wayground logo

Free Printable Worksheets

NEW

Font size

S
M
L
XL
Worksheets

IU Quiz 3 D, S& E

Total questions: 20

Worksheet time: 10mins

Name
Class
Date
1.
តើ “ទីផ្សារ” មានន័យយ៉ាងដូចម្តេច?
a)
A. កន្លែងដែលអាចរកបានផលិតផលតម្លៃថោកជាងផ្សារទាំងអស់
b)
B. កន្លែងដែលតែអ្នកលក់ប៉ុណ្ណោះអាចបង្ហាញផលិតផលបាន
c)
C. ប្រព័ន្ធ ឬកន្លែងដែលអ្នកទិញនិងអ្នកលក់ជួបគ្នា ដើម្បីផ្លាស់ប្តូរទំនិញ និងសេវាកម្ម
d)
D. ការប្រមូលផ្តុំផលិតផលនៅក្នុងឃ្លាំងមួយ
2.
តើ "ថ្លៃ" មានន័យដូចម្តេច?
a)
A. ចំនួនផលិតផលដែលអាចប្ដូរទៅជាសេវាកម្ម
b)
B. ចំនួនអ្នកទិញដែលចង់បានទំនិញមួយ
c)
C. ចំនួនទឹកប្រាក់ ឬអ្វីផ្សេងទៀតដែលត្រូវបង់ ឬផ្តល់ចំពោះទំនិញ ឬសេវាកម្ម
d)
D. ចំនួនសរុបនៃការផ្គត់ផ្គង់ក្នុងទីផ្សារ
3.
តើ “តម្រូវការ” មានន័យដូចម្តេច?
a)
A. បរិមាណផលិតផលដែលអ្នកលក់ចង់ផ្គត់ផ្គង់ក្នុងទីផ្សារ
b)
B. បរិមាណផលិតផលដែលអ្នកទិញចង់បាន ហើយមានសមត្ថភាពទិញ នៅតម្លៃជាក់លាក់ក្នុងរយៈពេលមួយ
c)
C. ចំនួនទំនិញដែលមានក្នុងស្តុករបស់ក្រុមហ៊ុន
d)
D. តម្លៃផលិតផលក្នុងរយៈពេលវែង
4.
តើអ្វីជាតម្លៃមួយដែលអាចប៉ះពាល់ដល់តម្រូវការ?
a)
A. ចំណូល
b)
B. តម្លៃ
c)
C. ចំណង់ចំណូលចិត្ត
d)

D. ចំណូល តម្លៃ ចំណង់ចំណួលចិត្ត

5.
តើខ្សែកោងតម្រូវការ (Demand Curve) ជាអ្វី?
a)
A. ខ្សែកោងបង្ហាញពីសំណើររបស់អ្នកលក់លើផលិតផលនៅតម្លៃផ្សេងៗ
b)
B. ខ្សែកោងដែលបង្ហាញពីទំនាក់ទំនងរវាងតម្លៃនិងចំនួនដែលអ្នកទិញចង់ទិញ
c)
C. បន្ទាត់បង្ហាញពីកំណត់តម្លៃផលិតផលដោយរដ្ឋ
d)
D. ខ្សែកោងបង្ហាញពីការប្រែប្រួលផ្គត់ផ្គង់
6.
នៅពេលខ្សែកោងតម្រូវការ “រកិលទៅខាងស្តាំ” នោះមានន័យថា៖
a)
A. តម្រូវការធ្លាក់ចុះ
b)
B. តម្រូវការកើនឡើង
c)
C. តម្លៃធ្លាក់
d)
D. ផ្គត់ផ្គង់កើនឡើង
7.
នៅពេលខ្សែកោងតម្រូវការ “រំកិលទៅឆ្វេង” នោះមានន័យថា៖
a)
A. តម្រូវការធ្លាក់ចុះ
b)
B. តម្រូវការកើនឡើង
c)
C. តម្លៃធ្លាក់
d)
D. ផ្គត់ផ្គង់កើនឡើង
8.
តើច្បាប់នៃតម្រូវការនិយាយថា៖
a)
A. តម្លៃកើន → តម្រូវកាកើន
b)
B. តម្លៃធ្លាក់ → តម្រូវការធ្លាក់
c)
C. តម្លៃកើន → តម្រូវការធ្លាក់
d)
D. តម្លៃមិនផ្លាស់ប្តូរ → តម្រូវកាមិនផ្លាស់ប្តូរ
9.
តើតារាងតម្រូវការបង្ហាញអ្វី?
a)
A. តម្លៃនិងចំនួនផ្គត់ផ្គង់
b)
B. ចំនួនទំនិញសម្រាប់លក់
c)
C. ចំនួនដែលអតិថិជនចង់ទិញពេលតម្លៃផ្លាស់ប្តូរ
d)
D. ការបម្រែបម្រួលចំណូល
10.
តើអ្វីដែលអាចធ្វើឲ្យតម្រូវការថយចុះ?
a)
A) ការកើនឡើងនៃប្រាក់ចំណូលរបស់អតិថិជន
b)
B) ការកើនឡើងនៃតម្លៃទំនិញជំនួស (Substitute goods)
c)
C) ការកើនឡើងនៃតម្លៃផលិតផល
d)
D) ការកើនឡើងនៃចំនួនប្រជាជន
11.

