខ្វល់ពីច្បាប់អ្វីទាំងអស់។
a)
ត្រូវ
b)
ខុស
47.
ការអធ្យាស្រ័យគឺជាការទទួលស្គាល់ថា មានតែគំនិតរបស់ខ្លួនទេដែលត្រូវជានិច្ច។
a)
ត្រូវ
b)
ខុស
48.
លោក ដេ កាត (Descartes) យល់ថា សេរីភាពស្ថិតនៅត្រង់ការទទួលស្គាល់ការពិត។
a)
ត្រូវ
b)
ខុស
49.
សកេនសន្តោសៈ គឺជាការត្រេកអរពេញចិត្តចំពោះរបស់ទ្រព្យដែលជារបស់ខ្លួនមានស្រាប់។
a)
ត្រូវ
b)
ខុស
50.
សេរីភាពនៃការបង្កើតសមាគម ធ្វើឱ្យសមាជិកបាត់បង់កម្លាំង និងចុះខ្សោយជាងការនៅម្នាក់ឯង។
a)
ត្រូវ
b)
ខុស
51.
ការសន្តោស គឺជាការពេញចិត្តនូវអ្វីដែលខ្លួនមាន ដែលនាំឱ្យមនុស្សមិនលោភលន់ហួសហេតុ។
a)
ត្រូវ
b)
ខុស
52.
លោក ឡាហុងតែន ពោលថា មនុស្សយើងចូលចិត្តអធ្យាស្រ័យឱ្យអ្នកដទៃ ជាងអធ្យាស្រ័យឱ្យខ្លួនឯង។
a)
ត្រូវ
b)
ខុស
53.
ក្នុងសង្គមប្រជាធិបតេយ្យ សេរីភាពសារព័ត៌មានជាឧបករណ៍សំខាន់ក្នុងការប្រឆាំងអំពើពុករលួយ។
a)
ត្រូវ
b)
ខុស
54.
ការមិនទទួលស្គាល់កំហុសខ្លួនឯង ត្រូវបានចាត់ទុកថាជាការជួយខ្លួនឯងឱ្យរួចពីទោស។
a)
ត្រូវ
b)
ខុស
55.
សេរីភាពសេដ្ឋកិច្ច អនុញ្ញាតឱ្យពលរដ្ឋប្រកបវិជ្ជាជីវៈតាមចំណូលចិត្ត ប៉ុន្តែត្រូវស្ថិតក្នុងរង្វង់ច្បាប់។
a)
ត្រូវ
b)
ខុស
56.
ទស្សនៈ «កុំប្រើកំហឹងទល់នឹងកំហល់» គឺជាគោលការណ៍នៃធម៌សន្តោស។
a)
ត្រូវ
b)
ខុស
57.
លោក ហ្សង់ ប៉ូលសាត្រ យល់ថា សេរីភាពមិនបែងចែកវណ្ណៈ ឬឋានៈក្នុងសង្គមឡើយ។
a)
ត្រូវ
b)
ខុស
58.
សន្តេកសន្តោសៈ លើកទឹកចិត្តឱ្យមនុស្សមានការតូចចិត្តនៅពេលរកទ្រព្យមិនបានដូចបំណង។
a)
ត្រូវ
b)
ខុស
59.
សេរីភាពនៃការជួបប្រជុំ មានគោលបំណងធ្វើឱ្យពលរដ្ឋមានអារម្មណ៍ថាខ្លួនមិនឯកោ និងបានផ្លាស់ប្តូរគំនិត។
a)
ត្រូវ
b)
ខុស
60.
ការអធ្យាស្រ័យឱ្យគេ គឺប្រៀបដូចជាការលើកស្ទួយខ្លួនឯងឱ្យខ្ពស់ជាងគេ។
a)
ត្រូវ
b)
ខុស
61.
មនុស្សដែលមានសេរីភាពពិតប្រាកដ គឺមិនចាំបាច់ទទួលខុសត្រូវលើទង្វើរបស់ខ្លួនទេ។
a)
ត្រូវ
b)
ខុស
62.
ការប្រកាន់យកធម៌សន្តោស ធ្វើឱ្យមនុស្សចេះស្គាល់ប្រមាណក្នុងការចាយវាយ។
a)
ត្រូវ
b)
ខុស
63.
សេរីភាពធម្មជាតិ គឺការដែលមនុស្សអាចធ្វើអ្វីៗដោយមានឧបសគ្គមករារាំងមនសិការ។
a)
ត្រូវ
b)
ខុស
64.
ការយោគយល់និងអធ្យាស្រ័យ អាចជួយកាត់បន្ថយសត្រូវ និងបង្កើនមិត្តភាព។
a)
ត្រូវ
b)
ខុស
65.
ទ្រព្យសម្បត្តិដែលបានមកដោយការលួចប្លន់ តែធ្វើឱ្យអ្នកលួចសប្បាយចិត្ត ចាត់ទុកជា សមេនសន្តោសៈ។
a)
ត្រូវ
b)
ខុស
100 %
