wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

មេរៀនទី២៖ចរន្តអគ្គិសនី

Total questions: 25

Worksheet time: 13mins

Name
Class
Date
1.

1 .ចរន្តអគ្គិសនី គឺជា៖

a)

ក.បន្ទុកអគ្គិសនីដែលកើតលើអង្គធាតុមួយហើយអង្គធាតុនោះក៏កើតមានចរន្តអគ្គិសនី

b)

ខ.ការសិក្សាទៅលើអេឡិចត្រុងឬបន្ទុកអគ្គិសនី ដែលនៅហ្នឹងមួយកន្លែងក្នុងអង្គធាតុមួយ

c)

គ.បម្លាស់ទីនៃអេឡិចត្រុងឬបន្ទុកអគ្គិសនីក្នុងខ្សែចម្លងតាមទិសដៅកំណត់។

d)

ឃ.ចរន្តអគ្គិសនី(I) គឺជាបរិមាណបន្ទុកអគ្គិសនី(Q) ឆ្លងកាត់មុខកាត់ខ្សែចម្លងក្នុងរយៈពេល១វិនាទី(t)

e)

ង. ចម្លើយ(គ)និង (ឃ) គឺជាចម្លើយត្រឹមត្រូវ

2.

២. តើអ៊ីសូឡង់អគ្គីសនីគឺជាអ្វី?

a)

ក. គឺជាអង្គធាតុដែលមិនចម្លងកម្តៅឬមិនអនុញ្ញាតអោយកម្តៅឆ្លងកាត់វាបាន

b)

ខ. គឺជាអង្គធាតុដែលមិនចម្លងឬមិនអនុញ្ញាតអោយចរន្តអគ្គិសនីឆ្លងកាត់វាបាន

c)

គ. គឺជាពពួកមានផ្លេកលោហៈ អាចហូត អាចផែបាន

d)

ឃ. គឺជាពពួកផាស្ទិក កែវ ឈើស្ងួត ជាដើម

e)

ង.ចម្លើយ(ខ) និង(ឃ) ត្រឹមត្រូវ

3.

៣. អង្គធាតុដែលចម្លងចរន្តបានល្អគឺ៖

a)

ក.ពពួកលោហៈ

b)

ខ. ពពួកអលោហៈ

c)

គ. ពពួកអ៊ីសូឡង់

d)

ឃ. មាស ដែក ប្រាក់ សំណ ផ្លាទីន ទឹក វត្ថុមានសំណើម

e)

ង. ចម្លើយ(ក)និង(ឃ) ត្រឹមត្រូវ

4.

៤. តើកាបូន(C) ស្ថិតក្នុងក្រុមពពួកមួយណា?

a)

ក. ពពួកអ៊ីសូឡង់អគ្គិសនី

b)

ខ. ពពួកអ៊ីសូឡង់កម្តៅ

c)

គ. ពពួកលោហៈ

d)

ឃ.ពពួកអលោហៈ

5.

៥. ចរន្តមានខ្នាតគិតជា៖

a)

ក.mL

b)

ខ.kA

c)

គ.A

d)

ឃ.mC

6.

៦. ចរន្តមានទិសដៅពីណាទៅណា?

a)

ក. ពីឆ្វេងទៅស្តាំ

b)

ខ. ពីលិចទៅកើត

c)

ពីគោល(+)នៃថ្មពិលទៅគោល(-)នៃថ្មពិល

d)

ពីគោល(-)នៃថ្មពិលទៅគោល(+)នៃថ្មពិល

7.

៧. អេឡិចត្រុងឬបន្ទុកអគ្គិសនីមានទិសដៅពីណាទៅណា?

a)

ក. ពីឆ្វេងទៅស្តាំ

b)

ពីជើងទៅត្បូង

c)

ពីគោល(+)នៃថ្មពិលទៅគោល(-)នៃថ្មពិល

d)

ពីគោល(-)នៃថ្មពិលទៅគោល(+)នៃថ្មពិល

8.

៨. ខ្នាតស្តង់ដាររបស់បន្ទុកអគ្គិសនីគឺ៖

a)

ក. Ah

b)

ខ. C

c)

ឝ. s

d)

ឃ. A

e)

ង. ចម្លើយ(ក)និង(ខ)ត្រឹមត្រូវ

9.

