Worksheetsការអនុវត្តសំណុំសកម្មភាពជាសារវ័ន្តនៃជំងឺមិនឆ្លង
Total questions: 15
Worksheet time: 5mins
ខាងក្រោមគឺជាសមាសធាតុជាមូលដ្ឋាននៃរបបអាហារដែលមានផាសុខភាពសម្រាប់មនុស្សធំ លើកលែងតែ
ទទួលទានអាហារចំរុះ
យ៉ាងហោចណាស់ទទួលទានបន្លែនិងផ្លែឈើ ៤០០ក្រាម (៥ភាគ) ក្នុងមួយថ្ងៃ
ទទួលទានអំបិលឲ្យតិចជាង ៥ក្រាមក្នុងមួយថ្ងៃ (ប្រហែល ១ស្លាបព្រាកាហ្វេ)
អាហារថាមពលដែលបានពីខ្លាញ់ឲ្យតិចជាង ៥០% ក្នុង ១ថ្ងៃ
អាហារដែលសម្បូូរសសៃ
មនុស្សពេញវ័យគួរតែធ្វើកាយវប្បកម្មល្មមៗយ៉ាងហោចណាស់ ៩០ នាទី ក្នុងមួយសប្តាហ៍ (គឺធ្វើឲ្យសង្វាក់បេះដូង ឬសង្វាក់ដកដង្ហើមកើនឡើងបន្តិចបន្តួច ដូចជាការដើរលឿន ឡើងជណ្តើរ រាំ ធ្វើច្បារដំណាំ ឬក៏ធ្វើកិច្ចការផ្ទះ)
ពិត
មិនពិត
បុគ្គលម្នាក់អាយុ៤៣ឆ្នាំមកកាន់គ្លីនិកទឹកនោមផ្អែមលើកដំបូងដោយគាត់សង្ស័យថាមានជំងឺលើសសម្ពាធឈាម។ បុគ្គលិកគ្លីនិកបានវាស់សម្ពាធឈាមឲ្យគាត់ចំនួនបីដងដោយប្រើឧបករណ៍វាស់សម្ពាធឈាមត្រឹមត្រូវ និងមានលទ្ធផលសំពាធឈាមស៊ីស្តូល = 140 mmHg និងសំពាធឈាមដ្យាស្តូល = 90 mmHg។ បុគ្គលិកបានធ្វើរោគវិនិច្ឆ័យថា បុគ្គលនោះមានជំងឺលើសសម្ពាធឈាម។
ត្រឹមត្រូវ
មិនត្រឹមត្រូវ
រោគសញ្ញាជំងឺលើសសម្ពាធឈាមមានដូចខាងក្រោម លើកលែងតែ
ឈឺក្បាល
ព្រិលភ្នែក
ឈាមច្រមុះ
រាគរុះ
ក្អួត ចង្អោរ
ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិដែលមណ្ឌលសុខភាពត្រូវបញ្ជូនមកមន្ទីរពេទ្យបង្អែក លើកលែងតែ
សម្ពាធឈាម ≥ 140/≥90 mmHg ចំពោះអ្នកដែលមានអាយុតិចជាង ៤០ឆ្នាំ (មិនរាប់បញ្ចូលអ្នកលើសសម្ពាធឈាមបណ្ដាលមកពីជំងឺអ្វីផ្សេង)
សម្ពាធឈាម ≥ 160/≥90 mmHg ចំពោះអ្នកដែលមានអាយុច្រើនជាង ៤០ឆ្នាំ (មិនរាប់បញ្ចូលអ្នកលើសសម្ពាធឈាមបណ្ដាលមកពីជំងឺអ្វីផ្សេង)
សម្លេងបេះដូងមិនធម្មតា (murmurs)
ឈឺចុកទ្រូងថ្មីៗ ឬក៏ប្រែជាឈឺចុកទ្រូងកាន់តែខ្លាំងដោយជំងឺសរសៃចិញ្ចឹមឈាមសាច់ដុំបេះដូង
សម្ពាធឈាម ≥140/≥90 mmHg នៅពេលដែលព្យាបាលដោយថ្នាំ Amlodipine និងថ្នាំបញ្ចុះទឹកនោម
គេចាត់ទុកថាបុគ្គលម្នាក់មានហានិភ័យទាបនៃការមានផលអវិជ្ជមានដោយសារតែផឹកគ្រឿងស្រវឹង បើបុគ្គលនោះផឹកតិចជាង ៣ រង្វាល់ (unit) ក្នុងមួយថ្ងៃ និងមិនផឹកយ៉ាងហោចណាស់ ២ថ្ងៃក្នុងមួយសប្តាហ៍
ពិត
មិនពិត
