WorksheetsLeadership and Management (S+S)B4
Total questions: 66
Worksheet time: 2hrs 54mins
1. និយមន័យអំពីភាពជាអ្នកដឹកនាំ
(Leadership)៖
A. គឺជាភាពប៉ិនប្រសព្វក្នុងការទាក់ទាញយកការគាំទ្រពីមនុស្សម្នាទាំងឡាយដើម្បីសម្រេចនូវគោលបំណងរួមណាមួយ
B. គឺជាការផ្លាស់ប្តូរឥរិយាបថមនុស្សតាមរយៈការបង្ខិតបង្ខំមនុស្សដើម្បីសម្រេចនូវគោលអ្វីមួយ
C. ចម្លើយទាំងអស់ខាងលើ
2. របៀបក្នុងការដឹកនាំ (Leadership style)៖
A. របៀបដឹកនាំតាមបែបការចូលរួមឬប្រជាធិបតេយ្យ (Participative or Democratic)
B. របៀបដឹកនាំតាមបែបផ្តាច់ការ(Autocratic
or Authoritarian)
C. របៀបដឹកនាំតាមបែបបណ្តែតបណ្តាយឬវិមជ្ឈការ (Laisez-Faire or Decentralize)
D. ចម្លើយទាំងអស់ខាងលើ
3. អ្វីទៅជាការគ្រប់គ្រង?
A. គឺជាចាត់ចែងដើម្បីសម្រេចនូវកិច្ចការអ្វីមួយប្រកបដោយប្រសិទ្ធភាព
និងប្រសិទ្ធពលតាមរយៈក្រុមនុស្សដែលមានរចនាសម្ព័ន្ធរៀបចំជាផ្លូវការ
B. គឺជាការធ្វើឲ្យសម្រេចនូវកិច្ចការអ្វីមួយតាមរយៈការឈរបង្គាប់បញ្ជាកូនចៅរបស់ខ្លួន
C. ចម្លើយទាំងអស់ខាងលើ
4. មុខងារនៃការគ្រប់គ្រងរួមមាន៖
A. ការធ្វើផែនការ (Planning) និង ការរៀបចំចាត់ចែងបែងចែកអនុវត្ត (Organizing)
B. ការសម្របសម្រួលការអនុវត្តន៍សកម្មភាព (Leading)
C. ការត្រួតពិនិត្យតាមដាននិងវាស់វែងការអនុវត្តន៍ (Controlling)
D. ចម្លើយទាំងអស់ខាងលើ
5. ជំនាញក្នុងការងារគ្រប់គ្រង (Managerial skills)៖
A. ជំនាញក្នុងការវិភាគស្ថានភាព (Conceptual skills)
B. ជំនាញបច្ចេកទេស (Technical skills)
C. ជំនាញក្នុងការប្រើប្រាស់មនុស្ស (Human skills)
D. ចម្លើយទាំងអស់ខាងលើ
6. ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រង៖
A. ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងគឺមានអត្ថន័យដូចគ្នាបេះបិទ
B. បុគ្គលដែលមានភាពជាអ្នកដឹកនាំគឺពូកែក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រ
7. កម្រិតគ្រប់គ្រងនៃប្រព័ន្ធសុខាភិបាលសាធារណៈ៖
A. ប្រព័ន្ធសុខាភិបាលសាធារណៈត្រូវបានបែងចែកការគ្រប់គ្រងជាបី (3) កម្រិត
B. ប្រព័ន្ធសុខាភិបាលសាធារណៈត្រូវបានបែងចែកការគ្រប់គ្រងជាពីរ (2) កម្រិត
C. ប្រព័ន្ធសុខាភិបាលសាធារណៈត្រូវបានបែងចែកការគ្រប់គ្រងជាបួន (៤) កម្រិត
D. ប្រព័ន្ធសុខាភិបាលសាធារណៈត្រូវបានបែងចែកការគ្រប់គ្រងជាប្រាំ (5) កម្រិត
8. ការគ្រប់គ្រងប្រព័ន្ធសុខាភិបាលសាធារណៈ៖
A. មន្ទីរពេទ្យខេត្តស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ការិយាល័យស្រុកប្រតិបត្តិ
B. មន្ទីរពេទ្យខេត្តស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់មន្ទីរសុខាភិបាលខេត្ត
មណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកស្រុកស្ថិតក្រោមការគ្រប់គ្រងផ្ទាល់
របស់មន្ទីរសុខាភិបាលខេត្ត
9. ការបែងចែកចំណាត់ថ្នាក់ឬកម្រិតមន្ទីរពេទ្យ CPA៖
