Worksheetsសន្លឹកកិច្ចការទី១
Total questions: 21
Worksheet time: 11mins
Name
Class
Date
1.
គោត្តនាម-នាម
4 lines
2.
ភេទ
a)
ប
b)
ស
3.
ថ្នាក់ទី១០
a)
A
b)
B
c)
C
d)
D
e)
E
4.
លេខទូរសព្ទ
4 lines
5.
១. ដូចម្តេចដែលហៅថាកាលអាកាស?
a)
● កាលអាកាសគឺទីកន្លែងដែលដំណើររឿងប្រព្រឹត្តទៅ។
b)
● កាលអាកាសគឺជាពេលវេលាងដែលដំណើររឿងប្រព្រឹត្តទៅ។
c)
● កាលអាកាសគឺជាពេលវេលាដែលដំណើររឿងប្រព្រឹត្តទៅ។ ពេលវេលា និងទីកន្លែងរឿងជូនកាលអ្នកនិពន្ធលើកឡើងតាមស្ថានភាពពិតជាក់ស្តែង។
d)
● កាលអាកាសគឺជាពេលវេលានិងទីកន្លែងដែលដំណើររឿងប្រព្រឹត្តទៅ។ ពេលវេលា និងទីកន្លែងរឿង ជូនកាលអ្នកនិពន្ធ លើកឡើងតាមស្ថានភាពពិតជាក់ស្តែងជួនប្រឌិតឡើងតាមមនោគតិរបស់ខ្លួន។
6.
២. តើ អត្ថបទដកស្រង់រឿងបក្សីចាំក្រុង មានកាលនៃរឿងអ្វីខ្លះ?
a)
● ពេលយប់
b)
● ពេលព្រឹក
c)
● ភូមិរលួស ស្រុកសូទ្រនិគម ខេត្តសៀមរាប
d)
● ទួលរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល
e)
● មួយសប្តាហ៍ក្រោយ
7.
៣. តើ អត្ថបទដកស្រង់រឿងបក្សីចាំក្រុងមានអាកាសនៃរឿងអ្វីខ្លះ?
a)
● ភូមិរលួស ស្រុកសូទ្រនិគម ខេត្តសៀមរាប
b)
● ទួលគហេ តំបន់រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល
c)
● ពេលយប់
d)
● ពេលព្រឹក
e)
● មួយសប្តាហ៍ក្រោយ
8.
៤. តើ អត្ថបទដកស្រង់រឿង វត្តសំពៅប្រាំ មានកាលនៃរឿងអ្វីខ្លះ?
a)
● កាលដ៏យូរមកហើយ
b)
● ពេលព្រលឹម
c)
● ពេលវេលា
d)
● ទីកន្លែង
e)
● ឆ្នេរខ្សាច់មាត់សមុទ្រ
9.
៥. តើ អត្ថបទដកស្រង់រឿង វត្តសំពៅប្រាំ មានអាកាសនៃរឿងអ្វីខ្លះ?
a)
● ឆ្នេរខ្សាច់មាត់សមុទ្រ
b)
● ភុជង្គនាគ
c)
● ពេលវេលា
d)
● កាលដ៏យូរមកហើយ
e)
● ពេលព្រលឹម
10.
១. តើ អត្ថបទរឿង ភ្នំបាយ៉ង់កោរនៅខេត្តតាកែវ មានតួអង្គណាខ្លះ?
a)
● ព្រះបាទបាយ៉ង់កោរ
b)
● ព្រះនាងសក់ក្រអូប
c)
● ពួកស្រីស្នំ
d)
● ពលសេនា
e)
● ព្រះចៅក្រុងសៀម
11.
២. តើកាលខាងក្រោមណាខ្លះ ជាពេលវេលាក្នុងរឿងភ្នំបាយ៉ង់កោ?
a)
● ក្នុងសម័យព្រេងនាយ
b)
● ពេលយប់
c)
● ពេលថ្ងៃ
d)
● ៣ឆ្នាំក្រោយ
e)
● មួយសប្តាហ៍បន្ទាប់
12.
១. ដូចម្តេចដែលហៅថានាម?
a)
● នាម គឺជានាមសំដែងឈ្មោះទូទៅមិនចំពោះ។
b)
● នាម គឺជានាមសំដែងឈ្មោះមិនទូទៅ ចំពោះប្រាកដច្បាស់លាស់។
c)
● នាម គឺជាថ្នាក់ពាក្យមួយប្រភេទសម្រាប់សម្ដែងនូវ ឈ្មោះមនុស្ស សត្វ វត្ថុ ទីកន្លែង រុក្ខជាតិ ធម្មជាតិ។
d)
● នាម គឺជានាមសម្រាប់សំដែងសភាព ឬលក្ខណៈអ្វីមួយ។
13.
២. តើនាមចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
a)
● នាមចែកជា ២ ប្រភេទ គឺ សាធារណនាម និង អសាធារណនាម។
b)
● នាមចែកជា ២ ប្រភេទ គឺ ករណនាម និង ការកនាម។
c)
● នាមចែកជា ៣ ប្រភេទ គឺ នាមសាធារណ៍ នាមអសាធារណ៍ និង នាមករណ៍។
d)
● នាមចែកជា ៤ ប្រភេទ គឺ សាធារណនាម អសាធារណនាម ករណនាម និង ការកនាម។
14.
១. ដូចម្តេចដែលហៅថាលក្ខណៈតថៈនៅក្នុងរឿង?
a)
● លក្ខណៈតថៈនៅក្នុងរឿង គឺជារឿងរ៉ាវ ហេតុការណ៍ ព្រឹត្តិការណ៍ ឈ្មោះ ទីកន្លែង សកម្មភាព...។
b)
● លក្ខណៈតថៈនៅក្នុងរឿង គឺជារឿងរ៉ាវ ហេតុការណ៍ ព្រឹត្តិការណ៍ ឈ្មោះ ទីកន្លែង សកម្មភាព...ដែលមានពិតនៅក្នងសង្គមបច្ចុប្បន្ន។
c)
● លក្ខណៈតថៈនៅក្នុងរឿង គឺជារឿងរ៉ាវ ហេតុការណ៍ ព្រឹត្តិការណ៍ ឈ្មោះ ទីកន្លែង សកម្មភាព..ដែលមិនមានពិតនៅក្នងសង្គមជាក់ស្តែង។
d)
● លក្ខណៈតថៈនៅក្នុងរឿង គឺជារឿងរ៉ាវហេតុការណ៍ព្រឹត្តិការណ៍ ឈ្មោះ ទីកន្លែង សកម្មភាព...ដែលមានពិតនៅក្នុងសង្គមជាក់ស្តែងហើយត្រូវបានអ្នកនិពន្ធបញ្ជូល ឬផ្សារភ្ជាប់ទៅនឹងដំណើររឿងដោយរួមផ្សំនឹងមនោគតិរបស់ខ្លួន។
15.
២. តើលក្ខណៈបែបណា ជាលក្ខណៈតថៈនៅក្នុងរឿងតាដុងយាយជ័យ ?
a)
● ដំណើររឿងបានបង្ហាញទាក់ទងពីសាវតាររបស់តាដុង និង យាយជ័យ។
b)
● ដំណើររឿងបានបង្ហាញទាក់ទង នឹងទីកន្លែងពិតប្រកដ ដល់សព្វថ្ងៃ ដូចជាភូមិញ៉ែងញ៉ង ឃុំគូស(ខេត្តតាកែវ) ភូមិប្រទះឡាង ភូមិដំបូកមានលក្ខណ៍ដែលស្ថិតក្នុងឃុំទំនប់ធំ ស្រុកពញាព្ញ ខេត្តកណ្តាល។
c)
● ដំណើររឿងបានបង្ហាញទាក់ទងសេចក្តីស្នេហារវាង នាងត្រចើលដោះក្រាល និងចៅប្រមាញ់វឹងស៊ុង។
d)
● ដំណើររឿងបង្ហាញទាក់ទងពីសេចក្តីប្រតិព័ទ្ធរបស់ព្រះអង្គទៅលើនាងត្រចើលដោះក្រាល។
16.
៣. តើលក្ខណៈបែបណា ជាលក្ខណៈតថៈក្នុងអត្ថបទដកស្រង់ពី រឿងភូមិតិរច្ឆាន?
a)
● ដំណើររឿងបង្ហាញពីជីវិតដ៏វេទនារបស់ប្រជាពលរដ្ឋខ្មែរក្នុងឃុំព្រៃមូល និងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
b)
● ដំណើររឿងបង្ហាញពីទុក្ខវេទនារបស់ប្រជាជនខ្មែរក្នុងសម័យកាលអាណានិគមនិយម។
c)
● ដំណើររឿងបង្ហាញទាក់ទងនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ប្រទេសក្រោមរបបអាណានិគមបារាំងដែលទទួលរងទុក្ខវេទនា ដែលត្រូវបារាំងជំរិតទារពន្ធ គ្រប់ប្រភេទ តាំងពីដីស្រែ ចំការ មុខរបរ អត្តសញ្ញាណបណ្ណ។
d)
● ដំណើររឿងបង្ហាញពីប្រព័ន្ធគ្រប់គ្រងដ៏តឹងរុឹងនិងជិះជាន់ក្រោមការគ្រប់គ្រងរបស់លោករ៉េស៊ីដង់បារដេស។
17.
