wayground logo

Free Printable Worksheets

NEW

Font size

S
M
L
XL
Worksheets

Pre-test ការរៀន និងបង្រៀនល់ើមុខវិជ្ជាគីមីវិទ្យា និងការអនុវត្តន៍

Total questions: 20

Worksheet time: 10mins

Name
Class
Date
1.
តើគោលបំណងសំខាន់បំផុតនៃការធ្វើពិសោធន៍វិជ្ជាគីមីវិទ្យាជាអ្វី?
a)
ដើម្បីបញ្ជាក់និងបកស្រាយទ្រឹស្តីគីមី
b)
ដើម្បីប្រើប្រាស់សម្ភារៈថ្មីៗ
c)
ដើម្បីប្រើប្រាស់មន្ទីរពិសោធន៍
d)
ដើម្បីកាត់បន្ថយការរៀនពីសៀវភៅ
2.
ហេតុអ្វីបានជាធ្វើឲ្យសិស្សមានការចាប់អារម្មណ៍ខ្ពស់ទៅលើការសិក្សាគីមីវិទ្យា ដោយអនុវត្តពិសោធន៍?
a)
ពីព្រោះអាចសម្គាល់ និងពិនិត្យផ្ទាល់
b)
ព្រោះងាយស្រួលរៀន
c)
ពីព្រោះវាមិនចាំបាច់រៀនមេរៀន
d)
ពីព្រោះអាចប្រើសម្ភារៈបានច្រើន
3.
តើសម្ភារៈមួយណា ខាងក្រោម ដែលគេប្រើសម្រាប់វាស់សីតុណ្ហភាពក្នុងមន្ទីរពិសោធន៍?
a)
ទែម៉ូមែត្រ
b)
ប៊ុយរ៉ែត
c)
កែវបេស៊ែ
d)
វ៉ុលទីម៉ែត្រ
4.
តើសំណួរបែបណាដែលគ្រូគីមីអាចប្រើប្រាស់ដើម្បីជំរុញការគិតរបស់សិស្ស ក្នុងពេលធ្វើពិសោធន៍?
a)
តើនឹងមានអ្វីកើតឡើងប្រសិនបើ...?
b)
តើនេះគឺជាចម្លើយត្រឹមត្រូវដែរឬទេ?
c)
តើប្អូនៗចូលចិត្តគីមីទេ?
d)
តើប្អូនៗបានអានសៀវភៅរួចហើយឬនៅ?
5.
តើសមីការគីមីត្រូវបានសរសេរដើម្បីអ្វី?
a)
បង្ហាញអំពីប្រតិកម្មគីមីនិងផលិតផល
b)
បង្ហាញអំពីមេគុណស្ទើស្យូមេទ្រី
c)
បម្លែងអក្សរជាសមីការគីមី
d)
បង្ហាញពីគោលគំនិតក្នុងគីមី
6.
តើមួយណាជាប្រតិកម្មអុកស៊ីដូរេដុកម្ម?
a)
Zn + CuSO₄ → ZnSO₄ + Cu
b)
HCl + NH₃ → NH₄Cl
c)
HCl + NaOH → NaCl + H₂O
d)
H₂SO₄ + Ba(NO₃)₂→BaSO₄ + 2HNO₃
7.
តើគេប្រើប្រាស់អ្វីដើម្បីស្វែងរកម៉ាសម៉ូល?
a)
តារាងខួបនៃធាតុគីមី
b)
សៀវភៅមេរៀន
c)
តារាងធាតុរលាយ
d)
ឯកសារផ្សេងៗ
8.
គណនាម៉ូលនៃ H₂SO₄ (គេឲ្យ H=1, S=32, O=16)
a)
2(1) + 32 + 4(16) = 98 g/mol
b)
1 + 32 + 16 = 49 g/mol
c)
2(16) + 32 = 64 g/mol
d)
2 + 1 + 4 = 7 g/mol
9.
តើយើងគួរប្រើប្រាស់វិធីបែបណាដើម្បីជម្រុញដល់សិស្សឳ្យមានការចូលរួមក្នុងពេលរៀនគីមីវិទ្យា?
a)
រៀនចំការពិសោធន៍ ឬលំហាត់អនុវត្តន៍
b)
សរសេរការណែនាំលើក្តាខៀន
c)
ចែកសៀវភៅឲ្យសិស្សអាន
d)
គ្រូបង្រៀនតែម្ដងដោយគ្មានសំណួរ
10.
តើសម្លៀកបំពាក់ណាដែលគួរពាក់ពេលធ្វើពិសោធន៍គីមី?
a)
អាវពិសោធន៍ និងស្បែកឃ្លុប
b)
ខោខ្លីនិងស្បែកជើងផ្ទាត់
c)
សម្លៀកបំពាក់ធម្មតា
d)
អាវដៃវែងនិងកន្សែងជូតដៃ
11.
តើត្រូវធ្វើដូចម្តេចបើសារធាតុគីមីជាប់លើស្បែក?
a)
លាងជាមួយទឹកភ្លាមៗ និងពិគ្រោះជាមួយគ្រូ
b)
ដោះខោអាវហើយរត់ចេញ
c)
ប្រើសារធាតុផ្សេងបន្ថែមទៅលើកន្លែងជាប់សារធាតុគីមី
d)
យកក្រដាសជូតចេញ
12.
តើវ៉ែនតាពិសោធន៍ប្រើប្រាស់ក្នុងគោលបំណងអ្វី?
a)
ការពារពីសារធាតុគីមីពេលចូលភ្នែក
b)
សម្រាប់ធ្វើឲ្យស្អាត
c)
ការពារកម្តៅ
d)
ដើម្បីមើលឃើញបានច្បាស់
13.
តើការលាយអាស៊ីតជាមួយទឹកគួរធ្វើយ៉ាងដូចម្តេច?
a)
បញ្ចូលអាស៊ីតទៅក្នុងទឹកយ៉ាងយឺតៗ
b)
លាយតែម្តងគ្មានប្រុងប្រយ័ត្ន
c)
លាយក្នុងកែវបិទជិត
d)
បញ្ចូលទឹកទៅក្នុងអាស៊ីត
14.
តើសិស្សគួរធ្វើអ្វីមុននឹងចាប់ផ្តើមពិសោធន៍គីមី?
a)
អានសៀវភៅណែនាំ និងពិភាក្សាជាមួយគ្រូបង្រៀន
b)
ចាប់ផ្តើមភ្លាមៗ
c)
សាកសួរសិស្សដទៃទៀត
d)
សាកល្បងប្រើប្រាស់ឧបរណ៍គីមី
15.
តើសកម្មភាពណាដែលគួររៀបចំក្រោយពេលពិសោធន៍?
a)
សម្អាតសម្ភារៈប្រើប្រាស់
b)
ចាកចេញភ្លាមៗ
c)
បោះសម្ភារៈចោល
d)
បិទភ្លើងមិនបាច់មើលសម្ភារៈ
16.
តើអ្វីជាគន្លឹះសំខាន់នៃការទប់ស្កាត់គ្រោះថ្នាក់ពេលធ្វើពិសោធន៍?
a)
គោរពការណែនាំពីគ្រូ
b)
ធ្វើតាមចិត្ត
c)
សាកល្បងសារធាតុថ្មីៗ
d)
ប្រើឧបករណ៍ថ្មីដោយខ្លួនឯង
17.