A. មន្ទីរពេទ្យត្រូវបានបែងចែកជា3កម្រិតគឺ CPA1, CPA2 & CPA3
B. មន្ទីរពេទ្យត្រូវបានបែងចែកជា4កម្រិតគឺ CPA1, CPA2, CPA3 & CPA4
C. មន្ទីរពេទ្យត្រូវបានបែងចែកជា2កម្រិតគឺ CPA1, CPA2
D. មន្ទីរពេទ្យត្រូវបានបែងចែកជា5កម្រិតគឺ CPA1, CPA2, CPA3, CPA4 & CPA5
10. ស្រុកប្រតិបត្តិត្រូវបានដឹកនាំនិងគ្រប់គ្រងដោយ៖
A. គណៈកម្មការគ្រប់គ្រងស្រុកប្រតិបត្តិ
B. ក្រុមប្រឹក្សាបច្ចេកទេសស្រុកប្រតិបត្តិ
C. គណៈកម្មការអភិវឌ្ឍន៍ស្រុកប្រតិបត្តិ
ចំលើយទាំងបីខាងលើ
11. មណ្ឌលសុខភាពត្រូវបម្រើសេវាជូនប្រជាពលរដ្ឋចំនួន៖
A. ចំនួនប្រជាពលរដ្ឋជាមធ្យមគឺ 100,000នាក់
B. ចំនួនប្រជាពលរដ្ឋជាមធ្យមគឺ 10,000នាក់
C. ចំនួនប្រជាពលរដ្ឋជាមធ្យមគឺ 5០,000នាក់
D. ចំនួនប្រជាពលរដ្ឋជាមធ្យមគឺ 500,000នាក់
12. ស្រុកប្រតិបត្តិមួយត្រូវគ្របដណ្តប់ប្រជាពលរដ្ឋ៖
A. ចំនួនប្រជាពលរដ្ឋជាមធ្យមគឺ 500,000នាក់
B. ចំនួនប្រជាពលរដ្ឋជាមធ្យមគឺ 5០,000នាក់
C. ចំនួនប្រជាពលរដ្ឋជាមធ្យមគឺ 10,000នាក់
D. ចំនួនប្រជាពលរដ្ឋជាមធ្យមគឺ 100,000នាក់
13. ការបែងចែកកម្រិតនៃប្រព័ន្ធសុខាភិបាលសាធារណៈមាន៖
A. ថ្នាក់ជាតិ (ថ្នាក់កណ្តាល)
B. ថ្នាក់រាជធានី-ខេត្ត
C. ថ្នាក់ស្រុកប្រតិបត្តិ
D. ចម្លើយទាំងអស់ខាងលើ
14. សេវាដែលផ្តល់នៅមណ្ឌលសុខភាពរួមមាន៖
A. សេវាពិនិត្យពិគ្រោះជំងឺក្រៅ និង សេវាផ្តល់ថ្នាំបង្ការ
B. សំរាកព្យាបាលក្នុងមណ្ឌលសុខភាព
C. ចម្លើយទាំងអស់ខាងលើ
15. នៅពេលដែលយើងនិយាយអំពីហិរញ្ញប្បទានសុខាភិបាលគឺយើងសំដៅទៅលើ៖
A. ការបង់ថ្លៃព្យាបាលដោយអ្នកជំងឺ
B. ការឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលដល់មូលដ្ឋានសុខាភិបាល
C. ការឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលដល់មូលដ្ឋានសុខាភិបាល
B. ចម្លើយទាំងអស់ខាងលើ
16. ចំណូលពីការបង់ថ្លៃព្យាបាលដោយអ្នកជំងឺត្រូវបានបែងចែកដូចតទៅ៖
A. 60% នៃប្រាក់ចំណូលពីការបង់ថ្លៃត្រូវបានចែកជូនជាប្រាក់លើកទឹកចិត្តដល់បុគ្គលិក
B. 39% នៃប្រាក់ចំណូលពីការបង់ថ្លៃត្រូវបានប្រើប្រាស់សម្រាប់ដំណើរការបន្ថែម
C. 1% នៃប្រាក់ចំណូលពីការបង់ថ្លៃត្រូវបានបង់ចូលរតនាគារជាតិ (បង់ចូលរដ្ឋ)
D. ចម្លើយទាំងអស់ខាងលើ
17. ភាពខុសគ្នានៃសេវារបស់មន្ទីរពេទ្យកម្រិត CPA1, CPA2 & CPA3 ៖
A. មន្ទីរពេទ្យកម្រិត CPA1 ជាមន្ទីរពេទ្យដែលមានសេវាវះកាត់ដោយដាក់ថ្នាំសណ្តំបាន
B. មន្ទីរពេទ្យកម្រិត CPA2 ជាមន្ទីរពេទ្យដែលពុំមានសេវាវះកាត់និងដាក់ថ្នាំសណ្តំទេ
C. មន្ទីរពេទ្យកម្រិត CPA3 ជាមន្ទីរពេទ្យដែលមានសេវាវះកាត់ធំនិងវះកាត់តឆ្អឹង
D. មន្ទីរពេទ្យកម្រិត CPA1, CPA2 & CPA3 មានប្រភេទសេវាដូចៗគ្នាទាំងអស់
18. តើមន្ទីរពេទ្យមានគណៈកម្មការអ្វីខ្លះក្នុងរចនាសម្ព័ន្ធគ្រប់គ្រង៖
A. គណៈកម្មការបច្ចេកទេស
B. គណៈកម្មការហិរញ្ញប្បទាន
C. គណៈកម្មការ វិន័យនិងនិយ័តកម្ម
D. ចម្លើយទាំងអស់ខាងលើ
19. តើមន្ទីរពេទ្យមានក្រុមការងារអ្វីខ្លះ?
