wayground logo

Free Printable Worksheets

NEW

Font size

S
M
L
XL
Worksheets

Research Methodology Part 2

Total questions: 74

Worksheet time: 59mins

Name
Class
Date
1.

ការពិនិត្យមើលឥទ្ធិពលរបស់វិធីសាស្ត្របង្រៀន ឬបណ្តុះបណ្តាលមួយ ឬច្រើន ទៅលើលទ្ធផលរំពឹងទុករបស់ក្រុមមួយ ឬច្រើន។

a)

ការស្រាវជ្រាវពិសោធន៍ (Experimental Research)

b)

ការស្រាវជ្រាវប្រៀបធៀប (Causal-Comparative Research)

c)

ការស្រាវជ្រាវទំនាក់ទំនងអថេរ (Correlational Research)

d)

ការស្រាវជ្រាវស្ទង់មតិ (Survey Research)

2.

ការពិនិត្យមើលកម្រិតនៃឥរិយាបថ, អាកប្បកិរិយា, ការអនុវត្ត, តម្រូវការ ឬគុណលក្ខណៈណាមួយ របស់ក្រុម មួយ។

a)

ការស្រាវជ្រាវពិសោធន៍ (Experimental Research)

b)

ការស្រាវជ្រាវប្រៀបធៀប (Causal-Comparative Research)

c)

ការស្រាវជ្រាវទំនាក់ទំនងអថេរ (Correlational Research)

d)

ការស្រាវជ្រាវស្ទង់មតិ (Survey Research)

3.

ការពិនិត្យមើលសម្ព័ន្ធភាពរវាងអថេរ ឬជាការព្យាករកម្រិតឥទ្ធិពល របស់អថេរមួយ ទៅលើអថេរមួយ ទៀត។

a)

ការស្រាវជ្រាវពិសោធន៍ (Experimental Research)

b)

ការស្រាវជ្រាវប្រៀបធៀប (Causal-Comparative Research)

c)

ការស្រាវជ្រាវទំនាក់ទំនងអថេរ (Correlational Research)

d)

ការស្រាវជ្រាវស្ទង់មតិ (Survey Research)

4.

ការពិនិត្យមើលភាពខុសគ្នារវាងក្រុមពីរ ឬច្រើន ទាក់ទងនឹងអថេរ ឬគុណលក្ខណៈមួយ ឬច្រើនដែលមានស្រាប់ក្នុងបរិបទណាមួយនៅពេលបច្ចុប្បន្ន។

a)

ការស្រាវជ្រាវពិសោធន៍ (Experimental Research)

b)

ការស្រាវជ្រាវប្រៀបធៀប (Causal-Comparative Research)

c)

ការស្រាវជ្រាវទំនាក់ទំនងអថេរ (Correlational Research)

d)

ការស្រាវជ្រាវស្ទង់មតិ (Survey Research)

5.

ជាការសិក្សាអំពីបទពិសោធន៍របស់ក្រុមមួយដោយផ្តោតលើការបង្កើត ក្របខណ្ឋគំនិត (Conceptual Framework) ឬ ទ្រឹស្តី (Theories) ដែលអាចពន្យល់អំពីទំនាក់ទំនងនៃបាតុភូតិ (Phenomenon) មួយដែលបានកើតឡើង ឱ្យកាន់តែស៊ីជម្រៅ និងមានលក្ខណៈជាប្រព័ន្ធ។

a)

ការស្រាវជ្រាវជាតិពន្ធុវិទ្យា (Ethnographic Research)

b)

ការស្រាវជ្រាវទ្រឹស្តីបឋម (Grounded Theory Research)

c)

ការស្រាវជ្រាវករណីសិក្សា (Case Study Research)

d)

ការស្រាវជ្រាវចម្រុះវិធីសាស្ត្រ (Mixed Methods Research)

6.