៤. តើលក្ខណៈបែបណា ជាលក្ខណៈតថៈក្នុងអត្ថបទដកស្រង់ពីរឿងកុលាបប៉ៃលិន?
a)
● ដំណើររឿងដំណាលពីជីវិតតស៊ូរបស់ចៅចិត្រក្រោយមរណកាលរបស់ឪពុក។
b)
● ដំណើររឿងបង្ហាញពីអំពើល្អនិងសេចក្តីស្មោះត្រង់តែងជាមាគ៌ាតម្រង់មនុស្សឆ្ពោះទៅជីវិតសាន្តត្រាណ។
c)
● ដំណើររឿងបង្ហាញពីសកម្មភាពប្រជាជនរកស៊ីលក់ដូរ ដឹកជញ្ជូនតាមរថយន្តឈ្នួលក្នុងស្រុកប៉ៃលិន។
d)
● ដំណើររឿងកើតឡើង នៅផ្សារវិល ខេត្តបាត់ដំបង ផ្សារភាស៊ីស្រា ខេត្តប៉ៃលិន។សកម្មភាពរកស៊ីលក់ដូរដឹកជញ្ជូនតាមរថយន្តឈ្នួល។ ទេសភាពក្នុងស្រុកខ្មែរ តាមដងផ្លូវ មានសត្វ ចតុបាត បក្សាបក្សី ភ្នំតូចធំ ព្រៃព្រឹក្សាលតាវល្លិ...។
18.
៥. តើលក្ខណៈបែបណា ជាលក្ខណៈតថៈក្នុងអត្ថបទដកស្រង់ពីរឿងព្រេងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ បណ្តែតដូនតា?
a)
● ដំណើររឿងបង្ហាញពីជីវិតស្រេកឃ្លាន និងវេទនារបស់ពួកប្រេតនៅលើកោះដាច់ស្រយាល។
b)
● ដំណើររឿងបង្ហាញពីការធ្វើដំណើររសាត់អណ្តែតរបស់ឈ្មួញសំពៅទាំង៥០០នាក់ នៅលើមហាសាគរ។
c)
● ដំណើររឿងបង្ហាញពីប្រជាជនខ្មែរខែកត្តិកខ្យល់ធ្លាក់ពីទិសខាងជើង នាំគ្នាធ្វើពោងពាយ ក្បូន ផ្ទុកគ្រាប់ធញ្ញជាតិ និងអាហារ បញ្ជូនតាមខ្សែទឹក បញ្ជូនឱ្យដូនតា។
d)
● ដំណើររឿងបង្ហាញពីដើមកំណើតនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌរបស់ប្រជាជនខ្មែរ។
19.
១. តើកាលខាងក្រោមណាខ្លះ ជាកាលក្នុងអត្ថបទរឿង ប្រាសាទអង្គរវត្ត?
a)
● ថ្ងៃមួយ
b)
● ពុទ្ធសករាជ ៦២០
c)
● នៅឆ្នាំ ១៩២៤
d)
● ជាយូរលង់ណាស់មកហើយ
e)
● ជាច្រើនពាន់ឆ្នាំ
20.
២. តើអាកាសខាងក្រោមណាខ្លះជាអាកាសក្នុងអត្ថបទ
រឿង ប្រាសាទអង្គរវត្ត?
a)
● ឋានកណ្តាល (ឋានមនុស្ស)
b)
● ឋានព្រះឥន្ទ (ឋានទេវតា)
c)
● ទួលគហេ
d)
● ល្វាទេរ
e)
● ឋាននរក
21.
៣. តើអត្ថបទរឿង ប្រាសាទអង្គរវត្ត និយាយពីអ្វី?
a)
● អត្ថបទរឿង និយាយពីប្រាសាទបុរាណខ្មែរ។
b)
● អត្ថបទរឿង និយាយពីព្រះពិស្ណុការ។
c)
● អត្ថបទរឿង និយាយពីប្រវត្តិព្រះឥន្ទ្រ។
d)
● អត្ថបទរឿង និយាយពីប្រវត្តិកសាងប្រាសាទអង្គរវត្ត។
100 %