A. ក្រុមការងារគ្រប់គ្រងគ្លីនិកឱសថនិងការព្យាបាល
B. ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពឈាម
C. ក្រុមការងារប្រយុទ្ធទប់ស្កាត់ការឆ្លងរោគ និង ក្រុមការងារគ្រប់គ្រងការថែទាំជំងឺ
D. ចម្លើយទាំងអស់ខាងលើ
20. ការគ្រប់គ្រងនិងការបែងចែកកាកសំណល់របស់មន្ទីរពេទ្យ៖
A. កាកសំណល់នៅក្នុងមន្ទីរពេទ្យត្រូវបានបែងចែកចេញជាបី (3) ប្រភេទ
B. កាកសំណល់វេជ្ជសាស្រ្តត្រូវបានបែងចែកជាកាកសំណល់រឹងនិងកាកសំណល់រាវ
C. កាកសំណល់រឹងត្រូវដុតបំផ្លាញចោលក្នុងឡកំដៅខ្ពស់ រីឯកាកសំណល់រាវត្រូវបង្ហូរចូលអាងស្តុករួចត្រូវដាក់ថ្នាំសំលាប់មេរោគមុននឹងបង្ហូរចូលក្នុងប្រព័ន្ធលូទឹកស្អុយ
D. ចម្លើយទាំងអស់ខាងលើ
21. អ្វីទៅជាគុណភាពនៃសេវាសុខាភិបាល៖
A. គឺជាការអនុវត្តន៍បានត្រឹមត្រូវតាមស្តង់ដាវេជ្ជសាស្រ្តនូវអត្តរាគមន៍ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការព្យាបាលនិងថែទាំជំងឺហើយអ្នកជំងឺពេញចិត្តនឹងទទួលយក
B. ជាការឆ្លើយតបបានទៅនឹងការចង់បានរបស់អ្នកជំងឺដើម្បីធ្វើយ៉ាងណាឲ្យអ្នកជំងឺពេញចិត្តនឹងសេវាព្យាបាលថែទាំ
C. ព្យាបាលតាមកម្រិតស្តង់ដារដោយមិនខ្វល់អំពីការពេញចិត្តរបស់អ្នកជំងឺទេ
D. ចម្លើយទាំងអស់ខាងលើ
22. ជ្រុងទាំងបីនៃការធានាគុណភាពសេវាសុខាភិបាលរួមផ្សំដោយ៖
A. ការកំណត់កំរិតគុណភាព (Defining Quality)
B. ការវាស់វែងកំរិតគុណភាព (Measuring Quality)
C. ការលើកកំពស់កំរិតគុណភាព (Improving Quality)
D. ចំលើយទាំងអស់ខាងលើ
23. ជំហានក្នុងការលើកកម្ពស់គុណភាព៖
A. ការកំណត់បញ្ហានិងចំណុចខ្វះខាតដើម្បីកែលម្អ
B. ធ្វើការវិភាគបញ្ហានិងចំណុចខ្វះខាត និងបន្ទាប់មកស្វែងរកវិធានការដើម្បីដោះស្រាយ
C. សាកល្បងនិងអនុវត្តនូវវិធានការដោះស្រាយ
D. ចម្លើយទាំងអស់ខាងលើ
24. វិធីសាស្រ្ត Deming Cycle ក្នុងការលើកកម្ពស់គុណភាព
A. ការធ្វើផែនការ បន្ទាប់មកយកផែនការនោះមកប្រតិបត្តិឬអនុវត្ត