ខ្លាញ់ក្នុងអាហារមាន ៣ ប្រភេទសំខាន់ៗ។ តើខ្លាញ់ប្រភេទមួយណាដែលល្អសម្រាប់សុខភាព
ខ្លាញ់មិនឆ្អែត (Unsaturated fats)
ខ្លាញ់ឆ្អែត (Saturated fats)
ខ្លាញ់ Trans-fats (or Trans-fatty Acid)
PEN គឺជាសំណុំនៃការធ្វើអន្តរគមន៍អាទិភាពមួយដែលអាចទទួលយកបាននៅក្នុងប្រទេសដែលមានធនធានតិច និងជាជំហ៊ានដំបូងនៃការបញ្ចូលសេវាជំងឺមិនឆ្លងទៅក្នុងសេវាថែទាំសុខភាពបឋម
ពិត
មិនពិត
កត្តាហានិភ័យនៃជំងឺបេះដូងសសៃឈាមសំខាន់ៗរួមមាន លើកលែងតែ
អារម្មណ៍តានតឹងស្ត្រេស (Stress ក៏ជាហានិភ័យនៃជំងឺសរសៃឈាមបេះដូងដែរ)
របបអាហារគ្មានផាសុខភាព
កង្វះកាយវប្បកម្ម
ប្រើប្រាស់ថ្នាំជក់
ប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់
ជំងឺខ្សោយបេះដូងគឺជាស្ថានភាពធ្ងន់ធ្ងរមួយដែលបេះដូងមិនអាចច្របាច់បញ្ចេញឈាមក្នុងបរិមាណគ្រប់គ្រាន់ទៅកាន់រាងកាយទាំងមូល។ រោគសញ្ញាមានដូចជាហត់ ហេវអស់កម្លាំង និងហើមជើង
ពិត
មិនពិត
ជំងឺមិនឆ្លង (NCD) គឺកើតមានរយៈពេលយូរដោយមានមូលហេតុរួមគ្នាគឺ៖
a. កត្តាតំណពូជ (Genetic)
b. កត្តាសរីរៈ(Physiology)
c. កត្តាបរិស្ថាន (Environment)
d. ការប្រព្រឹត្តផ្ទាល់ខ្លួន (Behaviour)
f. ចម្លើយទាំងអស់ខាងលើ
ជំងឺបេះដូងសសៃឈាម/សសៃឈាម-បេះដូង (cardiovascular diseases: CVD) រួមមាន៖
a. ជំងឺសសៃឈាមសាច់ដុំបេះដូង
b. ជំងឺសសៃឈាមខួរក្បាល
c. ជំងឺសសៃអាទែខាងៗ
d. ជំងឺគាំងបេះដូង និង ស្ត្រូក
e. ចម្លើយទាំងអស់ខាងលើ
ខាងក្រោមគឺជារោគសញ្ញាជំងឺគាំងបេះដូងលើកលែងតែ
a. ចុក ឬ មិនស្រួលតំបន់កណ្តាលទ្រូង
b. ចុក ឬ មិនស្រួលនៅដៃ ស្មាខាងឆ្វេង កែងដៃ ថ្គាម ឬខ្នង
c. ពិបាកដកដង្ហើម ឬដកដង្ហើមខ្លីៗ
d. ចុកពោះ
e. បែកញើសត្រជាក់ខ្លួន ឡើងស្លេក
ខាងក្រោមនេះគឺជា ប្រេងល្អ លើកលែងតែ
a. ប្រេងសណ្តែក
b. ប្រេងផ្កាឈូក
c. ប្រេងដូង
d. ប្រេងពោត
e. ប្រេងអូលីវ
ចំណុចខាងក្រោមនេះ មានចម្លើយមួយមិនត្រឹមត្រូវ។ តើចំណុចមួយណា?
a. ៩០% នៃជំងឺទឹកនោមផ្អែមទាំងអស់គឺជាជំងឺទឹកនោមផ្អែមប្រភេទ ២
b. ជំងឺទឹកនោមផ្អែមប្រភេទ២ ជាទូទៅកើតលើមនុស្សវ័យចំណាស់ (older adults)
c. ជំងឺទឹកនោមផ្អែមប្រភេទ ២ មិនអាចបង្ការបានទេដោយសារមានកត្តាហានិភ័យច្រើន
d. កុមារនិងមនុស្សវ័យជំទង់កាន់តែច្រើនឡើងក៏មានជំងឺទឹកនោមផ្អែមប្រភេទ២ នេះដែរ