៩. តើឧបករណ៏អ្វីដែលគេប្រើសម្រាប់វាស់អាំងតង់ស៊ីតេចរន្ត?

a)

ក. វ៉ុលមែត្រ

b)

ខ.ពីរ៉ូម៉ែត្រ

c)

គ. អំពែម៉ែត្រ

d)

ឃ. កាល់វ៉ាណូម៉ែត្រ

e)

ង.ទែម៉ូម៉ែត្រ

10.

១០. តើអំពែម៉ែត្រមានប៉ុន្មានប្រភេទ?អ្វីខ្លះ?

a)

ខ. ២ប្រភេទគឹកាល់វ៉ាណូម៉ែត្រនិងអំពែម៉ែត្រ

b)

គ.២ប្រភេទគឺ អំពែម៉ែត្រលេខនិងអំពែម៉ែត្រទ្រនិច

c)

ឃ. ៣ប្រភេទគឺ វ៉ុលម៉ែត្រ, ទែម៉ូម៉ែត្រ,​អំពែម៉ែត្រ

d)

ង. ៣ប្រភេទគឺ អំពែម៉ែត្រ,ទែម៉ូម៉ែត្រពេទ្យនិងកាល់វ៉ាណូម៉ែត្រ

11.

១១. បើគេចង់អោយប្អូនទាញរក(Q)ពីរូបមន្តចរន្ត តើប្អូននឹងទទួលបានរូបមន្តដូចម្តេច?

a)

ក. I=Q.t

b)

ខ. I=Q/t

c)

គ. Q=I.t

d)

ឃ. Q=I/t

e)

ង. Q=t/I

12.

១២. បើគេចង់អោយប្អូនទាញ(t)ពីក្នុងរូបមន្តចរន្ត តើប្អូននឹងទទួលបានរូបមន្តបែបណាខាងក្រោម?

a)

ក. I=Q.t

b)

ខ. I=Q/t

c)

គ. t=Q/I

d)

ឃ. t=I/Q

e)

ង. t=Q.I

13.

១៣. តើមួយណាជារូបមន្តចរន្តដែលត្រឹមត្រូវ?

a)

ក. I=Q.t

b)

ខ. I=Q/t

c)

គ. I=t/Q

d)

ឃ. Q=It

e)

ង. t=Q/I

14.

១៤. 1Ah=...............C

a)

ក. 1,000C

b)

ខ. 10,000C

c)

គ.2,000C

d)

ឃ.3,000C

e)

ង. 3,600C

15.

១៥. ១មីក្រូគូឡុំ=...............មីលីអំពែ

a)

ក. 10

b)

ខ.100

c)

គ.1,000

d)

ឃ. 1/1,000

e)

10³

16.

១៦. ៥គីឡួអំពែ=....................មីលីអំពែ

a)

ក.៥,០០០

b)

ខ. ៥០,០០០

c)

គ. ៥០០,០០០

d)

ឃ. ៥,០០០,០០០

e)

ង. ៥៊/១,០០០,០០០

17.

១៧. គណនាអាំងតង់ស៊ីតេចរន្តដែលឆ្លងកាត់ទូរទស្សន៏មួយ។ដោយទូរទស្សន៏នោះមានបរិមាណបន្ឬុកអគ្គិសនី ៨,000Ah ក្នុងរយៈពេល៤h។

a)

ក. ២០A

b)

ខ.២០០A

c)

គ. ២,០០០A

d)

ឃ. ៣,២០០A

e)

ង. ៣២,០០០A

18.

១៨. ទូរទឹកកកមួយគ្រឿង មានបរិមាណបន្ទុកអគ្គិសនី២០គូឡុំ ឆ្លងកាត់ក្នុងរយៈពេល១០វិនាទី។តើទូរទឹកកកនោះមានចរន្តឆ្លងកាត់ប៉ុន្មានអំពែ?

a)

ក. ១អំពែ

b)

ខ. ២អំពែ

c)

គ.១០០អំពែ

d)

ឃ. ២០០អំពែ

e)

ង. ១២,០០០អំពែ

19.

១៩. តើទូរស័ព្ទមានបរិមាណបន្ទុកអគ្គិសនីឆ្លងកាត់ប៉ុន្មាគូឡុំ?ប្រសិនបើវាត្រូវបានឆ្លងកាត់ដោយចរន្ត ០.២អំពែ ក្នុងរយៈពេល១០០វិនាទី។

a)

ក. ០.០០២គូឡុំ

b)

ខ. ០.០២គូឡុំ

c)

គ. ០.២គូឡុំ

d)

ឃ. ២គូឡុំ

e)

ង.២០គូឡុំ

20.

