Worksheetsមេរៀន ចលនាតាមមួយវិមាត្រ ថ្នាក់ទី 10
Total questions: 28
Worksheet time: 11mins
ចលនាមួយដែលមានល្បឿនថេរ ហៅថាអ្វី?
ចលនាត្រង់ប្រែប្រួលស្មើ
ចលនាស្ទុះស្មើ
ចលនាទន្លាក់សេរី
ចលនាត្រង់ស្មើ
បណ្តាទំហំរូបវិទ្យាខាងក្រោម តើចម្លើយមួយណាជាទំហំស្កាលែសុទ្ធ?
ម៉ាស ទម្ងន់ ប្រវែង រយៈពេល
ចម្ងាយចរ ម៉ាស រយៈពេល កម្មន្ត
ម៉ាស កម្លាំង វ៉ិចទ័រល្បឿន សំទុះ
សំទុះ ចម្ងាយចរ កម្មន្ត បម្លាស់ទី
បណ្តាទំហំរូបវិទ្យាខាងក្រោម តើមួយណាមិនមែនជាទំហំស្កាលែ?
ចម្ងាយចរ
កម្មន្ត
ម៉ាស
ម៉ូម៉ង់
បើគេនិយាយថា គ្រាប់កាំភ្លើងចេញពីកាណុងដោយល្បឿន 600m/s ។ តើនេះជាល្បឿនអ្វី?
ល្បឿនដើម
ល្បឿនខណៈ
ល្បឿនមធ្យម
វ៉ិចទ័រល្បឿន
បណ្តាទំហំរូបវិទ្យាខាងក្រោម តើមួយណាជាទំហំវ៉ិចទ័រទាំងអស់?
កម្លាំង និងបម្លាស់ទី
ចម្ងាយចរ និងវ៉ិចទ័រល្បឿន
ម៉ាស និងកម្មន្ត
ចម្ងាយចរ និងបម្លាស់ទី
បណ្តាទំហំរូបវិទ្យាខាងក្រោម តើមួយណាមិនមែនជាទំហំវ៉ិចទ័រ?
វ៉ិចទ័រល្បឿន
សំទុះ
កម្មន្ត
កម្លាំង
វុិចទ័រពីរស្មើគ្នាកាលណា....
តម្លៃស្មើគ្នា
ទិសដូចគ្នា
ទិសដៅដូចគ្នា
ចម្លើយទាំងបីខាងលើ
គេមានវុិចទ័រពីរដែលមានតម្លៃ A=10cm និង B=5cm មានទិសដៅដូចគ្នា នោះវ៉ុិចទ័រផ្គួប C មានតម្លៃស្មើនឹង.....
C=A+B=15cm
C=A−B=5cm
C=B−A=−5cm
C=A=10cm
គេមានវ៉ុិចទ័រពីរមានទិសដៅផ្ទុយគ្នាដែលមានតម្លៃ A=10cm និង B=5cm នោះវុិចទ័រផ្គួប C មានតម្លៃស្មើនឹង .....
C=A+B=15cm
C=A−B=5cm
C=B−A=−5cm
C=B=5cm
បើវុិចទ័រ A និង B មានទិសកែងគ្នានោះតម្លៃនៃវុិចទ័រផ្គួប C គឺ......
C=A+B
C=∣A−B∣
C=A2+B2+2ABcosθ
C=A2+B2
ផលធៀបរវាងចម្ងាយចរសរុបជាមួយរយៈសរុបហៅថាអ្វី?
ចម្ងាយចរ
បម្លាស់ទី
ល្បឿនមធ្យម
វ៉ុិចទ័រល្បឿនមធ្យម
តើអ្វីជាផលធៀបរវាងបម្លាស់ទីសរុបជាមួយរយៈពេលសរុប?
បម្លាស់ទី
ចម្ងាយចរ
ល្បឿនមធ្យម
វុិចទ័រល្បឿនមធ្យម
សុខាដើរពីផ្ទះទៅផ្សារចម្ងាយ 500m ហើយត្រលប់មកវិញចូលលេងផ្ទះសុខចម្ងាយ 200m ពីផ្សារ ។ តើសុខាផ្លាស់ទីបានចម្ងាយចរប៉ុន្មាន?
500m
200m
700m
300m
ធីតាធ្វើដំណើរពីផ្ទះនាងទៅផ្សារ ចម្ងាយ 200m រួចត្រលប់មកផ្ទះនាងវិញ ។ តើនាងមានបម្លាស់ទីស្មើប៉ុន្មាន?
200m
400m
300m
0m
សំទុះនៃអង្គធាតុកើតមាននៅពេលដែល......
