Wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

រឿងសូផាត

Total questions: 45

Worksheet time: 26mins

Name
Class
Date
1.

តើរឿងសូផាត និពន្ធដោយនរណា?

a)

a. លោក ញ៉ុក ថែម

b)

b. លោក នូ ហាច

c)

c. លោក ទី ជីហួត

d)

d. លោក រីម គីន

2.

តើរឿងសូផាត និពន្ធនៅឆ្នាំណា?

a)

a. 1936

b)

b. 1937

c)

c. 1938

d)

d. 1939

3.

តើរឿងសូផាត ជាប្រភេទអក្សរសិល្ប៍អ្វី?

a)

a. អក្សរសិល្ប៍បុរាណ

b)

b. អក្សរសិល្ប៍ទំនើប

c)

c. អក្សរសិល្ប៍ប្រជាប្រិយ

d)

d. អក្សរសិល្ប៍បរទេស

4.

តើរឿងសូផាត ស្ថិតនៅក្នុងចលនាអក្សរសិល្ប៍អ្វី?

a)

a. ចលនាពុទ្ធនិយម

b)

b. ចលនាព្រាហ្មណ៍និយម

c)

c. ចលនាខេមរនិយម

d)

d. ចលនាបរទេសនិយម

5.

តើរឿងសូផាត បានបោះពុម្ពនៅឆ្នាំណា?

a)

a. 1940

b)

b. 1941

c)

c. 1942

d)

d. 1943

6.

តើរឿងសូផាត ស្ថិតនៅក្នុងសម័យកាលណា?

a)

a. សម័យអង្គរ

b)

b. សម័យលង្វែក

c)

c. សម័យឧដុង្គ

d)

d. សម័យអាណានិគមនិយមបារាំង

7.

តើលោករីម គីនកើតនៅឆ្នាំណា?

a)

ក. 1910

b)

ខ. 1911

c)

គ. 1912

d)

ឃ. 1913

8.

តើលោករីម គីនរៀបអាពាហ៍ពិពាហ៍នៅឆ្នាំណា?

a)

ក. 1932

b)

ខ. 1933

c)

គ. 1934

d)

ឃ. 1935

9.

តើលោករីម គីនបានចូលរៀននៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិនៅឆ្នាំណា?

a)

ក. 1925

b)

ខ. 1926

c)

គ. 1927

d)

ឃ. 1928

10.

. តើលោករីម គីនបានបង្រៀននៅសាលាបឋមសិក្សាចាក់អង្រែនៅឆ្នាំណា?

a)

ក. 1936

b)

ខ. 1937

c)

គ. 1938

d)

ឃ. 1939

11.

តើលោករីម គីនក្លាយជាសាស្រ្តាចារ្យផ្នែកខាងភាសាជាតិនៅសាលាមធ្យមសិក្សាគរុកោសល្យនៅឆ្នាំណា?

a)

ក.1946

b)

ខ.1947

c)

គ.1948

d)

ឃ.1949

12.

តើលោករីម គីន ត្រូវបានតែងតាំងជាប្រធានសមាគមអ្នកនិពន្ធខ្មែរនៅឆ្នាំណា?

a)

ក. 1953

b)

ខ. 1954

c)

គ. 1955

d)

ឃ. 1956

13.

តើលោករីម គីនទទួលមរណភាពនៅឆ្នាំណា?

a)

ក. 1956

b)

ខ. 1957

c)

គ. 1958

d)

ឃ. 1959

14.

តើលោក រីម គីន ធ្លាប់ទៅបម្រើការជាគ្រូបង្រៀននៅខេត្តណា?

a)

ក. ស្វាយរៀង

b)

ខ. បាត់ដំបង

c)

គ. កំពង់ធំ

d)

ឃ. ព្រៃវែង

15.

តើលោក រីម គីន ជាអ្នកនិពន្ធសម័យអក្សរសាស្ត្រនៅសតវត្សរ៍ទីប៉ុន្មាន?

a)

ក. 19

b)

ខ. 20

c)

គ. 21

d)

ឃ. 22

16.