ជាសិក្សាស៊ីជម្រៅទៅលើបញ្ហា ឬបាតុភូត (Phenomena) ដែលកើតមានលើក្រុមមនុស្ស ឬអង្គភាពដោយឡែកណាមួយ។

a)

ការស្រាវជ្រាវជាតិពន្ធុវិទ្យា (Ethnographic Research)

b)

ការស្រាវជ្រាវទ្រឹស្តីបឋម (Grounded Theory Research)

c)

ការស្រាវជ្រាវករណីសិក្សា (Case Study Research)

d)

ការស្រាវជ្រាវចម្រុះវិធីសាស្ត្រ (Mixed Methods Research)

7.

ការសិក្សាដែលប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវទាំងបែបបរិមាណ និងបែបគុណភាពដើម្បីស្វែងយល់អំពីបញ្ហាស្រាវជ្រាវមួយឱ្យកាន់តែស៊ីជម្រៅ។

a)

ការស្រាវជ្រាវជាតិពន្ធុវិទ្យា (Ethnographic Research)

b)

ការស្រាវជ្រាវទ្រឹស្តីបឋម (Grounded Theory Research)

c)

ការស្រាវជ្រាវករណីសិក្សា (Case Study Research)

d)

ការស្រាវជ្រាវចម្រុះវិធីសាស្ត្រ (Mixed Methods Research)

8.

ការសិក្សាស៊ីជម្រៅទៅលើវប្បធម៌ គុណតម្លៃ ជំនឿ ឬការអនុវត្ត របស់ក្រុមមួយ ឬច្រើនដោយអ្នកស្រាវជ្រាវចូលខ្លួនទៅពាក់ព័ន្ធនឹងបរិបទដែលកំពុងសិក្សាដើម្បីប្រមូល ទិន្នន័យ។

a)

ការស្រាវជ្រាវជាតិពន្ធុវិទ្យា (Ethnographic Research)

b)

ការស្រាវជ្រាវទ្រឹស្តីបឋម (Grounded Theory Research)

c)

ការស្រាវជ្រាវករណីសិក្សា (Case Study Research)

d)

ការស្រាវជ្រាវចម្រុះវិធីសាស្ត្រ (Mixed Methods Research)

9.

ការសិក្សាស៊ីជម្រៅទៅលើបាតុភូតិ ស្ថានភាព ឬបទពិសោធន៍ផ្ទាល់ របស់ក្រុមមួយ។

a)

Grounded Theory Research

b)

Phenomenological Research

c)

Case Study Research

d)

Action Research

10.

ជាការសិក្សាដែលធ្វើឡើងដោយអ្នកអនុវត្តផ្ទាល់ និងមានការប្រមូលទិន្នន័យទាំងបែបបរិមាណ និងបែបគុណភាពដើម្បីស្វែងយល់អពីបញ្ហាដែលកើតមាននៅក្នុងអង្គភាពមួយ។

a)

Grounded Theory Research

b)

Phenomenological Research

c)

Case Study Research

d)

Action Research

11.

សំណាកនីមួយៗមានឱកាសស្មើគ្នាក្នុងការត្រូវបានជ្រើសរើសតាម រយៈការចាប់ឆ្នោត។

a)

Simple Random Sampling

b)

Systematic Sampling

c)

Stratified Sampling & Cluster Sampling

d)

Multistage Sampling

12.

សំណាកនីមួយៗត្រូវបានជ្រើសរើសតាម លេខរៀងដែលបានកំណត់។

a)

Simple Random Sampling

b)

Systematic Sampling

c)

Stratified Sampling & Cluster Sampling

d)

Multistage Sampling

13.

សំណាកនីមួយៗត្រូវបានជ្រើសរើសតាម បែបបំបែកក្រុម ឬជាជាន់ថ្នាក់។

a)

Simple Random Sampling

b)

Systematic Sampling

c)

Stratified Sampling & Cluster Sampling

d)

Multistage Sampling

14.

