Worksheetsមេរៀនតង់ស្យុងអគ្គិសនី ថ្នាក់ទី៧
Total questions: 23
Worksheet time: 8mins
កម្លាំងអគ្គិសនីចលករដែលធ្វើឱ្យបន្ទុកអគ្គិសនីផ្លាស់ទីក្នុងសៀគ្វីហៅថាអ្វី?
តង់ស្យុងអគ្គិសនី
បន្ទុកអគ្គិសនី
ចរន្តអគ្គិសនី
អគ្គិសនីកម្ម
គេតាងតង់ស្យុងអគ្គិសនីដោយអក្សរ...(១)... មានខ្នាតគិតជា...(២).. ។
(១)= V
(២) = វ៉ុល V
(១)= A
(២) = វ៉ុល V
(១)= V
(២) = គូឡុំ C
(១)= Q
(២) = វ៉ុល V
នៅលើអាគុយមានមានកំណត់ចង្អុល 24V តើមានន័យដូចម្តេច?
អាគុយមានកម្លាំងអគ្គិសនីចលករ 24A
អាគុយមានកម្លាំងអគ្គិសនីចលករ 24V
អាគុយមានបន្ទុកអគ្គិសនី 24V
អាគុយមានអាំងតង់ស៊ីតេចរន្តឆ្លងកាត់ 24A
ឧបករណ៍ប្រើសំរាប់វាស់តង់ស្យុងអគ្គិសនីគឺ...
អំពែម៉ែត
វ៉ុលម៉ែត
ទែម៉ូម៉ែត
ពីរ៉ូម៉ែត
ដើម្បីរក្សាតង់ស្យុងថេរ តើគេត្រូវផ្គុំថ្មពិលដូចម្តេច?
ផ្គុំជាស៊េរី
ផ្គុំជាខ្នែង
ផ្គុំជាស៊េរីផង ខ្នែងផង
គ្មានចម្លើយ
ដើម្បីឱ្យតង់ស្យុងកើន តើគេត្រូវយកថ្មពិលផ្គុំដូចម្តេច?
ផ្គុំជាស៊េរី
ផ្គុំជាខ្នែង
ផ្គុំជាស៊េរីផង ខ្នែងផង
គ្មានចម្លើយ
តើបង្គុំថ្មពិលដូចរូប ជាបង្គុំអ្វីដែរ?
បង្គុំថ្មពិលជាស៊េរី
បង្គុំថ្មពិលជាខ្នែង
បង្គុំជាស៊េរីនិងខ្នែង
គ្មានចម្លើយ
តើរូបណាដែលបង្ហាញពីបង្គុំថ្មពិលជាខ្នែងបានត្រឹមត្រូវ?
តើរូបមួយណាដែលបង្ហាញពីបង្គុំថ្មពិលជាស៊េរីដែលត្រឹមត្រូវ?
គេតាងថាមពលអគ្គិសនីដោយអក្សរ...(១)... មានខ្នាតគិតជា....(២)...
(១) W
(២) ស៊ូល J
(១) V
(២) វ៉ុល V
(១) Q
(២) គូឡុំ C
(១) I
(២) អំពែ A
តើថាមពលអគ្គិសនីមានរូបមន្តគណនាដូចម្តេច?
Q=I× t
W=Q× V
I=tQ
V=n× V0
តើតង់ស្យុងសរុបនៃបង្គុំថ្មពិលជាស៊េរីមានរូបមន្តដូចម្តេច?
V=V1+V2+V3+...+Vn
V=nV0
V=V1=V2=V3=...=Vn=ថេរ
V=V1× V2× V3× ...× Vn
តើតង់ស្យុងសរុបនៃបង្គុំថ្មពិលជាខ្នែងមានរូបមន្តដូចម្តេច?
V=V1+V2+V3+...+Vn
V=nV0
V=V1=V2=V3=...=Vn=ថេរ
V=V1× V2× V3× ...× Vn
បើគេយកថ្មពិលមានតង់ស្យុងដូចគ្នា V0 ចំនួន n ផ្គុំជាស៊េរី នោះតង់ស្យុងសរុបនៃបង្គុំគឺ...
V=V0
V=nV0
V=V1=V2=V3=...=Vn=ថេរ
V=nV0
បើគេយកថ្មពិលមានតង់ស្យុងដូចគ្នា V0 ចំនួន n ផ្គុំជាខ្នែងនោះតង់ស្យុងសរុបនៃបង្គុំគឺ...
V=V0
V=nV0
V=V1=V2=V3=...=Vn=ថេរ
V=nV0
ដើម្បីវាស់តង់ស្យុងអគ្គិសនី តើគេត្រូវតវ៉ុលម៉ែតដូចម្តេចជាមួយសៀគ្វី?
ផ្គុំជាស៊េរី
ផ្គុំជាខ្នែង
ផ្គុំជាស៊េរីនិងខ្នែង
គ្មានចម្លើយ
គេមានថ្មពិល 2V , 4V , 6V ផ្គុំជាសេរី ។ នោះគេបានតង់ស្យុងសរុបនៃបង្គុំគឺ៖
V=2V
V=12V
V=6V
V=4V
គេយកថ្មពិល 4V ចំនួន ១០ ផ្គុំជាស៊សេរី ។ តើតង់ស្យុងសរុបនៃបង្គុំមានតម្លៃប៉ុន្មាន?
V=4V
V=10V
V=40V
V=0.4V
គេយកអាគុយមានកម្លាំងអគ្គិសនីចលករ 6V ចំនួន ៥ ផ្គុំជាខ្នែង នោះគេបានតង់ស្យុងនៃបង្គុំគឺ....
V=6V
V=5V
V=30V
V=0V
កង្ហាអគ្គិសនីមួយដំណើរការជាមួយតង់ស្យុង 6V ។ តើគេត្រូវយកថ្មពិលដែលមានកម្លាំងអគ្គិសនីចលករ 1.5V មកផ្គុំដូចម្តេច និងចំនួនប៉ុន្មានដើម្បីបានតង់ស្យុងប្រើជាមួយកង្ហានេះ?
ថ្មពិល ៤ ផ្គុំជាស៊េរី
ថ្មពិល ៤ ផ្គុំជាខ្នែង
ថ្មពិល ៦ផ្គុំជាស៊េរី
ថ្មពិល ៦ ផ្គុំជាខ្នែង
នៅលើអាគុយមួយមានកំណត់ចង្អុល 12V ។ តើកំណត់ចង្អុលនោះមានន័យដូចម្តេច?
អាគុយមានកម្លាំងអគ្គិសនីចលករ 12V
អាគុយមានបន្ទុកអគ្គិសនី 12V
អាគុយមានថាមពលអគ្គិសនី 12V
អាគុយមានចរន្តឆ្លងកាត់ 12V
ថាមពលអគ្គិសនីនៃថ្មពិលឬអាគុយមានខ្នាតគិតជាអ្វី?
ស៊ូល J
គូឡុំ C
វ៉ុល V
អំពែ A
កម្លាំងអគ្គិសនីចលកររបស់ថ្មពិលមួយគឺ 2V ។ តើថាមពលអគ្គិសនីដែលផ្តល់ដោយថ្មពិលមានតម្លៃប៉ុន្មាន នៅពេលបន្ទុកអគ្គិសនីឆ្លងកាត់សៀគ្វីស្មើនឹង 0.5C?
W=2J
W=0.5J
W=1J
W=10J