ក្នុងចំណោមរឿងខាងក្រោមនេះ តើរឿងណាមួយជាស្នាដែនិពន្ធរបស់លោក រីម គីន?

a)

a. រឿងផ្កាស្រពោន

b)

b. រឿងមាលាដួងចិត្ត

c)

c. រឿងទុំទាវ

d)

d. រឿងសូផាត

17.

ក្នុងចំណោមរឿងខាងក្រោមនេះ សុទ្ធតែជាស្នាដៃនិពន្ធរបស់លោក រីំម គីន លើកលែងតែ ៖

a)

a. រឿងចិត្តចងចាំ

b)

b. រឿងនារីជាទីស្នេហា

c)

c. រឿងស្ត្រីកំព្រា

d)

d. រឿងក្លាហាន

18.

តើលោកសួន ត្រូវបានរាជការបញ្ជូនទៅធ្វើការនៅឯណា? មុខតំណែងជាអ្វី?

a)

a. កាន់មុខតំណែងជាសាស្រ្តាចារ្យ នៅស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង។

b)

b. កាន់មុខតំណែងជាមេឃុំ នៅស្រុកកំរៀង ខេត្តបាត់ដំបង។

c)

c. កាន់មុខតំណែងជាចៅហ្វាយស្រុក នៅស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង។

d)

d. កាន់មុខតំណែងជាស្មៀន នៅស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង។

19.

តើលោកសួន បែកពីនាងសូយាដោយសារអ្វី?

a)

a. មានសំបុត្រពីម្តាយ តម្រូវឱ្យផ្លាស់លោកទៅរស់នៅទីក្រុងភ្នំពេញវិញ។

b)

b. មានសំបុត្រពីមិត្តភក្តិ តម្រូវឱ្យលោកទៅរកស៊ីនៅទីក្រុងភ្នំពេញវិញ។

c)

c. មានសំបុត្រពីរាជការ តម្រូវឱ្យផ្លាស់លោកទៅធ្វើការនៅទីក្រុងភ្នំពេញវិញ។

d)

d. មានសំបុត្រពីលោកគ្រូ តម្រូវឱ្យផ្លាស់លោកទៅធ្វើការនៅទីក្រុងភ្នំពេញវិញ។

20.

តើមរណភាពរបស់នាងសូយា ដោយសារមូលហេតុអ្វី?

a)

a. មិនផ្ញើសំបុត្រតបនាង នាងស្រែកទ្រហោយំ ទន់ក្បាលជង្គង់ទាស់រីងរៃរហូតដល់ស្លាប់។

b)

b. មានជំងឺរ៉ាំរ៉ៃប្រចាំកាយ រហូតដល់ស្លាប់។

c)

c. ដឹងថាលោកសួនមានប្រពន្ធថ្មី នាងស្រែកទ្រហោយំ ទន់ក្បាលជង្គង់ទាស់រីងរៃរហូតដល់ស្លាប់។

d)

d. មានការឈ្លោះប្រកែកគ្នា នាងស្រែកទ្រហោយំ ទន់ក្បាលជង្គង់ទាស់រីងរៃរហូតដល់ស្លាប់។

21.

ជីវិតជាក្មេងកំព្រាចាប់តាំងពីអាយុ៨ឆ្នាំមក តើសូផាតទទួលការទំនុកបម្រុងពីនរណា?

a)

a. មិត្តភក្តិ

b)

b. អ្នកជិតខាង

c)

c. ព្រះសង្ឃ

d)

d. ចាស់ព្រឹទ្ធាចារ្យ

22.

តើសូផាតធ្វើដំណើរទៅទីក្រុងភ្នំពេញក្នុងគោលបំណងអ្វី?

a)

a. ដើម្បីទៅរកលោកបាល័ដ្ឋប៉ក់

b)

b. ដើម្បីទៅរកមិត្តភក្តិ

c)

c. ដើម្បីទៅរកលោកឪពុក

d)

d. ដើម្បីទៅរកព្រះសង្ឃ

23.