ការជ្រើសរើសនេះអ្នកស្រាវជ្រាវជាអ្នកកំណត់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសសំណាកដោយផ្នែកទៅទម្រង់នៃការស្រាវជ្រាវ។

a)

Snowball Sampling

b)

Convenience Sampling

c)

Quota Sampling

d)

Purposive Sampling

15.

ការជ្រើសរើសនេះធ្វើឡើងតាមរយៈអ្នកស្រាវជ្រាវសុំឱ្យសំណាកមួយជ្រើសរើសសំណាកមួយទៀតជាបន្តបន្ទាប់ក្នុងការប្រមូលទិន្នន័យ។

a)

Snowball Sampling

b)

Convenience Sampling

c)

Quota Sampling

d)

Purposive Sampling

16.

សំណាកត្រូវបានជ្រើសរើសចេញពីលម្ហសំណាកតាមភាពងាយស្រួលរបស់អ្នកស្រាវជ្រាវ។

a)

Snowball Sampling

b)

Convenience Sampling

c)

Quota Sampling

d)

Purposive Sampling

17.

តើយើងធ្វើការរម្លឹកទ្រឹស្តីដើម្បីអ្វី?

a)

សាងចំណេះដឹងទាក់ទងនឹងប្រធានបទ ឬបញ្ហាដែលកំពុងស្រាវជ្រាវ។

b)

សប្បាយចិត្ត និង កាត់បន្ថយកំហុស

c)

បង្កើនទំនុកចិត្ត

d)

បង្កើនភាពជាអ្នកដឹកនាំ

18.

តើយើងធ្វើការរម្លឹកទ្រឹស្តីដើម្បីអ្វី?

a)

ដើម្បីបង្កើតឧបករណ៍ស្រាវជ្រាវ

b)

ប្រមូលទិន្នន័យ

c)

បង្កើនភាពជាអ្នកដឹកនាំ និងជំនាញគ្រប់គ្រង

d)

ពិនិត្យមើលថាតើបញ្ហាដែលត្រូវស្រាវជ្រាវត្រូវបានគេសិក្សាហើយឬនៅ។

19.

អថេរធម្មតាដែលយើងអាចវាស់តម្លៃរបស់វាបានដោយគ្រាន់តែប្រើល្បះ ឬ សំណួរមួយ។

a)

អថេរ

b)

អថេរវាស់បានដោយប្រយោល

c)

អថេរវាស់បានដោយផ្ទាល់

d)

អថេរ បរិមាណ

20.

អថេរចិត្តវិទ្យា ដែលយើងអាចវាស់តម្លៃរបស់វាបានដោយប្រើល្បះ ឬសំណួរយ៉ាងយោចណាស់បី។

a)

អថេរ

b)

អថេរវាស់បានដោយប្រយោល

c)

អថេរវាស់បានដោយផ្ទាល់

d)

អថេរ បរិមាណ

21.

វាគឺជាគុណលក្ខណៈ ណាមួយរបស់មនុស្ស សត្វ វត្ថុ ដែលយើងកំពុងសិក្សា។

a)

អថេរ

b)

អថេរវាស់បានដោយប្រយោល

c)

អថេរវាស់បានដោយផ្ទាល់

d)

អថេរ បរិមាណ

22.

តើយើងធ្វើការរម្លឹកទ្រឹស្តីដើម្បីអ្វី?

a)

សរសេររបាយការណ៍ស្រាវជ្រាវ

b)

វិភាគទិន្ន័យ

c)

កំណត់ភាពចម្រូងចម្រាសទាក់ទងនឹងទ្រឹស្តី ឬគោលគំនិតក្នុងវិស័យនីមួយៗ។

d)

បង្កើនភាពជាអ្នកដឹកនាំ

23.

តើយើងធ្វើការរម្លឹកទ្រឹស្តីដើម្បីអ្វី?

a)

រកបញ្ហាស្រាវជ្រាវ

b)

កំណត់ពាក្យគន្លឹះ

c)

ឆ្លុះបញ្ចាំងពីចន្លោះប្រហោងនៃការធ្វើការស្រាវជ្រាវមុនៗ។

d)

បង្កើតសំណួរស្រាវជ្រាវ

24.