B. ការត្រួតពិនិត្យតាមដានលើការអនុវត្តន៍ផែនការ
C. ការកែតម្រូវនូវចំណុចខ្វះខាតដែលបានរកឃើញ
D. ចម្លើយទាំងអស់ខាងលើ
25. វិសាលភាពគុណភាពមាន៖
A. សមត្ថភាពបច្ចេកទេស-លទ្ធភាពចូលប្រើប្រាស់-សុវត្ថិភាព-ប្រសិទ្ធភាព-ប្រសិទ្ធពល
B. សមត្ថភាពបច្ចេកទេស-លទ្ធភាពចូលប្រើប្រាស់-ប្រសិទ្ធភាព-ទំនាក់ទំនងអត្តរបុគ្គល- ប្រសិទ្ធពល-ភាពខ្ជាប់ខ្ជូន-សុវត្ថិភាព-មានលក្ខណៈទាក់ទាញ/ភាពជាទីគាប់ចិត្ត
C. ប្រសិទ្ធភាព-សុវត្ថិភាព-ប្រសិទ្ធពល-សមត្ថភាពបច្ចេកទេស-ភាពខ្ជាប់ខ្ជួននៃសេវា
D. ទំនាក់ទំនងអត្តរបុគ្គល-ភាពខ្ជាប់ខ្ជូននៃសេវា-សមត្ថភាពបច្ចេកទេស-សុវត្ថិភាព
26. ការចម្លងរោគក្នុងមន្ទីរពេទ្យអាចកើតមានឡើងតាមរយៈ៖
A. ការចម្លងពីបុគ្គលិកពេទ្យទៅអ្នកជំងឺនិងពីអ្នកជំងឺទៅបុគ្គលិកពេទ្យវិញ
B. ការចម្លងពីអ្នកជំងឺទៅអ្នកជំងឺ
C. ការចម្លងពីអ្នកជំងឺទៅភ្ញៀវ និង ការចម្លងពីភ្ញៀវទៅអ្នកជំងឺ
D. ចម្លើយទាំងអស់ខាងលើ
27. វដ្ដនៃការចម្លងរោគក្នុងមន្ទីរពេទ្យ៖
A. មេរោគ - ជំរក - ច្រកចេញ - របៀបឆ្លង - ច្រកចូល - អ្នកទទួល -
B. ជំរក - របៀបឆ្លង - ច្រកចេញ - អ្នកទទួល - ច្រកចូល - មេរោគ -
C. មេរោគ - ច្រកចេញ - ជំរក - ច្រកចូល - អ្នកទទួល - របៀបឆ្លង -
D. ច្រកចូល - មេរោគ - របៀបឆ្លង - ច្រកចេញ - អ្នកទទួល - ជំរក -
28. ប្រភពនៃការចម្លងរោគ៖
A. ប្រភពពីបរិស្ថានមន្ទីរពេទ្យ
B. ប្រភពពីអ្នកជំងឺ
C. ប្រភពមកពីសម្ភារៈបរិក្ខា និង ប្រភពមកពីបុគ្គលិកពេទ្យ
D. ចម្លើយទាំងអស់ខាងលើ
29. ផ្នែកនៃរាង្គកាយដែលទទួលរងនូវការឆ្លងរោគញឹកញាប់ជាងគេនៅក្នុងមន្ទីរពេទ្យ៖
A. ផ្លូវទឹកនោម
B. ផ្លូវដង្ហើម
C. មុខរបួសវះកាត់
D. ចម្លើយទាំងអស់ខាងលើ
30. ភ្នាក់ងារចម្បងដែលអាចបង្កការចម្លងរោគក្នុងបន្ទប់វះកាត់ ៖
A. អ្នកជំងឺខ្លួនឯង
B. ភ្ញៀវមកសួរសុខទុក្ខ
C. បុគ្គលិកពេទ្យ/គ្រូពេទ្យ
D. អ្នកកំដរអ្នកជំងឺ
31. តើពេលណាខ្លះដែលបុគ្គលិកពេទ្យត្រូវធ្វើអនាម័យដៃ?