តើសូផាតស្គាល់គ្នាជាមួយណារិនដោយរបៀបណា?

a)

a. សូផាតបានជួបដោយចៃដន្យ។

b)

b. សូផាតបានជួបគ្នានៅវត្ត។

c)

c. សូផាតបានជួយសង្គ្រោះដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។

d)

d. សូផាតបានជួយយកអាសារក្មេងម្នាក់ដែលត្រូវគេព្រួតវាយធ្វើបាប។

24.

ចាប់តាំងពីសូផាតបានស្គាល់គ្នាជាមួយណារិន តើសូផាតបានស្នាក់នៅជាមួយនរណា?

a)

a. លោកអធិបតីសេនា

b)

b. លោកគ្រូចៅអធិការ

c)

c. លោកបាល័ដ្ឋ

d)

d. លោកចៅហ្វាយស្រុក

25.

ដោយសេចក្ដីព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ តើសូផាតនិងណារិនទទួលបានលទ្ធផលដូចម្ដេច?

a)

a. ប្រលងជាប់សញ្ញាបត្របឋមសិក្សាវិជ្ជាបារាំង

b)

b. ប្រលងជាប់សញ្ញាបត្របឋមសិក្សាផ្នែកភាសាខ្មែរ

c)

c. ប្រលងជាប់សញ្ញាបត្របឋមសិក្សាវិជ្ជាបារាំង ខ្មែរ

d)

d. ប្រលងជាប់សញ្ញាបត្របឋមសិក្សាវិជ្ជាជប៉ុន ខ្មែរ

26.

. តើលោកសួនដឹងថាសូផាត ជាកូនរបស់លោកដោយរបៀបណា?

a)

a. ឃើញខ្សែកពេជ្រមួយខ្សែដែលលោកប្រគល់ជូននាងសូយាដើម្បីបញ្ចាំចិត្ត។

b)

b. ឃើញគ្រឿងពេជ្រដែលលោកប្រគល់ជូននាងសូយាដើម្បីបញ្ចាំចិត្ត។

c)

c. ឃើញបន្តោងខ្សែកមួយដែលលោកប្រគល់ជូននាងសូយាដើម្បីបញ្ចាំចិត្ត។

d)

d. ឃើញចិញ្ចៀនពេជ្រមួយវង់ដែលលោកប្រគល់ជូននាងសូយាដើម្បីបញ្ចាំចិត្ត។

27.

ល្បះខាងក្រោមនេះ បង្ហាញពីទំនួលខុសត្រូវរបស់លោកសួនចំពោះសូផាតដែលជាកូន លើកលែងតែ ៖

a)

a. រៀបចំបន្ទប់ស្នាក់នៅតូចមួយ តែស្អាតឱ្យសូផាតរស់នៅ។

b)

b. ឱ្យសូផាតបានបន្តការសិក្សានៅកូលេសព្រះស៊ីសុវត្ថិ។

c)

c. ឱ្យសូផាតធ្វើការជាស្មៀនក្នុងហាងជំនួញមួយ។

d)

d. ឱ្យសូផាតរួមតុអាហារជាមួយនឹងលោក ព្រមទាំងប្រពន្ធកូនលោកទាំងអស់។

28.

. ពេលឃើញវត្តមានរបស់នាងអ៊ូរីនៅក្នុងបន្ទប់សូផាតទាំងកណ្ដាលរាត្រី តើនាងម៉ានយ៉ានមានអារម្មណ៍ដូចម្ដេច?

a)

a. ខឹងសម្បាយ៉ាងខ្លាំងចំពោះសូផាត។

b)

b. អាក់អន់ស្រពន់ចិត្តនឹងសូផាត ហើយបានគេចមុខពីសូផាត។

c)

c. ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសូផាត ។

d)

d. ក្រៀមក្រំចិត្តជាខ្លាំង។

29.