ការសិក្សាឯកសារដូចជា អត្ថបទស្រាវជ្រាវ សៀវភៅ ឬឯកសារផ្សេងទៀតដែលទាក់ទងនឹងបញ្ហាស្រាវជ្រាវដែលកំពុងសិក្សា។

a)

រកបញ្ហាស្រាវជ្រាវ

b)

កំណត់ពាក្យគន្លឹះ

c)

ការរម្លឹកទ្រឹស្តី

d)

បង្កើតសំណួរស្រាវជ្រាវ

25.

ការសិក្សាឯកសារដូចជា អត្ថបទស្រាវជ្រាវ សៀវភៅ ឬឯកសារផ្សេងទៀតដែលទាក់ទងនឹងបញ្ហាស្រាវជ្រាវដែលកំពុងសិក្សា។

a)

បញ្ហាស្រាវជ្រាវ

b)

គោលបំណងស្រាវជ្រាវ

c)

ការរម្លឹកទ្រឹស្តី

d)

សម្មតិកម្មស្រាវជ្រាវ

26.

វាគឺត្រូវបានបង្កើតឡើងសម្រាប់តែការស្រាវជ្រាវបែបបរិមាណ ដើម្បីបង្ហាញអំពីសម្ព័ន្ធភាពរំពឹងទុករវាងអថេរ ឬអំពីឥទ្ធិពលរំពឹងទុករបស់អថេរមួយ ទៅលើអថេរមួយទៀត ឬអំពីឥទ្ធិពលរំពឹងទុកនៃវិធីសាស្ត្រមួយ ទៅលើលទ្ធផលរំពឹងទុករបស់ក្រុមមួយ ឬច្រើន។

a)

បញ្ហាស្រាវជ្រាវ

b)

គោលបំណងស្រាវជ្រាវ

c)

ការរម្លឹកទ្រឹស្តី

d)

សម្មតិកម្មស្រាវជ្រាវ

27.

វាគឺជាអ្នកកំណត់ទិសដៅឬដែនក្នុងការស្រាវជ្រាវម្តងៗ។

a)

បញ្ហាស្រាវជ្រាវ

b)

គោលបំណងស្រាវជ្រាវ

c)

ការរម្លឹកទ្រឹស្តី

d)

សម្មតិកម្មស្រាវជ្រាវ

28.

ចន្លោះប្រហោង នៃការស្រាវជ្រាវកន្លងមក ឬភាពចម្រូងចម្រាសទាក់ទងនឹងទ្រឹស្តី គោលគំនិត ឬវិធីសាស្ត្រណាមួយ ។

a)

បញ្ហាស្រាវជ្រាវ

b)

គោលបំណងស្រាវជ្រាវ

c)

ការរម្លឹកទ្រឹស្តី

d)

សម្មតិកម្មស្រាវជ្រាវ

29.

តើចម្លើយមួយណាដែល មិនមែនជា ការស្រាវជ្រាវ បែបបរិមាណ?

a)

មានអថេរស្រាវជ្រាវដែលកំណត់ចេញពីទ្រឹស្តីពាក់ព័ន្ធ

b)

ពឹកផ្នែកលើតម្លៃលេខ និងស្ថិតិក្នុងការវិភាគទិន្នន័យ

c)

មានតែសំណួរស្រាវជ្រាវ គ្មានសម្មតិកម្មស្រាវជ្រាវទេ

d)

ត្រូវការចំនួនសំណាកច្រើន

30.

តើចម្លើយមួយណាដែល មិនមែនជា ការស្រាវជ្រាវ បែបគុណភាព?

a)

ត្រូវការចំនួនសំណាកតិច

b)

ផ្តោតលើការតេស្ត ឬ ផ្ទៀងផ្ទាត់សម្មតិកម្ម ឬ ទ្រឹស្តីក្នុងបរិបទផ្សេងៗ

c)

ពឹងផ្នែកលើការវិភាគខ្លឹមសារចេញពីពាក្យសំដី ឬរូបភាព

d)

ពិបាកក្នុងការធ្វើទូទៅកម្មលទ្ធផលស្រាវជ្រាវ

31.