A. មុនពេលប៉ះអ្នកជំងឺ និង មុនពេលអនុវត្តកិច្ចការអាសិបទិក
B. បន្ទាប់ពីប៉ះពាល់ជាមួយវត្ថុរាវចេញពីរាង្គកាយ
C. ក្រោយពេលប៉ះពាល់អ្នកជំងឺឬរបស់របរប្រើប្រាស់ជុំវិញអ្នកជំងឺ
D. ចម្លើយទាំងអស់ខាងលើ
32. ការញែកប្រភេទកាកសំណល់៖
A. សំណល់ទូទៅត្រូវដាក់ក្នុងធុងពណ៌បៃតង
B. សំណល់បង្ករោគត្រូវដាក់ក្នុងធុងពណ៌លឿងមានស្លាកពណ៌ខ្មៅថា“សំណល់ឆ្លងរោគ”
C. សំណល់មុតស្រួចត្រូវដាក់ក្នុងប្រអប់ពណ៌លឿងដោយមានអក្សរ “សំណល់មុតស្រួច”
D. ចម្លើយទាំងអស់ខាងលើ
33. ទម្រង់របាយការណ៍ប្រចាំខែរបស់ប្រព័ន្ធសុខាភិបាល៖
A. ទម្រង់របាយការណ៍របស់មណ្ឌលសុខភាព HC1 និង របស់មន្ទីរពេទ្យ HO2
B. ទម្រង់របាយការណ៍ប្រចាំខែរបស់ការិយាល័យស្រុកប្រតិបត្តិមានឈ្មោះថា DO3
C. ទម្រង់របាយការណ៍ប្រចាំខែរបស់មន្ទីរសុខាភិបាលមានឈ្មោះថា PRO4
D. ចម្លើយទាំងអស់ខាងលើ
34. ប្រព័ន្ធព័ត៌មានសុខាភិបាលគឺជា៖
A. ប្រព័ន្ធព័ត៌មានដែលកត់ត្រាអំពីធនធានរបស់មូលដ្ឋានសុខាភិបាល
B. ប្រព័ន្ធព័ត៌មានដែលកត់ត្រាអំពីចំនួនអ្នកជំងឺដែលមកទទួលសេវានិងប្រភេទជំងឺ
C. ប្រព័ន្ធព័ត៌មានដែលកត់ត្រាអំពីកម្មភាពការងាររបស់មូលដ្ឋានសុខាភិបាល
D. ចម្លើយទាំងអស់ខាងលើ
35. នៅក្នុងការគ្រប់គ្រងធនធានមនុស្សជំនាញសំខាន់ៗដែលត្រូវពង្រឹងគឺ៖
A. ជំនាញបច្ចេកទេស (Technical skills)
B. ជំនាញទំនាក់ទំនងអន្តរបុគ្គល (Interpersonal skills)
C. ជំនាញដោះស្រាយបញ្ហា (Problem solving skills)
D. ចម្លើយទាំងអស់ខាងលើ
36. ការរៀបចំចែកចាយឱសថឲ្យអ្នកជំងឺនៅមណ្ឌលសុខភាព៖
A. ការរៀបចំចែកចាយឱសថឲ្យអ្នកជំងឺនៅមណ្ឌលសុខភាពមាន ៣ ជំហាន
B. ការរៀបចំចែកចាយឱសថឲ្យអ្នកជំងឺនៅមណ្ឌលសុខភាពមាន ៥ ជំហាន
C. ការរៀបចំចែកចាយឱសថឲ្យអ្នកជំងឺនៅមណ្ឌលសុខភាពមាន ៧ ជំហាន
D. ការរៀបចំចែកចាយឱសថឲ្យអ្នកជំងឺនៅមណ្ឌលសុខភាពមាន ៤ ជំហាន
37. ការពន្យល់អ្នកជំងឺអំពីការប្រើប្រាស់ឱសថមុនពេលអ្នកជំងឺចេញពីមណ្ឌលសុខភាព៖
A. ការពន្យល់ពីរបៀបប្រើប្រាស់ឱសថក្នុងករណីមានអ្នកជំងឺពិសេស
B. ការផ្តល់ព័ត៌មានសំខាន់បន្ថែមសម្រាប់អ្នកជំងឺ
C. ការផ្តល់ដំបូន្មានអំពីការប្រើប្រាស់ឱសថចំពោះកុមារ
D. ចម្លើយទាំងអស់ខាងលើ
38. ការគ្រប់គ្រងឱសថនៃមណ្ឌលសុខភាព៖
A. ការទទួលឱសថពីស្រុកប្រតិបត្តិ បន្ទាប់មករៀបចំទុកដាក់ឱសថនៅមណ្ឌលសុខភាព
B. ការចែកចាយឱសថនិងបរិក្ខាឲ្យអ្នកជំងឺនៅមណ្ឌលសុខភាព
C. ការគ្រប់គ្រងនិងថែរក្សាឯកសារ ការស្នើសុំឱសថនិងបរិក្ខារពេទ្យ
D. ចម្លើយទាំងអស់ខាងលើ
39. ការគណនាចំនួនឱសថដែលត្រូវស្នើសុំ
A. ស្នើសុំដោយស្មានៗនូវចំនួនឱសថដែលជិតអស់ស្តុក
B ស្នើសុំដោយប្រើរូបមន្ត៖ (6 x AMC)តុល្យកា (ស្តុកនៅសល់)
C. ចម្លើយទាំងអស់ខាងលើ
40. និយមន័យនៃពាក្យថាក្រុម (Team)៖