ចម្ងាយចរប្រែប្រួល
បម្លាស់ទីប្រែប្រួល
ល្បឿនប្រែប្រួល
ល្បឿនថេរ
កាលណាសំទុះមានតម្លៃវិជ្ជមាន នោះបញ្ជាក់ថា ......
ល្បឿនកើន
ល្បឿនថយ
ល្បឿនថេរ
គ្មានល្បឿន
កាលណាសំទុះមានតម្លៃអវិជ្ជមាន នោះបញ្ជាក់ថា.....
ល្បឿនកើន
ល្បឿនថយ
ល្បឿនថេរ
គ្មានល្បឿន
កាលណាសំទុះមានតម្លៃស្មើសូន្យ នោះមានន័យថា....
ល្បឿនកើន
ល្បឿនថយ
គ្មានល្បឿន
ល្បឿនថេរ
ចលនាដែលមានល្បឿនកើនឬ a>0 គឺជា....
ចលនាត្រង់ស្មើ
ចលនាស្ទុះស្មើ
ចលនាយឺតស្មើ
ទន្លាក់សេរី
ចលនាដែលមានសំទុះស្មើសូរឬល្បឿនថេរហៅថា......
ចលនាត្រង់ស្មើ
ចលនាស្ទុះស្មើ
ចលនាយឺតស្មើ
ទន្លាក់សេរី
ចលនាតាមទិសឈរហើយមានសំទុះ a=g គឺជា......
ចលនាត្រង់ស្មើ
ចលនាស្ទុះស្មើ
ចលនាយឺតស្មើ
ទន្លាក់សេរី
ក្នុងបណ្តាចម្លើយខាងក្រោម តើមួយណាជានិយមន័យនៃទំហំស្កាលែ?
ម៉ាស ចម្ងាយចរ រយៈពេល
ទំហំដែលគិតទាំងតម្លៃនិងទិសដៅ
ទំហំដែលគីតតែតម្លៃរបស់វាប៉ុននោះ
ចម្ងាយសរុបពីទីតាំងដើមទៅទីតាំងស្រេច
ចូរប្អូនពិនិត្យក្រាបខាងក្រោម តើក្រាបមួយណាតាងឱ្យ បំលាស់ទី-ពេល ក្នុងចលនាត្រង់ស្មើ?
ចូរពិនិត្យមើលក្រាបខាងក្រោម តើនេះជាក្រាបបង្ហាញពីអ្វី?
បំលាស់ទី-ពេល ក្នុងចលនាត្រង់ស្មើ
ល្បឿន-ពេល ក្នុងចលនាត្រង់ស្មើ
បំលាស់ទី-ពេល ក្នុងចលនាត្រង់ប្រែប្រួលស្មើ
ល្បឿន-ពេល ក្នុងចលនាត្រង់ប្រែប្រួលស្មើ
ចូរពិនិត្យមើលក្រាបខាងក្រោម តើនេះជាក្រាបបង្ហាញពីអ្វី?
ល្បឿន-ពេល ក្នុងចលនាត្រង់ស្មើ
សំទុះ-ពេល ក្នុងចលនាត្រង់ស្មើ
ល្បឿន-ពេល ក្នុងចលនាត្រង់ប្រែប្រួលស្មើ
សំទុះ-ពេល ក្នុងចលនាត្រង់ប្រែប្រួលស្មើ
ចូរពិនិត្យមើលក្រាបខាងក្រោម តើនេះជាក្រាបបង្ហាញពីអ្វី?
ល្បឿន-ពេល ក្នុងចលនាត្រង់ស្មើ
ល្បឿន-ពេល ក្នុងចលនាស្ទុះស្មើ
ល្បឿន-ពេល ក្នុងចលនាយឹតស្មើ
បំលាស់ទី-ពេល ក្នុងចលនាត្រង់ស្មើ
ចូរពិនិត្យមើលក្រាបខាងក្រោម តើនេះជាក្រាបបង្ហាញពីអ្វី?
បំលាស់ទី- ពេល ក្នុងចលនាត្រង់ស្មើ
បំលាស់ទី-ពេល ក្នុងចលនាត្រង់ប្រប្រួលស្មើ
ល្បឿន-ពេល ក្នុងចលនាស្ទុះស្មើ
ល្បឿន-ពេល ក្នុងចលនាយឺតស្មើ
ពិនិត្យមើលក្រាបខាងក្រោម តើនេះជាក្រាបបង្ហាញពីអ្វី?
ល្បឿន-ពេល ក្នុងចលនាត្រង់ស្មើ
ល្បឿន- ក្នុងចលនាត្រង់ស្មើ
សំទុះ-ពេល ក្នុងចលនាត្រង់ស្មើ
សំទុះ-ពេល ក្នុងចលនាត្រង់ប្រែប្រួលស្មើ
