Worksheetsថ្នាក់ទី8 ជំពូកទី4 មេរៀនទី2 ដង្ហើមកោសិកា
Total questions: 8
Worksheet time: 50mins
១. តើថាមពលនៅក្នុងសារពាង្គកាយបានមកពីណា?
● ថាមពលនៅក្នុងសារពាង្គកាយបានមកពី ការហាត់ប្រាណ។
● ថាមពលនៅក្នុងសារពាង្គកាយបានមកពី អាហារ។
● ថាមពលនៅក្នុងសារពាង្គកាយបានមកពី ថ្នាំ។
● ថាមពលនៅក្នុងសារពាង្គកាយបានមកពី ភេសជ្ជៈពូវកម្លាំង។
២. តើសារពាង្គកាយ ប្រើប្រាស់ថាមពលសំរាប់ធ្វើអ្វី?
● សារពាង្គកាយប្រើប្រាស់ថាមពលសំរាប់ ការដកដង្ហើម ការគេង ការលូតលាស់ធំធាត់ កាធ្វើរចលនា....។
● សារពាង្គកាយប្រើប្រាស់ថាមពលសំរាប់ ការដកដង្ហើម ការរំលាយអាហារ ការបង្កជំងឺ កាធ្វើរចលនា....។
● សារពាង្គកាយប្រើប្រាស់ថាមពលសំរាប់ ការដកដង្ហើម ការរំលាយអាហារ ការលូតលាស់ធំធាត់ កាធ្វើរចលនា....។
សារពាង្គកាយប្រើប្រាស់ថាមពលសំរាប់ ការដកដង្ហើម ការរំលាយអាហារ ការលូតលាស់ធំធាត់ ការរំខានផ្សេងៗ....។
១. នៅក្នុងកោសិកា តើថាមពលផលិតបានមកពីណា?
● នៅក្នុងកោសិកាថាមពលផលិតបានមកពីការបំបែកអាហារ ដោយមានការចូលរួមពីឧស្ម័ន O2។
● នៅក្នុងកោសិកាថាមពលផលិតបានមកពីការបំបែកអាហារ ដោយមានការចូលរួមពីឧស្ម័ន CO2។
● នៅក្នុងកោសិកាថាមពលផលិតបានមកពីការបំបែកអាហារ ដោយមានការចូលរួមពីឧស្ម័ន H2។
● នៅក្នុងកោសិកាថាមពលផលិតបានមកពីការបំបែកអាហារ ដោយមានការចូលរួមពី H2O។
២. តើថាមពលផលិតនៅកន្លែងណានៃសារពាង្គកាយ?
● ថាមពលផលិតនៅក្នុងសរីរាង្គនៃសារពាង្គកាយ។
● ថាមពលផលិតនៅក្នុងជាលិកានៃសារពាង្គកាយ។
● ថាមពលផលិតនៅក្នុងអង់ទីករនៃសារពាង្គកាយ។
● ថាមពលផលិតនៅក្នុងកោសិកានៃសារពាង្គកាយ។
២. តើជំងឺផ្តាសាយជាអ្វី?ប្រសិនបើយើងធ្វេសប្រហែស តើនឹងបណ្តាលឱ្យយើងមានជំងឺធ្ងន់ធ្ងរអ្វីខ្លះ?
● ជំងឺផ្តាសាយជាជំងឺរលាកភ្នាសសើមច្រមុះដែលបណ្តាលមកពីវីរុស។ប្រសិនបើយើងធ្វេសប្រហែស នឹងបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរដូចជា រលាកដើមក រលាកបំពង់សំឡេង រលាកទងសួត ហើមសួត រលាកស្រោមសួត។
● ជំងឺផ្តាសាយជាជំងឺរលាកភ្នាសសើមច្រមុះដែលបណ្តាលមកពីវីរុស។ប្រសិនបើយើងធ្វេសប្រហែស នឹងបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរដូចជា រលាកច្រមុះ រលាកអណ្ដាត រលាកទងសួត ហើមសួត រលាកស្រោមសួត។
● ជំងឺផ្តាសាយជាជំងឺរលាកភ្នាសសើមច្រមុះដែលបណ្តាលមកពីវីរុស។ប្រសិនបើយើងធ្វេសប្រហែស នឹងបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរដូចជា រលាកដើមក រលាកបំពង់សំឡេង ទឹកចូលសួត ហើមសួត រលាកច្រមុះ។