A. ក្រុម (Team) គឺជាការរួមគ្នានៃមនុស្សពីរឬច្រើននាក់ដើម្បីធ្វើកិច្ចការអ្វីមួយ
B. ក្រុម (Team) គឺជាការរួមគ្នានៃមនុស្សចាប់ពី១០នាក់ឡើងទៅដើម្បីធ្វើកិច្ចការអ្វីមួយ
C. ក្រុម (Team) គឺជាការួមគ្នានៃមនុស្សចាប់ពី១៥នាក់ឡើងទៅដើម្បីធ្វើកិច្ចការអ្វីមួយ
D. ក្រុម (Team) គឺជាការួមគ្នានៃមនុស្សចាប់ពី៣០នាក់ឡើងទៅដើម្បីធ្វើកិច្ចការអ្វីមួយ
41. សុខភាពប្រជាពលរដ្ឋត្រូវបានកំណត់ដោយកត្តាសុខភាពដូចខាងក្រោម៖
A. កត្តាបុគ្គល របៀបរស់នៅ កត្តាបណ្តាញសង្គម និងបណ្តាញសហគមន៍
B. កត្តានៃការរស់នៅនិងលក្ខខណ្ឌការងារ
C. កត្តាសេដ្ឋកិច្ច-សង្គម វប្បធម៌ប្រពៃណីនិងកត្តាបរិស្ថាន
D. ចម្លើយទាំងអស់ខាងលើ
42. ផ្អែកតាមទ្រឹស្តីនៃការលើកទឹកចិត្ត កត្តាដែលជំរុញលើកទឹកចិត្តមនុស្សមាន៖
A. កត្តាលើកទឹកចិត្តមាន កត្តាខាងក្នុង និង កត្តាខាងក្រៅ
B. កត្តាលើកទឹកចិត្តមានបី គឺកត្តាខាងក្នុង កត្តាខាងក្រៅ និង ការលួងលោម
C. កត្តាលើកទឹកចិត្តមានបួនគឺ កត្តាខាងក្នុង កត្តាខាងក្រៅ ប្រាក់រង្វាន់ និង ការសសើរ
D. ចំលើយទាំងអស់ខាងលើ
43. តើទ្រឹស្តីនៃការលើកទឹកចិត្តមួយណាដែលពេញនិយមជាងគេ?
A. ទ្រឹស្តីរបស់លោក Maslow Hierarchy Needs
B. ទ្រឹស្តីរបស់លោក McGregor’s Theory X & Theory Y
C. ទ្រឹស្តីរបស់លោក Herzberg’s Motivation-Hygiene Theory
D. ទ្រឹស្តីរបស់លោក Three-Needs Theory (McClelland)
44. សិទ្ធអតិថិជន សិទ្ធនិងកតព្វកិច្ចអ្នកផ្តល់សេវា
A. អតិថិជនមានសិទ្ធ៤ យ៉ាង រីឯអ្នកផ្តល់សេវាមានសិទ្ធ៧យ៉ាង
B. អ្នកផ្តល់សេវាមានសិទ្ធ៥យ៉ាង និង អតិថិជនមានសិទ្ធ ៧យ៉ាង
C. អតិថិជនមានសិទ្ធ៦យ៉ាង និង អ្នកផ្តល់សេវាមានសិទ្ធ៦យ៉ាង
D. អតិថិជនមានសិទ្ធ៧យ៉ាង និង អ្នកផ្តល់សេវាមានសិទ្ធនិងកតព្វកិច្ច៤យ៉ាង
45. សិទ្ធអតិថិជន
A. អតិថិជនមានសិទ្ធបញ្ជាឲ្យអ្នកផ្តល់សេវាធ្វើតាមការចង់បានរបស់ខ្លួន
B. អតិថិជនមានសិទ្ធទាមទារឲ្យអ្នកផ្តល់សេវារក្សាអាថ៌កំបាំងរបស់ខ្លួន
C. អតិថិជនមានសិទ្ធមិនគោរពតាមការណែនាំរបស់អ្នកផ្តល់សេវា
46. សិទ្ធនិងកតព្វកិច្ចអ្នកផ្តល់សេវា
A. អ្នកផ្តល់សេវាមានសិទ្ធសាកសួរព័ត៌មានពីអ្នកជំងឺតាមបច្ចេកទេសវេជ្ជសាស្រ្ត
B. អ្នកផ្តល់សេវាពុំមានសិទ្ធក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់ជីវិតទេ បើពុំទាន់មានការយល់ព្រមពីក្រុមគ្រួសារទេនោះ
C. អ្នកផ្តល់សេវាមានសិទ្ធិបញ្ឈប់ការថែទាំព្យាបាលចំពោះអ្នកជំងឺដែលគ្មានសង្ឃឹមថារស់
47. ផ្នែកសំខាន់ៗនៃការធ្វើផែនការយុទ្ធសាស្ត្រមាន
A. ចក្ខុវិស័យ (Vision)
B. បេសកកម្ម (Mission)
C. គោលដៅ (Goals) និងគោលបំណងឬវត្ថុបំណង (Objectives)
D. ចម្លើយទាំងអស់ខាងលើ
48. ប្រព័ន្ធសុខាភិបាលថ្នាក់កណ្តាលឬថ្នាក់ជាតិរួមមាន
A. ក្រសួងសុខាភិបាល
B. មន្ទីរពេទ្យថ្នាក់ជាតិ
