Wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

Biology 12A

Total questions: 11

Worksheet time: 6mins

Name
Class
Date
1.

I.   ចូរបំពេញចន្លោះក្នុងឃ្លា ឬល្បះឱ្យបានត្រឹមត្រូវ៖(៣០ពិន្ទុ)

-  រុក្ខជាតិមានគ្រាប់ មានប្រហែល........ប្រភេទ។ អ្នកវិទ្យាសាស្ដ្រភាគច្រើនបានធ្វើចំណាត់ថ្នាក់រុក្ខជាតិមានជាពីរក្រុម គឺ ....... និង .......។

a)

250 000

ស៊ីមណូស្ពែម

អង់ស្យូស្ពែម

b)

250 000

អង់ស្យូស្ពែម

ស៊ីមណូស្ពែម

2.

-  នៅពាក់កណ្ដាលស័កទី2 ស៊ីមណូស្ពែមលូតលាស់ខ្លាំង ហើយមានរហូតដល់.......ប្រភេទ។ប៉ុន្ដែមកដល់សព្វថ្ងៃនេះនៅសល់តែ បួនក្រុមប៉ុណ្ណោះគឺ ........            .........      .........       និង........។

-  សរីរាង្គបន្ដពូជរបស់រុក្ខជាតិស៊ីមណូស្ពែមគឺ........។

a)

20 000

ប្រង់

គីងកូ

កូនីភែ

ស៊ីណេតូភីត

កោន

b)

20 00

ប្រង់

គីងកូ

កូនីភែ

ស៊ីណេតូភីត

កោន

3.

-  អង់ស្យូស្ពែម ឬរុក្ខជាតិមានផ្កាពីរថ្នាក់សំខាន់គឺ ....... និង.....។

-  ជាលិកាសំខាន់របស់ដើមរុក្ខជាតិគឺ....។ជាលិកាដែលដឹកនាំអាហារទៅគ្រប់កោសិកាទាំងអស់គឺ....។

-ជាលិកាដែលដឹកនាំទឹក និងអំបិលខនិជពីឫសទៅដើមនិងស្លឹកគឺ....។នៅចន្លោះជាលិកាទាំងពីរហៅថា....។

a)

ម៉ូណូកូទីលេដូន

ឌីកូទីលេដូន

បាច់សរសៃនាំ

ផ្លូអែម

ស៊ីឡែម

ស្រទាប់មេ

b)

បាច់សរសៃនាំ

ផ្លូអែម

ស៊ីឡែម

ស្រទាប់មេ

ម៉ូណូកូទីលេដូន

ឌីកូទីលេដូន

4.

-  សរីរាង្គភេទរបស់រុក្ខជាតិអង់ស្យូស្ពែមគឺ(១៦)....។វាមានបួនផ្នែកសំខាន់គឺ ផ្នែកក្រៅបង្អស់គឺ(១៧)....។ផ្នែកដែលទាក់ទាញសត្វល្អិតគឺ(១៨)....។សរីរាង្គបន្ដពូជឈ្មោលគឺ(១៩)....មានពីរផ្នែកគឺ(២០)....និង(២១)....។ សរីរាង្គបន្ដពូជញីគឺ(២២).....មានបីផ្នែកគឺ(២៣)...... (២៤)........ និង(២៥).......។

a)

.ផ្កា

.ត្របកផ្កា

.ស្រទាប់ផ្កា

.កញ្ចុំកេសរឈ្មោល

.ទងកេសរឈ្មោល

.ប្លោកលំអង

.កញ្ចុំកេសរញី

.ស្ទិចម៉ាត

.កកេសរញី

.អូវែ

b)

.ផ្កា

.ត្របកផ្កា

.ស្រទាប់ផ្កា

.កញ្ចុំកេសរញី

.កញ្ចុំកេសរឈ្មោល

.ទងកេសរឈ្មោល

.ប្លោកលំអង

.ស្ទិចម៉ាត

.កកេសរញី

.អូវែ

5.

-  សរីរាង្គភេទរបស់រុក្ខជាតិអង់ស្យូស្ពែមគឺ....។វាមានបួនផ្នែកសំខាន់គឺ ផ្នែកក្រៅបង្អស់គឺ....។ផ្នែកដែលទាក់ទាញសត្វល្អិតគឺ....។សរីរាង្គបន្ដពូជឈ្មោលគឺ....មានពីរផ្នែកគឺ....និង...។ សរីរាង្គបន្ដពូជញីគឺ.....មានបីផ្នែកគឺ...... ........ និង.......។

a)

.ដំណើរលំអងឯង(ស្វ័យដំណើរលំអង)

.គ្រាប់លំអង

.ស្ទិចម៉ាត

.ដំណើរលំអង

.ដំណើរលំអងកាត់។

b)

.គ្រាប់លំអង

.ស្ទិចម៉ាត

.ដំណើរលំអង

.ដំណើរលំអងឯង(ស្វ័យដំណើរលំអង)

.ដំណើរលំអងកាត់។

6.

