Worksheetsវិញ្ញាសា ប្រឡងមធ្យមសិក្សាទុតិយភូមិ
Total questions: 10
Worksheet time: 32mins
១.ក/នៅកម្ពុជា តើមានស្ថប័នណា ជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានរ៉ែនៅក្នុងប្រទេស?
ខ/តើគេបានបែងចែកកំណប់រ៉ែនៅកម្ពុជា ជាប៉ុន្មានក្រុម?អ្វីខ្លះ?
គ/តើការជីកយករ៉ែ និងការធ្វើអាជិវកម្មរ៉ែផ្តល់ផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាន និងសង្គមជាតិ?
២.ក/ចូរពណ៌នាពីចលនារង្វិលជុំ និងរង្វិលខ្ញាល់របស់ភពផែនដី និងលទ្ធផលនៃចលនាទាំងពីរ។
ខ/ហេតុអ្វីបានជាគេនិយាយថា ផែនដីជាភពមួយគត់ក្នុងប្រព័ន្ធព្រះអាទិត្យដែលអាចទ្រទ្រង់ជីវិតបាន?
៣.នាពេលបច្ចុប្បន្នសំណល់ត្រូវបានគេប្រមូលកែឆ្នៃ ហើយប្រើប្រាស់ឡើងវិញ ឬប្រើប្រាស់ក្នុងគោលដៅថ្មីទៀត ។ តើការកែឆ្នៃថ្មី និងកំប៉ុស្ត៍កម្មមានសារៈសំខាន់អ្វីខ្លះ លើជីវភាពរស់នៅក្នុងសង្គម?
៤.ក/តើដីប្រទេសកម្ពុជាមានប្រភេទអ្វីខ្លះ?
ខ/តើដីប្រភេទណាខ្លះដែលបម្រើដល់វិស័យកសិកម្មល្អជាងគេ?
៥.ក/តើប្រភពថាមពលចម្បងសម្រាប់ការប្រើប្រាស់របស់មនុស្សបច្ចុប្បន្នមានអ្វីខ្លះ?
ខ/តើយើងត្រូវប្រើប្រាស់ប្រភពថាមពលយ៉ាងដូចម្តេចដើម្បីអភិរក្ស និងបញ្ចៀសផលប៉ះពាល់ទៅលើបរិស្ថាន និងសុខភាពមនុស្ស?