C. កម្មវិធីជាតិនានា
D. ចម្លើយទាំងអស់ខាងលើ
49. សេវាសុខាភិបាលដែលផ្តល់នៅមន្ទីរពេទ្យជាតិជាប្រភេទសេវា
A. សំណុំសកម្មភាពបង្គ្រប់កម្រិតទី៣ (CPA3) រួមទាំងសេវាឯកទេសផ្សេងៗទៀត
B. សំណុំសកម្មភាពបង្គ្រប់កម្រិតទី២ (CPA2) រួមទាំងសេវាឯកទេសផ្សេងៗទៀត
C. សំណុំសកម្មភាពអប្បបរមា (MPA) រួមទាំងសេវាឯកទេសផ្សេងៗទៀត
D. ចម្លើយទាំងអស់ខាងលើ
50. មហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ដោយ
A. មន្ទីរសុខាភិបាលខេត្ត
B. ក្រសួងសុខាភិបាល
C. ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ
D. ចម្លើយទាំងអស់ខាងលើ
51. កម្មវិធីជាតិទាំងអស់ធ្វើសកម្មភាពតាមរយៈ
A. ការផ្តល់សេវាដោយខ្លួនឯងផ្ទាល់
B. តាមរយៈសមាហរណកម្មសកម្មភាពជាមួយស្រុកប្រតិបត្តិនិងមណ្ឌលសុខភាព
C. តាមរយៈមូលដ្ឋានសុខាភិបាលឯកជន
D. ចម្លើយទាំងអស់ខាងលើ
52. មហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលធ្វើការបណ្តុះបណ្តាល
A. វេជ្ជបណ្ឌិត
B. ទន្តបណ្ឌិត
C. ឱសថការី
D. ចម្លើយទាំងអស់ខាងលើ
53. សាលាបណ្តុះបណ្តាលបច្ចេកទេសថែទាំវេជ្ជសាស្រ្តធ្វើការបណ្តុះបណ្តាល
A. គិលានុប្បដ្ឋាក/យិកា ឆ្មប អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ការព្យាបាលដោយចលនា
B. វេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេស
C. អ្នកឯកទេសសុខភាពសាធារណៈ
D. ចម្លើយទាំងអស់ខាងលើ
54. រចនាសម្ព័ន្ធគ្រប់គ្រងស្រុកប្រតិបត្តិរួមមាន
A. ប្រធានការិយាល័យស្រុកប្រតិបត្តិ
B. អនុប្រធានទទួលបន្ទុកមណ្ឌលសុខភាព និង អនុប្រធានទទួលបន្ទុកមន្ទីរពេទ្យ
C. ផ្នែកបច្ចេកទេស និង ផ្នែករដ្ឋបាល-ហិរញ្ញវត្ថុ
D. ចម្លើយទាំងអស់ខាងលើ
55. សមាសភាពគណៈកម្មការគ្រប់គ្រងស្រុកប្រតិបត្តិរួមមាន
A. ប្រធានការិយាល័យស្រុកប្រតិបត្តិ និង អនុប្រធានការិយាល័យស្រុកប្រតិបត្តិ
B. ប្រធានមន្ទីរសុខាភិបាលខេត្ត
C. ប្រធានមណ្ឌលសុខភាព
D. ចម្លើយទាំងអស់ខាងលើ
56. សមាសភាពគណៈកម្មការបច្ចេកទេសស្រុកប្រតិបត្តិ រួមមាន
A. ប្រធាននិងអនុប្រធានការិយាល័យស្រុកប្រតិបត្តិ
B. មន្ត្រីពីផ្នែកគាំពារមាតាទារក ផ្នែកជំងឹឆ្លង ឱសថស្ថាន
C. មន្ត្រីពីផ្នែក រដ្ឋបាល/បុគ្គលិក គណនេយ្យ/ហិរញ្ញវត្ថុ
D. ចម្លើយទាំងអស់ខាងលើ
57. សមាសភាពគណៈកម្មការអភិវឌ្ឍន៍ស្រុកប្រតិបត្តិ រួមមាន
A. មន្ត្រីមកពីគ្រប់ស្រុករដ្ឋបាលក្នុងតំបន់របស់ស្រុកប្រតិបត្តិ
B. តំណាងពីការិយាល័យរបស់ស្រុករដ្ឋបាល មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាព
C. តំណាងពីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការក្នុងតំបន់និងតំណាងសហគមន៍
D. ចម្លើយទាំងអស់ខាងលើ
58. រចនាសម្ព័ន្ធគ្រប់គ្រងមណ្ឌលសុខភាព រួមមាន
