wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

ចំណេះដឹងទូទៅស្ដីអំពីអាស៊ាន

Total questions: 15

Worksheet time: 10mins

Name
Class
Date
1.

តើសហគមន៏ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃ-ខែ-ឆ្នាំណា?

a)

សហគមន៏ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ១៩៦៧។

b)

សហគមន៏ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ១៩៦៧។

c)

សហគមន៏ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ១៩៦៧។

2.

តើប្រទេសណាខ្លះជាបិតាស្ថាបនិករបស់អាស៊ាន?

a)

បិតាស្ថាបនិករបស់អាស៊ានគឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។

b)

បិតាស្ថាបនិករបស់អាស៊ានគឺប្រទេសកម្ពុជា វៀតណាម ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។

c)

បិតាស្ថាបនិករបស់អាស៊ានគឺប្រទេសឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។

3.

បន្ទាប់ពីប្រទេសជាបិតាស្ថាបនិកអាស៊ាន តើប្រទេសណាជាសមាជិកអាស៊ានទី០៦ និង ទី០៧?

a)

ប្រទេសប៊្រុយណេដារូសាឡឹម និង ប្រទេសមីយ៉ាន់ម៉ា

b)

ប្រទេសមីយ៉ាន់ម៉ា និង ប្រទេសវៀតណា

c)

ប្រទេសប៊្រុយណេដារូសាឡឹម និង ប្រទេសវៀតណា

4.

តើប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃ-ខែ-ឆ្នាំណា?

a)

ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ១៩៩៩

b)

ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ១៩៩៩

c)

ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩

5.

"អាស៊ាន" សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដំបូងដោយប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ និង មាន​គោលដៅ​ពីរ​សំខាន់ៗ កាល​សម័យ​នោះ។ តើគោលដៅទាំងពីរនោះ មានអ្វីខ្លះក្នុងចំណោមជ្រើសខាងក្រោម?

a)

​រំងាប់​ភាព​តានតឹង​រវាង​បណ្តា​ប្រទេស​ស្ថាបនិក​ទាំង​ប្រាំ។

b)

ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើបញ្ហាដែលមានការចាប់អារម្មណ៍ជាទូទៅនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមវប្បធម៌ បច្ចេកទេស វិទ្យាសាស្ត្រ និង វិស័យរដ្ឋបាល

c)

​រួបរួម​គ្នា​ទប់ទល់​នឹង​មនោគមវិជ្ជា​កុម្មុយនិស្ត ​ដែល​កំពុង​វាយ​លុក​ចូល​មក​ដល់​អាស៊ី​អាគ្នេយ៍​តាម​រយៈ​សង្គ្រាម​នៅ​វៀតណាម។

d)

ដើម្បីផ្តល់ជំនួយដល់គ្នា នៅក្នុងទំរង់ជាការបណ្តុះបណ្តាល និងស្រាវជ្រាវទៅលើ វិស័យអប់រំ អាជីពបច្ចេកទេស និងរដ្ឋបាល

6.

គោលបំណង និងគោលដៅដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់អាស៊ានមានចំនួន៖

a)

b)

c)

d)

១០

7.

បាវចនានៃសហគមន៏អាស៊ានគឺ៖

a)

"ទស្សនវិស័យមួយ, អត្តសញ្ញាណមួយ, សហគមន៍មួយ"

b)

"ទស្សនវិស័យមួយ, ប្រជាជាតិមួយ, សហគមន៍មួយ"

c)

"គោលដៅមួយ, ប្រជាជាតិមួយ, សហគមន៍មួយ"

8.

ទង់ជាតិអាស៊ានតំណាងឱ្យ៖

a)

សន្តិភាពនិង អំណាច

b)

ស្ថិរភាព សន្តិភាពនិង អំណាច

c)

វឌ្ឍនភាព សន្តិភាពនិង អំណាច

9.

តើសហគមន៏អាស៊ានប្រារព្ធទិវារំលឹកខួបសហគមន៏នៅថ្ងៃ-ខែណា?

a)

ថ្ងៃទី០៧ ខែសីហា

b)

ថ្ងៃទី០៨ ខែសីហា

c)

ថ្ងៃទី០៩ ខែសីហា

d)

ថ្ងៃទី១០ ខែសីហា

10.

ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី រួមមានក្រុមប្រឹក្សា៖

(ចូរជ្រើសរើសចម្លើយ៣ដែលត្រឹមត្រូវ)

a)

សមាសភាពនៃក្រុមប្រឹក្សាសន្ដិសុខនយោបាយរបស់សហគមន៍អាស៊ាន

b)

សមាសភាពនៃក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់សហគមន៍អាស៊ាន

c)

សមាសភាពនៃក្រុមប្រឹក្សាឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

d)

សមាសភាពនៃក្រុមប្រឹក្សាវប្បធម៌-សង្គមរបស់សហគមន៍អាស៊ាន

11.

តើលេខាធិការដ្ឋានអាស៊ានត្រូវបានបង្កើតឡើងនៅខែ-ឆ្នាំណា? ដោយនរណា? ហើយមានទីស្នាក់ការកណ្តាលនៅទីណា?

a)

លេខាធិការដ្ឋានអាស៊ានត្រូវបានបង្កើតឡើងនៅខែកុម្ភៈឆ្នាំ 1976 ដោយរដ្ឋមន្រ្តីការបរទេសអាស៊ាន។ ហើយវាមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី។

b)

លេខាធិការដ្ឋានអាស៊ានត្រូវបានបង្កើតឡើងនៅខែកុម្ភៈឆ្នាំ 1976 ដោយរដ្ឋមន្រ្តីការបរទេសអាស៊ាន។ ហើយវាមានទីស្នាក់ការកណ្តាលនៅទីក្រុងបាងកកប្រទេសថៃ។

c)

លេខាធិការដ្ឋានអាស៊ានត្រូវបានបង្កើតឡើងនៅខែសីហាឆ្នាំ 1976 ដោយរដ្ឋមន្រ្តីការបរទេសអាស៊ាន។ ហើយវាមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី។

d)

លេខាធិការដ្ឋានអាស៊ានត្រូវបានបង្កើតឡើងនៅខែសីហាឆ្នាំ 1976 ដោយរដ្ឋមន្រ្តីការបរទេសអាស៊ាន។ ហើយវាមានទីស្នាក់ការកណ្តាលនៅទីក្រុងបាងកកប្រទេសថៃ។

12.