. ហេតុអ្វីបានជាសូផាតចាកចេញពីផ្ទះលោកអធិបតីសួន?

a)

a. សូផាតយល់ថា ការស្នាក់នៅជាមួយលោកសួនលំបាក

b)

b. សូផាតយល់ថា ខ្លួនជាអ្នកដទៃ

c)

c. សូផាតយល់ថា ការលួចស្រឡាញ់នាងម៉ានយ៉ានជាការខុសឆ្គងមិនសមរម្យ មិនប្រមាណឋានៈរបស់ខ្លួន

d)

d. សូផាតយល់ថា មិនសក្តិសមជាមួយគ្រួសារលោកសួន

30.

តើក្នុងពេលស្នាក់នៅជាមួយលោកមេស្រុកសុខ សូផាតមានមុខងារជាអ្វី?

a)

a. មេឃុំ

b)

b. ជំទប់

c)

c. ស្មៀន

d)

d. អ្នកប្រឹក្សា

31.

ហេតុអ្វី នាងម៉ានយ៉ានលោតទឹកសម្លាប់ខ្លួន?

a)

a. ដើម្បីគេចចេញពីពិធីរៀបមង្គលការ

b)

b. ដើម្បីបញ្ចប់ក្ដីអាឡោះអាល័យពីសូផាត

c)

c. ដើម្បីដោះស្រាយបញ្ហាគ្រួសារ

d)

d. ដើម្បីបញ្ចប់គំនុំស្នេហា

32.

ក្រោយពីសូផាតនិងម៉ានយ៉ានបានជួបជុំគ្នានៅផ្ទះនាយរ៉កបានមួយរយៈមក តើអ្នកទាំងពីរនាំគ្នាទៅរស់នៅឯណា?

a)

a. ខេត្តបាត់ដំបង

b)

b. ខេត្តស្វាយរៀង

c)

c. ខេត្តកំពត

d)

d. ខេត្តតាកែវ

33.

ឈ្មោះតួអង្គខាងក្រោមនេះ ជាឈ្មោះតួអង្គនៅក្នុងរឿងសូផាត លើកលែងតែ៖

a)

a. លោកសួន បាល័ដ្ឋប៉ក់ នាងសូយា នាងអ៊ូរី

b)

b. សូផាត ម៉ានយ៉ាន សំណាង ណារិន

c)

c. លោកហ្លួងរតនសម្បត្តិ យាយនួន ប៊ុនធឿន

d)

d. លោកមេស្រុកសុខ ជ័យ ផនស៊ី ភាណ ជំទប់សួស នាយរ៉ក

34.

.........................ជាចៅហ្វាយស្រុកសិរីសោភ័ណ ត្រូវផ្លាស់មកភ្នំពេញវិញ រហូតបានងារជាអធិបតីសេនា។

a)

a. លោកមេស្រុកសុខ

b)

b. លោកសួន

c)

c. លោកបាល័ដ្ឋប៉ក់

d)

d. លោកផនស៊ី

35.

............................ជាកូនលោកអធិបតីសួន និងនាងសូយា ។

a)

a. ណារិន

b)

b. សូផាត

c)

c. សំណាង

d)

d. ម៉ានយ៉ាន

36.

........................ជាកូនចិញ្ចឹមលោកអធិបតីសួន។

a)

a. ម៉ានយ៉ាន

b)

b. ផនស៊ី

c)

c. សំណាង

d)

d. នាងអ៊ូរី

37.

. ចម្លើយខាងក្រោមសុទ្ធតែជាគុណសម្បត្តិរបស់លោកសួន លើកលែងតែ៖

a)

a. មានចិត្តសន្ដោសចំពោះណារិន ដែលជាកូនជាកូនចិញ្ចឹម

b)

b. មានចិត្តសប្បុរសចំពោះសូផាត ជួយទំនុកបម្រុងសូផាតក្នុងការរស់នៅ រៀនសូត្រ

c)

c. មានភរិយាថ្មីទុកនាងសូយាឱ្យឈឺរីងរៃរហូតស្លាប់

d)

d. មានទំនួលខុសត្រូវ ចំពោះសូផាត(ព្រមទទួលសូផាតជាកូន)

38.