២០. បន្ទះសៀគ្វីមួយមានចរន្ត១០A និង បរិមាណបន្ទុកអគ្គិសនី 20Cឆ្លងកាត់។គណនារយៈពេលដែលចរន្តឆ្លងកាត់បន្ទះសៀគ្វីនេះ។

a)

ក. ១០វិនាទី

b)

ខ.១០០វិនាទី

c)

គ. ១វិនាទី

d)

ឃ. ២វិនាទី

e)

ង.២០០វិនាទី

21.

២១. ដូចម្តេចដែលហៅថាតង់ស្យុងអគ្គិសនី?

a)

ក. កម្លាំងអគ្គិសនីចលករដែលធ្វើអោយបន្ទុកអគ្គិសនីផ្លាស់ទីក្នុងសៀគ្វី

b)

ខ. គឺជាទំហំផលសងប៉ូតង់ស្យែលមួយ ដែលបានជាកម្លាំងអាចរិញបន្ទុកអគ្គិសនីអោយផ្លាស់ទីក្នុងសៀគ្វី

c)

គ. គឺជាបន្លាស់ទីនៃបន្ទុកអគ្គិសនីឆ្លងកាត់មុខកាត់ខ្សែចម្លងតាមទិសដៅកំណត់មួយ

d)

ឃ. គឺជាបិរមាណបន្ឬុកអគ្គិសនីឆ្លងកាត់មុខកាត់ខ្សែចម្លងក្នុងរយៈពេលមួយវិនាទី

22.

២២. តង់ស្យុងអគ្គិសនីតាងដោយអក្សរអ្វី?

a)

ក. W

b)

ខ. V

c)

គ. I

d)

ឃ. Q

e)

ង.t

23.

២៣. តើខ្នាតតង់ស្យុងអគ្គិសនី គិតខ្នាតជាអ្វី?តាងដោយអក្សរអ្វី?

a)

ក. វ៉ាត់(W)

b)

ខ. អំពែ(A)

c)

គ. គូឡុំ(C)

d)

ឃ. វិនាទី(s)

e)

ង. វ៉ុល(V)

24.

២៤. អ្នកវិទ្យសាស្រ្តបានប្រៀបប្រដូចតង់ស្យុងទៅនឹងអ្វី ដើម្បីអោយអ្នកសិក្សាងាយយល់អំពីតង់ស្យុង?

a)

ក. ប្រដូចទៅនឹងផលសងកម្ពស់ទឹកពីរកន្លែងជាប់គ្នា ដែលមានឥទ្ធិពលធ្វើអោយទឹកធ្លាក់ចុះមកដីដោយកម្លាំងខ្លាំងឬខ្សោយ ចំណែកល្បឿនលឿនឬយឺត

b)

ខ. ប្រដូចទៅនឹងផលសងកម្ពស់ដែលបាល់ធ្លាក់ចុះមកដី ដែលមានឥទ្ធិពលធ្វើអោយបាល់ធ្លាក់មកដីដោយកម្លាំងខ្លាំងឬខ្យោយ ចំណែកល្បឿនលឿនឬយឹត

c)

គ. ប្រដូចទៅនឹងផលសងកម្ពស់ទីជម្រេលមួយ ដែលមានឥទ្ធិពលធ្វើអោយអង្គធាតុមួយ រមៀលចុះមកទីទាបដោយ កម្លាំងខ្លាំងឬខ្សោយ ចំណែកល្បឿនលឿនឬយឺត

d)

ឃ.ការប្រដូចទាំងបីសុទ្ធតែត្រឹមត្រូវ

25.

២៥. ប្រសិនបើយើងចង់ដឹង ទំហំតង់ស្យុងធំឬតូច តើយើងនឹងកត់សម្គាល់លើអ្វី ព្រោះយើងមិនអាចមើលឃញផ្ទាល់ផ្នែកបានឡើយ?

a)

ក. កត់សម្គាល់លើចរន្ត

b)

ខ. កត់សម្គាល់លើបរិមាណបន្ទុកអគ្គិសនីដែលឆ្លងកាត់មុខកាត់ខ្សែចម្លងក្នុងរយៈពេលមួយវិនាទី

c)

គ.កត់សម្គាល់ដោយប្រើការវាស់ ដោយឧបករណ៏ឈ្មោះថា វ៉ុលម៉ែត្រឬកាល់វ៉ាណូម៉ែត្រ

d)

ឃ. ចម្លើយទាំងបីសុទ្ធតែត្រឹមត្រូវ