តើប្រទេសជាសមាជិកអាចនឹងត្រូវបានរំលាយចោលនៅក្នុងករណីណា?

a)

ប្រទេសជាសមាជិកអាចនឹងត្រូវបានរំលាយចោលដោយសេចក្តីសម្រេចចិត្តរួមមួយពេលឈានដល់កិច្ចប្រជុំទូទៅមួយ។

b)

ប្រទេសជាសមាជិកអាចនឹងត្រូវបានរំលាយចោលដោយសេចក្តីសម្រេចចិត្តរបស់សមាជិកភាគច្រើនរបស់អាស៊ាន។

c)

ប្រទេសជាសមាជិកអាចនឹងត្រូវបានរំលាយចោលដោយសេចក្តីសម្រេចចិត្ត៣/៤របស់សមាជិក។

13.

តើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាស៊ាននឹងត្រូវអនុម័តដោយរបៀបណា?

(a)  

14.

សំណើរសម្រាប់ការធ្វើវិសោធនកម្មណាមួយនៃរដ្ឋធម្មនុញ្ញអាស៊ាន ធ្វើឡើងដោយរបៀបណា?

a)

សំណើរសម្រាប់ការធ្វើវិសោធនកម្មណាមួយនៃរដ្ឋធម្មនុញ្ញអាស៊ាននឹងត្រូវបានដាក់ជូនទៅគណៈកម្មាធិការប្រតិបត្តិដោយការចូលរួមពីសមាជិកចំនួន៥០រូប ដែលមកពីបណ្តាប្រទេសក្នុងតំបន់ ហើយសមាជិកទាំងនោះយ៉ាងហោចណាស់ត្រូវមកពីប្រទេស៥ផ្សេងគ្នានៃបណ្តាប្រទេសអាស៊ាន។

b)

សំណើរសម្រាប់ការធ្វើវិសោធនកម្មណាមួយនៃរដ្ឋធម្មនុញ្ញអាស៊ាននឹងត្រូវបានដាក់ជូនទៅគណៈកម្មាធិការប្រតិបត្តិដោយការចូលរួមពីសមាជិកចំនួន៣០រូប ដែលមកពីបណ្តាប្រទេសក្នុងតំបន់ ហើយសមាជិកទាំងនោះយ៉ាងហោចណាស់ត្រូវមកពីប្រទេស៧ផ្សេងគ្នានៃបណ្តាប្រទេសអាស៊ាន។

c)

សំណើរសម្រាប់ការធ្វើវិសោធនកម្មណាមួយនៃរដ្ឋធម្មនុញ្ញអាស៊ាននឹងត្រូវបានដាក់ជូនទៅគណៈកម្មាធិការប្រតិបត្តិដោយការចូលរួមពីសមាជិកចំនួន៥០រូប ដែលមកពីបណ្តាប្រទេសក្នុងតំបន់។

d)

សំណើរសម្រាប់ការធ្វើវិសោធនកម្មណាមួយនៃរដ្ឋធម្មនុញ្ញអាស៊ាននឹងត្រូវបានដាក់ជូនទៅគណៈកម្មាធិការប្រតិបត្តិដោយការចូលរួមពីសមាជិកចំនួន៥០រូប ដែលមកពីបណ្តាប្រទេសក្នុងតំបន់ និងបណ្ដាប្រទេសអាស៊ានបូក។

15.

សហគមន៍អាស៊ានមានតួនាទីព្យាយាមយ៉ាងដើម្បីឳ្យសម្រេចបាននូវគោលដៅរបស់ខ្លួនតាមរយៈ៖

(ចូរជ្រើសរើសនូវរាល់ចម្លើយដែលត្រឹមត្រូវខាងក្រោម)

a)

សកម្មភាពរៃអង្គាសប្រាក់, ការប្រមូលការឧបត្ថម្ភ, ការជ្រើសរើសបុគ្គលិក និងសកម្មភាពផ្សេងទៀតដើម្បីពង្រីកធនធានសំខាន់ៗ

b)

រៀបចំសិក្ខាសាលា និងកិច្ចប្រជុំអាស៊ាន ឬ ព្រឹត្តិការណ៍ផ្សេងៗទៀតដែលទាក់ទងនឹងអាស៊ាន

c)

ការប្រមូល និងផ្សព្វផ្សាយព័ត៌មានដែលទាក់ទងទៅនឹងអាស៊ានទៅឱ្យសាធារណជនទូទៅបានយល់ដឹង

d)

រាល់សកម្មភាពផ្សេងទៀតដែលអាចរួមចំណែកដល់សុខុមាលភាពរបស់សហគមន៍នេះ

e)

ផ្តល់ការគាំទ្រដល់រដ្ឋាភិបាល និងលេខាធិការដ្ឋានអាស៊ាន ឆ្ពោះទៅរកការសម្រេចបាននូវ សហគមន៍អាស៊ាន