ទិន្នន័យចំនួនជាប់ ដែលតម្លៃលេខរបស់វាអាចត្រូវបានសរសេរដោយមានសញ្ញាក្បៀសដើម្បីបង្ហាញថា ទិន្នន័យប្រភេទនេះមានតម្លៃអាចបំបែកឱ្យនៅតូចជាងមួយបាន។

a)

Discrete Data

b)

Continuous Data

c)

Ordinal Data

d)

Nominal Data

32.

ទិន្នន័យចំនួនដាច់ ដែលតម្លៃលេខរបស់វាមិនអាចត្រូវបានសរសេរដោយមានសញ្ញាក្បៀសដើម្បីបញ្ជាក់ថា ទិន្នន័យប្រភេទនេះមិនអាចត្រូវបានបំបែកឱ្យមានតម្លៃតូចជាងមួយបានទេ។

a)

Discrete Data

b)

Continuous Data

c)

Ordinal Data

d)

Nominal Data

33.

ទិន្នន័យដែលមានតម្លៃជាលំដាប់ ដូចជា ខ្ពស់ទាប មានក្រ ធ្ងន់ស្រាល ។ល។ ដែលជាទូទៅគេត្រូវគណនារកភាគរយ ឬក្នុងករណីខ្លះរកមធ្យមភាគ ពីសំណុំទិន្នន័យ។

a)

Discrete Data

b)

Continuous Data

c)

Ordinal Data

d)

Nominal Data

34.

ទិន្នន័យនាមរូប គឺជាទិន្នន័យដែលមានតែនាម (ឈ្មោះ) ដែលគេអាចរាប់ចំនួន ឬគណនាដើម្បីរកភាគរយពីសំណុំទិន្នន័យ។

a)

Discrete Data

b)

Continuous Data

c)

Ordinal Data

d)

Nominal Data

35.

ទិន្នន័យបឋម ដែលអ្នកស្រាវជ្រាវប្រមូលដោយខ្លួនឯងពីតំណាងគំរូ តាមរយៈការប្រើកម្រងបញ្ជីអង្កេត កម្រងសំណួរសម្ភាស កម្រងសំណួរបំពេញ ឬកម្រងសំណួរវាយតម្លៃ ក្រុមពិភាក្សា អង្កេត ។ល។ សម្រាប់ប្រើដើម្បីឆ្លើយសំណួរ។

a)

Secondary Data

b)

Quantitative Data

c)

Qualitative Data

d)

Primary Data

36.

ទិន្នន័យចាស់/ទិន្នន័យទី២/ទិន្នន័យមានស្រាប់/ ទិន្នន័យបន្ទាប់បន្សំ និង/ឬជាប្រភេទទិន្នន័យដែលត្រូវបានបោះពុម្ពផ្សាយរួចហើយនៅក្នុងសៀវភៅ កាសែត ទស្សនាវដ្តី ទិនានុប្បវត្តិ វីដេអូ ឬ/និងនៅតាមអ៊ីនធឺណែតផ្សេងៗ ដែលអ្នកស្រាវជ្រាវសុំពីគ្រឹះស្ថាន ផ្សេងៗ ដូចជា ក្រសួង ក្រុមហ៊ុន អង្គការ ឬវិទ្យាស្ថានស្រាវជ្រាវ ឬប្រភពផ្សេងទៀត មកប្រើដើម្បីឆ្លើយសំណួរស្រាវជ្រាវរបស់ខ្លួន។

a)

Secondary Data

b)

Quantitative Data

c)

Qualitative Data

d)

Primary Data

37.

