wayground logo

Free Printable Worksheets

NEW

Font size

S
M
L
XL
Worksheets

លំហាត់វាយតម្លៃមេរៀនទី១៧៖​ការសម្រេចចិត្តផ្នែកគរុកោសល្យ

Total questions: 10

Worksheet time: 5mins

Name
Class
Date
1.

1.    តើអ្វីជាអត្ថន័យសំខាន់នៃការសម្រេចចិត្តផ្នែកគរុកោសល្យ?




a)

ក. ការគ្រប់គ្រងវិន័យសិស្សក្នុងថ្នាក់រៀន។

b)

ខ. ការរៀបចំកាលវិភាគបង្រៀនប្រចាំថ្ងៃ។

c)

គ. ការជ្រើសរើសវិធីសាស្រ្ត និងសម្ភារៈបង្រៀន-រៀន។

d)

ឃ. ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សតែប៉ុណ្ណោះ។

2.

២.    កត្តាណាខាងក្រោមដែល មិនមែន ជាកត្តាចម្បងដែលជះឥទ្ធិពលលើការសម្រេចចិត្តផ្នែកគរុកោសល្យ?



a)

ក. សមត្ថភាព និងតម្រូវការរបស់សិស្ស។

b)

ខ. គោលដៅនៃកម្មវិធីសិក្សា។

c)


គ. ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈដែលមានស្រាប់។

d)

ឃ. ចំនួនគ្រូបង្រៀននៅក្នុងសាលា។

3.

៣.    តើជំហានដំបូងក្នុងការធ្វើឱ្យប្រសើរឡើងនូវដំណើរការសម្រេចចិត្តផ្នែកគរុកោសល្យគឺជាអ្វី?




a)

ក. ការវាយតម្លៃលទ្ធផលនៃការសម្រេចចិត្ត។

b)

ខ. ការជ្រើសរើសដំណោះស្រាយដែលល្អបំផុត។

c)

គ. ការវិភាគលើបរិបទ និងស្ថានភាពបច្ចុប្បន្ន។

d)

ឃ. ការប្រមូលព័ត៌មានអំពីគុណសម្បត្តិ និងគុណវិបត្តិនៃជម្រើសនីមួយៗ។

4.

៤.    តើការសម្រេចចិត្តផ្នែកគរុកោសល្យប្រភេទណាដែលសង្កត់ធ្ងន់លើការសហការរវាងសិស្សដើម្បីសម្រេចគោលដៅរួម?



a)

ក. ការសរសេរឯកសារស្រាវជ្រាវជាបុគ្គល។

b)

ខ. ការធ្វើបទបង្ហាញមុខថ្នាក់។

c)

គ. ការរៀនសូត្រតាមរយៈការអានសៀវភៅ។

d)

ឃ. ការធ្វើការលើគម្រោងជាក្រុម។

5.

៥.    តើអ្វីជាលទ្ធផលចុងក្រោយនៃការសម្រេចចិត្តផ្នែកគរុកោសល្យដែលមានប្រសិទ្ធភាព?



a)

ក. ការកាត់បន្ថយការងាររបស់គ្រូបង្រៀន។

b)


ខ. ការបង្កើនភាពសប្បាយរីករាយក្នុងថ្នាក់រៀនតែប៉ុណ្ណោះ។

c)

គ. ការលើកកម្ពស់ការរៀនសូត្ររបស់សិស្ស និងប្រព័ន្ធអប់រំទាំងមូល។

d)

ឃ. ការធ្វើឱ្យសិស្សទាំងអស់ទទួលបានពិន្ទុល្អដូចគ្នា។

6.

៦.    តើអ្វីដែលគ្រូបង្រៀនគួរធ្វើនៅពេលធ្វើការសម្រេចចិត្តផ្នែកគរុកោសល្យ?




a)

ក. ធ្វើការសហការជាមួយសិស្ស

b)

ខ. ធ្វើការតែម្នាក់ឯងដើម្បីសន្សំសំចៃពេលវេលា

c)

គ. មិនអើពើនឹងតម្រូវការរបស់សិស្ស

d)

ឃ. ធ្វើតាមការណែនាំពីថ្នាក់លើតែប៉ុណ្ណោះ

7.

៧.    តើវិធីសាស្រ្តបង្រៀន និងយុទ្ធសាស្រ្តបង្រៀនជាផ្នែកនៃអ្វី?




a)

ក. គោលនយោបាយអប់រំ

b)

ខ. ការវាយតម្លៃសិស្ស

c)

គ. ការសម្រេចចិត្តផ្នែកគរុកោសល្យ

d)

ឃ. ការគ្រប់គ្រងថ្នាក់រៀន

8.

៨.    ហេតុអ្វីបានជាការយល់ដឹងអំពីសមត្ថភាពសិក្សារបស់សិស្សមានសារៈសំខាន់ក្នុងការសម្រេចចិត្តផ្នែកគរុកោសល្យ?




a)

ក. ដើម្បីដាក់ពិន្ទុឱ្យសិស្សបានត្រឹមត្រូវ

b)

ខ. ដើម្បីរៀបចំផែនការមេរៀនដែលសមស្រប

c)

គ. ដើម្បីកាត់បន្ថយការងាររបស់គ្រូ

d)

ឃ. ដើម្បីប្រៀបធៀបសិស្សជាមួយគ្នា

9.

៩.    តើអ្វីជាតួនាទីនៃការវាយតម្លៃលទ្ធផលក្នុងការធ្វើការសម្រេចចិត្តផ្នែកគរុកោសល្យ?


a)

ក. ដើម្បីផ្តល់រង្វាន់ដល់សិស្សពូកែ

b)


ខ. ដើម្បីកំណត់ថាតើការសម្រេចចិត្តនោះមានប្រសិទ្ធភាពឬទេ

c)

គ. ដើម្បីដាក់ទណ្ឌកម្មសិស្សដែលមិនបានរៀនសូត្រ

d)


ឃ. ដើម្បីបង្ហាញពីសិទ្ធិអំណាចរបស់គ្រូ

10.

១០.    តើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងរៀនសូត្រជាប្រភេទនៃការសម្រេចចិត្តផ្នែកគរុកោសល្យបែបណា?




a)

ក. ការវាយតម្លៃ

b)

ខ. ការគ្រប់គ្រងថ្នាក់រៀន

c)

គ. វិធីសាស្រ្តបង្រៀន

d)

ឃ. ការរៀបចំកាលវិភាគ