● ជំងឺផ្តាសាយជាជំងឺរលាកភ្នាសសើមច្រមុះដែលបណ្តាលមកពីវីរុស។ប្រសិនបើយើងធ្វេសប្រហែស នឹងមិនបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរទេ។
៣. តើជំងឺរលាកសួតបណ្តាលអោយប៉ះពាល់អ្វី?ប្រសិនបើរលាកសួតធ្ងន់ធ្ងរ តើអាចបណ្តាលឱ្យកើតអ្វីទៀត។
● ជំងឺរលាកសួតបណ្តាលអោយស្ទះសរសៃឈាម។ ប្រសិនបើរលាក-សួតធ្ងន់ធ្ងរអាចនឹងបណ្តាលអោយទឹកចូលសួត ខ្សោយ ហើយអាចនាំឱ្យមានជំងឺផ្ដាសាយទៀតផង។
● ជំងឺរលាកសួតបណ្តាលអោយស្ទះសរសៃឈាម។ ប្រសិនបើរលាក-សួតធ្ងន់ធ្ងរអាចនឹងបណ្តាលអោយសួតហើម ខ្សោយ ហើយអាចនាំឱ្យមានជំងឺរបេងទៀតផង។
● ជំងឺរលាកសួតបណ្តាលអោយស្ទះផ្លូវដង្ហើម។ ប្រសិនបើរលាក-សួតធ្ងន់ធ្ងរអាចនឹងបណ្តាលអោយសួតហើម ខ្សោយ ហើយអាចនាំឱ្យមានជំងឺរបេងទៀតផង។
● ជំងឺរលាកសួតបណ្តាលអោយស្ទះផ្លូវដង្ហើម។ ប្រសិនបើរលាក-សួតធ្ងន់ធ្ងរអាចនឹងបណ្តាលអោយសួតហើម ខ្សោយ ហើយអាចនាំឱ្យបាត់បង់ជីវិត។
៤. ចូរពណ៌នាពីជំងឺ AH1N1។
● ជំងឺ AH1N1 ជាជំងឺមានលក្ខណៈស្រដៀងនឹងជំងឺផ្តាសាយបក្សីដែរ។ មនុស្សខ្លះភាគច្រើនធ្លាក់ខ្លួនឈឺ ហើយជាសះស្បើយក្នុងមួយទៅពីរសប្តាហ៍បន្ទាប់ពីចាប់ផ្តើមចេញរោគសញ្ញានេះ។ ក្នុងករណីខ្លះជំងឺនេះអាចក្លាយជាធ្ងន់ធ្ងរ។
● ជំងឺ AH1N1 ជាជំងឺមានលក្ខណៈស្រដៀងនឹងជំងឺផ្តាសាយតាមរដូវដែរ។ មនុស្សខ្លះភាគច្រើនធ្លាក់ខ្លួនឈឺ ហើយជាសះស្បើយក្នុងមួយស-ប្តាហ៍បន្ទាប់ពីចាប់ផ្តើមចេញរោគសញ្ញានេះ។ ក្នុងករណីខ្លះជំងឺនេះអាចក្លាយជាធ្ងន់ធ្ងរ។
● ជំងឺ AH1N1 ជាជំងឺមានលក្ខណៈស្រដៀងនឹងជំងឺរលាកបំពង់កដែរ។ មនុស្សខ្លះភាគច្រើនធ្លាក់ខ្លួនឈឺ ហើយជាសះស្បើយក្នុងពីរសប្តាហ៍បន្ទាប់ពីចាប់ផ្តើមចេញរោគសញ្ញានេះ។ ក្នុងករណីខ្លះជំងឺនេះអាចក្លាយជាធ្ងន់ធ្ងរ។
● ជំងឺ AH1N1 ជាជំងឺមានលក្ខណៈស្រដៀងនឹងជំងឺរលាកទងសួតដែរ។ មនុស្សខ្លះភាគច្រើនធ្លាក់ខ្លួនឈឺ ហើយជាសះស្បើយក្នុងពីរបីថ្ងៃបន្ទាប់ពីចាប់ផ្តើមចេញរោគសញ្ញានេះ។ ក្នុងករណីខ្លះជំងឺនេះអាចក្លាយជាធ្ងន់ធ្ងរ។
៥. ដើម្បីចៀសវាងឆ្លងជំងឺខាងលើ តើយើងត្រូវធ្វើយ៉ាងដូចម្តេច?
● ដើម្បីចៀសវាងឆ្លងជំងឺខាងលើ យើងត្រូវមានអនាម័យផ្ទាល់ខ្លួននិងថ្នាំការពារនៅពេលនៅក្បែរអ្នកជំងឺ ឬនៅទីប្រជុំជន។
● ដើម្បីចៀសវាងឆ្លងជំងឺខាងលើ យើងត្រូវលាងដៃជាមួយទឹកនឹងសាប៊ូពេលនៅក្បែរអ្នកជំងឺ ឬនៅទីប្រជុំជន។
● ដើម្បីចៀសវាងឆ្លងជំងឺខាងលើ យើងត្រូវមានអនាម័យផ្ទាល់ខ្លួននិងពាក់ម៉ាសការពារនៅពេលនៅក្បែរអ្នកជំងឺ ឬនៅទីប្រជុំជន។
● ដើម្បីចៀសវាងឆ្លងជំងឺខាងលើ យើងត្រូវមានអាកុលបាញ់ដៃនៅពេលនៅក្បែរអ្នកជំងឺ ឬនៅទីប្រជុំជន។