. ចម្លើយខាងក្រោមសុទ្ធតែជាគុណវិបត្តិរបស់នាងសូយា លើកលែងតែ៖

a)

a. បណ្ដែតបណ្ដោយខ្លួន ឱ្យលង់ទៅក្នុងការលួងលោមស្នេហ៍របស់លោកសួន

    ដោយប្រព្រឹត្តខុសប្រពៃណីខ្មែរ

b)

b. ឆាប់ភ័យ ស្លុត បណ្ដាលឱ្យធ្លាក់ខ្លួនឈឺរហូតស្លាប់ចោលកូនឱ្យនៅកំព្រា

c)

c. មិនរករឿងនឹងការសម្រេចចិត្តរបស់លោកសួន

d)

d. ខ្វះការតស៊ូក្នុងជីវិត បណ្ដោយឱ្យមានជំងឺស្នេហាមកញាំញីរាងកាយ

39.

ចម្លើយខាងក្រោមសុទ្ធតែជាគុណសម្បត្តិរបស់សូផាត លើកលែងតែ៖

a)

a. ជាកូនកតញ្ញូចំពោះអ្នកមានគុណ

b)

b. ជាមនុស្សមានការតស៊ូអំណត់ព្យាយាមក្នុងជីវិតបានខិតខំប្រឹងប្រែងរៀនសូត្រ

c)

c. មានចិត្តស្មោះត្រង់ចំពោះគូសង្សារ 

d)

d. ឆ្គាំឆ្គងចំពោះប្រពៃណីខ្មែរ

40.

. តាមអត្ថន័យរឿងសូផាតបញ្ជាក់ថា សង្គមខ្មែរនាសម័យនោះមានជំនឿយ៉ាងមុតមាំលើសាសនាព្រះពុទ្ធ ដោយគោរពព្រះសង្ឃ ហើយវត្តអារាមមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ តាមរយៈការរៀនធម៌ រៀនអក្សរ លេខ អប់រំចរិយាសម្បត្តិឱ្យក្លាយជាមនុស្សល្អ។

a)

ក. ខុស

b)

ខ. ត្រូវ

41.

រឿងសូផាត បានបង្ហាញពីប្រពៃណីនៃការស្ដីដណ្ដឹង ការរៀបអាពាហ៍ពិពាហ៍ ពិភាក្សាយោបល់កូនមុននឹងសម្រេច ។

a)

ក. ខុស

b)

ខ. ត្រូវ

42.

តាមរយៈរឿងសូផាត ការអប់រំនៅសម័យនោះ មានតែនៅតាមវត្តអារាមមិនមានការសិក្សារៀនសូត្រនៅតាមសាលារៀនទេ។

a)

ក. ខុស

b)

ខ. ត្រូវ

43.

. តាមរយៈរឿងសូផាត ចំពោះវិស័យសុខាភិបាលមានការរីកចម្រើនគ្រប់ទីកន្លែង ដោយមានមន្ទីរពេទ្យសម្រាប់សម្រាកព្យាបាលជំងឺ។

a)

ក. ខុស

b)

ខ. ត្រូវ

44.

តាមរយៈរឿងសូផាត សាច់រឿងក៏បានបង្ហាញផងដែរពីវិស័យគមនាគមន៍ដែលមានលក្ខណៈជឿនលឿន  ដោយមានទាំងផ្លូវជាតិផ្លូវថ្នល់ និងមានយានយន្តសម្រាប់ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។

a)

ក. ខុស

b)

ខ. ត្រូវ

45.

តម្លៃនៃរឿងសូផាត ស្ថិតលើការគោរពប្រណិបតន៍ និងសេចក្ដីតស៊ូអំណត់ព្យាយាមដែលតួអង្គសូផាតមាន។

a)

ក. ខុស

b)

ខ. ត្រូវ