A. ប្រធានមណ្ឌលសុខភាព និង អនុប្រធានមណ្ឌលសុខភាព
B. គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ
C. ផ្នែកផ្សេងៗដូចជា ផ្នែក ចុះបញ្ជីអ្នកជំងឺ ពិគ្រោះជំងឺ សុខភាពមាតា-ទារក ឱសថស្ថាន
D. ចម្លើយទាំងអស់ខាងលើ
59. តួនាទីនិងភារកិច្ចរបស់ឆ្មប រួមមាន
A. ការពិនិត្យនិងថែទាំផ្ទៃពោះមុនសម្រាល ធ្វើការសម្រាលកូន និងថែទាំក្រោយសម្រាល
B. ធ្វើការផ្តល់សេវារំលូតដោយសុវត្ថិភាព
C. ផ្តល់សេវាពន្យាកំណើតនិងផែនការគ្រួសារ
D. ចម្លើយទាំងអស់ខាងលើ
60. មណ្ឌលសុខភាពផ្តល់សេវាសុខាភិបាលដែលមានដូចជា
A. សេវាថែទាំសុខភាពបឋមនិងសេវាបង្ការ
B. សេវាវះកាត់និងសម្រាកព្យាបាល
C. សេវាសង្គ្រោះបន្ទាន់
D. ចម្លើយទាំងអស់ខាងលើ
61. រចនាសម្ព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ រួមមាន
A. ប្រធាន និង អនុប្រធានមន្ទីរពេទ្យ
B. គណៈកម្មការនិងក្រុមការងារ
C. ការិយាល័យបច្ចេកទេស និង ការិយាល័យរដ្ឋបាល-ហិរញ្ញវត្ថុ
D. ចម្លើយទាំងអស់ខាងលើ
62. តួនាទីនិងភារកិច្ចគណៈកម្មការបច្ចេកទេសរបស់មន្ទីរពេទ្យ រួមមាន
A. ស្វែងរកបញ្ហានានាក្នុងការផ្តល់សេវាសុខាភិបាលដើម្បីធ្វើការកែលំអ
B. ពិនិត្យមើលលើការងារពង្រឹងគុណភាពសេវារបស់មន្ទីរពេទ្យជាប្រចាំ
C. កំណត់គោលដៅនិងផែនការអភិវឌ្ឍន៍ដោយសហការជាមួយអង្គការដៃគូនិងសហគម
D. ចម្លើយទាំងអស់ខាងលើ
63. តួនាទីនិងភារកិច្ចរបស់គណៈកម្មការហិរញ្ញប្បទាន
A. ទទួលខុសត្រូវលើការងាររៀបចំសំណើរអនុវត្តន៍សេវាហិរញ្ញប្បទានក្នុងមន្ទីរពេទ្យ
B. គ្រប់គ្រងចំណូលពីការបង់ថ្លៃសេវានិងការបែងចែកប្រាក់លើកទឹកចិត្តដល់បុគ្គលិក
C. ពិនិត្យលើការផ្តល់ការលើកលែងបង់ថ្លៃសេវាចំពោះជនក្រីក្រឬក្រុមងាយរងគ្រោះ
D. ចម្លើយទាំងអស់ខាងលើ
64. មុខងារនិងតួនាទីរបស់ក្រុមការងារគ្រប់គ្រងគ្លីនិក ឱសថ និងការព្យាបាល រួមមាន
A. ធានាឲ្យបាននូវការអនុវត្តន៍តាមមគ្គុទេសនិងពិធីសារព្យាបាលរបស់ជាតិ
B. តាមដាននិងគ្រប់គ្រងការព្យាបាលនិងថែទាំជាពិសេសចំពោះជំងឺប្រភេទធ្ងន់ធ្ងរ
C. អភិបាលនិងបណ្តុះបណ្តាលបុគ្គលិក-គ្រូពេទ្យទាំងអស់ក្នុងមន្ទីរពេទ្យ
D. ចំលើយទាំងអស់ខាងលើ
65. បញ្ជីកត់ត្រាប្រចាំថ្ងៃរបស់ប្រព័ន្ធសុខាភិបាល រួមមាន
A. បញ្ជីកត់ត្រាសម្រាប់ការពិនិត្យនិងពិគ្រោះជំងឺក្រៅ ជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
B. បញ្ជីកត់ត្រាការពិនិត្យផ្ទៃពោះ សម្រាលកូន ពន្យាកំណើត ចាក់ថ្នាំបង្ការ
C. បញ្ជីកត់ត្រាសម្រាប់ផ្នែកមន្ទីរពិសោធន៍
D. ចំលើយទាំងអស់ខាងលើ
66. របាយការណ៍ស្ថិតិសុខាភិបាលប្រចាំឆ្នាំត្រូវបានរៀបចំនិងចងក្រងឡើងដោយ
A. នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល
B. មន្ទីរសុខាភិបាលខេត្ត
C. កម្មវិធីជាតិនានា
D. ចម្លើយទាំងអស់ខាងល់