តើអ្វីជាកត្តាអ្វីខ្លះដែលផ្លាស់ប្តូរផ្គត់ផ្គង់?

a)
A. បច្ចេកវិទ្យា
b)
B. តម្លៃផលិតផលសំខាន់ៗ
c)
C. ចំនួនអ្នកលក់
d)

D. បច្ចេកវិទ្យា តម្លៃផលិតផល ចំនួនអ្នកលក់

12.
តើខ្សែកោងផ្គត់ផ្គង់បង្ហាញអ្វី?
a)
A. ទំនាក់ទំនងរវាងចំណូលនិងតម្រូវការ
b)
B. ទំនាក់ទំនងរវាងតម្លៃនិងបរិមាណដែលអ្នកលក់ចង់ផ្គត់ផ្គង់
c)
C. បរិមាណទំនិញដែលអ្នកទិញចង់បាន
d)
D. តម្លៃមធ្យមនៃទំនិញ
13.
អ្វីជាកត្តាដែលអាចបណ្តាលឲ្យខ្សែកោងផ្គត់ផ្គង់ “រំកិលទៅស្តាំ”?
a)
A. ការកើនឡើងក្នុងតម្លៃសមធាតុផលិត
b)
B. ការកើនឡើងនៃពន្ធ
c)
C. ការកើនឡើងនៃផលិតភាពបច្ចេកវិទ្យា
d)
D. ការធ្លាក់ចុះចំនួនអ្នកលក់
14.
បើតម្លៃវត្ថុធាតុដើមកើនខ្ពស់ ខ្សែកោងផ្គត់ផ្គង់នឹង…?
a)
A. រកិលទៅស្តាំ
b)
B. រកិលទៅឆ្វេង
c)
C. មិនផ្លាស់ប្តូរ
d)
D. ធ្លាក់តម្លៃ
15.
តើអ្វីជា​អត្ថន័យនៃការផ្គត់ផ្គង់ (Supply)?
a)
A) ចំនួនទំនិញដែលអ្នកប្រើប្រាស់ចង់ទិញ
b)
B) ចំនួនទំនិញដែលអ្នកលក់ចង់លក់នៅតម្លៃជាក់លាក់
c)
C) ចំនួនទំនិញដែលរដ្ឋាភិបាលកំណត់ក្នុងទីផ្សារ
d)
D) ចំនួនទំនិញដែលមិនអាចផ្គត់ផ្គង់បានក្នុងទីផ្សារ
16.
តើអ្វីដែលអាចធ្វើឲ្យការផ្គត់ផ្គង់ថយចុះ?
a)
A) ការកើនឡើងនៃចំនួនអ្នកផលិត
b)
B) ការថយចុះនៃថ្លៃទំនិញ
c)
C) ការកើនឡើងនៃតម្លៃវត្ថុធាតុដើម
d)
D) ការកាត់បន្ថយពន្ធលើអ្នកលក់
17.
នៅស្ថានភាពសមតាទីផ្សារ តើតម្លៃមានលក្ខណៈដូចម្ដេច?
a)
A) តម្លៃដែលអាចបណ្តាលឲ្យមានទំនិញលើស
b)
B) តម្លៃដែលអាចបណ្តាលឲ្យមានការខ្វះខាត
c)
C) តម្លៃដែលធ្វើឲ្យការផ្គត់ផ្គង់និងតម្រូវការត្រូវគ្នា
d)
D) តម្លៃដែលកំណត់ដោយអ្នកលក់តែម្នាក់ឯង
18.
តើអ្វីកើតឡើងនៅពេលតម្លៃទីផ្សារក្នុងស្ថានភាពលើសសមតា (Surplus)?
a)
A) ការផ្គត់ផ្គង់មានច្រើនជាងតម្រូវការ
b)
B) តម្រូវការមានច្រើនជាងការផ្គត់ផ្គង់
c)
C) អតិថិជនមិនចង់ទិញទំនិញឡើយ
d)
D) ក្រុមហ៊ុនបង្កើនតម្លៃទំនិញ
19.
តើអ្វីកើតឡើងនៅពេលមានការខ្វះខាត (Shortage) ក្នុងទីផ្សារ?
a)
A) ការផ្គត់ផ្គង់មានច្រើនជាងតម្រូវការ
b)
B) តម្រូវការមានច្រើនជាងការផ្គត់ផ្គង់
c)
C) តម្លៃទំនិញបន្ថយ
d)
D) ក្រុមហ៊ុនធ្លាក់ខាតចំណេញ
20.
10.សមីការ តម្រូវការ និង ការផ្គត់ផ្គង់ នៃផលិតផលមួយមានរូបសំណុំដែល Qd​=100−2P និង Qs​=20+3P គណនាតម្លៃសមតា (P*) និងបរិមាណសមតា (Q*) ដោយដោះស្រាយសមីការ Qd = Qs?
a)
A. (P = 15, Q = 60)
b)
B. (P = 16, Q = 68)
c)
C. (P = 20, Q= 80)
d)
D. (P = 10, Q = 50)