ទិន្នន័យដែលអាចត្រូវបានរៀបចំជាប្រភេទដោយផ្អែកលើលក្ខណៈរូបវន្ត ភេទ ពណ៌ ឬអ្វីទាំងអស់ដែលមិនមានលេខភ្ជាប់ជាមួយវា ឬជាទិន្នន័យដែលមានលក្ខណៈមិនមែនជាលេខ ដូចជា ភេទ សញ្ជាតិ ពណ៌ភ្នែក ស្ថានភាពគ្រួសារ មុខវិជ្ជាសិក្សា ស្ថានភាពសេដ្ឋកិច្ច ចំណាប់អារម្មណ៍ ...។

a)

Secondary Data

b)

Quantitative Data

c)

Qualitative Data

d)

Primary Data

38.

ទិន្នន័យចំនួនដែលមានលក្ខណៈជាលេខ ហើយទទួលបានតាមរយៈការរាប់ ឬការវាស់វែង ដែលរួមមានដូចជា អាយុ ចំនួនសមាជិកគ្រួសារ តម្លៃ ទម្ងន់ កម្ពស់ ចម្ងាយ ...។

a)

Secondary Data

b)

Quantitative Data

c)

Qualitative Data

d)

Primary Data

39.

ការសិក្សាអំពីការប្រមូល (Collection), ការរៀបចំ (Organizing), ការបង្ហាញ (Presenting), ការវិភាគ (Analyzing) ហើយនិងការបកស្រាយ (Interpreting) ទិន្នន័យ (Data) ដើម្បីជួយឱ្យគេធ្វើការសម្រេចចិត្តឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធិភាព។

a)

Statistics

b)

Mean

c)

Mode

d)

Median

40.

មេដ្យាននៃសំនុំតម្លៃសង្កេតមួយ តម្រាបតាមលំដាប់កើន ឬចុះនៃទំហំតម្លៃ ជាតម្លៃកណ្តាលនៅពេលចំនួននៃតម្លៃសង្កេតជាចំនួនសេស ឬជាមធ្យមនៃតម្លៃពីរកណ្តាលនៅពេលដែលចំនួននៃតម្លៃសង្កេតជាចំនួនគូ។

a)

Standard Deviation

b)

Mean

c)

Mode

d)

Median

41.

ម៉ូតនៃសំនុំតម្លៃសង្កេតមួយគឺជាតម្លៃសង្កេតដែលកើតឡើងញឹកញាប់បំផុត ឬដោយប្រេកង់ធំបំផុត។ ម៉ូតមិនមានជានិច្ចជាកាលនោះទេ។ ករណីនេះជាការពិតនៅពេលតម្លៃសង្កេតទាំងអស់កើតឡើងដោយប្រេកង់ស្មើគ្មាន។ សម្រាប់សំណុំទិន្នន័យខ្លះ អាចមានតម្លៃជាច្រើនកើតឡើងដោយប្រេកង់ធំបំផុត ក្នុងករណីនេះយើងមានម៉ូតជាច្រើនជាងមួយ។

a)

Standard Deviation

b)

Mean

c)

Mode

d)

Median

42.

មធ្យម គឺជាតម្លៃកណ្តាលនៅក្នុងសំណុំទិន្នន័យដែលបានផ្តល់ឱ្យ ឬតម្លៃដែលបំបែកពាក់កណ្តាលខ្ពស់ពីពាក់កណ្តាលទាប ដែលជាទូទៅគេគណនាវាដោយធ្វើផលបូកនៃធាតុទាំងអស់ ហើយចែកឱ្យចំនួនសរុបនៃធាតុនោះ ឬចំនួនដែលបានមកពីការបូកទិន្នន័យក្នុងសំណុំទិន្នន័យទាំងអស់បញ្ចូលគ្នា រួចចែកនឹងចំនួន ប្រេកង់សរុប។

a)

Standard Deviation

b)

Mean

c)

Mode

d)

Median

43.