តើអ្វីគួរធ្វើបន្ទាប់ការប្រើប្រាស់សារធាតុគីមី?

a)

លាងដៃដោយសាប៊ូ និងទឹក

b)

ទុកឧបករណ៍នៅលើតុ

c)

ចាកចេញពីបន្ទប់ភ្លាមៗ

d)

ទុកដាក់ឧបករណ៍ឲ្យបានត្រឹមត្រូវ

18.

តើឧបករណ៍អ្វីដែលត្រូវបានប្រើសម្រាប់វាស់បរិមាណអង្គធាតុរាវ?

a)

ស៊ីឡាំងក្រិត

b)

កែវបេស៊ែ

c)

កែវអ៊ែកឡែន

d)

កែវវាល់មាឌ

19.

តើឧបករណ៍ណាដែលត្រូវបានប្រើសម្រាប់ដុតកម្តៅសារធាតុ?

a)

ចំពុះប៊ុនស៊ិន

b)

ទែម៉ូម៉ែត្រ

c)

មីក្រូទស្សន៍

d)

ចានសម្ងួត

20.

ក្នុងការបង្រៀនពិសោធន៍គីមីតើគួរប្រើប្រាស់វិធីសាស្ត្របែបណា?

a)

រិះរក

b)

ដោះស្រាយបញ្ហា

c)

role play

d)

ឧទ្ទេស