តើស្រល់ជារុក្ខជាតិអ្វី?

a)

. ស្រល់ជារុក្ខជាតិកូនីភែ។

b)

. ស្រល់ជារុក្ខជាតិកូនីភែល

7.

ចូរពណ៌នាពីសារៈសំខាន់របស់ពពួកស្រល់។

a)

ពពួកស្រល់មានសារៈសំខាន់ដូចជា៖

-        ធ្វើជាគ្រឿងសំណង់

-        ធ្វើជាគ្រឿងសង្ហារឹម

-        ចម្រាញ់ប្រេងសម្រាប់លាបផ្ទះ។

b)

ពពួកស្រល់មានសារៈសំខាន់ដូចជា៖

-        ធ្វើជាគ្រឿងសំណង់

-        ធ្វើជាគ្រឿងសង្ហារឹម

-        ចម្រាញ់ប្រេងសម្រាប់លាបផ្ទះ។

-ធ្វើបន្លែ

8.

តើកោនញី មានលក្ខណៈដូចម្ដេច?

a)

+        កោនញី

-        មានផ្ទុកមេហ្កាស្ប៉រ៉ូស៊ីតមានទំហំធំ

-        ផលិតអូវុល២

-        កោនញីនៅលើដើមរហូតដល់គ្រាប់ជ្រុះ

b)

+        កោនញី

-        មានផ្ទុកមីក្រូស្ប៉រ៉ូស៊ីតមានទំហំតូច

-        ផលិតគ្រាប់លំអងច្រើន

-        កោនឈ្មោលជ្រុះក្រោយគ្រាប់លំអងជ្រុះ។


 

9.

តើកោនឈ្មោល មានលក្ខណៈដូចម្ដេច?

a)

+        កោនឈ្មោល

-        មានផ្ទុកមេហ្កាស្ប៉រ៉ូស៊ីតមានទំហំធំ

-        ផលិតអូវុល២

-        កោនញីនៅលើដើមរហូតដល់គ្រាប់ជ្រុះ

b)

+        កោនឈ្មោល

-        មានផ្ទុកមីក្រូស្ប៉រ៉ូស៊ីតមានទំហំតូច

-        ផលិតគ្រាប់លំអងច្រើន

-        កោនឈ្មោលជ្រុះក្រោយគ្រាប់លំអងជ្រុះ។


 

10.

តើលក្ខណៈរបស់​ដំណើរលំអងកាត់ដូចម្ដេច?

a)

+        ដំណើរលំអងកាត់

-        ការផ្ទេរគ្រាប់លំអងពីប្លោកលំអងទៅលើស្ទិចម៉ាតនៃផ្កាពីរផ្សេងគ្នា។

-        ប្រព្រឹត្តទៅដោយអ្នកនាំដំណើរលំអងដូចជា ខ្យល់ ទឹក  សត្វល្អិត បក្សី ...។

-        Ex:ដំណើរលំអងពោត។

b)

+       ដំណើរលំអងកាត់

-     ការផ្ទេរគ្រាប់លំអងពីប្លោកលំអងទៅលើស្ទិចម៉ាតនៃផ្កាតែមួយ។

-     ប្រព្រឹត្តទៅដោយឯកឯង។

EX: ដំណើរលំអងស្រូវ។

 

11.

តើលក្ខណៈរបស់​ស្វ័យដំណើរលំអងដូចម្ដេច?

a)

+      ស្វ័យដំណើរលំអង

-        ការផ្ទេរគ្រាប់លំអងពីប្លោកលំអងទៅលើស្ទិចម៉ាតនៃផ្កាពីរផ្សេងគ្នា។

-        ប្រព្រឹត្តទៅដោយអ្នកនាំដំណើរលំអងដូចជា ខ្យល់ ទឹក  សត្វល្អិត បក្សី ...។

-        Ex:ដំណើរលំអងពោត។

b)

+       ស្វ័យដំណើរលំអង

-     ការផ្ទេរគ្រាប់លំអងពីប្លោកលំអងទៅលើស្ទិចម៉ាតនៃផ្កាតែមួយ។

-     ប្រព្រឹត្តទៅដោយឯកឯង។

EX: ដំណើរលំអងស្រូវ។