ស្ថិតិសន្និដ្ឋាន គឺជាវិធីសាស្ត្រមួយដែលគេប្រើដើម្បីធ្វើការសម្រេចចិត្ត (Decision), ការប៉ាន់ស្មាន (Estimate), ការទស្សទាយ (Prediction) ឬសន្និដ្ឋានអំពីមួយនៃសាកលស្ថិតិ ឬ សំណុំសាកល (Population, N) ដោយផ្នែកទៅលើគំរូសាក ឬគំរូតាង ឬសំណុំសំណាក (Sample, n) ។

a)

Standard Deviation

b)

Descriptive Statistics

c)

Inferential Statistics

d)

Statistics

44.

ស្ថិតិពណ៌នា គឺជាវិធីនៃការរៀបចំ ការសង្ខេប និង ការបង្ហាញទិន្នន័យក្នុងរបៀបជាព័ត៌មាន។

a)

Standard Deviation

b)

Descriptive Statistics

c)

Inferential Statistics

d)

Statistics

45.

ដំណាក់កាលទី១ ក្នុងដំណើរការទូទៅនៃការស្រាវជ្រាវ គឺការរម្លឹងទ្រឹស្តី ។

a)

 ខុស

b)

ត្រូវ

46.

ដំណាក់កាលទី២ ក្នុងដំណើរការទូទៅនៃការស្រាវជ្រាវ គឺបញ្ហាស្រាវជ្រាវ ។

a)

 ខុស

b)

ត្រូវ

47.

ដំណាក់កាលទី៣ ក្នុងដំណើរការទូទៅនៃការស្រាវជ្រាវ គឺ ការប្រមូលទិន្នន័យ ។

a)

 ខុស

b)

ត្រូវ

48.

ដំណាក់កាលទី៤ ក្នុងដំណើរការទូទៅនៃការស្រាវជ្រាវគឺ ការវិភាគទិន្នន័យ និងការអភិប្រាយលទ្ធផលស្រាវជ្រាវ។

a)

 ខុស

b)

ត្រូវ

49.

ដំណាក់កាលទី៥ ក្នុងដំណើរការទូទៅនៃការស្រាវជ្រាវ គឺ ការសរសេររបាយការណ៍ស្រាវជ្រាវ។

a)

 ខុស

b)

ត្រូវ

50.

ការជ្រើសរើសសំណាកតាមបែបបំបែកក្រុមគឺ Stratified Sampling & Cluster Sampling ។

a)

 ខុស

b)

ត្រូវ

51.

ការជ្រើសរើសសំណាកតាមបែបចាប់ឆ្នោតគឺ Simple Random Sampling ។

a)

 ខុស

b)

ត្រូវ

52.

ការជ្រើសរើសសំណាកតាម បែបជាប្រព័ន្ធ គឺ Snowball Sampling ។

a)

 ខុស

b)

ត្រូវ

53.

ការជ្រើសរើសសំណាកតាម បែបពហុជំហានគឺ Purposive Sampling ។

a)

 ខុស

b)

ត្រូវ

54.

ការជ្រើសរើសសំណាកតាម បែបងាយស្រួលគឺ Convenience Sampling ។

a)

 ខុស

b)

ត្រូវ

55.

ការជ្រើសរើសសំណាកតាម តាមកូតាគឺ Quota Sampling ។

a)

 ខុស

b)

ត្រូវ

56.

ការជ្រើសរើសសំណាកតាម បែបណែនាំបន្តគឺ Systematic Sampling ។

a)

 ខុស

b)

ត្រូវ

57.

ការជ្រើសរើសសំណាកតាម តាមលក្ខណៈវិនិច្ឆ័យគឺ Multistage Sampling ។

a)

 ខុស

b)

ត្រូវ

58.

អថេរ គឺជាគុណលក្ខណៈ ណាមួយរបស់មនុស្ស សត្វ វត្ថុ ដែលយើងកំពុងសិក្សា។

a)

 ខុស

b)

ត្រូវ

59.

