NEW
Font size
WorksheetsQuiz
Total questions: 10
Worksheet time: 5mins
១.អរិយធម៌ចំណាស់ធំៗរបស់ពិភពលោក មានចំនួនប៉ុន្មាន?
ក.២
ខ. ៣
គ. ៤
ឃ. ៥
២.ប្រវត្តិសាស្ត្រនិងមនុស្សជាតិមួយណាកើតមុន?
ក. ប្រវត្តិសាស្ត្រ
ខ. មនុស្សជាតិ
គ. ដំណាលគ្នា
ឃ. ចម្លើយទាំអស់
៣.តើវត្តមានមនុស្ស ដំបូងគេបង្អស់ ស្ថិតនៅតំបន់ណានៃផែនដី?
ក.នៅតំបន់អាហ្រ្វិកប៉ែកខាងកើត ក្បែរតំបន់ដើមបូព៌ា
ខ.នៅកណ្តាលនៃទ្វីបអាហ្វ្រិក
គ.នៅទ្វីអាស៊ី
ឃ.នៅទ្វីបអឺរ៉ុប
៤.តើរដ្ឋមួយណាចាប់កំណើតដំបូងគេបង្អស់?
ក.អេហ្ស៊ីបដែលនៅជាប់នឹងដងទន្លេនីល
ខ.ចិនដែលនៅក្បែរទន្លេលឿង
គ.ឥណ្ឌាដែលនៅក្បែរទន្លេសិន្ធុ
ឃ.អ៊ីរ៉ាក់ដែលនៅក្បែរទន្លេអឺហ្វ្រាតនិងទន្លេទីគ្រីស
៥. សង្គមបុរាណមុនមានសំណេរ មនុស្សចាស់អប់រំក្មេងប្រុសអំពីអ្វី?
ក.ការបរបាញ់
ខ.បង្កើតភ្លើង
គ.ការប្រើប្រាស់អាវុធ
ឃ.ចម្លើយ ក ខ និង គ
៦. សង្គមបុរាណមុនមានសំណេរ មនុស្សរៀនពីប្រវត្តិសាស្ត្រនិងតម្លៃនៃសហគមន៍របស់គេតាមរយៈអ្វី?
ក.ចម្រៀង
ខ.រឿងព្រេងនិទាន
គ.ឯសារចាស់ៗ
ឃ.ចម្រៀងនិងរឿងព្រេងនិទាន
៧.នៅអេហ្ស៊ីបបុរាណ កូនប្រុសរបស់អ្នកចម្បាំងអាចរៀនពីឪពុករបស់ពួកគេអំពីអ្វី?
ក. របៀបដំដែក
ខ. របៀបផ្លុំកញ្ចក់
គ. របៀបធ្វើព្រួញ
ឃ. របៀបប្រើប្រាស់អាវុធ
៨. នៅអេហ្ស៊ីបបុរាណ ក្មេងប្រុសដែលមកពីគ្រួសារអ្នកមាន ត្រូវបានបញ្ជូនឱ្យទៅរៀននៅ៖
ក. រាជវាំង
ខ. ប្រទេសជិតខាង
គ. ផ្ទះគ្រូបង្រៀន
ឃ. ប្រាសាទនានានៅអេហ្ស៊ីបដែលដំណើរការជាសាលារៀនសម្រាប់ក្មេងប្រុស
៩.កូនចៅរបស់អ្នកគ្រប់គ្រងអេហ្ស៊ីបសម័យបុរាណ ត្រូវបានបង្រៀនដោយ៖
ក. គ្រូមកពីក្រិក
ខ. គ្រូដែលជាអ្នកជំនួញ
គ. គ្រូដែលជាទាសករ
ឃ. គ្រូនៅក្នុងវាំង
១០.នៅអេហ្ស៊ីបសម័យបុរាណ កូនស្រីនៃគ្រួសារអ្នកមាននិងអភិជន បានទទួលការអប់រំអាននិងសរសេរ មានចំនួន៖
ក. ច្រើន
ខ. ច្រើនគួរសម
គ. តិចតួច
ឃ. តិចតួចណាស់
