Wayground logo

Free Printable Worksheets

Font size

S
M
L
XL
Worksheets

រំលឹកមេរៀននិងលំហាត់ត្រៀមប្រឡងឆមាសទី១

Total questions: 15

Worksheet time: 34mins

Name
Class
Date
1.

សរីរាង្គរបស់រុក្ខជាតិដែលមាននាទីទ្រទ្រង់ផ្នែកដែលនៅលើដីរបស់រុក្ខជាតិ ដឹកនាំសារធាតុរវាងឬសនិងស្លឹក និងមាននាទីស្ដុកទុកអាហារបម្រុង គឺជា

a)

ប្ញស

b)

ដើម

c)

ស្លឹក

d)

ផ្កា

2.

ពោតជារុក្ខជាតិម៉ូណូកូទីលេដូនព្រោះ

a)

គ្រាប់មានកូទីលេដុង២ ស្លឹកមានទ្រនុងស្រប ដើមមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយ ផ្កាមាន៣ស្រទាប់ និងមានប្ញសស្ញែ។

b)

គ្រាប់មានកូទីលេដុង១ ស្លឹកមានទ្រនុងស្រប ដើមមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយ ផ្កាមាន៣ស្រទាប់ និងមានប្ញសស្ញែ។

c)

គ្រាប់មានកូទីលេដុង២ ស្លឹកមានទ្រនុងបែកខ្នែង ដើមមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយ ផ្កាមាន៣ស្រទាប់ និងមានប្ញសស្ញែ។

d)

គ្រាប់មានកូទីលេដុង២ ស្លឹកមានទ្រនុងស្រប ដើមមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយ ផ្កាមាន៣ស្រទាប់ និងមានប្ញសកែវ។

3.

ប្រូតេអ៊ីនដែលចូលរួមក្នុងការភ្ជាប់អាសូតមានឈ្មោះ

a)

កូឡាសែន

b)

អេឡាស្ទីន

c)

នីត្រូសែណាស

d)

រីបុយឡូប៊ីផូស្វាតកាបុកស៊ីឡាស

4.

ប្រូតេអ៊ីនដែលចូលរួមក្នុងដំណើររស្មីសំយោគមានឈ្មោះ .............................។

a)

នីត្រូណាស

b)

អេឡាស្ទីន

c)

កូឡាសែន

d)

រីបុយឡូប៊ីផូស្វាតកាបុកស៊ីឡាស

5.

ប្រូតេអ៊ីនដែលធ្វើឱ្យជាលិកានៃសារពាង្គមានភាពយឺតឈ្មោះ

a)

កូឡាសែន

b)

អេឡាស្ទីន

c)

ភីប្រ៊ីណូសែន

d)

ត្រុំប៊ីន

6.

ខាងក្រោមនេះ ជាកត្តាដែលនាំឱ្យប្រូតេអ៊ីនបាត់បង់គុណភាព លើកលែងតែ

a)

អាស៊ីត ឬ បាសខ្លាំង
អង្គធាតុរំលាយ

b)

សាប៊ូ កំហាប់អំបិល

c)

លោហធាតុធ្ងន់ បម្រែបម្រួលសីតុណ្ហភាព

d)

អេម៉ូក្លូប៊ីន អាល់ប៊ុយមីន

7.

ម៉ូលេគុលដែលអង់ស៊ីមមានអំពើទៅលើហៅថា

a)

អង់ស៊ីម

b)

ស៊ុបស្រ្តាត

c)

ប្រូតេអ៊ីន

d)

អាស៊ីតអាមីនេ

8.

អង់ស៊ីមដែលបំបែកទឹក កាបូនឌីអុកស៊ីត និងអាម៉ូញ៉ាក់។ ឧទាហរណ៍ៈ ដេអ៊ីដ្រាតាស ឌែមីណាលីយ៉ាស គឺជា

a)

អុកស៊ីដូរេដុកតាស

b)

ត្រង់ស្វ៊ែរ៉ាស

c)

អ៊ីដ្រូឡាស

d)

លីយ៉ាស

9.

ខាងក្រោមនេះ ជាផ្នែកៗផ្សេងៗរបស់ផ្ការុក្ខជាតិ លើកលែងតែ

a)

កញ្ចុំកេសរញី

b)

កញ្ចុំកេសរឈ្មោល

c)

ត្របកផ្កា

d)

ស្រទាប់ប៉ាលីសាត

10.

បណ្តុំ-COOH ជា

a)

អាស៊ីត

b)

អាមីន

c)

រ៉ាឌីកាល់

d)

នុយក្លេអូទីត

11.

បណ្តុំ (-NH2) ជា

a)

អាស៊ីត

b)

រ៉ាឌីកាល់

c)

អាមីន

d)

ប៉ិបទីត

12.

រូបមន្តគីមីរបស់អាស៊ីតអាមីនេប្រភេទអាឡានីនគឺ

a)

b)

c)

d)

13.

ម៉ូលេគុលADNមួយមានប្រវែង680ណាណូម៉ែត្រ និងមាននុយក្លេអូទីតប្រភេទស៊ីតូស៊ីនស្មើ20% ។

គណនាសម្ព័ន្ធអ៊ីដ្រូសែនសរុបរបស់ម៉ូលេគុលADN។

a)

L=4600សម្ព័ន្ធអ៊ីដ្រូសែន

b)

M=4800សម្ព័ន្ធអ៊ីដ្រូសែន

c)

L=4800សម្ព័ន្ធអ៊ីដ្រូសែន

d)

L=4600នុយក្លេអូទីត

14.

លេគុលADNមួយមានសម្ព័ន្ធអ៊ីដ្រូសែនចំនួន6490 និងមាននុយក្លេអូទីតTលើសCចំនួន14% ។

គណនាចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់ម៉ូលេគុលADN។

a)

A=T=1760នុយក្លេអូទីត
C=G=990នុយក្លេអូទីត

b)

A=T=1760ជំហាន
C=G=990ជំហាន

c)

A=T=1860នុយក្លេអូទីត
C=G=890នុយក្លេអូទីត

d)

A=T=1860ជំហាន
C=G=890ជំហាន

15.

ម៉ូលេគុលADNមួយមានសម្ព័ន្ធអ៊ីដ្រូសែនសរុប6500 និងផលគុណរវាងនុយក្លេអូទីតC និងនុយក្លេអូទីតជា

បាសបំពេញគ្នាស្មើ 9% ។

គណនាចំនួននុយក្លេអូទីតនីមួយៗរបស់ADN ។

a)

A=T=1200នុយក្លេអូទីត
C=G=1000នុយក្លេអូទីត

b)

A=T=1000នុយក្លេអូទីត
C=G=1500នុយក្លេអូទីត

c)

A=T=1200នុយក្លេអូទីត
C=G=1400នុយក្លេអូទីត

d)

A=T=1200នុយក្លេអូទីត
C=G=1500នុយក្លេអូទីត