អថេរវាស់បានដោយផ្ទាល់ គឺជាអថេរធម្មតាដែលយើងអាចវាស់តម្លៃរបស់វាបានដោយគ្រាន់តែប្រើល្បះ ឬ សំណួរមួយ។

a)

 ខុស

b)

ត្រូវ

60.

អថេរវាស់បានដោយប្រយោលជាអថេរចិត្តវិទ្យា ដែលយើងអាចវាស់តម្លៃរបស់វាបានដោយប្រើល្បះ ឬសំណួរយ៉ាងយោចណាស់បី។

a)

 ខុស

b)

ត្រូវ

61.

ការស្រាវជ្រាវគឺជាដំណើរការឬជំហានបែបវិទ្យាសាស្ត្រក្នុងការប្រមូលនិងវិភាគទិន្នន័យ ដើម្បីបង្កើតការយល់ដឹង ឬរកដំណោះស្រាយទាក់ទងនឹងប្រធានបទ ឬបញ្ហាណាមួយ។

a)

 ខុស

b)

ត្រូវ

62.

គោលបំណងស្រាវជ្រាវគឺជាអ្នកកំណត់ទិសដៅឬដែនក្នុងការស្រាវជ្រាវម្តងៗ។

a)

 ខុស

b)

ត្រូវ

63.

Content Validity គឺជាភាពត្រឹមត្រូវតាមខ្លឹមសារ ។

a)

 ខុស

b)

ត្រូវ

64.

ភាពត្រឹមត្រូវតាមទ្រឹស្តី គឺ Construct Validity ។

a)

 ខុស

b)

ត្រូវ

65.

Construct Reliability គឺជាភាពជឿជាក់តាមទ្រឹស្តី ។

a)

 ខុស

b)

ត្រូវ

66.

គោលការណ៍ទី២ នៃក្រមសីលធម៌ស្រាវជ្រាវ គឺ ការរក្សារការសម្ងាត់ និងការមិនបញ្ចេញឈ្មោះ ។

a)

 ខុស

b)

ត្រូវ

67.

គោលការណ៍ទី៣ នៃក្រមសីលធម៌ស្រាវជ្រាវ គឺ ការទទួលបានការព្រមព្រៀង ។

a)

 ខុស

b)

ត្រូវ

68.

គោលការណ៍ទី១ នៃក្រមសីលធម៌ស្រាវជ្រាវ គឺ ការចៀសវាងការបោកបញ្ចោត ។

a)

 ខុស

b)

ត្រូវ

69.

គោលការណ៍ទី៤ នៃក្រមសីលធម៌ស្រាវជ្រាវ គឺ មិនបង្ខិតបង្ខំ ។

a)

 ខុស

b)

ត្រូវ

70.

គោលការណ៍ទី៥ នៃក្រមសីលធម៌ស្រាវជ្រាវ គឺ សិទ្ធិក្នុងការដកខ្លួន ។

a)

 ខុស

b)

ត្រូវ

71.

ការជ្រើសរើសសំណាក ឬប៉ាន់គំរូ គឺជាដំណើរប្រព្រឹត្តទៅ នៃ ការប្រើប្រាស់មនុស្ស (ប្រជាជន) មួយចំនួនតូច ដើម្បីទាញចេញជាការ សន្និដ្ឋាន ឆ្ពោះទៅរកចំនួន មនុស្ស (ប្រជាជន) ទាំងមូល។

a)

 ខុស

b)

ត្រូវ

72.

បញ្ហាស្រាវជ្រាវ គឺអាចជាភាពចម្រូងចម្រាសទាក់ទងនឹងទ្រឹស្តីណាមួយ។

a)

 ខុស

b)

ត្រូវ

73.

បញ្ហាស្រាវជ្រាវ គឺជាអ្វីដែលយើងគិតថាសំខាន់ ។

a)

 ខុស

b)

ត្រូវ

74.

បញ្ហាស្រាវជ្រាវ គឺជាអ្វីដែលយើងចង់ធ្វើការសិក្សា។

a)

 ខុស

b)

ត្រូវ